×
គោលដៅប្រាក់ចំណេញមានភាពមិនច្បាស់សម្រាធុរៈកិច្ចកៅស៊ូ បើទោះបីថ្លៃកើនឡើងក៏ដោយ

ទាំងថ្លៃកៅស៊ូសំយោគនិងកៅស៊ូធម្មជាតិ​ពិភពលោកគឺមាននិន្នាការកើនឡើង ប៉ុន្តែមិនមែន​គ្រប់ធុរៈកិច្ចទាំងអស់នៅក្នុងឧស្សាហកម្មសុទ្ធតែមានទំនុកចិត្តក្នុងការកំណត់គោលដៅប្រាក់ចំណេញខ្ពស់សម្រាប់ឆ្នាំនេះទេ។

បើ​ធៀប​នឹង​ដើម​ខែ​មេសា ថ្លៃ​ទំនិញ​បាន​​កើន​ឡើង៩% ហើយក្រុមសេដ្ឋកិច្ចពាណិជ្ជកម្មបាន​ព្យាករណ៍ថា ថ្លៃកៅស៊ូនឹងបន្តកើនឡើងរហូតដល់​ចុងត្រីមាសទី១ ឆ្នាំ២០២៣ ហើយអាចឡើងដល់៣១០,៨៤យ៉េន/គ.ក្រ។ រីឯថ្លៃ​ប្រេង​ឆៅ​នៅ​​ទីផ្សារ​ពិភពលោក​បាន​កើនឡើង​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ដោយ​ទាញថ្លៃ​កៅស៊ូ​សំយោគ​ដែល​ជា​ផលិត​ផល​ប្រេង​កើនឡើង​។

ការផ្គត់ផ្គង់កៅស៊ូក៏រងផលប៉ះពាល់ផងដែរ បន្ទាប់ពីអង្គការនៃបណ្តាប្រទេសនាំចេញប្រេង OPEC បាន​ឲ្យដឹងថា ពិភពលោកនឹងមិនអាចខ្វះការផ្គត់​ផ្គង់​​ប្រេងប្រមាណប្រាំពីរលាន​បាលរ៉ែលនិង​បាត់បង់​​​វត្ថុរាវផ្សេងទៀត/មួយ​ថ្ងៃ​ពីប្រទេសរុស្ស៊ីបាន​ឡើយ។

នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ថ្លែប្រេងឆៅគោលរបស់សហរដ្ឋអាម៉េរិកសម្រាប់ចែកចាយខែមិថុនាគឺ១១៣,២ដុល្លារ/បារ៉ែល​ ​ហើយកិច្ចសន្យា​ទិញលក់​ប្រេងឆៅរបស់ទីក្រុងញូវយ៉កមានសញ្ញាល្អសម្រាប់ចែកចាយក្នុងខែឧសភាគឺ១០៧,៩៣ដុល្លារ/បារ៉ែល។

ថ្លៃកៅស៊ូធម្មជាតិក៏ត្រូវបានគាំទ្រដោយតម្រូវការពិភពលោកក្នុងឆ្នាំ២០២២ផងដែរ ដែលរំពឹងថានឹងកើនឡើង១,២% បើធៀបនឹងឆ្នាំ២០២១ ដែលមានបរិមាណ​១៤,២ លានតោន។

យោងតាមអគ្គនាយកដ្ឋានគយក្នុងត្រីមាសទី១ ឆ្នាំ២០២២ ការនាំចេញកៅស៊ូបានឈានដល់៤០៦ ៨០០តោន គឺកើនឡើង ០,៣% ដែលគិតជាទឹកប្រាក់មានចំនួន៧១៥, ៣៩លានដុល្លារអាម៉េរិក គឺកើនឡើង ៦,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។

បើយោងតាមការព្យាករណ៍របស់សមាគមកៅស៊ូវៀតណាមបានឲ្យដឹងថានិន្នាការតម្លៃទំនងជានឹងកើនឡើងក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ដោយសារកង្វះការផ្គត់ផ្គង់តាមរដូវ។

