នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ អគ្គនាយកដ្ឋានកៅស៊ូ មានរៀបចំពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២០ ដោយបានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម លោក លោកស្រី ជាថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក លោកស្រី នាងកញ្ញាជាមន្រ្តីរាជការនៃអគ្គនាយកដ្ឋានកៅស៊ូ វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត តំណាងសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា សហគមន៍ កសិកម្មកៅស៊ូគ្រួសារតាមតំបន់ តំណាងក្រុមហ៊ុន ចម្ការកៅស៊ូកសិឧស្សាហកម្ម ម្ចាស់រោងចក្រសិប្ប-កម្មកែច្នៃជ័រនិងឈើកៅស៊ូ តំណាងមកពីធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) និង អង្គការ ស្បៀងអាហារនិងកសិកម្ម (FAO)។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ប៉ុល សុផា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ បានថ្លែងសុន្ទរកថាស្វាគមន៍ដល់ គណៈអធិបតីនិងអង្គពិធីស្តីពីស្ថានភាព នៃការអភិវឌ្ឍកៅស៊ូធម្មជាតិនៅទូទាំងប្រទេសក្នុងឆ្នាំ២០១៩ ទោះបីជាផ្ទៃដីដំណាំកៅស៊ូមានការថយចុះបន្តិច បើធៀបនឹងឆ្នាំកន្លងទៅ ប៉ុន្តែចំណូលពីការនាំចេញកៅស៊ូគឺមានការកើនឡើងប្រមាណជាង៩០លានដុល្លារអាម៉េរិក ស្មើនឹង៣១,៥២% ដោយសារតែតម្លៃលក់ជ័រកៅស៊ូជាមធ្យមបានកើនចំនួន១៨,៦ដុល្លារអាម៉េរិក/តោន ស្មើនឹង១,១៤% បើធៀបនឹងតម្លៃមធ្យមក្នុងឆ្នាំ២០១៨។ ដោយឡែកចំពោះ ការងារនៅ លើឆាកអន្តរជាតិវិញ កម្ពុជាបានបំពេញតួនាទីក្នុងឋានៈជាសមាជិកពេញសិទ្ធិរបស់សមាគមបណ្តាប្រទេសផលិត កៅស៊ូធម្មជាតិ (ANRPC: Association of Natural Rubber Producing Countries) ក្រុមប្រឹក្សាស្រាវជ្រាវកៅស៊ូអន្តរជាតិ (IRRDB: Intenational Rubber Research and Development Board) សមាគម កៅស៊ូអន្តរជាតិ (IRA: International Rubber Association) និងដៃគូសហប្រតិបត្តិការទ្វេភាគី ឬពហុភាគីក្នុងការស្រាវជ្រាវ ពិសោធន៍ ការពង្រឹង ទីផ្សារព័ត៌មានកៅស៊ូ ការបង្កើនគុណភាពកៅស៊ូតាមស្តង់ដារអន្តរជាតិ និងការងារផ្សេងៗទៀតជាច្រើន។ ទន្ទឹមនឹងសមិទ្ធិផលដែលបានខាងលើនេះ អគ្គនាយកដ្ឋានកៅស៊ូនៅជួបប្រទះបញ្ហាប្រឈមមួយចំនួនដូចជា៖ ខ្វះលិខិតបទដ្ឋានគតិយុត្តមួយចំនួនក្នុងអនុវិស័យកៅស៊ូ ខ្វះកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ ខ្វះថវិកា មធ្យោបាយ និងធនធានមនុស្សក្នុងការអនុវត្តការងារ។
បន្ទាប់មក ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងសុន្ទរកថាបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងការលើកទិសដៅការងារឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានកៅស៊ូ ដោយបានសម្តែងនូវ ការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គនាយកដ្ឋានកៅស៊ូ ដែលបានខិតខំយកអស់ស្មារតី និងកម្លាំងកាយ ចិត្ត ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដើម្បីធ្វើឲ្យអនុវិស័យកៅស៊ូមានការវិវត្តរីកចម្រើនគួរឲ្យគត់សម្គាល់។ ទន្ទឹមនឹងនេះ ឯកឧត្តមបានជម្រាបជូនអង្គប្រជុំទាំងមូលជ្រាបថាកន្លងមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែបានរំឭកពីការរីកចម្រើននិងសក្តានុពលនៃឧស្សាហកម្មកៅស៊ូធម្ម-ជាតិនៅកម្ពុជា ដោយដំណាំនេះបានបង្កើនប្រាក់ចំណូល បង្កើតអាជីពនៅជនបទ ជួយកាត់បន្ថយ ភាពក្រីក្រ និងការធ្វើចំណាកស្រុក។ បន្ថែមពីនោះ ឯកឧត្តមបានកត់សម្គាល់លើបញ្ហាប្រឈមចម្បងៗ មួយចំនួនគឺ៖ លិខិតបទដ្ឋានគតិយុត្ត កិច្ចសហការក្នុងការអនុវត្តការងារ មធ្យោបាយនិងធនធាន មនុស្សនៅមានកម្រិតនៅឡើយ ដែលបញ្ហាទាំងនេះចាំបាច់ត្រូវខិតខំបន្ថែមទៀតដោយមានកិច្ចសហការ ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយឲ្យបានសមស្របនិងទាន់ពេលវេលាក្នុងគោលដៅជំរុញការអភិវឌ្ឍលើអនុវិស័យកៅស៊ូឲ្យកាន់តែមានប្រសិទ្ធភាពនិងមាននិរន្តរភាព។
អង្គប្រជុំបានជជែកពិភាក្សាលម្អិតអំពីបញ្ហាពាក់ព័ន្ធនឹងការអភិវឌ្ឍឧស្សាហកម្មកៅស៊ូធម្មជាតិ ការធ្វើពាណិជ្ជកម្មកៅស៊ូ និងកិច្ចសហប្រតិបត្តិការ ជាមួយដៃគូអភិវឌ្ឍន៍នានា តាមរយៈសំណូមពរ មតិយោបល់និងបញ្ហាប្រឈមមួយចំនួនដូចជា៖
១. គាំទ្រឲ្យមានច្បាប់ស្តីពីកៅស៊ូព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាមួយចំនួនដើម្បីធានាការគ្រប់គ្រងនិងការអភិវឌ្ឍអនុវិស័យកៅស៊ូឲ្យមាននិរន្តរភាព។
២. ជំរុញការអនុវត្តសារាចរណែនាំលេខ១០សរណន ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៣ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីអំពីវិធានការទប់ស្កាត់ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូមិនទាន់កែច្នៃទៅបរទេសឲ្យមានប្រសិទ្ធភាព។
៣. ជំរុញនិងពង្រឹងសកម្មភាពដឹកនាំ គ្រប់គ្រងសហគមន៍កសិកម្មកៅស៊ូគ្រួសារតាមតំបន់ និងជួយគាំទ្ររកប្រភពថវិកាដល់ដំណើរការរបស់សហគមន៍ឲ្យមានដំណើរដោយរលូននិងសម្រេចតាមគោលដៅដែលបានគ្រោងទុក។
៤. បន្តការចុះផ្សព្វផ្សាយនិងបណ្តុះបណ្តាលបច្ចេកទេសឲ្យបានច្រើនថែមទៀតដល់កសិករក្នុងការដាំដុះ ការប្រមូលផល ការបង្កើនគុណភាព ផលិតផលជ័រកៅស៊ូ។
៥.សូមទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍបន្តជួយគាំទ្រការអភិវឌ្ឍអនុវិស័យកៅស៊ូនៅកម្ពុជាតាមរយៈការផ្តល់ប្រាក់កម្ចីសម្បទាន សម្រាប់ជួយគាំទ្រដល់កសិករកៅស៊ូគ្រួសារ។
៦. សូមធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មជួយគាំទ្រដល់សហគមន៍កសិកម្មកៅស៊ូគ្រួសារ តាម រយៈការផ្តល់ប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាបនិងមានរយៈពេលវែង ដើម្បីពង្រឹងនូវសមត្ថភាពសហគមន៍កសិកម្មកៅស៊ូគ្រួសារឲ្យក្លាយទៅជាសហគ្រិនពេញលេញ។
បន្ថែមពីនេះ សមាជិក សមាជិកា នៃអង្គប្រជុំបានលើកជាសំណូមពរសុំឲ្យអគ្គនាយកដ្ឋានកៅស៊ូ ពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួយដូចជា៖