×
និន្នាការថ្លៃកៅស៊ូទិញលក់ភ្លាមៗនៅតាមបណ្តាទីផ្សារសំខាន់ក្នុងអំឡុងខែមីនា ឆ្នាំ២០២១

១.ថ្លៃកៅស៊ូដុំទិញលក់ភ្លាមៗនៅទីផ្សារបាងកកនិងទីផ្សារគួរឡាឡាំពួរ

ក្រាហ្វិកទី១នឹងបង្ហាញពីនិន្នាការថ្លៃកៅស៊ូ STR-20 ទិញលក់ភ្លាមៗប្រចាំថ្ងៃ នៅទីផ្សារ​បាងកក និងថ្លៃកៅស៊ូ SMR-20 នៅទីផ្សារគួរឡាឡាំពួរ ចាប់ពីថ្ងៃទី១-៣១ ខែមីនា ឆ្នាំ២០២១។​ ​ថ្លៃកៅស៊ូដុំទាំងពីរ ប្រភេទបង្ហាញពីនិន្នាការដូចគ្នាទៅនឹងថ្លៃកៅស៊ូទិញលក់តាមកិច្ច​នៅតាមបណ្តាទីផ្សារហ៊ុន។

ទោះបីជា ថ្លៃកៅស៊ូ STR-20 នៅទីផ្សារ​បាងកក បានប្រែប្រួលតិច​តួច​ពី ២ដុល្លារ/គ.ក្រ ទៅ​ ២,១ដុល្លារ/គ.ក្រក្នុងអំឡុងខែមីនា ឆ្នាំ២០២១ក៏ដោយ ក៏វាបានកើនឡើងបន្ថែមទៀត បើគិតចាប់ពីខែ​កុម្ភៈ​មក​ ថ្លៃកៅស៊ូបានកើន២១,៤% ដែលមានតម្លៃពី១,៦៦ដុល្លារ/គ.ក្រ ទៅ ២,០២ដុល្លារ/គ.ក្រ​ រហូតដល់ខែមីនា ឆ្នាំ២០២១។ ចំណែកឯ ថ្លៃកៅស៊ូ SMR-20 នៅទីផ្សារគួរឡាឡាំពួរគិតជាមធ្យម ប្រចាំខែមីនា ឆ្នាំ២០២១ មានតម្លៃ១,៧៦ដុល្លារ/គ.ក្រ និងកើនឡើង៤,១% បើធៀបនឹងខែកុម្ភៈ ឆ្នាំ២០២១ ដែលមានតម្លៃ១,៦៩​ដុល្លារ/​​គ.ក្រ។

២.ថ្លៃកៅស៊ូសន្លឹកទិញលក់ភ្លាមៗនៅទីផ្សារបាងកកនិងកូតូយ៉ាម

ក្រាហ្វិកទី២នឹងបង្ហាញពីនិន្នាការថ្លៃកៅស៊ូ RSS-3 ទិញលក់ភ្លាមៗនៅទីផ្សារបាងកក និងថ្លៃកៅស៊ូ RSS-4 ទិញលក់ភ្លាមៗនៅទីផ្សារកូតូយ៉ាម ក្នុងអំឡុងថ្ងៃទី១ ខែមីនា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។

ក្នុងអំឡុងពាក់កណ្តាលដំបូងក្នុងខែមីនា ឆ្នាំ២០២១ ទីផ្សារកៅស៊ូសន្លឹទាំងពីរបានកើនឡើង​ស្រដៀងគ្នា​នឹងនិន្នាការទីផ្សារកៅស៊ូ​ដុំដែរ។ ប៉ុន្តែ ចាប់ពីពាក់កណ្តាលមកដល់ចុងខែមីនា ថ្លៃកៅស៊ូសន្លឹក ទាំងពីរមានបានបង្ហាញទិសដៅផ្ទុយគ្នា ដែលថ្លៃកៅស៊ូ RSSS-4 នៅទីផ្សារកូតូយ៉ាមមាននិន្នាការ កើនឡើង ចំណែកឯ ថ្លៃកៅស៊ូ RSS-3 នៅទីផ្សារបាងកកមាននិន្នាការធា្លក់ចុះ។ ថ្លៃកៅស៊ូ RSS-3 ជា មធ្យមក្នុងខែមីនា ឆ្នាំ២០២១ គឺ២,៣២ដុល្លារ/គ.ក្រ បានកើនឡើង៣,២% បើធៀបនឹងខែកុម្ភៈ ឆ្នាំ ២០២១ ដែលមានតម្លៃ២,២៥ដុល្លារ/គ.ក្រ។ រីឯថ្លៃកៅស៊ូ RSS-4 ជាមធ្យមគឺ២,២៩ដុល្លារ/គ.ក្រ បាន កើនឡើង៦,៧% បើធៀបនឹងខែកុម្ភៈ ឆ្នាំ២០២១ ដែលមានតម្លៃ២,១៤ដុល្លារ/គ.ក្រ។

៣.ថ្លៃទឹកជ័រខាប់ទិញលក់ភ្លាមៗនៅទីផ្សារគួឡាឡាំពួរ

ក្នុងអំឡុងថ្ងៃទី១ ខែមីនា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ និន្នាការថ្លៃទឹកជ័រទិញលក់ភ្លាមៗ នៅទីផ្សារគួឡាឡាំពួរ បានបង្ហាញពី និន្នាការស្រដៀងនឹងកៅស៊ូសន្លឹក RSS-3 នៅទីផ្សារបាងកកផងដែរ។ ក្រាហ្វិកទី៣នឹងបង្ហាញពីនិន្នាការថ្លៃទឹកជ័រខាប់បានកើនឡើង ចាប់ដើមខែមីនារហូតដល់ ពាក់កណ្តាលខែ ប៉ុន្តែក៏ប្តូរទិសដៅធ្លាក់ចុះវិញ ចាប់ពីពាក់កណ្តាលខែរហូតដល់ចុងខែ។

ព័ត៌មានចុងក្រោយ