×
សមាគមឧស្សាហកម្មកៅស៊ូឥណ្ឌានឹងធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ឧស្សាហកម្មកៅស៊ូនៅឆ្នាំ២០២៤

ពិព័រណ៌កៅស៊ូឥណ្ឌាឆ្នាំ២០២៤ សន្យាថា​នឹងក្លាយជាព្រឹត្តិការណ៍ដ៏គួរឱ្យកត់សម្គាល់មួយដែលប្រមូលផ្តុំអ្នកពាក់ព័ន្ធសំខាន់ៗនៅក្នុងឧស្សាហ- កម្មកៅស៊ូ ដើម្បីជំរុញការច្នៃប្រឌិត ការសហការ និង​កំណើន។

សមាគមឧស្សាហកម្មកៅស៊ូឥណ្ឌាទាំងអស់ (All India Rubber Industries Association : AIRIA) គ្រោងនឹងរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មកៅស៊ូដ៏ធំបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលជាពិព័រណ៍កៅស៊ូឥណ្ឌាឆ្នាំ២០២៤។ បច្ចុប្បន្នពិព័រណ៍នេះ គឺលើកទី១១ហើយ ដែលប្រព្រឹត្តទៅរយៈពេលបីថ្ងៃដោយចាប់ផ្តើមពីខែមីនានៅមជ្ឈមណ្ឌលពិព័រណ៍ Bombay ក្នុងខេត្ត Goregaon ។

ពិព័រណ៍កៅស៊ូឥណ្ឌា (The India Rubber Expo: IRE) មានបំណងផ្តល់នូវវេទិកាមួយ ដើម្បីបង្ហាញពីភាពជឿនលឿននៃបច្ចេកវិទ្យាចុងក្រោយបង្អស់នៅក្នុងឧស្សាហកម្មកៅស៊ូ ការជំរុញកិច្ចសហការក្នុងចំណោមពាណិជ្ជករកៅស៊ូ បានបង្កើនការ​ចូលរួមរបស់អ្នកតាំងពិព័រណ៍និងវាយតម្លៃស្ថានភាព​​ទីផ្សារបច្ចុប្បន្ន។ ព្រឹត្តិការណ៍នេះ​ មានគោលបំណងគាំទ្រនូវសុទិដ្ឋិនិយមខ្ពស់ក្នុងចំណោមពាណិជ្ជករកៅស៊ូនិងសហគ្រិនក្នុងការស្វែងរកកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព។

អ្នកតាំងពិព័រណ៍ជាង៤៥០នាក់ មកពីជាង ៣០ប្រទេស មានទាំងក្នុងស្រុកនិងអន្តរជាតិរំពឹងថា នឹងចូលរួមក្នុងពិព័រណ៍នេះ។ ដើម្បីផ្សព្វផ្សាយព្រឹត្តិការណ៍ដ៏ធំនេះ ការដាក់បង្ហាញតាមផ្លូវនឹងត្រូវធ្វើឡើងនៅទូទាំងទីក្រុងធំៗដូចជា Mumbai, Bengaluru, Chennai, Kolkata និង Ahmedabad។

លោក Vishnu Bhimrajka ប្រធានទទួលបន្ទុក IRE ឆ្នាំ២០២៤ បានសម្តែងការសាទរដោយបញ្ជាក់ថា កៅស៊ូជាធាតុផ្សំដ៏សំខាន់នៅក្នុងវិស័យភាគច្រើននិងមានសក្តានុពលរីកចម្រើន​យ៉ាងខ្លាំង​នៅក្នុងប្រទេសឥណ្ឌា។ ព្រឹត្តិការណ៍ទ្រង់ទ្រាយ​ធំដូច​ជា IRE ២០២៤ នឹងផ្តល់នូវវេទិកាដ៏ល្អ​ដើម្បីស្វែង​រកការច្នៃប្រឌិតថ្មី ផលិតផល និងបច្ចេកវិទ្យាដែល​អាចរួមចំណែកដល់ការរីកលូតលាស់នៃឧស្សាហកម្មកៅស៊ូ។

លោក Ramesh Kejriwal ប្រធានក្រុមហ៊ុន AIRIA និងជាសហ Convener នៃ IRE ២០២៤​ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃពិព័រណ៍ថា  ​នឹងមាន​ការចូលរួមពីពាណិជ្ជករកៅស៊ូធំៗមកពីអាស៊ីដូចដែលបានឃើញកាលពីឆ្នាំមុន។ ម្យ៉ាងទៀតអ្នក​ចូល​រួមថ្មីអាចទាញយកអត្ថប្រយោជន៍ពីឱកាសនេះ ដើម្បីពង្រីកបណ្តាញនិងផ្សព្វផ្សាយម៉ាកយីហោរបស់ខ្លួន និងចូលរួមពិភាក្សាជាមួយសមាជិកឧស្សាហកម្ម​ដែលមានបទពិសោធន៍។ សរុបសេចក្តី​មក គោលដៅចម្បងរបស់ IRE បានចែងថា ជាការជំរុញកិច្ចសហការនិងការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីសម្រេច នូវគោលដៅដែលមានមហិច្ឆតា។

ក្រៅពីការបង្ហាញផលិតផល កម្មវិធី និងបច្ចេកវិទ្យាថ្មីៗដល់ទស្សនិកជនពិព័រណ៍នេះក៏នឹងក្លាយជាវេទិកាមួយ ដើម្បីពិភាក្សាអំពីគោលនយោ- បាយរបស់រដ្ឋាភិបាលពាក់ព័ន្ធនឹងវិស័យកៅស៊ូផងដែរ។ អ្នកចូលរួមនឹងមានឱកាសភ្ជាប់ទំនាក់ទំនងជាមួយអ្នកដឹកនាំឧស្សាហកម្មដៃគូអនាគត អ្នកធ្វើ ការសម្រេចចិត្តសំខាន់ៗ និងអតិថិជនបច្ចុប្បន្ន។ លើសពីនេះពួកគេអាចចូលរួមសិក្ខាសាលា សន្និសីទ និងសិក្ខាសាលាដែលធ្វើឡើងដោយអ្នកជំនាញក្នុងវិស័យនេះផងដែរ។

ឧស្សាហកម្មកៅស៊ូក្នុងនៅប្រទេសឥណ្ឌាមានចំណូលប្រមាណជា ១,៥ពាន់លានដុល្លារ ហើយបានត្រៀមសម្រាប់កំណើនយ៉ាងឆាប់រហ័សដោយសារកម្មវិធីចម្រុះនៅក្នុងវិស័យផ្សេងៗទៀតដូចជា៖ រថយន្ត ផ្លូវដែក វិស័យការពារជាតិ ថាមពលនិង ហេដ្ឋារចនាសម្ព័ន្ធ ការជីករ៉ែ ការដឹកជញ្ជូន កសិកម្ម និងផលិតផលអាហារ វាយនភ័ណ្ឌ ក្រដាស និងការ បោះពុម្ព សំណង់ គ្រឿងចក្រនិងឧបករណ៍ និងវិស័យសុខាភិបាល៕

ព័ត៌មានចុងក្រោយ