ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២លោក ឃុន កក្កដា អគ្គនាយករងនៃអគ្គនាយកដ្ឋានកៅស៊ូបានដឹកនាំមន្រ្តីជំនាញចុះតាមដាននិងវាយតម្លៃការអនុវត្តកម្មវិធីវិនិយោគសម្បទានដីសេដ្ឋកិច្ចលើដំាណាំកៅស៊ូនៅខេត្តពោធិ៍សាត់ កោះកុង សៀមរាប និងខេត្តឧត្ដរមានជ័យ។ បេសកកម្មនេះ មានគោលបំណងដូចខាងក្រោម៖
១.លទ្ធផលនៃការចុះពិនិត្យការងារនៅតាមបណ្តាក្រុមហ៊ុន
ក. ខេត្តពោធិ៍សាត់និងខេត្តកោះកុង
ក្រុមការងារបានចុះពិនិត្យផ្ទាល់ដល់ទីតាំងចម្ការរបស់ក្រុមហ៊ុនចំនួនបួនក្រុមហ៊ុនដែលមាន៖ ផ្ទៃដីកិច្ចសន្យាសរុបចំនួន២០ ៧៥០ហ.ត ផ្ទៃដីបានចុះបញ្ជីរួចមានចំនួន១៨ ០៤៦,២៧ហ.ត និងផ្ទៃដីដាំកៅស៊ូសរុបចំនួន៧ ៦៨៨,៩០ហ.ត ក្នុងនោះផ្ទៃចៀរជ័រចំនួន៩៣០ ០០ហ.ត និងថែទាំចំនួន៦ ៧៥៨,៩០ ហ.ត និងគ្រោងបើកមុខចៀរថ្មីក្នុងឆ្នាំ២០២២ចំនួន១០០ ហ.ត។
ការប្រមូលផលមាន១ក្រុមហ៊ុនកំពុងប្រមូលផលលើផ្ទៃដីចំនួន៩៣០ហ.តទទួលបានផលិតផលចំនួន១ ០៦២តោន ដែលមានទិន្នផលចំនួន១ ១៤២ គ.ក្រ/ហ.ត ក្នុងឆ្នាំ២០២១។
ការប្រើប្រាស់កម្លាំងពលកម្មរបស់ក្រុមហ៊ុនទាំង៤មាន ចំនួន៤២០នាក់ ក្នុងនោះបុគ្គលិកខ្មែរចំនួន៧៣នាក់ និងបរទេសចំនួន៣៥៦នាក់។ កម្មករខ្មែរអចិន្ត្រៃយ៍ចំនួន២៨៥នាក់ កម្មករអណ្តែតចំនួន ៦២នាក់ និងតម្រូវការកម្មករចៀរជ័របន្ថែម ចំនួន៦០នាក់ ក្នុងឆ្នាំ២០២២។
ការបំពេញបែបបទគតិយុត្តិសម្រាប់សម្បទានដីសេដ្ឋកិច្ចក្រុមហ៊ុនទាំង៤ បានបញ្ជប់ការចុះបញ្ជីដីឯកជនរបស់រដ្ឋរួចរាល់ស្មើនឹងផ្ទៃដីចំនួន១៨ ០៤៦, ២៧ ហ.ត និងកំពុង កែសម្រួលកិច្ចសន្យាថ្មីមកត្រឹមរយៈពេល៥០ឆ្នាំ។ ក្រុមហ៊ុនទាំង៤ កំពុងអនុវត្តការវាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គមពេញលេញ។
ខ. ខេត្តសៀមរាបនិងខេត្តឧត្តរមានជ័យ
ក្រុមការងារបានចុះពិនិត្យផ្ទាល់ដល់ទីតាំងចម្ការរបស់ក្រុមហ៊ុនចំនួន៩ក្រុមហ៊ុនដែលមាន៖ ផ្ទៃដីកិច្ចសន្យាសរុបចំនួន៥៥ ៨០៣ហ.ត ផ្ទៃដីបានចុះបញ្ជីរួចចំនួន១៩ ៤០៦,៨៩ហ.ត (៧ក្រុមហ៊ុន) និងផ្ទៃដីដាំកៅស៊ូសរុបចំនួន១៤ ៩៨៦,៧៣ហ.ត ក្នុងនោះផ្ទៃចៀរជ័រចំនួន៥ ០២៧, ៧០ហ.ត និងថែទាំចំនួន៩ ៩៥៩ហ.ត និងគ្រោងបើកមុខចៀរថ្មីក្នុងឆ្នាំ២០២២ ចំនួន២២,១ ហ.ត) ។
