ការព្រួយបារម្ភចំពោះវិស័យកៅស៊ូធម្មជាតិនាពេលអនាគត រួមមាន៖
១.រលកទីបីនៃការឆ្លង covid-19 បានសាយភាយពេញប្រទេសអ៊ឺរ៉ុបដែលជំរុញឱ្យប្រទេសជា ច្រើនដាក់ក្នុងគ្រាអាសន្ន ដើម្បីទប់ស្កាត់ការ រាលដាលនេះ។ ការឆ្លង covid-19 នេះបានជះឥទ្ធិពលដល់ អត្រានៃការចាក់វ៉ាក់សាំងរបស់ប្រទេសអឺរ៉ុបនៅកម្រិតទាប ដើម្បីសម្រេចនូវភាពស៊ាំងនឹងជំងឺ covid-19 ក្នុងពិភពលោកសម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយការរាតត្បាតកាន់តែប្រសើរឡើង។
២.ភាពតានតឹងរវាងប្រទេសយក្សទាំងពីរគឺចិននិងសហរដ្ឋអាម៉េរិកលើការប្រកួតប្រជែងគ្នាផ្នែកទំនាក់ទំនងនិងបណ្តាញបច្ចេកវិទ្យានៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដែលនឹងដើរតួយ៉ាងសំខាន់ ក្នុងបណ្តាញពិភពលោកនាសតវត្សរ៍បន្ទាប់។
៣. ការពង្រឹងប្រាក់ដុល្លារអាម៉េរិកស្ថិតក្រោមរំញោចសារពើពន្ធដ៏ធំ និងការចាក់វ៉ាក់សាំងដែល មិនសង្ឃឹមជោគជ័យថាជោគជ័យខ្ពស់ អាចធ្វើឲ្យតម្លៃកៅស៊ូធម្មជាតិរងសម្ពាធអវិជ្ជមាន។
៤.តម្លៃប្រេងឆៅអាចនឹងមានស្ថេរភាពប្រហែល៦៥ដុល្លារអាម៉េរិក ក្នុងត្រីមាសទី២ ឆ្នាំ ២០២១ ដូចនឹងការព្យាករណ៍របស់ EIA ដែលបង្ហាញថា អង្គការ OPEC+ អាចនឹងបង្កើនទិន្នផលរបស់ខ្លួនជា បណ្តើរៗនៅរយៈពេល២ខែទៀត ខណៈដែលតម្រូវការប្រេងពិភពលោកប្រឈមនឹង ភាពមិនប្រក្រតី ដោយសារតែការដាក់ប្រទេសក្នុងគ្រាអាសន្នរបស់ប្រទេសអឺរ៉ុប និងបណ្តាប្រទេសនៅអាស៊ីមួយចំនួន បណ្តាលមកពីករណី Covid-19 កើនឡើងកាន់តែខ្ពស់។
ទោះបីជា មានការព្រួយបារម្ភមួយចំនួនដែលបានលើកឡើង ប៉ុន្តែក៏មានកត្តាខ្លះគាំទ្រដល់ការ ងើបឡើងវិញនៃទីផ្សាកៅស៊ូធម្មជាតិក្នុង រយៈពេលខ្លី រួមមាន៖
១.កង្វះខាតនៃការផ្គត់ផ្គង់កៅស៊ូធម្មជាតិអាចនឹងធូរស្រាលនៅប៉ុន្មានខែខាងមុខនេះ បន្ទាប់ពីសកម្មភាពចៀរជ័រចាប់ផ្តើមឡើងវិញនៅរដូវរងា។
២.ផ្អែកលើការប៉ាន់ស្មានបឋមរបស់បណ្តាប្រទេសផលិតកៅស៊ូ កត្តាមូលដ្ឋានគ្រឹះទីផ្សារកៅស៊ូ ធម្មជាតិនៅតែមានលក្ខណៈអំណោយផល ដូចជា៖
៣. កំណើនសេដ្ឋកិច្ចរឹងមាំដែលបានព្យាករណ៍ដោយ IMF និង OECD ទាំងសហរដ្ឋអាម៉េរិក និងចិននៅឆ្នាំនេះនឹងដើរតួនាទីដ៏សំខាន់ ក្នុងការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ ពិសេសនៅប្រទេស អឺរ៉ុបនិងឥណ្ឌាដែលបច្ចុប្បន្នមានករណី covid-19 ខ្ពស់បានកំពុងដាក់ វិធានការណ៍មួយចំនួន ដើម្បីទប់ស្កាត់ពីការរីករាលដាលនៃជំងឺឆ្លង covid-19 ។
៤- នៅសប្តាហ៍ទី៤ ក្នុងខែមីនា ឆ្នាំ២០២១ សន្និធិប្រចាំសប្តាហ៍ទិញលក់តាមកិច្ចសន្យានៅ ទីផ្សារហ៊ុនសៀងហៃគិតជាមធ្យមមានប្រមាណ ១៧០ ០០០តោន បើធៀបនឹងរយៈពេលដូចគ្នានៅ សប្តាហ៍ទី៤ ខែមីនា ឆ្នាំ២០២០ ដែលមានចំនួនដល់ទៅ ២៥០ ០០០តោន។ ក្រាហ្វិកខាងក្រោមនឹង បង្ហាញពីសន្និធិប្រចាំសប្តាហ៍ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃ។