ចាប់ពីថ្ងៃទី២១-៣០ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្ដម ហ៊ឹម អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកៅស៊ូបានដឹកនាំមន្រ្ដីជំនាញអមដំណើរឯកឧត្ដម អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យវឌ្ឍនភាពក្រុមហ៊ុនចម្ការកៅស៊ូអវិនិយោគនៅខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្ត ក្រចេះ។
១. លទ្ធផលនៃការចុះពិនិត្យ
ក្រុមហ៊ុនដែលបានចុះពិនិត្យជាក់ស្ដែងដល់ចម្ការមានចំនួន ៦រួមមាន៖ ១.ក្រុមហ៊ុនចម្ការកៅស៊ូបឹងកេតរបស់ក្រុមហ៊ុនឡុងស្រេងអន្តរជាតិ ២.ក្រុមហ៊ុនចម្ការកៅស៊ូចម្ការ អណ្តូងរបស់ក្រុមហ៊ុនអានម៉ា ឌីគ្រុប ៣.ក្រុមហ៊ុនចម្ការកៅស៊ូស្នួលរបស់ក្រុមហ៊ុនស្វីហ្វរីសសស៍លីមីធីត ៤.ក្រុមហ៊ុនចម្ការកៅស៊ូមេមត់ របស់ក្រុមហ៊ុនចម្ការកៅស៊ូមេមត់ខូអិល ធីឌី ៥.ក្រុមហ៊ុនចម្ការកៅស៊ូក្រែក របស់ក្រុមហ៊ុនក្រែក (ខេមបូឌា) ខូអិលធីឌីនិង ៦.ចម្ការកៅស៊ូពាមជាំង របស់ក្រុមហ៊ុនអាន ម៉ាឌី គ្រុប ដោយឡែក ១ក្រុមហ៊ុនទៀតគឺក្រុមហ៊ុនចម្ការកៅស៊ូជុបរបស់ក្រុមហ៊ុនសុភក្តិនីកាអ៊ិនវេសមេន គ្រុប ខូ អិលធីឌី មិនបានពិនិត្យនោះទេ ដោយសារមានបុគ្គលិករបស់ក្រុមហ៊ុនឆ្លងជំងឺ Covid-19 ទើបប្រតិភូ ប្រធានក្រុមការងារមិនបានជួបប្រជុំការងារជាមួយតំណាងក្រុមហ៊ុន។
បន្ទាប់ពី បានពិនិត្យជាក់ស្ដែងដល់ទីតាំងចម្ការរួចមក ប្រតិភូប្រធានក្រុមការងារជួបប្រជុំជាមួយប្រធានក្រុមហ៊ុន និងបានផ្ដល់ជាមតិយោបល់ដល់ក្រុមហ៊ុននីមួយៗដូចខាងក្រោម៖
១. ក្រុមហ៊ុនចម្ការកៅស៊ូបឹងកេត របស់ក្រុមហ៊ុនឡុងស្រេង អន្តរជាតិ៖
២. ក្រុមហ៊ុនចម្ការកៅស៊ូចម្ការអណ្តូង របស់ ក្រុមហ៊ុនអាន ម៉ាឌី គ្រុប៖
៣.ក្រុមហ៊ុនចម្ការកៅស៊ូស្នួល របស់ក្រុមហ៊ុន ស្វីហ្វរីសសស៍ លីមីធីត៖
៤.ក្រុមហ៊ុនចម្ការកៅស៊ូមេមត់ របស់ក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ខូ អិលធីឌី៖
៥. ក្រុមហ៊ុនចម្ការកៅស៊ូក្រែក របស់ក្រុមហ៊ុន ក្រែក (ខេមបូឌា) ខូ អិលធីឌី៖
៦. ចម្ការកៅស៊ូពាមជាំង របស់ក្រុមហ៊ុនអាន ម៉ាឌី គ្រុប៖
២. សេចក្តីសន្និដ្ឋាននិងសំណូមពរ
