អគ្គសហព័ន្ធកសិករកសិកម្ម (GAWU: The General Agricultural Workers'Union) នៃសភាសហភាពពាណិជ្ជកម្ម-ហ្គាណាបានអំពាវនាវឱ្យរដ្ឋាភិបាល និងស្ថាប័នរដ្ឋពាក់ព័ន្ធហាមឃាត់ការនាំចេញកៅស៊ូមិនទាន់កែច្នៃ។
សមាជិកសភាសហភាពពាណិជ្ជកម្ម (TUC: The Trades Union Congress) ប្រទេសហ្គាណាបាននិយាយថា គ្រប់ទម្រង់នៃសកម្មភាពខុសច្បាប់នៅ ក្នុងឧស្សាហកម្ម និងចម្ការកៅស៊ូដទៃទៀតនៅក្នុងប្រទេសក៏ត្រូវតែត្រួតពិនិត្យជាបញ្ហាបន្ទាន់ផងដែរ។
បន្ទាប់ពីដំណើរទស្សនកិច្ចចម្ការកៅស៊ូដែលត្រូវបានបំផ្លាញនាពេលថ្មីៗនេះ និងការពង្រីករោងចក្របន្ថែមរបស់ក្រុមហ៊ុន Ghana Rubber Estate (GREL) នៅតំបន់ភាគខាងលិច លោក Edward Kareweh អគ្គលេខាធិការនៃអគ្គសហព័ន្ធកសិករកសិកម្ម (GAWU) បាននិយាយថាការបរាជ័យក្នុងការបញ្ឈប់ការនាំចេញកៅស៊ូមិនទាន់កែច្នៃនិងការញុះញង់ដោយសកម្មភាពជីកយករ៉ែខុសច្បាប់ បានបង្អាក់ដល់ការវិនិយោគនិងបាត់បង់ការងារជាដើម។
នៅអគ្គសហព័ន្ធកសិករកសិកម្មក៏កំពុងលើកពីបញ្ហានេះ ដោយសារតែសមត្ថភាពកែច្នៃដែលមានស្រាប់របស់ក្រុមហ៊ុន GREL ឋិតក្រោមស្រុកមួយ រោងចក្រមួយ បច្ចុប្បន្នមិនទទួលបានកៅស៊ូឆៅគ្រប់គ្រាន់សម្រាប់កែច្នៃនោះទេ។ ដូច្នេះប្រសិនបើការនាំចេញកៅស៊ូមិនទាន់កែច្នៃនៅតែបន្ត នោះរោងចក្រនឹងមិនមានគ្រប់គ្រាន់សម្រាប់ផលិតឡើយ។
លោក Kareweh ក្នុងនាមប្រជាជនបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលមានភាគហ៊ុនដ៏សំខាន់មួយនៅក្នុងក្រុមហ៊ុន GREL ប្រហែល២៦,៧៥% ហើយកង្វះខាតផ្នែកណាមួយនៅក្នុងសុខភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន បានផលប៉ះពាល់ដោយផ្ទាល់ទៅលើសមត្ថភាពរបស់ពួកគេក្នុងការបំពេញការប្តេជ្ញាចិត្តចំពោះរដ្ឋ។ ដូច្នេះលោកក៏បានអំពាវនាវឱ្យស្ថាប័នរដ្ឋជួយដោះស្រាយលើការកាប់បំផ្លាញដើមកៅស៊ូ អំពើបំផ្លិចបំផ្លាញ សកម្មភាពរបស់អ្នកជីករ៉ែខុសច្បាប់ និងការហាមឃាត់ការនាំចេញជ័រចាន (កៅស៊ូមិនទាន់កែច្នៃ) ដែលបញ្ហាទាំងអស់នេះត្រូវតែចាត់ទុកជារឿងសំខាន់សម្រាប់ប្រទេស និងការរស់រានមានជីវិតរបស់ក្រុមហ៊ុន GREL ។ យើងចង់បានវិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីការពារដីរបស់ក្រុមហ៊ុនធានាឱ្យមានស្ថិរភាពផលិតកម្មនិងការផ្គត់ផ្គង់វត្ថុធាតុដើម ក៏ដូចជារក្សាបរិយាកាសអាជីវកម្មវិជ្ជមានដែលមានសារៈសំខាន់សម្រាប់និរន្តរភាពរបស់ក្រុមហ៊ុន និងការរួមចំណែកចំពោះសហគមន៍មូលដ្ឋាននិងសេដ្ឋកិច្ចជាតិ។
