I.និន្នាការនៃការនាំចេញនិងនាំចូលកៅស៊ូធម្មជាតិ
សម្រាប់ឆ្នាំនេះប្រទេសចិនរំពឹងថាការនាំចូលកៅស៊ូធម្មជាតិនឹងមានកំណើនយ៉ាងខ្លាំងគឺ ៩,២% ដែលមានបរិមាណចំនួន ៦,៣៣១លាន តោន។ ទោះបីជាយ៉ាងណាក៏ដោយ ទោះបីជាមានការព្យាករណ៍ជាវិជ្ជមានក៏ដោយ ក៏ការនាំចូលរបស់ប្រទេសចិនសម្រាប់ខែតុលាបានធ្លាក់ចុះ ២,៦% បើប្រៀបធៀបទៅនឹងខែកញ្ញា ដែលបរិមាណសរុបមានចំនួន ៤៨១ ០០០តោន។ ការធ្លាក់ចុះនេះអាចសន្មតថា ដោយសារថ្ងៃ ឈប់សម្រាកបុណ្យជាតិរយៈពេលមួយសប្តាហ៍ ដែលជះឥទ្ធិពលជាបណ្តោះអាសន្នដល់ប្រតិបត្តិការនៃសកម្មភាពផលិតកម្មកៅស៊ូ។
ផ្ទុយទៅវិញប្រទេសឥណ្ឌាកំពុងត្រៀមខ្លួនសម្រាប់ការកាត់បន្ថយការនាំចូលកៅស៊ូចំនួន ៧,៨% សម្រាប់ខែនេះ ដែលមានបរិមាណសរុបចំនួន ៤៧ ០០០តោន។ តួលេខទាំងនេះស្របនឹងគោលដៅនៃការកាត់បន្ថយការពឹងផ្អែកលើការនាំចូល ដើម្បីបំពេញតម្រូវការក្នុងស្រុករបស់ខ្លួន។ និន្នាការនេះក៏សង្កេតឃើញនៅក្នុងសន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (PMI) សម្រាប់វិស័យផលិតកម្មកៅស៊ូនៅក្នុងប្រទេសទាំងពីរ ដែលធ្លាក់ចុះក្នុងអំឡុងពេលយោងនេះ។
តារាងទី១៖ និន្នាការនៃការនាំចូលកៅស៊ូធម្មជាតិក្នុងឆ្នាំ២០២៣ ពីប្រទេសនាំចូលកំពូលទាំងបួននៃប្រទេសជាសមាជិក ANRPC
ប្រទេស |
ការនាំចូល (០០០តោន) |
||||
កញ្ញា ២៣ |
តុលា ២៣ |
% បម្រែបម្រួល (ខែ) |
២០២៣ |
% បម្រែបម្រួល (ឆ្នាំ) |
|
ចិន |
494 |
481 |
-2.6 |
6 331 |
9.2 |
ឥណ្ឌា |
57 |
47 |
-7.0 |
530 |
-5.7 |
ម៉ាឡេស៊ី |
95 |
95 |
00 |
1 230 |
5.6 |
វៀតណាម |
79 |
120 |
51.9 |
1 037 |
-15.4 |
តារាងខាងក្រោមបង្ហាញពីទិដ្ឋភាពទូទៅនៃនិន្នាការនៃការនាំចេញកៅស៊ូធម្មជាតិ ដែលរួមបញ្ចូលទាំងកៅស៊ូចម្រុះនិងសមាសធាតុពីបណ្តាប្រទេសនាំចេញកៅស៊ូធម្មជាតិសំខាន់ៗក្នុងប្រទេសជាសមាជិក ANRPC ។ ការនាំចេញកៅស៊ូក្នុងខែតុលានៃបណ្តាប្រទេសនាំចេញកៅស៊ូធម្មជាតិទាំងនេះ បង្ហាញពីការអនុវត្តចម្រុះគ្នាក្នុងអំឡុងពេលពីរខែនេះ គឺខែកញ្ញានិងខែតុលា។
ប្រទេសឥណ្ឌូណេស៊ីនិងម៉ាឡេស៊ីរំពឹងថាការនាំចេញកៅស៊ូនឹងមានការធ្លាក់ចុះគឺ ៥,៩% និង ៣,៥% រៀងគ្នានៅក្នុងខែតុលា បើធៀបនឹងខែមុន។ ការធ្លាក់ចុះនៃការនាំចេញនេះអាចបណ្តាលមកពីកម្រិតផលិតកម្មកៅស៊ូទាបនៅក្នុងប្រទេសទាំងនេះ។
