×
ស្ថានភាពនិន្នការកៅស៊ូពាក់កណ្តាលចុងខែវិច្ឆិកា ឆ្នាំ២០២១

១.ទិដ្ឋភាពទូទៅនៃទីផ្សារកៅស៊ូធម្មជាតិក្នុងពាក់កណ្តាលចុងខែវិច្ឆិកា ឆ្នាំ២០២១

  1. ​​ក្នុងតារាងទី១ បង្ហាញពីការពិនិត្យឡើងវិញដោយសង្ខេបអំពីដំណើរវិវត្តនៃថ្លៃកៅស៊ូធម្មជាតិនៅពាក់​កណ្តាលចុងខែវិច្ឆិកា ឆ្នាំ២០២១ ដោយប្រៀបធៀបទៅនឹងថ្លៃកៅស៊ូនៅក្នុងទីផ្សារសំខាន់ៗរួមមាន ​ទីផ្សារ​ទិញលក់ភ្លាមៗនិងទីផ្សារទិញលក់តាមកិច្ចសន្យាក្នុងតំបន់អាស៊ី នៅពាក់កណ្តាលដើមខែវិច្ឆិកា ឆ្នាំ២០២១​ ដែរ។

    តារាងទី១៖ តម្លៃកៅស៊ូធម្មជាតិក្នុងពាក់កណ្តាលចុងខែវិច្ឆិកា ឆ្នាំ២០២១ នៅទីផ្សារទិញលក់ភ្លាមៗ​ និងទីផ្សារទិញលក់តាមកិច្ចសន្យានៅតំបន់អាស៊ី

ទីផ្សារទិញលក់ភា្លមៗ

ថ្លៃមធ្យម

% បម្រែបម្រួល

ក្រាហ្វិកថ្លៃ

 

ពាក់កណ្តាល​ចុងខែវិច្ឆិកា​២១

STR 20, FOB បាងកក ($/100kg)

172.26

177.77

+3.2

ក្រាហ្វីកទី១

SMR 20, FOB គួរឡាឡាំពួរ ($/100kg)

171.70

179.23

+4.4

RSS 3, FOB បាងកក ($/100kg)

189.07

197.63

+4.5

ក្រាហ្វីកទី២

RSS 4 កូតូយ៉ាម ($/100kg)

239.95

250.41

+4.4

ទឹកជ័រ ៦០% គួរឡាឡាំពួរ ($/100kg)

132.02

137.13

+3.9

ក្រាហ្វីកទី៣

ទឹកជ័រ ៦០% បាងកក ($/100kg)

129.19

136.50

+5.7

ទីផ្សារទិញលក់តាមកិច្ចសន្យា

 

 

 

 

ទីផ្សារហ៊ុនសៀងហៃ (យ័ន/តោន)

14 228

15 248

+7.2

ក្រាហ្វីកទី៤

ទីផ្សារហ៊ុន SICOM (TSR 20 ($/100kg)

171.51

177.75

+3.6

ក្រាហ្វីកទី៥

ទីផ្សារហ៊ុន OSAKA (RSS 3 (យេន/គ.ក្រ)

223.86

237.68

+6.2

ក្រាហ្វីកទី៦

២.ទស្សនវិស័យ

2. ទីផ្សារកៅស៊ូធម្មជាតិក្នុងរយៈពេលខ្លីត្រូវបានរំពឹងថា នឹងបន្តទទួលបានការគាំទ្រពីការផ្គត់ផ្គង់បន្ទាន់ក្នុងរយៈពេលខ្លី។ ការផ្គត់ផ្គង់កៅស៊ូធម្មជាតិពិភពលោកត្រូវបាន     រំពឹងថា នឹងមានការធ្លាក់ចុះចាប់ពីខែធ្នូ ឆ្នាំ២០២១តទៅ​ អាស្រ័យដោយសារកត្តារដូវកាល។ តារាងទី២ បង្ហាញពីនិន្នាការប្រចាំខែដែលបានរំពឹងទុកក្នុងផលិតកម្មកៅស៊ូ   ធម្មជាតិនៅប្រទេសថៃ ឥណ្ឌូនេស៊ី វៀតណាម និងប្រទេសចិន ហើយប្រទេសទាំងនេះរួមគ្នាតំណាងឱ្យ ៧១% នៃការផ្គត់ផ្គង់កៅស៊ូពិភពលោក។