ក្រោយពីក្រុមការងារបានចុះពិនិត្យវឌ្ឍនភាព ក្រុមហ៊ុនចម្ការកៅស៊ូអវិនិយោគ ដែលស្ថិតនៅខេត្តកំពង់ចាម ត្បូងឃ្មុំ និងខេត្តក្រចេះរួចមកឃើញថា ក្រុមហ៊ុនបានដំណើរការល្អ បើទោះបីជាតម្លៃកៅស៊ូបានធ្លាក់ថ្លៃជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០២០។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនមួយចំនួនក៏បានដោះស្រាយផលប៉ះពាល់សង្គមរួចរាល់ និងមួយចំនួនទៀតនៅសល់តិចតួចនឹងបន្តដោះស្រាយឱ្យចប់នាពេលខាងមុខ។
ដោយមើលឃើញបញ្ហាប្រឈមថ្លៃកៅស៊ូចុះទាប រាជរដ្ឋាភិបាលបានឯកភាពជាគោលការណ៍ឱ្យក្រុមហ៊ុននីមួយៗដាំដំណាំកសិកម្មដែលមានតម្លៃសេដ្ឋកិច្ចទីផ្សារខ្ពស់ប្រើប្រាស់ ពលកម្មតិច ព្រមទាំងផ្តល់ចំណូលច្រើនជាងកៅស៊ូ ដោយរក្សាផ្ទៃដីមានដំណាំកៅស៊ូយ៉ាងតិចស្មើនឹង៥០% នៃផ្ទៃដីទាំងមូលរបស់ចម្ការកៅស៊ូនីមួយៗ។ ទោះបីជាមាន សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុនប្តូរមុខដំណាំក៏ដោយ ក៏ក្រុមហ៊ុនខ្លះនៅតែរក្សាអត្តសញ្ញាណចាស់ដដែលគឺដំណាំកៅស៊ូ រីឯក្រុមហ៊ុនខ្លះដែលប្តូរមុខដំណាំគឺអាស្រ័យដោយទីតាំងភូមិសាស្រ្តអំណោយផល និងទីផ្សារមានដូចជា៖
១. ចម្ការកៅស៊ូបឹងកេត របស់ក្រុមហ៊ុន ឡុង ស្រេង អន្តរជាតិ៖
- ក្រុមហ៊ុន ឡុង ស្រេង អន្តរជាតិ ដំណើរការបានល្អទាំងផលិតកម្មកៅស៊ូ និងចេកសម្រាប់នាំចេញ។ បច្ចុប្បន្នក្រុមហ៊ុនប្រើប្រាស់ដីដាំកៅស៊ូ ៣ ៨០០ហិកតា (៦០%) និងដាំដំណំាកសិកម្ម ២ ៣៤៥ហិកតា (៣៧%) ក្នុងនោះចេក ១ ៩៥០ ហិកតា និងឈើហូបផ្លែ ៣៩៥ហិកតា និងផ្ទៃដី ២០៨ហិកតា (៣%) ជាសំណង់ហេដ្ឋារចនាសម្ព័ន្ធ ដែលបម្រើឱ្យក្រុមហ៊ុន។
២. ចម្ការកៅស៊ូចម្ការអណ្តូង របស់ក្រុមហ៊ុន អាន ម៉ាឌី គ្រុប៖
- ក្រុមហ៊ុនអាន ម៉ាឌី គ្រុប ដំណើរការបានល្អលើផលិតកម្មកៅស៊ូ ដោយឡែកដាំដំណំាកសិ-កម្មមិនទាន់ចេញជាលទ្ធផលនៅឡើយ។ បច្ចុប្បន្ន ក្រុមហ៊ុនប្រើប្រាស់ដីដាំកៅស៊ូ ៤ ៨៩៤ហិកតា (៧០%) ដីដាំដំណំាកសិកម្ម ២៤៣ហិកតា (៣%) ក្នុងនោះ ទុរេន១២៥ហិកតា និងឈើហូបផ្លែ១១៨ហិកតា ផ្ទៃដីទំនេរអាចដាំកៅស៊ូបាន១ ១៦០ហិកតា (១៧%) និងផ្ទៃដី៦៥៨ហិកតា ជាសំណង់ហេដ្ឋារចនាសម្ព័ន្ធដែលបម្រើឱ្យក្រុមហ៊ុន។
