×
ស្ថានភាពកៅស៊ូធម្មជាតិប្រចាំខែកុម្ភៈ ឆ្នាំ២០២១

     ស្ថានភាពផលិតកម្មនិងធុរកិច្ចកៅស៊ូធម្មជាតិកម្ពុជា ប្រចាំខែកុម្ភៈ ឆ្នាំ២០២១ បានបង្ហាញថា៖ ផ្ទៃដីកៅស៊ូសរុបមានចំនួន៤០៤ ១១៨ហិកតា ដែលក្នុងនោះផ្ទៃដីចៀរជ័រចំនួន    ២៩២ ៤៩៧ហិកតា ស្មើនឹង៧២% និងផ្ទៃដីថែទាំចំនួន១១  ៦២១ហិកតា ស្មើនឹង២៨%។  បរិមាណផលិតសរុបក្នុងខែកុម្ភៈមានចំនួន ១៤ ៥៦៩តោន បានថយចុះចំនួន ១៨ ២៧៤តោន (-៥៦%) បើធៀបនឹងខែមុន ប៉ុន្តែបានកើនឡើងចំនួន ១ ៣២៣តោន (+១០%) ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។ រហូតដល់ខែកុម្ភៈ (២ខែដើមឆ្នាំ២០២១) បរិមាណផលិតសរុប មានចំនួន ៤៧ ៤១២តោន បានកើនឡើងចំនួន ៤ ៩៦៤តោន (+២%) ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។ បរិមាណបញ្ចេញលក់ក្នុងខែកុម្ភៈ ឆ្នាំ២០២១ មានចំនួន១៥ ១៣៥តោន បានថយចុះចំនួន ១៥ ៦៩៥តោន (-៥១%) ធៀបនឹងខែមុន ប៉ុន្តែបានកើនឡើងចំនួន ១ ២៤៨តោន (+៩%) ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។​បរិមាណ បញ្ចេញលក់​រហូត​មកដល់ខែកុម្ភៈ (២ខែឆ្នាំ២០២១) មានចំនួន ៤៥ ៩៦៥តោន បានកើនឡើងចំនួន ៤ ៤៧២តោន (+១១%) ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ និងសន្និធិចុង គ្រាចំនួន ៣១ ៦៤៤តោន។  តម្លៃលក់មធ្យមក្នុងខែកុម្ភៈ ឆ្នាំ២០២១ ស្មើនឹង ១ ៦២៩US$/តោន បានកើនឡើង៦៨US$/តោន (=+៤,៣៣%) ធៀបនឹងខែមុន និនបានកើនឡើង ២១៨ដុល្លារ/តោន (=+១៥%) បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។ តម្លៃលក់ជាមធ្យមរហូតមកដល់ខែកុម្ភៈ ឆ្នាំ២០២១ ស្មើនឹង ១ ៥៦៤US$/តោន បានកើនឡើង១៦២US$/តោន(=+១១%) បើ​ធៀប​​​នឹង​រយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ស្ថានភាពទិញជ័រកៅស៊ូគ្រួសារតាមតំបន់នានាប្រចាំខែកុម្ភៈ មានតម្លៃចន្លោះពី៥ ៥៧៥-៥ ៨៥០៛/គ.ក្រសម្រាប់ទឹកជ័រគិតជាជ័រស្ងួត (ពុំមាន​ការ​កើន​ឡើងធៀបនឹងខែមុន) និងថ្លៃ ២ ១៥០ - ២ ៧៥០៛/គ.ក្រ សម្រាប់ជ័រកក គឺបានកើនឡើងចំនួន៣២៛/គ.ក្រ ធៀបនឹងខែមុន អាស្រ័យតាមតំបន់និងរយៈពេលបង្កក។ 

     របាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២១​ របស់សមាគមបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិ(ANRPC)  បានបង្ហាញថា៖ ផលិតផលកៅស៊ូពិភពលោកក្នុងខែកុម្ភៈមានចំនួន៨៩៧ ០០០​​តោន(បានធ្លាក់ចុះ១២,៤%  ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០) រីឯបរិមាណប្រើប្រាស់កៅស៊ូពិភពលោកមានចំនួន១,១០៣លានតោន​(បានកើនឡើង៤៧,៥% ធៀបនឹងរយៈពេល​ ដូច​គ្នាក្នុងឆ្នាំ២០២០)។ កត្តានេះ បានផ្តល់ភាពអំណោយផលដល់ទីផ្សារក្នុងតំបន់និងទីផ្សារទិញ-លក់តាមកិច្ចសន្យា តាមរយៈនិន្នាការកើនឡើងថ្លៃកៅស៊ូមធ្យមក្នុងខែ ស្របពេលដែល រដូវ សម្រាកចៀរជ័រនឹងមកដល់ជាបណ្តើរៗ នៅតាមបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិនានា។

     ជាការកត់សម្គាល់តម្លៃកៅស៊ូធម្មជាតិកំឡុងខែកុម្ភៈ ឆ្នាំ២០២១នេះ ក៏មាននិន្នាការកើនឡើងស្របគ្នានឹងការកើនឡើងនៃតម្លៃប្រេងឆៅ​ដែរ ដែលមានតម្លៃ៦២,២០US$/បារ៉ែល    (បានកើនឡើង១៣,៧% ធៀបនឹងខែមករា ឆ្នាំ២០២១។ តម្លៃមធ្យមទាំងកៅស៊ូដុំនិងកៅស៊ូសន្លឹក នៅតាមបណ្តាប្រទេសផលិតកៅស៊ូធំៗ បានកើនឡើងស្របគ្នាបើធៀបនឹងខែមុន។ ថ្លៃ កៅស៊ូ SMR-20 (ម៉ាឡេស៊ី) បានកើនឡើង៦,១% ថ្លៃកៅស៊ូ STR-20 (ថៃ) បានកើនឡើង៤,៧% កៅស៊ូសន្លឹក RSS-3 ក្នុងក្រុងបាងកក ថ្លៃ២,២៥US$/គ.ក្រ (កើនឡើង៣,៦%) ថ្លៃកៅស៊ូសន្លឹក RSS-4 នៅតំបន់កូតឹមយ៉ាម ប្រទេសឥណ្ឌា គឺ២,១៤US$/គ.ក្រ។

ព័ត៌មានចុងក្រោយ