ចាប់ពីថ្ងៃទី៧-១២ ខែមិថុនា ឆ្នាំ២០២២ ថ្នាក់ដឹកនាំនិងមន្ដ្រីជំនាញនៃនាយកដ្ឋានអភិវឌ្ឍន៍កៅស៊ូបានបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសដំណាំកៅស៊ូដល់កសិករកៅស៊ូគ្រួសារនៅសាលប្រជុំសាលាស្រុកអណ្តូងមាស ខេត្តរតនគិរី។ វគ្គវបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមជាអធិបតីដោយលោក ឃុន កក្កដា អគ្គនាយករងនៃអគ្គនាយកដ្ឋានកៅស៊ូ លោកស្រី ម៉ោង ពុទ្ធាលក្ខិណា អនុប្រធានមន្ទីរកសិកម្ម រុក្ខា- ប្រមាញ់ និងនេសាទខេត្តរតនគិរី និងលោក ផន ថុងលី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍កៅស៊ូ ព្រមទាំងមានកសិករកៅស៊ូគ្រួសារចូលរួមសរុបចំនួន៣៣នាក់។
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងឲ្យកសិករយល់ដឹងពីសារៈប្រយោជន៍នៃដំណាំកៅស៊ូមានរួមមាន៖ (១) ស្ថានភាពដំណាំកៅស៊ូនៅកម្ពុជា (២) ការថែទាំអំឡុងពេលចៀរជ័រ (៣) ការបង្ការនិងការព្យាបាលជំងឺ (៤) ការបើកមុខចៀរជ័រដំបូងនិង (៥) បទដ្ឋានបច្ចេកទេសចៀរជ័រ ជាពិសេសការយកផលទទួលបានទិន្នផលខ្ពស់និងត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។
ជាកិច្ចចាប់ផ្តើមលោកស្រី ម៉ោង ពុទ្ធាលក្ខិណា បានសម្តែងក្តីរីការាយនិងថ្លៃងអំណរគុណដល់ក្រុមការងារនៃអគ្គនាយកដ្ឋានកៅស៊ូដែលបាន បើកវគ្គបណ្តុះបណ្តាលបច្ចេកទេសដំណាំកៅស៊ូដល់មូលដ្ឋានស្រុកអណ្តូងមាស ព្រមទាំងជម្រាបជូនពីស្ថានភាពទូទៅ ពិសេសស្ថានភាពអនុវិស័យកៅស៊ូនៅក្នុងខេត្តជូនដល់អង្គពិធីឲ្យបានជ្រាប។
បន្ទាប់មក លោក ផន ថុងលី បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់សម្រាប់កសិករកៅស៊ូគ្រួសារ ជាពិសេសកសិករដែលគម្រោងនឹងដាំដុះកៅស៊ូនិងត្រៀមបើកមុខចៀរដំបូង ដែលត្រូវយកចិត្តទុកដាក់បំផុតលើបទដ្ឋានបច្ចេកទេសចៀរជ័រឲ្យបានត្រឹមត្រូវទៅ តាមការណែនាំរបស់អ្នកបច្ចេកទេស។
ជាកិច្ចបន្ត លោក ឃុន កក្កដា បានសម្តែងនូវក្តីរីករាយចំពោះវត្តមានបងប្អូនកសិករដែលបានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលនាពេលនេះ និង បានប្រកាសឲ្យបើកវគ្គបណ្តុះបណ្តាលដោយគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះពិតជាផ្តល់នូវសារៈប្រយោជន៍ដល់កសិករកៅស៊ូគ្រួសារក្នុងការយល់ដឹងពីបច្ចេកទេសដំណាំកៅស៊ូដើម្បីថែរក្សាចម្ការកៅស៊ូរបស់ខ្លួន។ ម្យ៉ាងទៀតសុំឲ្យបងប្អូនកសិករយកចិត្តទុកដាក់ថែទាំចម្ការដែលបានចៀរហើយ ព្រោះដំណាំនេះផ្តល់ផលរយៈពេលវែង និងអាចជួយដល់សេដ្ឋកិច្ចគ្រួសារបានច្រើន។
ក្នុងវគ្គបណ្តុះបណ្តាលនេះ ក្រុមការងារនិងគ្រូបង្គោលបានធ្វើបទបង្ហាញលើផ្នែកទ្រឹស្តី និងអនុវត្តចៀរផ្ទាល់នៅនឹងកន្លែងចំនួនបួនថ្ងៃតាមផ្នែកនីមួយៗដូចខាងក្រោម៖
ក. ផ្នែកទ្រឹស្តី
១. ស្ថានភាពដំណាំកៅស៊ូនៅកម្ពុជា
២. ការថែទាំអំឡុងពេលចៀរជ័រ
៣. ដំណាំចន្លោះរង
៤. ការបង្ការនិងការព្យាបាលជំងឺ
៥.ការបើកមុខចៀរជ័រដំបូងនិងបទដ្ឋាន បច្ចេកទេសចៀរជ័រ៖
៦. ការចាក់បញ្ជាំងវីដេអូស្តីពីបច្ចេកទេសការអនុវត្តកសិកម្មល្អលើការយកផលទឹកជ័រ
៧.ការថែទាំមុខចៀរក្នុងអំឡុងពេលចៀរនិងការរៀបចំធ្វើផ្លូវភ្លើង ដើម្បីបង្ការអគ្គីភ័យនៅរដូវប្រាំង។
ខ. ផ្នែកអនុវត្ត
១.វាស់ទំហំដើមដែលត្រូវបើកមុខចៀរដំបូង និងវិធីកំណត់ចំណាំដើមដែលមានទំហំមិនទាន់គ្រប់ខ្នាត (ទំហំគ្រប់ខ្នាត៥០ស.ម ដោយវាស់នៅកម្ពស់១ម.ពីដី)
២.របៀបបែងចែកដើមជាពីរ ដើម្បីបើកមុខចៀរដំបូង
៣.ក្រិតកម្ពស់មុខចៀរ ស្លាបព្រា កងទ្រចាន និងរបៀបបញ្ចុះស្លាបព្រា និងចងកងចាន
៤.គូសក្រិតផ្ទាំងចៀរសម្រាប់រយៈពេលមួយឆ្នាំ ដោយប្រើទង់ជ័យដែលមានមុំ៣៥ដឺក្រេ
៥.របៀបកាន់ពន្លាក ចលនាបំលាស់ទីក្នុងពេលចៀរ និងរបៀបបើកមុខចៀរចំនួនបីពន្លាកដំបូង
៦.ការចំណាយសំបកក្នុងមួយពន្លាក ជម្រៅ និងចំណោតមុខចៀរ
៧.ការថែទាំមុខចៀរក្នុងអំឡុងពេលចៀរនិង ការរៀបចំធ្វើផ្លូវភ្លើងដើម្បីបង្ការអគ្គីភ័យនៅរដូវប្រាំង។
បន្ទាប់មកកសិករម្នាក់ៗបានរៀនចៀរជ័រនៅលើដើមរបស់ខ្លួន និងការចៀរបំលាស់ទីពីដើមមួយទៅដើមមួយរយៈពេលប្រាំថ្ងៃ ដោយមានការណែនាំបន្ថែមពីគ្រូបង្គោល។
សន្និដ្ឋាននិងសំណូមពរ
តាមរយៈវគ្គបណ្តុះបណ្តាលនេះបានបង្ហាញឲ្យឃើញថា កសិករកៅស៊ូគ្រួសារ៖