ការប្រមូលផលមានមួយក្រុមហ៊ុនលើផ្ទៃដីចំនួន៤ ៣៦៨ហិកតា ទទួលបានផលិតផលចំនួន៥ ៣២០តោន ដែលមានទិន្នផលចំនួន
១ ២១៧, ៩០គ.ក្រ/ ហ.ត ក្នុងឆ្នាំ២០២១។
ការប្រើប្រាស់កម្លាំងពលកម្មរបស់ក្រុមហ៊ុនទាំង៩ មានចំនួន១ ៣៨៩នាក់ ក្នុងនោះបុគ្គលិកខ្មែរចំនួន១៤៥នាក់ បរទេសចំនួន៥៦នាក់ កម្មករខ្មែរអចិន្ត្រៃយ៍ចំនួន១ ០៥៨នាក់ កម្មករអណ្តែតចំនួន ១២៧នាក់ និងតម្រូវការកម្មករចៀរជ័របន្ថែមចំនួន៤៩០នាក់ ក្នុងឆ្នាំ២០២២។
ការបំពេញបែបបទគតិយុត្តសម្រាប់សម្បទានដីសេដ្ឋកិច្ចក្នុងចំណោមក្រុមហ៊ុនទាំង៩ មាន៧ក្រុមហ៊ុនបានបញ្ជប់ការចុះបញ្ជីដីឯកជនរបស់រដ្ឋរួចរាល់ស្មើនឹងផ្ទៃដីចំនួន១៧ ៩៤៨,៨៦ហ.ត និង២ក្រុមហ៊ុនកំពុងអនុវត្ត។ រីឯការអនុវត្តការកែសម្រួលកិច្ចសន្យាថ្មីមកត្រឹមរយៈពេល៥០ ឆ្នាំមាន៣ក្រុមហ៊ុន បានបញ្ចប់រួចរាល់៦ក្រុមហ៊ុនកំពុងតែអនុវត្ត។ ការអនុវត្តការវាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គមមាន២ក្រុមហ៊ុនបានអនុវត្តពេញលេញរួចរាល់ និង៧ក្រុមហ៊ុនកំពុងតែអនុវត្ត។
២. បញ្ហាប្រឈមរបស់ក្រុមហ៊ុន
- ក្រុមហ៊ុនអិម ឌី អេស អ៊ីមផត អិចផត (ពោធិ៍សាត់) មានបញ្ហាកម្មករមិនបានបំពេញការងារជាអចិន្រ្តៃយ៍ចេញ-ចូល ធ្វើឱ្យក្រុមហ៊ុនពិបាកក្នុង ការគ្រប់គ្រងដោយត្រូវតែពង្រឹងលើបច្ចេកទេសចំពោះកម្មករថ្មី
- ក្រុមហ៊ុនកោះកុង រ៉ាប់ប៊ើរ ផ្លេនថេសិន ខូ អិលធីឌី (កោះកុង) ដោយសារបញ្ហាអាកាសធាតុ មានកម្រិតទឹកភ្លៀងច្រើន ដើមកៅស៊ូពុំសូវមានស្លឹកនិងជ្រុះស្លឹកខុសរដូវដែលមានផលប៉ះពាល់ដល់ការលូតលាស់របស់ដើមកៅស៊ូ
- កង្វះកម្លាំងពលកម្មសម្រាប់ធ្វើការថែទាំនិងចៀរជ័រ
- ជនខិលខូចចូលកាប់ទន្រ្ទានដីចំណីអូរនិងដីដែលត្រូវដាំដុះរបស់ក្រុមហ៊ុន។
៣.អនុសាសន៍របស់ក្រុមការងារ
សន្និដ្ឋាននិងការវាយតម្លៃ
តាមរយៈការចុះត្រួតពិនិត្យនិងវាយតម្លៃកម្មវិធីវិនិយោគសម្បទានដីសេដ្ឋកិច្ចលើដំណាំកៅស៊ូយើងសន្និដ្ឋានបានដូចខាងក្រោម៖