យោងតាមក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មរបស់វៀតណាមបានឱ្យដឹងថា ក្នុងឆ្នាំ២០២៣ការនាំចេញកៅស៊ូរបស់វៀតណាម បានធ្លាក់ចុះ ០,០៤% ដែលមានបរិមាណប្រហែល ២,១៤លានតោន និងធ្លាក់ចុះ១២,៧% ស្មើនឹងទឹកប្រាក់ចំនួន ២,៨៩ពាន់លានដុល្លារអាម៉េរិក បើ ធៀបនឹងឆ្នាំមុន។
ការនាំចេញកាន់តែទាបជំរុញឲ្យមានការថយចុះ ១២,៧% បើធៀបនឹងឆ្នាំមុន ការថយចុះនៃតម្លៃនាំចេញជាមធ្យមត្រឹម ១ ៣៥០ដុល្លារ/តោនក្នុង កំឡុងឆ្នាំមុន។
នៅក្នុងឆ្នាំ២០២៣ ការនាំចេញកៅស៊ូរបស់វៀតណាមបានប្រឈមមុខនឹងការលំបាកជាច្រើន ដោយសារការថយចុះយ៉ាងខ្លាំងនៃតម្លៃដែលបណ្តាលឱ្យតម្លៃនៃការនាំចេញធ្លាក់ចុះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងនោះការស្ដារឡើងវិញនូវសកម្មភាពផលិតកម្មនៅក្នុងប្រទេសចិន គឺខ្សោយជាងការព្យាករណ៍ ដែលធ្វើឲ្យការប្រើប្រាស់និងតម្លៃកៅស៊ូទាប។
ក្រសួងបានឲ្យដឹងថា អ្នកនាំចេញកៅស៊ូត្រូវការយុទ្ធសាស្ត្របង្កើនសមាមាត្រកែច្នៃកៅស៊ូជាជាងប្រើកៅស៊ូឆៅ ដើម្បីកែលម្អតម្លៃនាំចេញ។
ក្នុងពេលខាងមុខនេះតម្រូវការពីប្រទេសចិននឹងក្លាយជាកត្តាដ៏សំខាន់ដែលប៉ះពាល់ដល់ការប្រែប្រួលតម្លៃកៅស៊ូក្នុងប្រទេសវៀតណាម។ លើស ពីនេះ ការឡើងចុះនៃតម្លៃប្រេង ដោយសារការភ័យខ្លាចនៃការធ្វើពាណិជ្ជកម្ម ត្រូវបានរំខាននៅឯដែនសមុទ្រ SUEZ ក៏នឹងប៉ះពាល់ដល់តម្លៃកៅស៊ូដោយប្រយោលផងដែរ។ នៅឆ្នាំ២០២៤ ប្រទេសចិនត្រូវបានរំពឹងថានឹងបង្កើនការប្រើប្រាស់រថយន្ត ក៏ដូចជាសកម្មភាពផលិតកម្មដែលនាំឱ្យតម្រូវការកៅស៊ូកើនឡើងសម្រាប់ផលិតសំបកកង់និងផលិតផលផ្សេងៗទៀត។ ការនាំចេញកៅស៊ូសរុបរបស់វៀតណាមជិត ៨០% គឺទៅប្រទេសចិន។
បើយោងតាមក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមជាប្រទេសនាំចេញកៅស៊ូធំជាងគេទី៣របស់ពិភពលោក ជាមួយនឹងផលិតផល របស់ខ្លួនដែលមានវត្តមាននៅក្នុងប្រទេសនិងដែនដីជាង៨០។
កៅស៊ូវៀតណាមកំពុងពង្រីកខ្លួនកាន់តែជ្រៅនៅក្នុងទីផ្សារសំខាន់ៗដូចជា៖ ប្រទេសចិន អាម៉េរិក អឺរ៉ុប កូរ៉េខាងត្បូង និងឥណ្ឌា៕