នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នាយកដ្ឋានអភិវឌ្ឍន៍កៅស៊ូបានបើកមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មកៅស៊ូគ្រួសារនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព ឯកឧត្តម ហ៊ឹម អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គ- នាយកនៃអគ្គនាយកដ្ឋានកៅស៊ូ ឯកឧត្តម យឹម ផែន អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខា- ប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង ព្រមទាំងមានកសិករកៅស៊ូគ្រួសារចូលរួមសរុបចំនួន៣៥នាក់ (ស្រី៦នាក់)។ ក្នុងគោលបំណង៖ ១.លើកកម្ពស់ស្ថានភាពសេដ្ឋកិច្ច សង្គម និងវប្បធម៌របស់កសិករជាសមាជិកសហគមន៍និង ២.ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទនិងសេដ្ឋកិច្ចសហ- គមន៍ជនបទនិងសេដ្ឋកិច្ចជាតិ។
ជាកិច្ចចាប់ផ្តើមលោក ទុំ នីរ៉ូ បានមានមតិស្វាគមន៍និងរាយការណ៍អំពីស្ថានភាពការអភិវឌ្ឍន៍វិស័យកសិកម្ម ជាពិសេសផលិតកម្មដំណាំកៅស៊ូនៅក្នុងខេត្តស្ទឹងត្រែង។
បន្ទាប់មកឯកឧត្តម យឹម ផែន បានសំណេះសំណាលនិងថ្លែងអំណរគុណដល់ក្រុមការងារអគ្គនាយកដ្ឋានកៅស៊ូដែលបានយកចិត្តទុកដាក់ ជួយជ្រោមជ្រែងនិងសហការជាមួយមន្រ្តីជំនាញរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង ក្នុងការចងក្រងសហគមន៍កសិកម្មកៅស៊ូគ្រួសារនេះឡើង។ ឯកឧត្តមបានបន្ថែមថា ការបង្កើតសហគមន៍កសិកម្មដំណាំកៅស៊ូនេះនឹងជួយដល់កសិករដាំដុះដំណាំកៅស៊ូក្នុងការរកស៊ីរួមគ្នាជាក្រុម ងាយស្រួលក្នុងការទិញ-លក់របស់កសិករនិងជួយពង្រឹងសមត្ថភាពកសិករកៅស៊ូគ្រួសារផងដែរ។ ជាចុងក្រោយឯកឧត្តមបានសំណូមពរដល់កសិករកៅស៊ូគ្រួសារដែលចូលរួមទាំងអស់ គួរតែចូលរួមក្នុងសហគមន៍កសិកម្មកៅស៊ូគ្រួសារឱ្យបានគ្រប់គ្នា ដើម្បីទទួលបានអត្ថប្រយោជន៍ពីសហគមន៍កសិកម្មនេះ ក៏ដូចជាលើកស្ទួយវិស័យកៅស៊ូឱ្យរីកចម្រើនផងដែរ។
ជាកិច្ចបន្ទាប់ ឯកឧត្តម ហ៊ឹម អូន បានមានមតិបើកមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មកៅស៊ូគ្រួសារនៅខេត្តស្ទឹងត្រែង ដោយបានបញ្ជាក់ថា ការបង្កើតសហគមន៍កសិកម្មកៅស៊ូគ្រួសារនេះកសិករនឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនដូចជា៖
ជាចុងក្រោយ ឯកឧត្ដមប្រតិភូ បានថ្លែងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកៅស៊ូក្នុងការរៀបចំចងក្រងរហូតឈានទៅបង្កើតមហាសន្និបាតកំណើតដំបូងរបស់សហគមន៍នេះឡើង ព្រមទាំងបានផ្តាំផ្ញើដល់ក្រុមប្រឹក្សាភិបាលសហគមន៍ គណៈកម្មាធិការត្រួតពិនិត្យ និងសមាជិកទាំងអស់ដែលបានជាប់ឆ្នោតត្រូវសហការគ្នាឱ្យបានល្អ ទុកចិត្តគ្នាទៅវិញទៅមក មានតម្លាភាពនិងគណនេយ្យភាពដើម្បីបម្រើផលប្រយោជន៍សហគមន៍ឲ្យមានភាពរីកចម្រើន ជាពិសេសត្រូវពង្រឹងជំនាញក្នុងការដឹកនាំនិងគ្រប់គ្រងសហគមន៍របស់ខ្លួនឱ្យមានដំណើរការទៅរលូនល្អនិងជោគជ័យ។
ជាលទ្ធផល មហាសន្និបាតបានធ្វើការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាភិបាលចំនួន៥រូប ក្នុងចំណោមបេក្ខជនឈរឈ្មោះចំនួន៧រូប និងជ្រើសតាំងគណៈកម្មាធិការត្រួតពិនិត្យចំនួន៣រូប នៅក្នុងចំណោមបេក្ខជនឈរឈ្មោះចំនួន៥រូប។ បន្ទាប់ពីការបោះឆ្នោតបេក្ខជនជាប់ឆ្នោតទាំង៥រូបបានធ្វើការពិភាក្សាផ្ទៃក្នុងដើម្បីបែងចែកតួនាទីទៅតាមចំណេះនិងជំនាញដែលពួកគាត់មាន។ ចំពោះអ្នកមិនបានជាប់ឆ្នោតទាំងពីររូបបានស្ម័គ្រចិត្តឈរឈ្មោះជាបេក្ខភាពជាគណៈកម្មាធិការត្រួតពិនិត្យបន្តទៀត។ សំខាន់ៗដូចខាងក្រោម ៖
១) ឈ្មោះសហគមន៍គឺ សហគមន៍កសិកម្មកៅស៊ូគ្រួសារស្ទឹងត្រែង “ស.ក.ក.គ.ស” ឈ្មោះជាភាសាអង់គ្លេស៖ Stung Treng Rubber Smallholder Agricultural Cooperative
២) អាសយដ្ឋានសហគមន៍ ៖ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
៣) ប្រតិបត្តិការមុខរបររបស់សហគមន៍មានដូចជា ៖
ក.ផលិតកម្មកសិកម្ម
ខ.កសិឧស្សាហកម្ម
គ.ផ្គត់ផ្គងធាតុចូលកសិកម្ម (ជី ថ្នាំ សម្ភារបំពាក់ដើមកៅស៊ូ អាស៊ីតបង្កកជ័រ.....)