ភាពមិនប្រាកដប្រជានៃឧស្សាហកម្មទាំងមូល
សមត្ថភាពផលិតវត្ថុធាតុដើមដែលបានប៉ាន់ប្រមាណរបស់ប្រទេសមានចំនួន១០ម៉ឺនតោនជ័រស្ងួត/ឆ្នាំ ខណៈពេលដែលសមត្ថភាពកែច្នៃរួមគ្នានៃ រោងចក្រនៅក្នុងប្រទេសឈានដល់១៤ម៉ឺនតោនជ័រស្ងួត/ឆ្នាំ។ ទោះបីជាមិនបានពិចារណាលើការនាំចេញក៏ដោយ ការខ្វះខាតវត្ថុធាតុដើមដ៏សំខាន់មានចំនួន ៤ម៉ឺនតោនជ័រស្ងួតនៅតែមិនគ្រប់គ្រាន់។
លោក Kareweh បានទទូចថាដោយមើលពីឃើញពីកង្វះខាតនេះ ការហាមលើការនាំចេញវត្ថុធាតុដើមសន្មតថាមានសារៈសំខាន់បំផុតសម្រាប់ការរស់រានមានជីវិតនិងការផ្គត់ផ្គង់នៃឧស្សាហកម្មក្នុងស្រុកនិងការងារក្នុងប្រទេស។ តាមទស្សនៈរបស់អគ្គសហព័ន្ធកសិករកសិកម្ម វាជារឿងសំខាន់ណាស់ក្នុងការទទួលស្គាល់ថាការរក្សាវត្ថុធាតុដើមបែបនេះនៅក្នុងប្រទេសគឺចាំបាច់ ដើម្បីបំពេញតម្រូវការកែច្នៃរបស់រោងចក្រក្នុងស្រុកនិងធានានូវប្រតិបត្តិការបន្តរបស់ពួកគេ។
ការបាត់បង់ប្រាក់ចំណូល
ដោយសារតែការនាំចេញកៅស៊ូគ្មានការគ្រប់គ្រងនិងមិនបានត្រួតពិនិត្យ ជាពិសេសកសិករដែលដាំដំណាំនៃក្រុមហ៊ុន GREL ដែលជាអ្នកទទួលផលមួយចំនួនក៏បានសម្រេចចិត្តលក់កៅស៊ូមិនទាន់កែច្នៃឱ្យអ្នកទិញផ្សេងទៀតសម្រាប់ការនាំចេញនិងជៀស វាងការសងប្រាក់ដែលបានពន្យារដល់ពួកគេ។
លោក Kareweh បានសង្កេតឃើញថា គ្រោះថ្នាក់ចំពោះកសិករទទួលផលក្រោមប្រព័ន្ធអ្នកដាំដុះដែលមិនបានបំពេញកាតព្វកិច្ចសងប្រាក់កម្ចីរបស់ពួកគេ ដែលកើតឡើងដោយការបង្វែរនេះបានបង្កហានិភ័យផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំងចំពោះភាគីពាក់ព័ន្ធសំខាន់ៗ ហើយការពន្យារពេលបង់ប្រាក់ដូចគ្នាចំពោះកសិករផ្សេងទៀតនឹងមានបញ្ហាប្រឈម។
អគ្គលេខាធិកានៃអគ្គសហព័ន្ធកសិករកសិកម្មបាននិយាយថា ស្ថានភាពនេះក៏អាចនាំឱ្យមានការបាត់បង់ប្រាក់ចំណូលដល់រដ្ឋនិងក្រុមហ៊ុន GREL ដែលជាប្រព័ន្ធដំណើរការ ដោយកំណត់ការខាតបង់តាមការប៉ាន់ស្មានចំនួន១៥៣លានដុល្លារអាម៉េរិក។
លោក Kareweh បានអំពាវនាវឱ្យមានការស៊ើបអង្កេតពេញលេញដើម្បីចាប់ខ្លួនជនល្មើសនិងទទួលខុសត្រូវចំពោះសកម្មភាពរបស់ពួកគេ៕