×
ទឹកប្រាក់១២៩លានដុល្លារអាម៉េរិកនឹងជួយដល់កសិករកៅស៊ូគ្រួសារនៅឆ្នាំនេះ

រដ្ឋាភិបាលប្រទេសម៉ាឡេស៊ីបានផ្តល់ថវិកាជាង ១២៩លានដុល្លារអាម៉េរិកសម្រាប់ការអភិវឌ្ឍន៍​កសិករកៅស៊ូ​គ្រួសារនៅឆ្នាំនេះ ដោយថវិកា​ពាក់​កណ្តាលត្រូវបានបែងចែកដើម្បីពន្លឿន​កម្មវិធីដាំ​ឡើងវិញ ដោយសារមុខទំនិញជាធម្មតាងាយនឹង​មានការប្រែប្រួលតម្លៃ។

លោកស្រី Noraini Ahmad ប្រធាន​អាជ្ញាធរ​អភិវឌ្ឍន៍ឧស្សាហកម្មកៅស៊ូគ្រួសារ (Risda) បាន​លើក​ឡើងថា អាជ្ញាធរតែងតែ​បើក​កន្លែង​និងផ្តល់​ឱកាសសម្រាប់អ្នកដែលចាប់អារម្មណ៍​លើការ​អភិ-​វឌ្ឍន៍ឧស្សាហកម្មកៅស៊ូ ក៏ដូចជាជាផ្នែកមួយនៃសហគមន៍កសិករកៅស៊ូគ្រួសាររបស់ Risda ។

លោកស្រីក៏បានលើកឡើងក្នុងកម្មវិធីចាប់ផ្តើមយុទ្ធនាការដាំឡើងវិញសម្រាប់រដ្ឋ Perak និង ការបើកពិធីបុណ្យសហគ្រិនថាតាមរយៈយុទ្ធនាការនេះ ភាគីដែលចាប់អារម្មណ៍នឹងទទួលបានកម្មវិធីជំនួយផ្សេងៗដែលផ្តល់ជូនរហូតដល់ ៨៣៤៤ដុល្លារអាម៉េរិក។ កញ្ចប់ជំនួយនឹងជួយឱ្យកសិករកៅស៊ូគ្រួសារទទួលប្រាក់ចំណូលជាមធ្យម ៩៦៨ដុល្លារ/ ខែ/គ្រួសារនៅចុងឆ្នាំ២០២៥។

អ្នកស្រីបន្តថាកម្មវិធីសហគ្រិនភាពត្រូវបានរៀបចំឡើង ជាពិសេសដើម្បីជួយកសិករកៅស៊ូគ្រួសារបង្កើនប្រាក់ចំណូលសរុបក្នុងគ្រួសាររបស់ពួក គេ មិនត្រឹមតែតាមរយៈផលិតផលចម្ការទេ ប៉ុន្តែថែមទាំងតាមរយៈការធ្វើអាជីវកម្មនិងសកម្មភាពសហគ្រិនផ្សេងទៀតផងដែរ។ កសិករកៅស៊ូគ្រួសារទាំងអស់ក៏មានសិទ្ធិទទួលបានជំនួយពីសហគ្រិនភាពរហូតដល់៤ ៣០០ដុល្លារអាម៉េរិក ក្នុងទម្រង់ជាសម្ភារៈសម្រាប់ការអភិវឌ្ឍន៍ ក្រោមកម្មវិធី Additional Eco- nomic Activities (AET)។ ​បច្ចុប្បន្ន​វិស័យ​កសិករ​កៅស៊ូ​គ្រួសារ​មាន​ចំនួន ៨៤,២% នៃ​ផលិតកម្មកៅស៊ូធម្មជាតិ​របស់​ប្រទេស។

ទោះជាយ៉ាងនេះក្តី កសិករកៅស៊ូគ្រួសារនៅតែប្រឈមមុខនឹងបញ្ហាផ្សេងៗរួមទាំងអស្ថិរភាពនៃតម្លៃទីផ្សារ អាកាសធាតុដែលមិនអាចទាយទុក និង ការវាយប្រហារដោយជំងឺ ដែលនាំឱ្យមានការថយចុះនៃផលិតភាពកៅស៊ូ។ បញ្ហា​ទាំង​នេះ​​ធ្វើ​ឲ្យ​ចំនួននៃ​ចម្ការ​កៅស៊ូដែល​មិន​ទាន់ចៀរ​មាន​ការ​កើន​ឡើង​ដល់ ៥៣៣ ០០០ហិកតា ធៀប​នឹងឆ្នាំមុនដែលមាន ៤០៩ ០០០ហិកតា​។

ជា​លទ្ធផលក្នុង​ឆ្នាំ២០២២ ផលិតកម្មកៅស៊ូធម្មជាតិ​របស់​ប្រទេសម៉ាឡេស៊ី​បាន​ធ្លាក់​ចុះ ១៩,៧% ​ដែលមានបរិមាណចំនួន​តែ ៣៧៧ ០០០តោន​ បើ ធៀប​២០២១ មានបរិមាណចំនួន​៤៦៩,៧ ០០០​តោន៕

ព័ត៌មានចុងក្រោយ