×
បញ្ឈប់ការនាំចេញកៅស៊ូមិនទាន់កែច្នៃ

អគ្គសហព័ន្ធកសិករកសិកម្ម (GAWU: The General Agricultural Workers'Union) នៃសភាសហភាពពាណិជ្ជកម្ម-ហ្គាណាបានអំពាវនាវឱ្យរដ្ឋាភិបាល និងស្ថាប័នរដ្ឋពាក់ព័ន្ធហាមឃាត់ការនាំចេញកៅស៊ូមិនទាន់កែច្នៃ។

សមាជិកសភាសហភាពពាណិជ្ជកម្ម (TUC: The Trades Union Congress) ប្រទេសហ្គាណាបាននិយាយថា គ្រប់ទម្រង់នៃសកម្មភាពខុសច្បាប់នៅ ក្នុងឧស្សាហកម្ម និងចម្ការកៅស៊ូដទៃទៀតនៅក្នុងប្រទេសក៏ត្រូវតែត្រួតពិនិត្យជាបញ្ហាបន្ទាន់ផងដែរ។

បន្ទាប់ពីដំណើរទស្សនកិច្ចចម្ការកៅស៊ូដែលត្រូវបានបំផ្លាញនាពេលថ្មីៗនេះ និងការពង្រីក​រោងចក្របន្ថែមរបស់ក្រុមហ៊ុន Ghana Rubber Estate (GREL) នៅតំបន់ភាគខាងលិច លោក Edward Kareweh អគ្គលេខាធិការនៃអគ្គសហព័ន្ធកសិករកសិកម្ម (GAWU) បាននិយាយថាការបរាជ័យក្នុងការបញ្ឈប់ការនាំចេញកៅស៊ូមិនទាន់កែច្នៃនិងការញុះញង់ដោយសកម្មភាពជីកយករ៉ែខុសច្បាប់ បានបង្អាក់ដល់ការវិនិយោគនិងបាត់បង់ការងារជាដើម។

នៅអគ្គសហព័ន្ធកសិករកសិកម្មក៏កំពុងលើក​ពីបញ្ហា​នេះ ដោយសារតែសមត្ថភាពកែច្នៃដែលមាន​ស្រាប់របស់ក្រុមហ៊ុន GREL ឋិតក្រោមស្រុកមួយ រោងចក្រមួយ បច្ចុប្បន្នមិនទទួលបានកៅស៊ូឆៅគ្រប់គ្រាន់សម្រាប់កែច្នៃនោះទេ។ ដូច្នេះប្រសិន​បើ​ការ​នាំ​ចេញ​កៅស៊ូ​មិនទាន់កែច្នៃ​នៅ​តែ​បន្ត នោះរោងចក្រ​នឹង​មិន​មាន​គ្រប់គ្រាន់​សម្រាប់ផលិតឡើយ។

លោក Kareweh ក្នុងនាមប្រជាជនបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលមានភាគហ៊ុនដ៏សំខាន់មួយនៅក្នុងក្រុមហ៊ុន GREL ប្រហែល២៦,៧៥% ហើយកង្វះខាតផ្នែកណាមួយនៅក្នុងសុខភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន បានផលប៉ះពាល់ដោយផ្ទាល់ទៅលើសមត្ថ​ភាពរបស់ពួកគេក្នុងការបំពេញការប្តេជ្ញាចិត្តចំពោះ​រដ្ឋ។ ដូច្នេះលោកក៏បានអំពាវនាវឱ្យស្ថាប័នរដ្ឋ​ជួយ​ដោះស្រាយលើការកាប់បំផ្លាញដើមកៅស៊ូ អំពើបំផ្លិច​បំផ្លាញ សកម្មភាពរបស់អ្នកជីករ៉ែខុសច្បាប់ និងការហាមឃាត់ការនាំចេញជ័រចាន (កៅស៊ូមិនទាន់កែច្នៃ) ដែលបញ្ហាទាំងអស់នេះត្រូវតែចាត់ទុកជារឿងសំខាន់សម្រាប់ប្រទេស និងការរស់រានមានជីវិតរបស់ក្រុមហ៊ុន​ GREL ។ យើងចង់បានវិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីការពារដីរបស់ក្រុមហ៊ុនធានាឱ្យមានស្ថិរភាពផលិតកម្មនិងការផ្គត់ផ្គង់វត្ថុធាតុដើម ក៏ដូចជារក្សាបរិយាកាសអាជីវកម្មវិជ្ជមានដែលមានសារៈសំខាន់សម្រាប់និរន្តរភាពរបស់ក្រុមហ៊ុន និងការរួមចំណែកចំពោះសហគមន៍មូលដ្ឋាននិងសេដ្ឋកិច្ចជាតិ។

