ប្រទេសឥណ្ឌូណេស៊ីកំពុងស្វែងរកដៃគូសហការជាមួយប្រទេសផលិតកៅស៊ូថៃ ដោយសារប្រទេសនេះកំពុងជួបនឹងបញ្ហាតម្លៃធ្លាក់ចុះនិងការដាក់ឱ្យប្រើប្រាស់ច្បាប់ប្រឆាំងការកាប់បំផ្លាញព្រៃឈើរបស់សហភាពអឺរ៉ុប។
ពាណិជ្ជកម្មកៅស៊ូឋិតក្នុងកម្រិតខ្ពស់នៃរបៀបវារៈក្នុងអំឡុងពេលជំនួបប្រជុំថ្មីៗនេះ រវាងឯកឧត្តម Zulkifli Hasan រដ្ឋមន្ត្រីពាណិជ្ជកម្មជាមួយនឹងប្រធាន សភាថៃ លោក Wan Muhamad Noor Matha។
ឯកឧត្តម Zulkifli បានឲ្យដឹងថា ប្រទេសថៃនិងឥណ្ឌូណេស៊ីគឺជាប្រទេសផលិតកៅស៊ូកំពូលពីររបស់ពិភពលោក។ ទោះយ៉ាងណាក៏ដោយ បញ្ហាកើតឡើងម្តងមួយៗចាប់ផ្តើមពីការធ្លាក់ចុះនៃតម្លៃកៅស៊ូ រហូតដល់ទំនិញដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃការកាប់បំផ្លាញព្រៃឈើរបស់សហភាពអឺរ៉ុប (EUDR)។
ប្រទេសថៃនិងឥណ្ឌូនេស៊ីជាប្រទេសផលិតកៅស៊ូឈានមុខគេរបស់ពិភពលោក កំពុងប្រឈមមុខនឹងស្ថានភាពស្រដៀងគ្នា ដោយសារតម្លៃកៅស៊ូ ធម្មជាតិពិភពលោកបន្តប្រែប្រួលក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។ តម្លៃកៅស៊ូបាននិងកំពុងធ្លាក់ចុះយ៉ាងខ្លាំង។ គិតត្រឹមថ្ងៃទី៩ ខែសីហា តម្លៃកៅស៊ូគឺ១៣៣,៣៦ដុល្លារ/គ.ក្រ។ ឯកឧត្តមក៏បានបន្ថែមថា ជំងឺជ្រុះស្លឹកកៅស៊ូក៏បានបង្កផលប៉ះពាល់ដល់ផលិតកម្មកៅស៊ូផងដែរ គឺពិបាកក្នុងការជំរុញតម្លៃកៅស៊ូឲ្យដល់កម្រិតខ្ពស់។ ការធ្លាក់ចុះតម្លៃកៅស៊ូអាចជំរុញឱ្យកសិករកៅស៊ូប្តូរទៅរកទំនិញផ្សេងៗទៀត។ នេះអាចបណ្តាលឱ្យការផ្គត់ផ្គង់កៅស៊ូធម្មជាតិកាន់តែមានភាពតានតឹងនាពេលអនាគត។
ឯកឧត្តមក៏បានអំពាវនាវឱ្យមានកិច្ចសហការរវាងសមាជិកក្រុមប្រឹក្សាកៅស៊ូត្រីភាគីអន្តរជាតិរួមមាន៖ ប្រទេសថៃ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។ ក្រុមប្រឹក្សានេះ មានផលិតកម្មកៅស៊ូពិភពលោកចំនួន ៥៨% ដែលផ្តល់តម្លៃនិងសំណងសមរម្យដល់កសិករកៅស៊ូគ្រួសារ។
ក្រុមប្រឹក្សានេះមានវិធីសាស្រ្តមួយចំនួនដើម្បីរក្សាតម្លៃកៅស៊ូក្នុងការត្រួតពិនិត្យ។ ក្នុងចំណោមវិធីសាស្រ្តផ្សេងទៀតរួមមាន៖ គម្រោងនាំចេញដែលបានព្រមព្រៀង (The agreed export tonnage scheme: AETS) ដែលបានដាក់សម្ពាធលើការនាំចេញកៅស៊ូគម្រោងគ្រប់គ្រងការផ្គត់ផ្គង់ (The supply management scheme :SMS) និងគម្រោងលើកកម្ពស់តម្រូវការ (A demand promotion scheme DPS) ក្នុងគោលបំណងជំរុញការប្រើប្រាស់កៅស៊ូក្នុងស្រុក។ ITRC ក៏ធ្វើការជាមួយនឹងក្រុមហ៊ុននាំចេញកៅស៊ូផ្សេងទៀតរួមទាំងប្រទេស វៀតណាមនិងហ្វីលីពីនផងដែរ ដើម្បីជំរុញឱ្យតម្លៃកើនឡើង។
នៅក្នុងឆ្នាំ២០២២ ប្រទេសឥណ្ឌូនេស៊ីជាប្រទេសផលិតកៅស៊ូធំទីពីររបស់ពិភពលោកបន្ទាប់ពីប្រទេសថៃ ដែលតំណាងឱ្យចំណែកទីផ្សារ ២១,៥៧% និង បាននាំចេញកៅស៊ូធម្មជាតិគិតជាទឹកប្រាក់ប្រមាណ ៣,៦៦លានដុល្លារ បានធ្លាក់ចុះ ១១,៣៥% ធៀបនឹងឆ្នាំមុនដែលមានទឹកប្រាក់ ៤,១២លានដុល្លារ។ ក្រសួងពាណិជ្ជកម្មបានរាយការណ៍ថា ការនាំចេញកៅស៊ូធម្មជាតិរបស់ឥណ្ឌូនេស៊ីមាននិន្នាការធ្លាក់ចុះ ១,៤% ក្នុងឆ្នាំ២០១៨ - ២០២២។
កៅស៊ូរួមជាមួយនឹងដូងប្រេងជាទំនិញដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃការកាប់បំផ្លាញព្រៃឈើរបស់សហភាពអឺរ៉ុប។ ម្យ៉ាងទៀតអ្នកនាំចេញត្រូវតែបញ្ជាក់ថា កៅស៊ូរបស់ខ្លួនមិនបានមកពីដីការកាប់ព្រៃឡើយ ប្រសិនបើមានបំណងចូលទីផ្សារអ៊ឺរ៉ុប។
ប្រទេសឥណ្ឌូណេស៊ីបាននិងកំពុងព្យាយាមបន្ទន់ជំហររបស់សហភាពអឺរ៉ុប ទោះបីជាការចរចារបស់ខ្លួនបានសង្កត់ធ្ងន់លើដូងប្រេងក៏ដោយ។ ឥណ្ឌូនេស៊ីជាប្រទេសផលិតប្រេងដូងរបស់ប្រទេសម៉ាឡេស៊ីនិងសហភាពអឺរ៉ុបនាពេលថ្មីៗនេះ បានយល់ព្រមបង្កើតក្រុមការងារចម្រុះមួយដើម្បីកំណត់ដំណោះស្រាយជាក់ស្តែង ចំពោះការអនុវត្តរបស់បទប្បញ្ញត្តិនៃការកាប់បំផ្លាញព្រៃឈើរបស់សហភាព អឺរ៉ុប (The EU Deforestation-Free Regulation : EUDR)៕