ក្រៅពីកត្តាអំណោយផលពីទីផ្សារឧស្សាហកម្មកៅស៊ូធម្មជាតិក៏មានសម្ពាធមួយចំនួនផងដែររួមមាន៖ កង្វះកុងតឺន័រ ថ្លៃដើមដឹកជញ្ជូនខ្ពស់ និង​ការត្រួតពិនិត្យរបស់គយយឺតនឹងធ្វើឲ្យប៉ះពាល់ដល់តម្រូវការកៅស៊ូ។

បន្ទាប់ពីការខកខានរយៈពេលមួយឆ្នាំដោយ​មិនបានបំពេញតាមផែនការប្រចាំឆ្នាំ ក្រុមហ៊ុនភាគ​ហ៊ុនរួមគ្នាផ្នែកឧស្សាហកម្មកៅស៊ូនៅភាគខាងត្បូង (CSM) បានកំណត់ផែនការធុរៈកិច្ចឆ្នាំ២០២២ ជាមួយនឹងកំណើនដ៏រឹងមាំ។ CSM រំពឹងថាប្រាក់ចំណូលនឹងកើនឡើងដល់២១៤,៣ ដុល្លារអាម៉េរិក គឺកើនឡើងត្រឹម ២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែប្រាក់ចំណេញមុនពឹលបង់ពន្ធរួចរំពឹងថា នឹង​​កើន​ឡើងដល់ ៤,៤លានដុល្លារអាម៉េរិកគឺកើន​ឡើង ៨៣% បើធៀបនឹងឆ្នាំ២០២១។

ដើម្បីសម្រេចបាននូវគោលដៅអ្នកគ្រប់គ្រង​​ក្រុមហ៊ុន CSM បានបញ្ជាក់ថា ក្រុមហ៊ុននឹងរក្សាផលិតផលដើម្បីបំពេញតម្រូវការទីផ្សារទាំងក្នុងស្រុកនិងការនាំចេញ។ ទន្ទឹមនឹងនោះ បង្កើនផលិតភាពការងារសម្រាប់ក្រុមផលិតផលដែលមានស្រាប់ ជាពិសេសការវិនិយោគលើបរិក្ខារតូចៗ ដើម្បីបញ្ចប់ដំណាក់កាលមួយចំនួននៅក្នុងខ្សែច្រវាក់ផលិតកម្មសំបកកង់ម៉ូតូ ពោះវៀនម៉ូតូ និងពោះវៀនកង់ឡាន។

ក្រុមហ៊ុនភាគហ៊ុនរួមគ្នាផ្នែកកៅស៊ូ Phuoc Hoa (PHR) បានកំណត់ទិសដៅកំណើន​ជាវិជ្ជមាននៅឆ្នាំនេះ ដែលគោលដៅប្រាក់ចំណូលជាង ៩៧,៤ លានដុល្លារអាម៉េរិក​គឺកើនឡើង ១៦% និងប្រាក់ចំណេញក្រោយបង់ពន្ធរួចចំនួន៣២,២លានដុល្លារអាម៉េរិកគឺ ៥៦% បើធៀបនឹងឆ្នាំ២០២១។ ទន្ទឹមនឹងនោះ ក្រុមហ៊ុនភាគហ៊ុនរួមវិនិយោគកៅស៊ូ​ដាក់​ឡាក់ Dak Lak Rubber Investment JSC  (DRI) កំណត់គោលដៅប្រាក់ចំណូលសរុបចំនួន ២៦លាន​ដុល្លារអាម៉េរិកក្នុងឆ្នាំ២០២២ កើនឡើងបន្តិចបើធៀបនឹងឆ្នាំ២០២១។ ប៉ុន្តែប្រាក់ចំណេញក្រោយពីការបង់ពន្ធរំពឹងថានឹងថយចុះ ៥,៧% ស្មើនឹង ៣,៤ លានដុល្លារអាម៉េរិក។