តារាងទី២៖ និន្នាការនៃការនាំចេញកៅស៊ូធម្មជាតិពីប្រទេសនាំចេញសំខាន់ៗ ក្នុងឆ្នាំ២០២៣ (តោន)
ប្រទេស |
ការនាំចេញ (០០០តោន) |
||||
កញ្ញា ២៣ |
តុលា ២៣ |
% បម្រែបម្រួល (ខែ) |
២០២៣ |
% បម្រែបម្រួល (ឆ្នាំ) |
|
ថៃ |
319 |
360 |
12.9 |
4 275 |
-4.2 |
ឥណ្ឌូនេស៊ី |
170 |
160 |
-5.9 |
2 150 |
3.2 |
វៀតណាម |
184 |
222 |
20.6 |
2 077 |
2.3 |
ម៉ាឡេស៊ី |
86 |
83 |
-3.5 |
1 035 |
0.8 |
កម្ពុជា |
35 |
42 |
20.0 |
388 |
4.0 |
II.និន្នាការទីផ្សារប្រេងឆៅ
ក្នុងរយៈពេលបីសប្តាហ៍ដំបូងនៃខែកញ្ញាតម្លៃប្រេងឆៅ Brent បានកើនឡើងលើសពី ៩៥ដុល្លារក្នុងមួយបារ៉ែល។ តម្លៃនេះកើនឡើងជាចម្បង ដោយសារការកើនឡើងនៃតម្រូវការ និងក្តីព្រួយបារម្ភលើការផ្គត់ផ្គង់ពីការកាត់បន្ថយការផ្គត់ផ្គង់ដោយស្ម័គ្រចិត្ត ដែលអនុវត្តដោយអារ៉ាប៊ីសា អូឌីតនិងរុស្ស៊ីដែលបានអូសបន្លាយរហូតដល់ចុងឆ្នាំ២០២៣។ ក្នុងខែកញ្ញាតម្លៃប្រេងឆៅ Brent ជាមធ្យមមានតម្លៃជិត ៩៤ ក្នុដុល្លារ/បារ៉ែល។ ដោយកត់សម្គាល់ការកើនឡើង ២១% ពី ៧៧ដុល្លារ/បារ៉ែលដែលបានកត់ត្រាក្នុងខែសីហា។ ជាបន្តបន្ទាប់នៅក្នុងខែតុលាតម្លៃប្រេងឆៅ Brent ជាមធ្យមមានស្ថិរភាពប្រហែល ៩១ដុល្លារ/បារ៉ែល ដែលបានធ្លាក់ចុះតិចតួច ៣,១% បើធៀបនឹងខែមុន។
ក្រាហ្វិកទី១៖ តម្លៃតម្លៃប្រេងឆៅ Brent ប្រចាំថ្ងៃ ចាប់ពីថ្ងៃទី១ខែកញ្ញា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣
III.និន្នាការថ្លៃកៅស៊ូធម្មជាតិប្រចាំខែកញ្ញានិងតុលា ឆ្នាំ២០២៣
១.និន្នាការថ្លៃកៅស៊ូធម្មជាតិនៅតាមបណ្តាទីផ្សារហ៊ុន (Futures Market)
ថ្លៃទិញលក់កៅស៊ូតាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃ អូសាកា និងសឹង្ហបុរី បានបង្ហាញពីនិន្នាការកើនឡើងក្នុងអំឡុងខែកញ្ញានិងតុលា ឆ្នាំ ២០២៣នេះ។ ក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២៣ ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យាសម្រាប់ខែមករា ឆ្នាំ២០២៤ នៅទីផ្សារហ៊ុនសៀងហៃគិតជាមធ្យម ១៤ ១៩៦យ័ន/តោន បានកើនឡើង ៨,៩% បើធៀបនឹងថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យាប្រចាំខែសីហាគិតជាមធ្យម ១២ ២១៧ យ័ន/តោន។ និន្នាការក៏បានបន្តកើនឡើងដល់ខែតុលា ឆ្នាំ២០២៣ ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យាសម្រាប់ខែមករា ឆ្នាំ២០២៤ គិតជាមធ្យម ១៤ ៤៨៦យ័ន/តោន។
ក្រាហ្វិកទី២៖ និន្នាការថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យាសម្រាប់ខែមករា ឆ្នាំ២០២៣ នៅទីផ្សារហ៊ុនសៀងហៃ ក្នុងអំឡុងខែកញ្ញា-តុលា ឆ្នាំ២០២៣
សន្និធិកៅស៊ូប្រចាំសប្តាហ៍នៅទីផ្សារហ៊ុនសៀងហៃក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២៣នេះ មានចំនួន ២៣៤ ៨៩៣តោន បានកើនឡើង១៦,៥% ធៀបនឹងខែសីហា ឆ្នាំ២០២៣ មានចំនួន២០១ ៦៨០តោន។
ក្រាហ្វិកទី៣៖ សនិ្នធិកៅស៊ូប្រចាំសប្តាហ៍នៅទីផ្សារហ៊ុនសៀងហៃក្នុងអំឡុងខែកញ្ញា ចន្លោះឆ្នាំ២០២១-២០២៣
សន្និធិកៅស៊ូប្រចាំសប្តាហ៍នៅទីផ្សារហ៊ុនសៀងហៃក្នុងអំឡុងខែតុលា ឆ្នាំ២០២៣នេះ មានចំនួន ២៤៦ ៧២១តោន បានកើនឡើង៥% បើធៀបនឹងខែកញ្ញា ឆ្នាំ២០២៣ មានចំនួន ២៣៤ ៨៩៣តោន។
ក្រាហ្វិកទី៤៖ សនិ្នធិកៅស៊ូប្រចាំសប្តាហ៍នៅទីផ្សារហ៊ុនសៀងហៃក្នុងអំឡុងខែតុលា ចន្លោះឆ្នាំ២០២១-២០២៣
ក្នុងអំឡុងខែកញ្ញា-តុលា ឆ្នាំ២០២៣នេះ ថ្លៃកៅស៊ូ TSR-20 ទិញលក់តាមកិច្ចសន្យាសម្រាប់ខែធ្នូ ឆ្នាំ២០២៣ និងខែមករា ឆ្នាំ២០២៤ នៅទីផ្សារសិង្ហបុរីបានបង្ហាញពីនិន្នាការដូចគ្នានឹងថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃ។ ក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២៣ ថ្លៃកៅស៊ូ TSR-20 ទិញលក់តាម កិច្ចសន្យាសម្រាប់ខែធ្នូ នៅទីផ្សារហ៊ុនសិង្ហបុរីគិតជាមធ្យម ១,៤២ដុល្លារ/គ.ក្រ បានកើនឡើង បើធៀបនឹងខែមុន។ ចំពោះថ្លៃកៅស៊ូ TSR-20 ទិញលក់កៅស៊ូតាមកិច្ចសន្យាសម្រាប់ខែមករា ឆ្នាំ២០២៤ ក្នុងអំឡុងខែតុលា ឆ្នាំ២០២៣នេះ គិតជាមធ្យម១,៤៦ដុល្លារ/គ.ក្រ បានកើនឡើង បើធៀបនឹងខែកញ្ញា ឆ្នាំ២០២៣។
ក្រាហ្វិកទី៥៖ ថ្លៃកៅស៊ូ TSR-20 ទិញលក់តាមកិច្ចសន្យាសម្រាប់ខែធ្នូ ឆ្នាំ២០២៣ និងខែមករា ឆ្នាំ២០២៤ នៅទីផ្សារហ៊ុនសិង្ហបុរីក្នុងអំឡុងខែកញ្ញានិងតុលា ឆ្នាំ២០២៣
