×
មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មកៅស៊ូគ្រួសារនៅខេត្តមណ្ឌលគិរី

កាលពីថ្ងៃទី១៩​ ខែធ្នូ ឆ្នាំ២០២៣ នាយក​ដ្ឋានអភិវឌ្ឍន៍កៅស៊ូ​បានបើកមហាសន្និបាតកំណើត​​ដំបូងសហគមន៍​កសិកម្ម​​​កៅ​ស៊ូ​​​​​​​​​គ្រួសារសាមគ្គីកែវ សីមា នៅខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពលោក ឃុន កក្កដា អគ្គនាយករង នៃអគ្គនាយក​​ដ្ឋាន​កៅស៊ូ និងមាន​ការអញ្ជើញ​ចូល​រួម​ដោយ លោក ញាណ សុភា ប្រធាន​នាយកដ្ឋានអភិវឌ្ឍន៍កៅស៊ូ លោក ម៉ី ស៊ីណាត  អភិបាល​រង​​ស្រុក​ ​នៃគណៈ​អភិ​បាល​ស្រុកកែវសីមា លោក ហាន សុភក្រ្ត អនុប្រធាន​ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត​មណ្ឌល​គិរី និងមាន​​កសិករ​កៅស៊ូ​គ្រួសារ​ចូលរួម​សរុប​ចំនួន​៥២​​​នាក់ ស្រី ២៣នាក់។

លទ្ធផលមហាសន្និបាតបានធ្វើការបោះ​ឆ្នោត​ជ្រើស​តាំងក្រុមប្រឹក្សាភិបាលចំនួន៥រូប ក្នុងចំណោម បេក្ខជនឈរឈ្មោះចំនួន១៣រូប និងជ្រើសតាំង​គណៈ ​កម្មា​ធិការត្រួតពិនិត្យចំនួន៣រូប ក្នុងចំណោមបេក្ខជន​ ឈរឈ្មោះចំនួន៨រូប និងអនុម័តលើចំនុច​សំខាន់ៗ​​​ដូចខាងក្រោម៖

  • សហគមន៍កសិកម្មកៅស៊ូគ្រួសារសាមគ្គី កែវសីមា “ស.ក.ក.ស.ក”​ ឈ្មោះជាភាសាអង់គ្លេស៖ Samaki Kao Seima Rubber Smallholder Agri-cul​tural Cooperative 
  • អាសយដ្ឋាន ៖ ភូមិត្រពាំងផ្អេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី
  • កម្មវត្ថុនៃមុខរបរ៖

ក​-ផលិតកម្មកសិកម្ម

  • ផលិតពូជកៅស៊ូ កូនកៅស៊ូ និងច្បារ​ពូជ​​កៅស៊ូ
  • ផលិតកម្មក្រូចវល្លិ៍ ស្វាយចន្ទី ដំឡូងមី ម្រេច បន្លែ ផ្លែឈើ
  • ការចិញ្ចមសត្វ ត្រី ...។

-កសិឧស្សាហកម្ម

  • កែច្នៃជ័រកៅស៊ូសន្លឹក (RSS) និងកៅស៊ូ​ដុំ ​(TSR) សម្រាប់ទីផ្សារ
  • កែច្នៃដំឡូងមី គ្រាប់ស្វាយចន្ទី ម្រេច។

-កសិពាណិជ្ជកម្ម

  • ទិញ-លក់ទឹកជ័រ ជ័រកក ជ័រកៅស៊ូសន្លឹក​(RSS) និងកៅស៊ូដុំ (TSR)
  • ទិញ លក់ ផលិតផលកសិកម្ម
  • លក់ប្រេងឥន្ទនៈ
  • ផ្គត់ផ្គង់ធាតុចូលកសិកម្ម(ឧបករណ៍ កសិកម្ម សម្ភារកសិកម្ម ជីកសិកម្ម ថ្នាំគីមីកសិកម្ម)។

-សេវាកម្មពាក់ព័ន្ធផលិតកម្មកសិកម្ម

  • ឥណទានសាច់ប្រាក់និងប្រាក់សន្សំ
  • ប្រាក់បញ្ញើធនាគារ
  • សេវាកម្មដឹកជញ្ជូន ភ្ជួររាស់
  • ប្រាក់​​​សមាជិក​ភាពចំនួន១០ ០០០៛/ម្នាក់​
  • តម្លៃភាគហ៊ុនចំនួន ៥០០ ០០៛/ម្នាក់។
  • ការបែងចែកប្រាក់ចំណេញសុទ្ធ
  • អនុម័តស្លាកសញ្ញាសំគាល់និងត្រារបស់​សហគមន៍
  • អនុម័តលក្ខន្តិកៈសហគមន៍រួមមាន១១bជំពូក៥៣ប្រការ បទបញ្ជាផ្ទៃក្នុង៦ជំពូក និង២១ប្រការ។

ក្រោយមកអង្គមហាសន្និបាត​បាន​កំណត់​កាល​បរិច្ឆេទសម្រាប់កិច្ចប្រជុំដូចខាងក្រោម៖

  • កិច្ចប្រជុំសមាជិកក្រុមប្រឹក្សាភិបាល១ខែម្តង នៅរៀងរាល់ថ្ងៃទី១ខែបន្ទាប់
  • ប្រជុំជាមួយសមាជិកសហគមន៍និងថ្នាក់ដឹកនាំ ២ខែម្តងនៅរៀងរាល់ថ្ងៃទី១ខែបន្ទាប់។

សេចក្ដីសន្និដ្ឋាននិងសំណូមពរ

តាមរយៈការចងក្រងសហគមន៍កសិកម្ម រហូតឈានដល់មហាសន្និបាតកំណើតដំបូងរបស់សហគមន៍កសិកម្មកៅស៊ូគ្រួសារសាមគ្គីកែវសីមា បានបង្ហាញ​ឱ្យឃើញថា៖ កសិករ​កៅស៊ូ​​​គ្រួសារមាន​ការចាប់​អារម្មណ៍​ក្នុងការ​បង្កើត​​សហគមន៍​កសិកម្ម​កៅស៊ូគ្រួសារ និង​ចូលរួម​ពិភាក្សាយ៉ាង ផុស​ផុល​​ជា​មួយ​មន្រ្តីជំនាញរបស់​អគ្គនាយកដ្ឋាន​កៅស៊ូ​ និង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី ព្រមទាំង​ប្តេជ្ញា​ចិត្តដឹកនាំនិង​គ្រប់គ្រង​សហគមន៍​បាន​បង្កើតថ្មីឱ្យមានការរីក​ចម្រើន​ទៅមុខ។ ព្រមទាំង​សំណូមពរ​ដល់​អគ្គ​នា​យកដ្ឋាន​កៅស៊ូ៖

  • ជួយសម្រប​សម្រួល​ផ្តល់​ជា​គំនិត​​​​​យោបល់ និងជួយរៀបចំឯកសារពាក់ព័ន្ធ​នានា​​​​​​​​​បន្តទៀត ដើម្បី​​អាច​​​ឱ្យសហគមន៍ដែល​ទើបបង្កើតថ្មីអាចចុះ​បញ្ជី​បាននៅ​មន្ទីរ​​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត​មណ្ឌលគិរីបាន​ដោយ​ជោគជ័យ
  • បន្តជួយពង្រឹងសមត្ថ​ភាព​សហគមន៍​នៅ​ឆ្នាំក្រោយៗទៀត៕
ព័ត៌មានចុងក្រោយ