៣. ចម្ការកៅស៊ូស្នួលរបស់ក្រុមហ៊ុន ស្វីហ្វ រីសសស៍ លីមីធីត៖
- ក្រុមហ៊ុនស្វីហ្វរីសសស៍ លីមីធីត ដំណើរការបានល្អលើផលិតកម្មកៅស៊ូ ដោយមិនជំនួសដំណាំអ្វីផ្សេងក្រៅពីដំណាំកៅស៊ូ។ បច្ចុប្បន្ននេះក្រុម ហ៊ុនប្រើប្រាស់ដីដាំកៅស៊ូ ៤ ២៥០ ហិកតា (៨៨%) ដែលក្នុងនោះចម្ការកៅស៊ូ ៤ ១៧៤ហិកតា បានដាក់ឱ្យដំណើរការអាជីវកម្ម និងផ្ទៃដី៥៥៧ ហិកតា ជាសំណង់ហេដ្ឋារចនាសម្ព័ន្ធដែលបម្រើឱ្យក្រុមហ៊ុន
៤. ចម្ការកៅស៊ូមេមត់ របស់ក្រុមហ៊ុន ចម្ការ កៅស៊ូមេមត់ ខូ អិលធីឌី៖
- ក្រុមហ៊ុន ចម្ការកៅស៊ូមេមត់ ខូ អិលធីឌី ដំណើរការបានល្អលើផលិតកម្មកៅស៊ូ ដោយមិនជំនួសដំណាំអ្វីផ្សេងក្រៅពីដំណាំកៅស៊ូ។ បច្ចុប្បន្ន នេះ ក្រុមហ៊ុនប្រើប្រាស់ដីដាំកៅស៊ូ ៨ ០០០ ហិកតា (៨៧%) ដែលក្នុងនោះចម្ការកៅស៊ូ ៥ ៨២០ហិកតា បានដាក់ឱ្យដំណើរការអាជីវកម្ម ផ្ទៃដីគ្រោងដាំ កៅស៊ូ ៤៧៥ហិកតា និងផ្ទៃដី ៧៣០ហិកតា ជាសំណង់ហេដ្ឋារចនាសម្ព័ន្ធដែលបម្រើឱ្យក្រុមហ៊ុន។
៥. ចម្ការកៅស៊ូក្រែក របស់ក្រុមហ៊ុនក្រែក (ខេមបូឌា) ខូ អិលធីឌី៖
-ក្រុមហ៊ុនក្រែក(ខេមបូឌា) ខូអិលធីឌី ដំណើរការបានល្អលើផលិតកម្មកៅស៊ូ រីឯដាំដំណំាកសិកម្មមិនទាន់ចេញជាលទ្ធផលនៅឡើយ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនបានប្រើប្រាស់ដីដាំកៅស៊ូ៤ ៧២៨ហិកតា (៧៣%) ដីដាំចន្ទី១ ៣៣១ហិកតា (២០%) និងផ្ទៃដី៤២៧ហិកតា (៧%) ជាសំណង់ហេដ្ឋារចនាសម្ព័ន្ធ ដែលបម្រើឱ្យក្រុមហ៊ុន។
៦. ចម្ការកៅស៊ូពាមជាំង របស់ក្រុមហ៊ុនអាន ម៉ាឌី គ្រុប៖
-ក្រុមហ៊ុន អាន ម៉ាឌី គ្រុប ដំណើរការបានល្អ ទាំងផលិតកម្មកៅស៊ូ ដោយឡែកដាំដំណំាកសិកម្ម ដូចជាចេក និងអំពៅបានដំណើរការល្អជាបណ្តើរៗ ហើយក្នុងការនាំចេញ រីឯដំណាំឈើហូបផ្លែមិនទាន់ ចេញជាលទ្ធផលនៅឡើយ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនប្រើប្រាស់ដីដាំកៅស៊ូ៣ ០៤៥ហិកតា (៥៤%) និងដាំដំណំាកសិកម្ម១ ៨៣៧ហិកតា (៣២%) ក្នុងនោះ អំពៅ ១ ២២៥ហិកតា ចេក ២៤៩ហិកតា និងឈើហូបផ្លែ៣៦៣ហិកតា និងផ្ទៃដី៧៨២ហិកតា (១៤%) ក្នុងនោះ ផ្ទៃដីទំនាស់ជាមួយប្រជាពលរដ្ឋមាន ៤៤៨ ហិកតា និងផ្ទៃដី ៣៣៤ហិកតា ជាសំណង់ហេដ្ឋារចនាសម្ព័ន្ធដែលបម្រើឱ្យក្រុមហ៊ុន។