ក្រាហ្វិកខាងក្រោមនឹងបង្ហាញពីនិន្នាការថ្លៃកៅស៊ូ RSS-3 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនអូសាកាក្នុងអំឡុងខែកញ្ញានិងតុលា ឆ្នាំ ២០២៣នេះ។ ថ្លៃកៅស៊ូ RSS-3 ទិញលក់តាមកិច្ចសន្យានៅទីផ្សារ ហ៊ុនអូសាកាមាននិន្នាការកើនឡើងដូចគ្នានឹងថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃផងដែរ។ ក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២៣នេះ ថ្លៃកៅស៊ូ RSS-3 ទិញលក់តាមកិច្ចសន្យាសម្រាប់ខែកុម្ភៈ ឆ្នាំ ២០២៤ នៅទីផ្សារហ៊ុនអូសាកា គិតជាមធ្យម ២៣៣យ៉េន/គ.ក្រ បានកើនឡើង១៥,៨% បើធៀបនឹងខែសីហា ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនអូសាកាគិតជាមធ្យម ២០៨យ៉េន/គ.ក្រ។
ក្រាហ្វិកទី៦៖ ថ្លៃកៅស៊ូដុំ RSS-3 ទិញលក់តាមកិច្ចសន្យាសម្រាប់ខែធ្នូ ឆ្នាំ២០២៣ និងខែកុម្ភៈ ឆ្នាំ២០២៤ នៅទីផ្សារហ៊ុនអូសាកាក្នុងអំឡុងខែកញ្ញានិងតុលា ឆ្នាំ២០២៣
២.និន្នាការថ្លៃកៅស៊ូធម្មជាតិនៅតាមបណ្តាទីផ្សារទិញលក់ភ្លាមៗ (Physical Market)
ថ្លៃកៅស៊ូដុំនៅទីផ្សារម៉ាឡេស៊ីនិងថៃក្នុងអំឡុងខែកញ្ញានិងតុលា ឆ្នាំ២០២៣នេះ នឹងបង្ហាញក្នុងក្រាហ្វិកខាងក្រោម។ បន្ទាប់ពីស្ថានភាពថ្លៃកៅស៊ូបានធ្លាក់ចុះក្នុងរយៈប៉ុន្មានខែកន្លងមកក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២៣នេះ ថ្លៃកៅស៊ូ SMR 20 ទិញលក់ភ្លាមៗនៅទីផ្សារគួរឡាឡាំពួរគិតជាមធ្យម ១,៣៦ដុល្លារ/គ.ក្រ បានកើនឡើង ៤,៦% ធៀបនឹងខែមុន។ ចំពោះថ្លៃកៅស៊ូ STR 20 ទិញលក់ភ្លាមៗនៅទីផ្សារបាងកកគិតជាមធ្យម ១,៤៣ដុល្លារ/គ.ក្រ បានកើនឡើង ៤,៤% បើធៀបនឹងខែមុន។
ក្នុងអំឡុងខែតុលា ឆ្នាំ២០២៣ និន្នាការថ្លៃកៅស៊ូដុំក៏បន្តកើនឡើងបើធៀបនឹងខែកញ្ញា។ ថ្លៃកៅស៊ូ SMR 20 ទិញលក់ភ្លាមៗនៅទីផ្សារ គួឡាឡាំពួរគិតជាមធ្យម ១,៤៥ដុល្លារ/គ.ក្រ និងថ្លៃកៅស៊ូ STR 20 ទិញលក់ភ្លាមៗនៅទីផ្សារបាងកកគិតជាមធ្យម ១,៥៤ដុល្លារ/គ.ក្រ។
តារាងទី៣៖ ថ្លៃកៅស៊ូដុំទិញលក់ភ្លាមៗនៅទីផ្សារគួឡាឡាំពួរនិងបាងកកក្នុងអំឡុងខែកញ្ញានិងខែតុលា ឆ្នាំ២០២៣
កៅស៊ូដុំ |
ថ្លៃគិតជាមធ្យម ($/គ.ក្រ) |
|
កញ្ញា ២០២៣ |
តុលា ២០២៣ |
