×
ទិន្នផលកៅស៊ូស្រីលង្កាបានធ្លាក់ចុះ ១៥% នៅឆ្នាំ២០២៣

ស្ថាប័នឧស្សាហកម្មមួយបានព្រមានថា ទិន្នផលកៅស៊ូធម្មជាតិរបស់ប្រទេសស្រីលង្កាអាចធ្លាក់ចុះដល់ ៦០លានគ.ក្រ នៅឆ្នាំ២០២៣ ដែល​បានរងគ្រោះដោយសារជំងឺស្លឹក។

លោក Senaka Alawattegama ប្រធាន​សមាគមអ្នកដាំកៅស៊ូស្រីលង្កា ដែលតំណាងឱ្យ​អ្នក​គ្រប់គ្រងក្រសួងពាណិជ្ជកម្មបានលើកឡើងក្នុងកិច្ចប្រជុំប្រចាំឆ្នាំថា "ការផ្ទុះឡើងនៃជំងឺស្លឹក​រាងជារង្វង់​ដែលកំពុងបន្ត​បានធ្វើឱ្យប៉ះពាល់ដល់ផលិតកម្ម​កៅស៊ូ ដែលបណ្តាលឱ្យមានការ ថយចុះដល់ទៅ ៣០% នៅក្នុងតំបន់ដែលរងផលប៉ះពាល់។

វិធានការបន្ទាន់ គឺត្រូវដោះស្រាយការគំរាមកំហែងដ៏មានសំខាន់ទាំងអស់នេះចំពោះឧស្សាហកម្មកៅស៊ូ។ នេះរួមបញ្ចូលទាំងការស្រាវជ្រាវបន្តដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺស្លឹករាងជារង្វង់ សម្រាប់កំណែទម្រង់សំខាន់ៗដែលបានរៀបរាប់នៅក្នុងផែនការមេរបស់ឧស្សាហកម្មកៅស៊ូនិងការស្រាវជ្រាវលើវិធីសាស្ត្រជីវសាស្ត្រនិងមេកានិច ដើម្បីបង្កើនផលិតភាព។

នៅក្នុងឆ្នាំ២០២៣ ផលិតកម្មកៅស៊ូរបស់ប្រទេសស្រីលង្ការំពឹងថា នឹងមានត្រឹមតែ ៦០លាន​គ.ក្រ​ប៉ុណ្ណោះ ពោលគឺធ្លាក់ចុះ ១៥% បើធៀបនឹង​ឆ្នាំ​មុន។

យោងតាមទិន្នន័យរបស់ធនាគារកណ្តាលនៅឆ្នាំ២០២២ ទិន្នផលកៅស៊ូបានព្យាករថាបានធ្លាក់​​ចុះប្រហែល ៦លានគ.ក្រ ឬ ៧,៨% មកនៅត្រឹម ៧០,៨លានគ.ក្រ ​ដោយសារឥទ្ធិពល​រួមគ្នា​នៃ​ជំងឺនិងបម្រាមដាក់ជី ក្រោមការដឹកនាំ​របស់​ប្រធានា​ធិបតី Gotabaya Rajapaksa ។

ក្នុងរបាយការណ៍ប្រចាំឆ្នាំ២០២២ របស់​ធនាគារ​កណ្តាលបានឲ្យដឹងថាផលប៉ះពាល់នៃកង្វះ​ជីលើចំការកៅស៊ូមិនទាន់ពេញវ័យនៅក្នុងកំឡុងឆ្នាំ២០២២ គឺមានសារៈសំខាន់ណាស់ដែលបណ្តាល​ឲ្យដើមក្រិននិងបានពន្យាពេលក្នុងដំណាក់កាលចៀរ​ជ័រ និងកាត់បន្ថយផលិតភាពដីក្នុង រយៈពេលខាងមុខ។ លើសពីនេះ កង្វះសារធាតុគីមីកសិកម្មបាន​បណ្តាល​ឱ្យមានការរីករាលដាលយ៉ាងធ្ងន់ធ្ងរនៃជំងឺ Pestalotiopsis នៅចំការកៅស៊ូក្នុងកំឡុងឆ្នាំនេះ ដែល​ប៉ះពាល់ដល់ចំការកៅស៊ូប្រហែល ៤០ ០០០ហិកតា និងទិន្នផលធ្លាក់ចុះពី ០ ទៅ ១០% នៅក្នុងចំការ​កៅស៊ូ​ដែលរងផលប៉ះពាល់។

នៅឆ្នាំ២០២១ ពាណិជ្ជកម្មកៅស៊ូបានស្នើ​សុំថ្នាំសម្លាប់ផ្សិត Carbendazim និង Hexaconazole ព្រមទាំងជីដើម្បីជួយដើមកៅស៊ូឲ្យរស់ឡើងវិញ ដោយព្រមានថាឧស្សាហកម្មនេះអាចរងផលប៉ះពាល់ក្នុងរយៈពេលខ្លីនិងរយៈពេលវែង៕

ព័ត៌មានចុងក្រោយ