×
ប្រទេសឥណ្ឌូណេស៊ីនឹងពង្រឹងចំណងមិត្តភាពជាមួយថៃ ដើម្បីជំរុញតម្លៃកៅស៊ូ

ប្រទេសឥណ្ឌូណេស៊ីកំពុងស្វែងរកដៃគូ​សហការជាមួយប្រទេសផលិតកៅស៊ូថៃ ដោយសារ​ប្រទេសនេះកំពុងជួបនឹងបញ្ហាតម្លៃធ្លាក់ចុះនិងការ​ដាក់ឱ្យប្រើប្រាស់ច្បាប់ប្រឆាំងការកាប់បំផ្លាញព្រៃឈើរបស់សហភាពអឺរ៉ុប។

ពាណិជ្ជកម្ម​កៅស៊ូ​ឋិតក្នុង​កម្រិត​ខ្ពស់​នៃ​របៀប​វារៈ​ក្នុង​អំឡុង​ពេល​ជំនួប​ប្រជុំថ្មីៗនេះ រវាងឯកឧត្តម Zulkifli Hasan​ រដ្ឋមន្ត្រី​ពាណិជ្ជកម្មជាមួយនឹងប្រធាន​ ​សភា​ថៃ លោក Wan Muhamad Noor Matha។

ឯកឧត្តម Zulkifli បានឲ្យដឹងថា ប្រទេសថៃ​និងឥណ្ឌូណេស៊ីគឺជាប្រទេសផលិតកៅស៊ូកំពូលពីររបស់ពិភពលោក។ ទោះយ៉ាងណាក៏ដោយ បញ្ហាកើតឡើងម្តងមួយៗចាប់ផ្តើមពីការធ្លាក់ចុះនៃតម្លៃកៅស៊ូ រហូតដល់ទំនិញដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃការកាប់បំផ្លាញព្រៃឈើរបស់សហភាពអឺរ៉ុប (EUDR)។

ប្រទេសថៃនិងឥណ្ឌូនេស៊ីជាប្រទេសផលិតកៅស៊ូឈានមុខគេរបស់ពិភពលោក កំពុងប្រឈមមុខនឹងស្ថានភាពស្រដៀងគ្នា ដោយសារតម្លៃកៅស៊ូ ធម្មជាតិពិភពលោកបន្តប្រែប្រួលក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។ តម្លៃ​កៅស៊ូ​បាន​និង​កំពុង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។ គិត​ត្រឹម​ថ្ងៃ​ទី​៩ ខែ​សីហា តម្លៃ​កៅស៊ូ​គឺ១៣៣,៣៦ដុល្លារ/គ.ក្រ។ ឯកឧត្តមក៏បាន​បន្ថែមថា ជំងឺជ្រុះស្លឹកកៅស៊ូក៏បានបង្កផលប៉ះ​ពាល់​ដល់ផលិតកម្មកៅស៊ូផងដែរ គឺពិបាក​ក្នុងការជំរុញ​តម្លៃកៅស៊ូឲ្យ​ដល់កម្រិតខ្ពស់។ ការ​ធ្លាក់​ចុះ​តម្លៃកៅស៊ូ​អាច​ជំរុញ​ឱ្យ​កសិករ​កៅស៊ូ​ប្តូរទៅ​រក​ទំនិញ​ផ្សេង​ៗទៀត។ នេះអាចបណ្តាលឱ្យការផ្គត់ផ្គង់កៅស៊ូធម្មជាតិកាន់តែមានភាពតានតឹងនាពេលអនាគត។

ឯកឧត្តមក៏បានអំពាវនាវឱ្យមានកិច្ចសហការរវាងសមាជិកក្រុមប្រឹក្សាកៅស៊ូត្រីភាគីអន្តរជាតិរួម​មាន៖ ប្រទេសថៃ ឥណ្ឌូនេស៊ី និងម៉ាឡេ​ស៊ី។ ក្រុម​ប្រឹក្សានេះ មានផលិតកម្មកៅស៊ូពិភពលោកចំនួន ៥៨% ដែលផ្តល់តម្លៃនិងសំណង​សមរម្យដល់​កសិករកៅស៊ូគ្រួសារ។