តារាងទី២៖ និន្នាការផលិតកម្មកៅស៊ូប្រចាំខែចាប់ពីខែតុលា ឆ្នាំ២០២១ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២២ ('000 តោន)

 

ថៃ

ឥណ្ឌូនេស៊ី

វៀតណាម

ចិន

សរុប

តុលា ២១

436

272

132

89

929

វិច្ឆិកា ២១

458

264

135

128

985

ធ្នូ ២១

407

252

140

58

857

មករា ២២

447

252

140

1

840

កុម្ភៈ ២២

409

255

50

0

714

 

3. ការ​នាំ​ចូល​កៅស៊ូ​ធម្មជាតិ​របស់​ប្រទេស​ចិន​ត្រូវបាន​​រំពឹង​ថា ​នឹង​កើន​ឡើង​ខ្ពស់​ក្នុង​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០២១ និងក្នុង​ខែ​មករា ឆ្នាំ​២០២២ ដោយ​សារតែមាន​តម្រូវ​ការ​ខ្ពស់មុន​ពិធីបុណ្យ​ចូល​ឆ្នាំចិន។ ដោយមើលឃើញពីកង្វះខាតការផ្គត់ផ្គង់តាមរដូវ ស្របពេលជាមួយនឹងរដូវត្រជាក់ប្រចាំឆ្នាំសម្រាប់ដើមកៅស៊ូនៅក្នុងប្រទេសផលិតធំៗផង ក្រុមហ៊ុនផលិតកម្មរបស់ប្រទេសចិនត្រូវបានគេរំពឹងថា នឹងធ្វើការបង្កើនស្តុកកៅស៊ូធម្មជាតិឱ្យបានមុនថ្ងៃឈប់សម្រាកពេញមួយសប្តាហ៍ សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីដែលចូលមកដល់នៅថ្ងៃទី១ ខែកុម្ភៈខាងមុខនេះ។ ប្រទេសចិនរំពឹងថា ត្រូវការប្រើប្រាស់កៅស៊ូប្រមាណ ៥០០ ០០០តោន/ខែ ក្នុងអំឡុងខែធ្នូ ឆ្នាំ២០២១ និងខែមករា ឆ្នាំ២០២២ តារាងទី៣ បង្ហាញពីនិន្នាការដែលអាចកើតមានក្នុងការនាំចូលនិងប្រើប្រាស់កៅស៊ូធម្មជាតិប្រចាំខែនៅក្នុងប្រទេសចិន។

តារាងទី ៣៖ការនាំចូលនិងការប្រើប្រាស់កៅស៊ូធម្មជាតិនៅក្នុងប្រទេសចិន ('000 តោន)

 

ការនាំចូល

ការប្រើប្រាស់

តុលា ២០២១

400

483

វិច្ឆិកា ២០២១

474

507

ធ្នូ ២០២១

524

501

មករា ២០២២

507

504


4.សេដ្ឋកិច្ចកៅស៊ូពិភពលោកក្នុងឆ្នាំ២០២១ ទំនងជាបញ្ចប់ដោយសន្មតថា មានឱនភាពប្រមាណ២០០ ០០០តោន ក្នុងនោះការផ្គត់ផ្គង់ ពិភពលោកមាន ១៣,៨៨២ លានតោន និងតម្រូវការពិភពលោកមាន១៤,០៧៦លានតោន។ ទោះបីជាយ៉ាងណាក៏ដោយឱនភាពនេះបានរំពឹងទុកថា មិនមានទំហំធំឡើយ​បើប្រៀបធៀបទៅនឹងទំហំនៃទីផ្សារពិភពលោក ដោយសារតុល្យភាពនៃការផ្គត់ផ្គង់-តម្រូវការដែលលំអៀងនោះត្រូវបានទ្រទ្រង់ដោយទីផ្សារបាន។