ភាពមិនប្រាកដប្រជានៃឧស្សាហកម្មទាំងមូល

សមត្ថភាពផលិតវត្ថុធាតុដើមដែលបានប៉ាន់ប្រមាណរបស់ប្រទេសមានចំនួន១០ម៉ឺនតោនជ័រ​ស្ងួត/ឆ្នាំ ខណៈពេលដែលសមត្ថភាពកែច្នៃរួមគ្នានៃ រោងចក្រនៅក្នុងប្រទេសឈានដល់១៤ម៉ឺនតោនជ័រស្ងួត/ឆ្នាំ។ ទោះ​បី​ជា​មិន​បាន​ពិចារណា​លើ​ការ​នាំចេញ​ក៏​ដោយ ការ​ខ្វះ​ខាត​វត្ថុធាតុដើម​ដ៏​សំខាន់មាន​ចំនួន ៤ម៉ឺនតោនជ័រ​ស្ងួត​នៅ​តែ​មិន​គ្រប់គ្រាន់។

លោក Kareweh បានទទូចថាដោយមើលពីឃើញពីកង្វះខាតនេះ ការហាមលើការនាំចេញវត្ថុធាតុដើមសន្មតថាមានសារៈសំខាន់បំផុតសម្រាប់ការរស់រានមានជីវិតនិងការផ្គត់ផ្គង់នៃឧស្សាហកម្មក្នុងស្រុកនិងការងារក្នុងប្រទេស។ តាមទស្សនៈរបស់អគ្គសហព័ន្ធកសិករកសិកម្ម វាជារឿងសំខាន់ណាស់ក្នុងការទទួលស្គាល់ថាការរក្សាវត្ថុធាតុដើមបែបនេះនៅក្នុងប្រទេសគឺចាំបាច់ ដើម្បីបំពេញតម្រូវការកែច្នៃរបស់រោងចក្រក្នុងស្រុកនិងធានានូវប្រតិបត្តិការបន្តរបស់ពួកគេ។

ការបាត់បង់ប្រាក់ចំណូល

ដោយសារតែការនាំចេញកៅស៊ូគ្មានការគ្រប់គ្រងនិងមិនបានត្រួតពិនិត្យ ជាពិសេសកសិករដែលដាំដំណាំនៃក្រុមហ៊ុន GREL ដែលជាអ្នកទទួលផល​មួយចំនួនក៏បានសម្រេចចិត្តលក់កៅស៊ូមិនទាន់កែច្នៃឱ្យអ្នកទិញផ្សេងទៀតសម្រាប់ការនាំចេញនិងជៀស​ វាងការសងប្រាក់ដែលបានពន្យារដល់ពួកគេ។

លោក Kareweh បានសង្កេតឃើញថា គ្រោះ​ថ្នាក់ចំពោះកសិករទទួលផលក្រោមប្រព័ន្ធអ្នកដាំដុះ​ដែលមិនបានបំពេញកាតព្វកិច្ចសងប្រាក់កម្ចីរបស់ពួកគេ ដែលកើតឡើងដោយការបង្វែរនេះបានបង្ក​ហានិភ័យផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំងចំពោះភាគី​ពាក់​ព័ន្ធសំខាន់ៗ ហើយការពន្យារពេលបង់ប្រាក់ដូចគ្នា​ចំពោះកសិករ​ផ្សេ​ងទៀតនឹងមានបញ្ហាប្រឈម។

អគ្គលេខាធិកានៃអគ្គសហព័ន្ធកសិករកសិកម្ម​​បាននិយាយថា ស្ថានភាពនេះក៏អាចនាំឱ្យ​មានការ​បាត់បង់ប្រាក់ចំណូលដល់រដ្ឋនិងក្រុមហ៊ុន GREL ដែលជាប្រព័ន្ធដំណើរការ ដោយកំណត់ការ​ខាតបង់​តាមការប៉ាន់ស្មានចំនួន១៥៣លានដុល្លារអាម៉េរិក។

លោក Kareweh បានអំពាវនាវឱ្យមានការស៊ើបអង្កេតពេញលេញ​​ដើម្បីចាប់ខ្លួនជន​ល្មើសនិង​ទទួលខុសត្រូវចំពោះសកម្មភាពរបស់ពួកគេ៕

ព័ត៌មានចុងក្រោយ