ដើម្បីឱ្យចម្ការកៅស៊ូអវិនិយោគដំណើរការល្អ និងទៅតាមស្ថានភាពគ្រប់គ្រងជាក់ស្តែង ក្រុមការងារបានផ្តល់ជាមតិយោបល់ដល់ក្រុមហ៊ុនរួមមាន៖
១. គួរកែសម្រួលកិច្ចសន្យាជួលដីចម្ការកៅស៊ូឡើងវិញ ដោយសារផ្ទៃដីមួយចំនួនរបស់ចម្ការកៅស៊ូទាំង៧បានកាត់ចេញ ដើម្បីដោះស្រាយ ផលប៉ះពាល់សង្គមដែលរាជរដ្ឋាភិបាលបានសម្រេចរួចហើយ។
២. ក្រុមហ៊ុនដែលមិនទាន់ធ្វើបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុរបស់រដ្ឋត្រូវរៀបចំឱ្យបានឆាប់ ដើម្បីចុះបញ្ជីផ្ទៃដីជាក់ស្តែងដែលនៅសល់ស្របពេលដែលមានការកែ សម្រួលកិច្ចសន្យាឡើងវិញ។
៣.ត្រូវស្នើសុំការអនុញ្ញាតជាមុនសិនពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាល់ការប្តូរមុខដំណាំនិងការធ្វើពិសោធន៍ (ក្លូនថ្មី បច្ចេកទេសដាំដុះ និងបច្ចេកវិទ្យានៃការប្រមូលផលកៅស៊ូ)។
៤. ត្រូវដាក់បាយការណ៍ស្តីពីលទ្ធផលការងារដាំដុះ-ថែទាំ និងអាជីវកម្មផលិតកម្មកៅស៊ូប្រចាំខែ ប្រចាំឆ្នាំ និងផែនការការងារអាជីវកម្ម-ផលិតកម្ម និងដាំដុះកៅស៊ូប្រចាំឆ្នាំ ជូនអគ្គនាយកដ្ឋានកៅស៊ូឱ្យបានទៀងទាត់ ដើម្បីមានទិន្នន័យគ្រប់គ្រាន់ក្នុងការព្យាករណ៍និន្នាការ ការផ្គត់ផ្គង់ និងតម្រូវការកៅស៊ូធម្មជាតិប្រចាំឆ្នាំរបស់កម្ពុជា និងមានមូលដ្ឋានច្បាស់ លាស់រាយការណ៍ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិនិត្យនិងមានវិធានការបន្ត។
៥. ក្រុមហ៊ុនត្រូវមានរចនាសម្ព័ន្ធការងារ និងអ្នកជំនាញបច្ចេកទេសកៅស៊ូក្នុងការគ្រប់គ្រងចម្ការកៅស៊ូកសិឧស្សាហកម្ម។
៦. ក្រុមហ៊ុនចាំបាច់ទទួលយកគោលការណ៍ណែនាំបច្ចេកទេសស្តីពីការជ្រើសរើសពូជ បច្ចេកទេសដាំដុះ-ថែទាំ ការប្រមូលផល ការព្យាបាលជំងឺ និងការកែច្នៃជ័រកៅស៊ូពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (អគ្គនាយកដ្ឋានកៅស៊ូ)។
៧. ក្រុមហ៊ុនត្រូវស្នើសុំការអនុញ្ញាតការកាប់ដើមកៅស៊ូចាស់អស់សក្តានុពលសេដ្ឋកិច្ចពីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (អគ្គនាយកដ្ឋានកៅស៊ូ) មុននឹងចុះអនុវត្ត៕