5.ទោះបីជាទីផ្សារកៅស៊ូធម្មជាតិអាចនៅបន្តទទួលបានអំណោយផលល្អផ្អែកលើមូលដ្ឋានតម្រូវការ-ការផ្គត់ផ្គង់ក៏ដោយ ក៏កត្តាខាងក្រោមនេះអាចចូលមករារាំងដល់ការវិនិយោគកៅស៊ូនៅពេលអនាគតក្នុងរយៈពេលខ្លីផងដែរ៖

  1. តម្លៃប្រាក់ដុល្លារសហរដ្ឋអាម៉េរិកទំនងជានឹងកើនឡើងក្នុងរយៈពេលខ្លី ដោយសារមានការកើនឡើងនៃសម្ពាធអតិផរណានិងទិន្នន័យ ទីផ្សារការងារជាវិជ្ជមានក្នុងសហរដ្ឋអាម៉េរិកដែលអាចជំរុញឱ្យធនាគារកណ្តាលអាម៉េរិកបង្កើនការរឹតបន្តឹងគោលនយោបាយ និងអាចដំឡើងអត្រាការប្រាក់គោលនយោបាយឱ្យបានឆាប់ជាងការរំពឹងទុកពីមុន។ នៅពេលប្រាក់ដុល្លារកាន់តែរឹងមាំ ជាទូទៅបានធ្វើឱ្យការវិនិយោគលើគ្រប់មុខទំនិញមិនសូវមានការទាក់ទាញឡើយ ហើយសម្រាប់កៅស៊ូធម្មជាតិក៏មានជោគវាសនាដូចគ្នានេះដែរ។
  2. ការរឹតបន្តឹងថ្មី ដែលបានដាក់ឱ្យប្រើនៅពេញទូទាំងទ្វីបអឺរ៉ុបប្រឆាំងនឹងការរីករាលដាលនៃប្រភេទមេរោគ COVID-១៩ បំប្លែងខ្លួនថ្មី Omicron និងការព្រួយបារម្ភចំពោះលទ្ធផលលើទស្សនវិស័យនៃតម្រូវការប្រើប្រាស់កៅស៊ូធម្មជាតិអាចធ្វើឱ្យមានផលប៉ះពាល់អវិជ្ជ- មានលើទីផ្សារទិញលក់តាមកិច្ចសន្យា។ ក្តីបារម្ភជុំវិញសំពាធថ្មីនៃការរីករាលដាលដ៏មានសក្ដានុពលអាចបង្ខំពួកពាណិជ្ជករឱ្យរក្សាការប្រុងប្រយ័ត្នជាងមុន។
  3. ទីផ្សារកៅស៊ូធម្មជាតិទំនងជាមិនទទួលបានការគាំទ្រពីទីផ្សារប្រេងឆៅក្នុងរយៈពេលខ្លីនោះទេ។ ទោះបីជាតម្រូវការប្រេងឆៅអាចកើនឡើងក្នុងរយៈពេលខ្លីដោយ សារមានតម្រូវការប្រេងក្នុងរដូវរងាខ្ពស់ក៏ដោយ ក៏វាត្រូវការសម្រាប់តែតម្លៃប្រេងប៉ុណ្ណោះ។ ទីផ្សារប្រេងឆៅទំនងជាត្រូវបានបន្ធូរបន្ថយដោយការបញ្ចេញឲ្យប្រើប្រាស់ប្រេងក្នុងស្តុកបំរុងខ្លួន ចំពោះបណ្តាប្រទេសសំខាន់ៗដែលជាអ្នកប្រើប្រាស់ប្រេង ការធ្លាក់ចុះនៃសកម្មភាពប្រើប្រាស់អនាគតប្រេងឆៅ ចំពេលមានការព្រួយបារម្ភអំពីសក្តានុពលនៃការរីករាលដាលបន្ថែមទៀតនៃជម្ងឺ COVID-១៩ ប្រភេទ Omicron និងការពង្រឹងតម្លៃប្រាក់ដុល្លារអាម៉េរិក។
  4. តម្រូវការបរិក្ខារដើម (Original Equipment - OE) សម្រាប់សំបកកង់រថយន្តនិងគ្រឿងបន្លាស់រថយន្តនឹងនៅតែជាឧបសគ្គដោយ​ សារការជាប់គាំងជាបន្តបន្ទាប់នៅក្នុងឧស្សាហកម្មផលិតរថយន្តសកលបណ្តាលមកពីកង្វះខាតឧបករណ៍បន្ទះឈីបអេឡិកត្រូនិច ។

