×
ការកើនឡើងនៃផលិតកម្មកៅស៊ូឃើញថា ប្រទេសកូតឌីវ័រនឹងឈរនៅលំដាប់ទីបីរបស់ពិភពលោក

ការកើនឡើងគួរឱ្យកត់សម្គាល់នៃផលិតកម្មកៅស៊ូរបស់ប្រទេសកូតឌីវ័របានត្រៀមខ្លួនរួចជាស្រេច​ក្នុងការទទួលបានកន្លែងរបស់ខ្លួនក្នុងចំណោមអ្នកផលិតកំពូលទាំងបីរបស់ពិភពលោក។​ ប្រទេស​នេះ​កំពុងមានការប្រែប្រួលការផលិតកម្មកៅស៊ូរបស់ខ្លួន ដោយសារជិតក្លាយជាប្រទេសផលិតកៅស៊ូធម្មជាតិធំជាងគេទីបីរបស់ពិភពលោក​ តាមរយៈបរិមាណ​កៅស៊ូ។

យោងតាមក្រុមហ៊ុនស្រាវជ្រាវ ReportLinker ការនាំចេញកៅស៊ូធម្មជាតិរបស់កូតឌីវ័របានកំណត់ថា នឹងឈានដល់៩៣៦លានដុល្លារអាម៉េរិកនៅឆ្នាំ​២០២៦ ដោយកើនឡើងជាមធ្យម ២,១% ធៀប​នឹង​ឆ្នាំមុន ដែលបង្ហាញថាប្រទេសកូតឌីវ័រមានការ​រំ​ខានជាបន្តបន្ទាប់ ដើម្បី ដណ្តើមតំណែងទីបី​នៅទូ​ទាំងពិភពលោក។

យោងតាមស្ថិតិរបស់អាល្លឺម៉ង់និងក្រុមហ៊ុនស្វែងយល់ពីទីផ្សារបានបង្ហាញថា នៅក្នុងឆ្នាំ២០២២ ប្រទេសថៃជាប្រទេសផលិតកៅស៊ូធំជាងគេនៅលើ ពិភពលោកដែលមានបរិមាណ ៤ ៧៥៣ ០០០តោន ឥណ្ឌូនេស៊ីជាប់លេខ២  ដែលមានបរិមាណចំនួន ៣ ១៣៥ ០០០តោន វៀតណាមជាប់លេខ៣ ដែល​មានបរិមាណចំនួន​ ១ ២៩២ ០០០តោន និង​កូឌីវ័រ​ជាប់លេខ៤ ដែលមានបរិមាណចំនួន ១ ២៨៦ ០០០​ តោន រីឯប្រទេស​ចិន​ជាប់លំដាប់​ទី​៥ មានបរិមាណចំនួន៨៥៣ ០០០​ តោន។ ក្នុងចំណោម​កំពូល​ទាំង​បួន ប្រទេសកូឌីវ័រមានកំណើនខ្លាំង​ជាងគេនៅចន្លោះ​ឆ្នាំ២០២០ និងឆ្នាំ២០២២។

ប្រទេស​អាហ្វ្រិក​ខាង​លិច​ជា​ប្រទេស​នាំ​ចេញ​កៅស៊ូ​ធំ​ទី​បី​របស់​ពិភពលោក​រួច​ហើយ បន្ទាប់​ពី​ថៃនិងប្រទេស​ឥណ្ឌូនេស៊ី។

កំណើននៃផលិតកម្មកៅស៊ូកើនឡើង ទោះបី​មានបញ្ហាប្រឈមជាបន្តបន្ទាប់ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ និងការផ្ទុះជំងឺដែលបាន​ជះឥទ្ធិពលជាប្រវត្តិសាស្ត្រដល់ថ្លៃកៅស៊ូពិភពលោកនិងរារាំងដល់ចំណូលរបស់កសិករ។

ការវិភាគនៅក្នុងឆ្នាំ២០១៨ ដោយសមាគម​កសិករកៅស៊ូធម្មជាតិបានបង្ហាញពីភាពមិនស៊ីសង្វាក់គ្នាយ៉ាងខ្លាំងដែលកសិករក្នុងវិស័យនេះបាន ជួបប្រទះ។​ ការគ្រប់គ្រងផលិតកម្មកៅស៊ូរបស់ទ្វីបអាហ្រ្វិក ៦០% ធ្វើឲ្យកសិកររកប្រាក់បានតិចតួច។

