×
សហរដ្ឋអាម៉េរិកនឹងណែនាំអំពីការលក់បង្ខូចតម្លៃ ដែលបានបញ្ជាទិញសំបកកង់ពី PLT ដល់បួនប្រទេស

គណៈកម្មការពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាមេរិក (USITC: The United States International Trade Commission) បានបង្ហាញឲ្យដឹងថា រថយន្តសម្រាប់ដឹកអ្នកដំណើរនិងសំបកកង់ធុនស្រាល (PLT) ដែលនាំចូលពីប្រទេសកូរ៉េ តៃវ៉ាន់ និងថៃកំពុងត្រូវបានដាក់លក់នៅសហរដ្ឋអាមេរិកក្នុងតម្លៃមួយដែលធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មសំបកកង់ក្នុងស្រុក។ លើស​ពីនេះក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានបង្ហាញថា ការចេញលក់សំបកកង់ PLT របស់រដ្ឋាភិបាលវៀតណាមដែលបានលក់នៅសហរដ្ឋអាមេរិកក្នុងតម្លៃមួយ“ទាបជាងតម្លៃដែលបានព្រមព្រៀងគ្នា”។ ផ្អែកលើការបង្ហាញខាងលើនេះ ក្រសួងពាណិជ្ជកម្មមានបំណងចេញបទបញ្ជាត្រួតពិនិត្យ ការលក់បង្ខូចតម្លៃនៃសំបកកង់ PLT ដែលនាំចូលពីប្រទេសកូរ៉េ តៃវ៉ាន់ និងថៃ និងត្រួតពិនិត្យពន្ធនាំចូលពីប្រទេសវៀតណាម។

ដំណោះស្រាយរយៈពេលវែងនិងចីរភាពគឺត្រូវការជាចាំបាច់

លោក Tom Conway ប្រធានអង្គការអន្តរជាតិសហជីព USW: The United Steelworkers បាននិយាយថា សហជីព USW រីករាយចំពោះការបង្ហាញទាំងអស់នេះ។ វាជាពេលវេលាថ្មីម្តងទៀតសម្រាប់សមាជិក USW ដើម្បីការពារមុខរបរនិងសហគមរបស់ពួកគេពីផលប៉ះពាល់នៃពាណិជ្ជកម្មអយុត្តិធម៌ និងធានាឱ្យមានការប្រកួតប្រជែងគ្នាគ្រប់កម្រិតសម្រាប់អ្នកផលិតនៅក្នុងស្រុក។ ខ្ញុំពិតជាមានមោទនភាពចំពោះរាល់ការខិតខំរបស់សមាជិករបស់យើងដែលកំពុងធ្វើរាល់ថ្ងៃនេះ មិនត្រឹមតែផលិតសំបកកង់ដែលមានគុណភាពខ្ពស់ប៉ុណ្ណោះទេ ថែមទាំងអាចការពារឧស្សាហកម្មដ៏សំខាន់នេះផងដែរ។

USW បានដាក់ញត្តិប្រឆាំងនឹងការលក់បង្ខូចតម្លៃនិងពន្ធនាំចូល ពីប្រទេសទាំង៤ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។ អ្នកតំណាង៧នាក់ នៃ USW រួមទាំងលោក Conway បានផ្តល់សក្ខីកម្មក្នុងការគាំទ្រញត្តិនៅឯសវនាការ ITC កាលពីខែមុន។ លោក Conway បានបន្ថែមថា យើងបានថ្លែងអំណរគុណដល់ ITC ដែលបានឃើញនូវអ្វីដែលសមាជិក USW បានធ្វើរាល់ថ្ងៃ (ការខិតខំប្រឹងប្រែងដោយចេតនាដើម្បីកាត់ផ្តាច់ឧស្សាហកម្មក្នុងស្រុកនិងដណ្តើមទីផ្សាររបស់យើង)។

លោក Kevin Johnsen ប្រធានឧស្សាហកម្មកៅស៊ូនិងប្លាស្ទិក របស់ USW បានលើកជាយោបល់ថា ការសម្រេចចិត្តរបស់ គណៈកម្មការពាណិជ្ជកម្មអន្តរជាតិសហរដ្ឋអាមេរិក គឺជាជំហានមួយដ៏សំខាន់ឆ្ពោះទៅរកភាពស្មើគ្នាសម្រាប់អ្នកផលិតសំបកកង់នៅក្នុងស្រុក។ យើងត្រូវការដំណោះស្រាយយូរអង្វែងនិងមាននិរន្តរភាពសម្រាប់ពាណិជ្ជកម្មមិនល្អ។

ខណៈពេលដែលយើងសាទរចំពោះការងាររបស់ ITC និងក្រសួងពាណិជ្ជកម្ម ចំពោះប្រព័ន្ធបច្ចុប្បន្នរបស់យើងដែលបញ្ជាក់ច្បាស់ថាខូចហើយ។ មុនពេលយើងទទួលបានសំណង យើងត្រូវតែបង្ហាញពីគ្រោះថ្នាក់ពីទម្រង់នៃការ​បាត់​បង់​ការងារ និងការកាត់បន្ថយចំណែកទីផ្សារ។ នៅពេលនេះ កម្មករនៅប្រទេសអាម៉េរិកកំពុងរងទុក្ខរួចទៅហើយ។ យើងអាច​និងត្រូវតែធ្វើឲ្យបានល្អជាងនេះ។

USW គឺជាសហជីពធំបំផុតនៅអាមេរិកខាងជើងក្នុងការផលិតសំបកកង់ ដែលតំណាងឱ្យកម្មករនៅរោងចក្រផលិតសំបកកង់ PLT នៅសហរដ្ឋអាមេរិកមានដូចជា៖ រោងចក្រសំបកកង់ Cooper ដែលមានទីតាំងនៅ Findlay, Ohio, Texarkana, និង Arkansas; រោងចក្រ Goodyear ដែលមានទីតាំងនៅ Fayetteville,​ Carolina ភាគខាងជើង, Topeka​ និងKansas; រោងចក្រ Michelin ដែលមានទីតាំងនៅ​ Fort Wayne, Indiana, Tuscaloosa​ និង​ Alabama; រោងចក្រ Sumitomo ដែលមានទីតាំងនៅ Tonawanda, និង New York; រោងចក្រ Yokohama ដែលមានទីតាំងនៅ Salem​ និង Virginia និងរោងចក្រសំបកកង់ Kumho ដែលមានទីតាំងនៅ Macon និង Georgia៕

ព័ត៌មានចុងក្រោយ