លោក Nguyen Viet Tuong ប្រធានក្រុម​​ប្រឹក្សាភិបាលក្រុមហ៊ុន DRI បានលើកឡើងថាក្រុមហ៊ុនកំពុងគ្រប់គ្រងផ្ទៃដីចម្ការកៅស៊ូជាង ៨ ៨០០ហ.ត នៅក្នុងប្រទេសឡាវដែលមានប្រាក់​កម្ចីចម្បងជាប្រាក់គីបឡាវ។ នៅចុងឆ្នាំ២០២១បំណុលសរុប​របស់ក្រុមហ៊ុនមានជាង​​ ១១ លាន​ដុល្លា​រអាម៉េរិក។ ដូច្នេះហើយក្រុមហ៊ុនអាចមានហានិភ័យក្នុងអត្រា​ប្តូរប្រាក់។ នៅក្នុងករណីដែលប្រាក់គីបធ្លាក់ចុះប្រាក់ចំណូលរបស់ក្រុមហ៊ុនក៏នឹងរងផលប៉ះពាល់ផងដែរ គឺថ្លៃដើមដឹកជញ្ជូននឹងឡើងខ្ពស់ដោយសារថ្លៃវត្ថុ​ធាតុដើមកើនឡើងយ៉ាងខ្លាំង​ដែលជាគុណវិបត្តិ​សម្រាប់ក្រុមហ៊ុន។

ក្រុមហ៊ុនភាគហ៊ុនរួមគ្នាផ្នែក​ Da Nang បាន​​ព្យាករណ៍ថា ប្រាក់ចំណូលក្នុងឆ្នាំ២០២២ នឹងថយ​ចុះបន្តិចមកត្រឹម១៩០,៥លានដុល្លារអាម៉េរិក ហើយ​​ប្រាក់ចំណេញក្រោយពីការបង់ពន្ធនឹងថយចុះ១២% មកត្រឹម​​១១លានដុល្លារអាម៉េរិកធៀបនឹងឆ្នាំ​មុន។ ក្រុមហ៊ុននៅតែប្រឈមមុខនឹងការខ្វះខាតកម្លាំងពលកម្មនៅដំណាក់កាលផលិតមួយចំនួនដោយ​សារការរាតត្បាតកូវីត​ ថ្លៃជួលកុងធឺនរខ្ពស់ និងថ្លៃដើមដឹកជញ្ជូនខ្ពស់ធ្វើឲ្យថ្លៃទិញវត្ថុធាតុដើមក៏កើនឡើងយ៉ាងខ្លាំង។ លើសពីនោះជម្លោះរវាង​ប្រទេស​រុស្ស៊ី - អ៊ុយក្រែនបណ្តាលឱ្យថ្លៃប្រេងកើនឡើង​​និង​ជំរុញថ្លៃវត្ថុធាតុដើមនិងទំនិញកើនឡើង ម្យ៉ាងទៀតសកម្មភាពនៃការនាំចូលនិងនាំចេញរបស់ក្រុមហ៊ុនទៅកាន់ទីផ្សារក៏ត្រូវបានរំខានផងដែរ។

នៅឆ្នាំនេះ ក្រុមហ៊ុន DRC នឹងផ្តោតលើផលិតផលដែលជាភាពខ្លាំងរបស់ក្រុមហ៊ុននៅទីផ្សារក្នុងស្រុកដើម្បើបង្កើនផលិតកម្ម​និងប្រសិទ្ធិភាពធុរៈកិច្ចដូចជា សំបកកង់រថយន្តធំៗនិងសំបកកង់រថយន្តសម្រាប់ផ្នែក​វិស្វកម្ម។ ជាមួយគ្នានោះដែរគោលដៅរបស់ក្រុមហ៊ុន​ ​គឺគ្របដណ្តប់គ្រប់ផ្នែកទាំងអស់នៅ​ទីផ្សារក្នុងស្រុកក៏ដូចជាការបង្កើនឱកាសលក់នៅ ក្នុងទីផ្សារនាំចេញផងដែរ។

