×
ការធ្វើជំរឿនកៅស៊ូ ដើម្បីរៀបចំទិន្នន័យឲ្យកាន់តែទូលំទូលាយ

ក្រុមប្រឹក្សាកៅស៊ូឥណ្ឌានឹងប្រើប្រាស់កម្មវិធីទូរស័ព្ទដើម្បីអនុវត្តគម្រោង

ក្រុមប្រឹក្សាកៅស៊ូឥណ្ឌាបានចាប់ផ្តើមធ្វើជំរឿនកៅស៊ូនៅទូទាំងប្រទេស ដើម្បីរៀបចំមូលដ្ឋានទិន្នន័យឲ្យកាន់តែទូលំទូលាយលើចម្ការកៅស៊ូនិងអ្នកដាំកៅស៊ូ។

ក្រុមប្រឹក្សាកៅស៊ូឥណ្ឌាបានចាប់ផ្តើមបើកកម្មវិធីនៅទីក្រុង Pala ក្នុងស្រុក Kottayam ដែលស្ថិតនៅក្រោមតំបន់គ្រប់គ្រងរបស់សមាគមអ្នកផលិតកៅស៊ូ Thodanal ។

គោលបំណងនៃការធ្វើជំរឿន

យោងតាមមន្ត្រីនៃក្រុមប្រឹក្សាកៅស៊ូបានឲ្យដឹងថា គោលបំណងនៃជំរឿនគឺដើម្បីប្រមូលព័ត៌មានលំអិតអំពីផ្ទៃដីកៅស៊ូរួមមាន៖ ផ្ទៃដីកៅស៊ូសរុប ផ្ទៃដីមិនទាន់ផ្តល់ផល ផ្ទៃដីផ្តល់ផល ផ្ទៃដីចៀរ ចំនួនដើមកៅស៊ូ ការដាំប្រចាំឆ្នាំ ក្លូន ប្រព័ន្ធចៀរជ័រ និងស្ថានភាពនៃការប្រើប្រាស់ក្បាំងការពារទឹកភ្លៀង។ ជំរឿនក៏ប្រមូលព័ត៌មានលម្អិតអំពីអ្នកចៀរជ័រ និងវិធីសាស្ត្រកែច្នៃដំណាំផងដែរ។

វិស័យកៅស៊ូគួរតែដោះស្រាយដោយខ្លួនឯង ដើម្បីបំពេញតម្រូវការកើនឡើងពីការបើ្រប្រាស់ក្នុងឧស្សាហកម្ម។

ការរៀបចំមូលដ្ឋានទិន្នន័យនិងការធ្វើបច្ចុប្បន្នភាពតាមកាលកំណត់គឺចាំបាច់ណាស់សម្រាប់ការបង្កើតគំរូគ្រោងឲ្យកាន់តែលម្អិត ដែលធ្វើឲ្យផលិតកម្មកៅស៊ូធម្មជាតិនៅក្នុង​ប្រទេសកាន់តែប្រសើរ។

ការធ្វើជំរឿន​កំពុង​ចាប់ផ្តើម​អនុវត្ត​ដោយ​កម្មវិធី​ទូរស័ព្ទ​មួយ​ឈ្មោះ 'RUBAC' ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមប្រឹក្សា​កៅស៊ូ​ក្នុងសមាគម ​​សហការ​ជាមួយនឹង​វិទ្យាស្ថាន​ឥណ្ឌា នៃ​ផ្នែកព័ត៌មានវិទ្យានិង​ការ​គ្រប់​គ្រង​ និងមានការ​ចូល​រួម​យ៉ាង​សកម្ម​ពី​​អ្នក​ផលិត​កៅស៊ូ។

វិស័យកៅស៊ូរបស់ប្រទេសឥណ្ឌាត្រូវបានគ្រប់គ្រងដោយកសិករកៅស៊ូគ្រួសារដែលមានផលិតកម្មកៅស៊ូចំនួន៩២% និង៩១% ជាផ្ទៃដីដាំដុះក្នុងប្រទេស។ វិស័យនេះមានប្រតិបត្តិករកៅស៊ូចំនួន ១,៣២ លាននាក់ និងផ្ទៃដីដាំកៅស៊ូមានប្រហែល ៨,២ពាន់ហិកតា៕

ព័ត៌មានចុងក្រោយ