ឃ.សេវាកម្មពាក់ព័ន្ធផលិតកម្មកសិកម្ម
៤) ប្រាក់សមាជិកភាពត្រូវបង់ប្រចាំឆ្នាំចំនួន២០ ០០០រៀល/នាក់/ឆ្នាំ
៥) តម្លៃភាគហ៊ុនស្មើនឹង១០ម៉ឺនរៀល/ហ៊ុន
៦) ការបែងចែកប្រាក់ចំណេញ៖
ល.រ |
បរិយាយ |
%បែងចែក |
១ |
មូលនិធិបម្រុង |
២០% |
២ |
មូលនិធិបណ្ដុះបណ្ដាល |
៥% |
៣ |
មូលនិធិទ្រទ្រង់ការដឹកនាំសហគមន៍ |
៥% |
៤ |
មូលនិធិអភិវឌ្ឍន៍មុខជំនួញ |
២៥% |
៥ |
មូលនិធិលើកទឹកចិត្ត |
១០% |
៦ |
មូលនិធិអភិវឌ្ឍន៍សង្គម |
៥% |
៧ |
ប្រាក់ភាគលាភ |
៣០% |
|
សរុប |
១០០% |
៧) ស្លាកសញ្ញាសំគាល់និងត្រារបស់សហគមន៍
៨) លក្ខន្តិកៈសហគមន៍រួមមាន១១ជំពូក ៥៣ប្រការ និងបទបញ្ជាផ្ទៃក្នុង៦ជំពូក និង២១ប្រការ។
អង្គមហាសន្និបាតបានលើកដៃអនុម័តលើខ្លឹមសាររួមនៃលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងរបស់សហគមន៍ដោយសម្លេងជាឯកច្ឆ័ន។ក្រោយមកអង្គមហាសន្និបាតបានកំណត់កាលបរិច្ឆេទសម្រាប់កិច្ចប្រជុំដូចខាងក្រោម៖
សន្និដ្ឋាននិងសំណូមពរ
តាមរយៈការចងក្រងសហគមន៍កសិកម្មរហូតឈានដល់មហាសន្និបាតកំណើតដំបូងរបស់សហគមន៍កសិកម្មកៅស៊ូគ្រួសារស្ទឹងត្រែងនេះបានបង្ហាញឱ្យឃើញថា កសិករកៅស៊ូគ្រួសារមានការចាប់អារម្មណ៍ក្នុងការបង្កើតសហគមន៍កសិកម្មកៅស៊ូគ្រួសារ និងចូលរួមពិភាក្សាយ៉ាងផុសផុលជាមួយមន្រ្តីជំនាញរបស់អគ្គនាយកដ្ឋានកៅស៊ូ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង ព្រមទាំងប្តេជ្ញាចិត្តដឹកនាំនិងគ្រប់គ្រងសហគមន៍ដែលបានបង្កើតថ្មីឱ្យមានការរីកចម្រើនទៅមុខ។ ទន្ទឹមនឹងនោះ បានសំណូមពរដល់អគ្គនាយកដ្ឋានកៅស៊ូជួយសម្របសម្រួលផ្តល់ជាគំនិតយោបល់និង ជួយរៀបចំឯកសារពាក់ព័ន្ធនានាបន្តទៀត ដើម្បីឱ្យសហគមន៍ដែលទើបបង្កើតថ្មីអាចចុះបញ្ជីនៅមន្ទីរកសិកម្ម រុក្ខា- ប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែងបានដោយជោគជ័យនិងបន្តជួយពង្រឹងសមត្ថភាពសហគមន៍នៅឆ្នាំក្រោយៗទៀត៕