គម្លាតនេះធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើងចំពោះការធ្លាក់ចុះនៃតម្រូវការនាំចូលកៅស៊ូពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ ទីផ្សារអន្តរជាតិនិងឱកាសថ្មីៗនៅតែផ្តល់ក្តីសង្ឃឹមដល់កសិករ។

របាយការណ៍ព័ត៌មានថ្មីៗពីទីភ្នាក់ងារសារព័ត៌មានរដ្ឋ Fratmat.info បង្ហាញពីកិច្ចព្រមព្រៀងដ៏ល្អ​មួយដែលបានព្យាករពីការនាំចេញគ្រាប់ពូជកៅស៊ូ របស់ប្រទេសកូតឌីវ័រទៅកាន់ប្រទេសអ៊ីតាលីមានចំនួន ១៥ ០០០ ទៅ ២០ ០០០តោន/ឆ្នាំ។

បន្ទាប់​ពី​សហព័ន្ធ​អង្គការ​កសិកម្ម​វិជ្ជាជីវៈ​នៃ​អ្នកផលិត​បាន​ចូល​រួម​ជាមួយ​ក្រុមហ៊ុន​ថាមពល​អ៊ីតាលី Eni ដើម្បី​បង្កើត​កិច្ចព្រមព្រៀង​មួយ​ដែល​អាច​ទទួល​ ​បាន​ឱកាស​សេដ្ឋកិច្ច​យ៉ាង​ទូលំទូលាយ​សម្រាប់​កសិករ​កៅស៊ូ។

លោក Edward Meledje អ្នកជំនាញផ្នែ​កទន់​នាំចេញទំនិញដែលមានមូលដ្ឋាននៅទីក្រុង Abidjan បានសង្កត់ធ្ងន់លើលក្ខណៈនៃការផ្លាស់ប្តូរកិច្ចព្រមព្រៀងនេះ ដោយបញ្ជាក់ពីឱកាសសម្រាប់ចរន្តទីផ្សារ​ថ្មីៗដើម្បីបង្កើនតម្រូវការ។ ការទទួលបានទីផ្សារជាប់លាប់ជាបញ្ហាជាពិសេសមួយសម្រាប់កៅស៊ូជាមួយនឹងសហភាពអ៊ឺរ៉ុបដោយបានកំណត់លំហូរ​នាំចេញពីទ្វីបអាហ្វ្រិក។

របកគំហើញនេះបានបន្ថែមទៅលើការពង្រីកទីផ្សារថ្មីៗជាបន្តបន្ទាប់រួមទាំងទំនាក់ទំនងដែលកំពុងរីកចម្រើនជាមួយនឹងប្រទេសឥណ្ឌា។ កាល ពីឆ្នាំ​មុនប្រទេសកូតឌីវ័រជាអ្នកនាំចេញកៅស៊ូធម្មជាតិធំ​ជាង​គេទីបួនទៅកាន់ប្រទេសឥណ្ឌា ដោយបានរួមចំណែក​​នាំចេញកៅស៊ូសរុបទៅកាន់ប្រទេសអាស៊ី​ ​២៨%។ លោក Meledje ក៏បានសម្គាល់​ឃើញថា កំពុងសម្លឹងមើលការកើន​ឡើងនៃ​បរិមាណផ្គត់​ផ្គង់ដែលអាចកើតមាន ដូច្នេះកសិករអាច​ទទួលបាន​ផលខ្ពស់ត្រលប់មកវិញ។

កៅស៊ូផលិតបានមួយភាគប្រាំនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកូតឌីវ័រ ហើយទំនិញត្រូវបានគេមើលឃើញថា ជាកត្តាជំរុញដ៏មាន​សក្តានុ​ពល មួយមិនត្រឹមតែសម្រាប់សេដ្ឋកិច្ចទាំងមូលនោះទេ ប៉ុន្តែដើម្បីកែលម្អ​តម្លៃសេដ្ឋកិច្ចក្នុងដំណាក់កាល​ចុងក្រោយសម្រាប់សហគមន៍កសិកម្ម៕

ព័ត៌មានចុងក្រោយ