ក្រុមប្រឹក្សានេះមានវិធីសាស្រ្តមួយចំនួនដើម្បីរក្សាតម្លៃកៅស៊ូក្នុងការត្រួតពិនិត្យ។ ក្នុងចំណោមវិធីសាស្រ្តផ្សេងទៀតរួមមាន៖ គម្រោងនាំចេញដែល​បានព្រមព្រៀង (The agreed export tonnage scheme: AETS) ដែលបានដាក់​សម្ពាធលើការ​នាំចេញកៅស៊ូគម្រោងគ្រប់គ្រងការផ្គត់ផ្គង់ (The supply mana​ge​ment scheme :SMS) និងគម្រោងលើកកម្ពស់តម្រូវការ (A demand promotion scheme DPS) ក្នុងគោលបំណងជំរុញការប្រើប្រាស់កៅស៊ូក្នុងស្រុក។ ITRC ក៏ធ្វើការជាមួយនឹងក្រុមហ៊ុននាំចេញកៅស៊ូផ្សេងទៀតរួមទាំងប្រទេស​ វៀតណាមនិងហ្វីលីពីនផងដែរ ដើម្បីជំរុញឱ្យតម្លៃកើនឡើង។

នៅក្នុងឆ្នាំ២០២២ ប្រទេសឥណ្ឌូនេស៊ីជាប្រទេសផលិតកៅស៊ូធំទីពីររបស់ពិភពលោកបន្ទាប់ពីប្រទេសថៃ ដែលតំណាងឱ្យចំណែកទីផ្សារ ២១,៥៧% និង បាននាំចេញកៅស៊ូធម្មជាតិគិតជាទឹកប្រាក់ប្រមាណ ៣,៦៦លានដុល្លារ បានធ្លាក់ចុះ ១១,៣៥% ធៀបនឹងឆ្នាំមុនដែលមានទឹកប្រាក់ ៤,១២លានដុល្លារ។ ក្រសួងពាណិជ្ជកម្មបានរាយការណ៍ថា ការនាំចេញកៅស៊ូធម្មជាតិរបស់ឥណ្ឌូនេស៊ីមាននិន្នាការធ្លាក់ចុះ ១,៤% ក្នុងឆ្នាំ២០១៨ - ២០២២។

កៅស៊ូរួមជាមួយនឹងដូងប្រេងជាទំនិញដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃការកាប់បំផ្លាញព្រៃឈើរបស់សហភាពអឺរ៉ុប។ ម្យ៉ាង​ទៀតអ្នក​នាំ​ចេញ​ត្រូវ​តែ​បញ្ជាក់​ថា កៅស៊ូ​របស់​ខ្លួន​មិន​បាន​មក​ពី​ដីការ​កាប់​ព្រៃ​ឡើយ ប្រសិន​បើ​​មាន​បំណង​ចូល​ទីផ្សារអ៊ឺរ៉ុប។

ប្រទេសឥណ្ឌូណេស៊ីបាននិងកំពុងព្យាយាមបន្ទន់ជំហររបស់សហភាពអឺរ៉ុប ទោះបីជាការចរចារបស់ខ្លួនបានសង្កត់ធ្ងន់លើដូងប្រេងក៏ដោយ។ ឥណ្ឌូនេស៊ីជាប្រទេសផលិតប្រេងដូងរបស់ប្រទេសម៉ាឡេស៊ីនិងសហភាពអឺរ៉ុបនាពេលថ្មីៗនេះ បានយល់ព្រមបង្កើតក្រុមការងារចម្រុះមួយដើម្បីកំណត់ដំណោះស្រាយជាក់ស្តែង ចំពោះការអនុវត្តរបស់បទប្បញ្ញត្តិនៃការកាប់បំផ្លាញព្រៃឈើរបស់សហភាព អឺរ៉ុប (The EU Deforestation-Free Regulation : EUDR)៕

ព័ត៌មានចុងក្រោយ