7.រយៈពេលខ្លីៗតាមរដូវដែលនឹងមកដល់នាពេលឆាប់ៗនេះនិងការកើនឡើងនូវតម្រូវការប្រទេស​ចិន។ ទោះជាយ៉ាងណាឥទ្ធិពលវិជ្ជមានៃកត្តាមូលដ្ឋានកាផ្គត់ផ្គង់-តម្រូវការអំណោយផលនឹងត្រូវបានផាត់សងមួយផ្នែក ដោយសារតែការពង្រឹងសក្តានុពលនៃប្រាក់ដុល្លារអាម៉េរិក ការរឹតបន្តឹងដែលត្រូវដាក់ប្រឆាំងនឹងការរីករាលដាលនៃជម្ងឺ COVID-១៩ ប្រភេទ Omicron  កង្វះសន្ទុះនៅក្នុងទីផ្សារប្រេងឆៅរួមនិងការប្រឈមមុខគ្នាជាបន្តបន្ទាប់នៅក្នុងវិស័យរថយន្ត ដោយសារតែកង្វះបន្ទះឈីប អេឡិកត្រូនិក៕

ក្រាហ្វិកទី១៖ ថ្លៃកៅស៊ូទិញលក់ភ្លាមៗប្រភេទ STR-20 នៅទីផ្សារបាងកកនិងថ្លៃកៅស៊ូ ទិញលក់ភ្លាមៗប្រភេទ SMR-20 នៅទីផ្សារគួរឡាឡាំពួរ (US$/100Kg)

ក្រាហ្វិកទី២៖ ថ្លៃកៅស៊ូទិញលក់ភ្លាមៗប្រភេទ RSS-3 នៅទីផ្សារបាងកកនិងថ្លៃកៅស៊ូទិញលក់ភ្លាមៗប្រភេទ RSS-4 នៅទីផ្សារកូតូយ៉ាម (US$/100Kg)

ក្រាហ្វិកទី៣៖ ថ្លៃទឹកជ័រខាប់ទិញលក់ភ្លាមៗនៅទីផ្សារគួឡាឡាំពួរ (US$/100Kg)

ក្រាហ្វិកទី៤៖ ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃប្រចាំថ្ងៃសម្រាប់ខែឧសភា ឆ្នាំ២០២២ (យ័ន/តោន)

ក្រាហ្វិកទី៥៖ ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យាប្រភេទ TSR-20 នៅទីផ្សារ​ហ៊ុន​ប្រទេស​សឹង្ហបុរីសម្រាប់ខែកុម្ភៈ ឆ្នាំ២០២២ (ដុល្លារសឹង្ហបុរី/១០០គ.ក្រ)

ក្រាហ្វិកទី៦៖ ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យាប្រភេទ RSS-3 នៅទីផ្សារ​ហ៊ុន​​អូសាកាសម្រាប់ខែមេសា ឆ្នាំ២០២២ (ដុល្លារយេន/គ.ក្រ)

ក្រាហ្វិកទី៧៖ ឥទ្ធិពលប្រាក់ថៃ (ធៀប១០០បាត)

ក្រាហ្វិកទី៨៖​ ឥទ្ធិពលប្រាក់ម៉ាឡេស៊ី (ធៀប១០០រីងហ្គីដ)

ក្រាហ្វិកទី៩៖ និន្នាការថ្លៃប្រេងឆៅប្រភេទ Brent (USD$/បារ៉ែល)

ព័ត៌មានចុងក្រោយ