|
SMR-20 |
១,៣៦ |
១,៤៥ |
STR-20 |
១,៤៣ |
១,៥៤ |
ក្រាហ្វិកទី៧៖ ថ្លៃកៅស៊ូ SMR-20 និង STR-20 ទិញលក់ភ្លាមៗក្នុងអំឡុងខែកញ្ញានិងខែតុលា ឆ្នាំ២០២៣
ក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២៣ ថ្លៃកៅស៊ូសន្លឹក RSS 3 ទិញលក់ភ្លាមៗនៅទីផ្សារបាងកកគិតជា មធ្យម ១,៥៨ដុល្លារ/គ.ក្រ បានកើនឡើង ១,៩% និងបន្តភាពវិជ្ជមានដល់ខែតុលា ឆ្នាំ២០២៣ ថ្លៃគិតជាមធ្យមបានកើនឡើងដល់ ១,៦៧ដុល្លារ/គ.ក្រ។ ចំពោះថ្លៃកៅស៊ូ RSS 4 ទិញលក់ភ្លាមៗនៅទីផ្សារកូតូយ៉ាមគិតជាមធ្យម ១,៧៧ដុល្លារ/គ.ក្រ បានធ្លាក់បន្តិច ០,០១ដុល្លារ/គ.ក្រ ធៀបនឹងខែសីហា។ ប៉ុន្តែថ្លៃកៅស៊ូ RSS 4 ទិញលក់ភ្លាមៗនៅទីផ្សារកូតូយ៉ាមក៏បានងើបឡើងវិញគិតជាធម្យម ១,៨ដុល្លារ/គ.ក្រ។
តារាងទី៤៖ ថ្លៃកៅស៊ូសន្លឹកទិញលក់ភ្លាមៗនៅទីផ្សារបាងកកនិងកូតូយ៉ាមនៅអំឡុងខែកញ្ញានិងខែតុលា ឆ្នាំ២០២៣
កៅស៊ូសន្លឹក |
ថ្លៃគិតជាមធ្យម ($/គ.ក្រ) |
|
កញ្ញា ២០២៣ |
កក្កដា ២០២៣ |
|
RSS-3 (បាងកក) |
១,៥៨ |
១,៦៧ |
RSS-4 (កូតូយ៉ាម) |
១,៧៧ |
១,៨ |
ក្រាហ្វិកទី៨៖ ថ្លៃកៅស៊ូសន្លឹក RSS-3 នៅទីផ្សារបាងកក និង កៅស៊ូសន្លឹក RSS-4 នៅទីផ្សារកូតូយ៉ាមក្នុងអំឡុងខែកញ្ញាខែនិងខែតុលា ឆ្នាំ២០២៣
ក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២៣នេះ ថ្លៃទឹកជ័រខាប់ទិញលក់ភ្លាមៗនៅទីផ្សារគួរឡាឡាំពួរគិតជាមធ្យម ១,០៥ដុល្លារ/គ.ក្រ បានកើនឡើង ១% ធៀបនឹងខែសីហា និងបានបន្តកំណើន ៨,៥% ក្នុងអំឡុងខែតុលា ដែលថ្លៃទឹកជ័រខាប់ទិញលក់ភ្លាមៗគិតជាមធ្យម ១,១៤ដុល្លារ/គ.ក្រ។
តារាងទី៥៖ ថ្លៃកៅស៊ូទឹកជ័រខាប់នៅទីផ្សារគួរឡាឡាំពួរក្នុងអំឡុងខែកញ្ញានិងខែតុលា ឆ្នាំ២០២៣
ទឹកជ័រខាប់ |
ថ្លៃគិតជាមធ្យម ($/គ.ក្រ) |
|
កញ្ញា ២០២៣ |
តុលា ២០២៣ |
|
១,០៥ |
១,១៤ |
ក្រាហ្វិកទី៩៖ ថ្លៃទឹកជ័រខាប់ទិញលក់ភ្លាមៗនៅទីផ្សារគួឡាឡាំពួរក្នុងអំឡុងខែកញ្ញានិងតុលា ឆ្នាំ២០២៣
៣.ទស្សនវិស័យកៅស៊ូក្នុងរយៈពេលខ្លី
កត្តាខាងក្រៅមួយចំនួននឹងជះឥទ្ធិពលលើទីផ្សារកៅស៊ូធម្មជាតិក្នុងរយៈពេលខ្លីខាងមុខ រួមមាន៖
យ៉ាងណាក៏ដោយ កត្តាមួយចំនួនមានឥទ្ធិផលផ្ទាល់លើទីផ្សារកៅស៊ូធម្មជាតិរួមមាន៖