ត្រីមាសទីមួយវិជ្ជមាន

នៅក្នុង​ត្រីមាស​ទី១ក្រុមហ៊ុន​កៅស៊ូ​ជា​ច្រើន​បាន​កត់ត្រា​ផល​ចំណូល​នៅក្នុង​ត្រីមាស​ទី​មួយ​ជា​វិជ្ជមាន បើ​ធៀបនឹង​ឆ្នាំ​មុន។ ចំពោះក្រុមហ៊ុនភាគហ៊ុនរួមគ្នាផ្នែកកៅស៊ូ Dak Lak បានកត់ត្រាប្រាក់ចំណូលសុទ្ធចំនួន៥,៨​លានដុល្លារអាម៉េរិក បានកើនឡើង ៨% ដែលក្នុង​នោះ​ប្រាក់ចំណូលពីផលិតផលកៅស៊ូសម្រេចបាន​ឈានដល់៥,៦លានដុល្លារអាម៉េរិកដែលនៅ​សល់​ពីចេកនិងស្វាយចន្ទី ដោយសារតែ​ការកើនឡើង​យ៉ាងខ្លាំងនៃថ្លៃលក់ផលិតផលសម្រេច បើធៀបឆ្នាំ​២០២១។ ប្រាក់ចំណេញរបស់​ក្រុម​ហ៊ុនបន្ទាប់ពី​ការបង់​ពន្ធមានចំនួន៩០ម៉ឺនដុល្លារអាម៉េរិកបានកើនឡើង​ ២៧% ធៀបនឹងឆ្នាំមុន។ ជាមួយនឹងលទ្ធផលដែលសម្រេចបានក្រុមហ៊ុន DRI បានបញ្ចប់គោលដៅប្រាក់ចំណូលប្រចាំឆ្នាំស្មើនឹង ២២,៣% និងគោលដៅប្រាក់ចំណេញ ២៦%។

ចំពោះក្រុមហ៊ុនភាគហ៊ុនរួមគ្នាផ្នែកកៅស៊ូ Phuoc Hoa (PHR) បានលើកឡើងថា ក្នុងត្រីមាសទី១នៃឆ្នាំនេះ ក្រុមហ៊ុន​មេសម្ព័ន្ធបានកត់ត្រាប្រាក់ចំណូលសុទ្ធចំនួន១៣,១​លានដុល្លារអាម៉េរិកបានកើនឡើង ២៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ប៉ុន្តែប្រាក់ចំណេញក្រោយពីការបង់ពន្ធកើនឡើងដល់ ១០,៤លានដុល្លារអាម៉េរិកគឺខ្ពស់ ជាង១១,៣ដង បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលបានបញ្ចប់ផែនការ​ប្រចាំឆ្នាំស្មើនឹង ៣៣%។

រីឯក្រុមហ៊ុនភាគហ៊ុនរួមគ្នាផ្នែកកៅស៊ូ Da Nang (DRC) ទទួលបានប្រាក់ចំណូលសុទ្ធចំនួន ៥៥,៤លានដុល្លារអាម៉េរិកក្នុងត្រីមាសទី១ និងប្រាក់ចំណេញមុនពេលបង់ពន្ធរួចចំនួន៣,៦លានដុល្លារអាម៉េរិក បានកើនឡើង ៤០,៦% និងស្មើនឹងជាង៣%រៀងគ្នា។ ក្នុងត្រីមាសទី២ ក្រុមហ៊ុក៏បានកំណត់ផែនការធុរៈកិច្ចប្រហាក់ប្រហែលគ្នានឹងត្រីមាសទី១ដែរ ដែលមានប្រាក់​ចំណូលសុទ្ធចំនួន៥៤,១លាន​ដុល្លារអាម៉េរិក និងប្រាក់ចំណេញមុន​ពេលបង់ពន្ធ​ឡើងដល់ ៣,៥លានដុល្លារ​​អាម៉េរិក៕

ព័ត៌មានចុងក្រោយ