×
ស្ថានភាពកៅស៊ូធម្មជាតិប្រចាំខែតុលា ឆ្នាំ២០២៣

ការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយនិងលក្ខខណ្ឌអាកាសធាតុមិនល្អ ជាពិសេស​ក្នុងរដូវខ្យល់មូសុងក្នុងបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិ (NR) ដូចជាប្រទេសថៃបានដើរតួនាទីយ៉ាង សំខាន់លើការប្រែប្រួលទីផ្សារ។ ការកើនឡើងទឹកភ្លៀង នាំឲ្យមានទឹកជំនន់ភ្លាមៗនិងការកាប់បំផ្លាញ​ព្រៃ​ឈើ ជាពិសេសនៅក្នុងប្រទេសថៃបានជះឥទ្ធិពលអាក្រក់ដល់ផលិតកម្មកៅស៊ូ។ កត្តាទាំងនេះ​បានជំរុញ​ឱ្យ​តម្លៃ​កៅស៊ូ​​ កើនឡើងលើសពី ១,៣០ដុល្លារ/គីឡូក្រាម ដោយសារក្តីបារម្ភនៃការផ្គត់ផ្គង់លើសក្នុង​អំឡុង​ពេល​នេះ។

ក្នុងអំឡុងខែតុលា ឆ្នាំ២០២៣នេះ ស្ថានភាពកៅស៊ូធម្មជាតិនៅ​ប្រទេសកម្ពុជាបាន​បង្ហាញ​ថាផ្ទៃដី​កៅស៊ូ​សរុប​មានចំនួន​ ​​៤០៤ ៥៧៨​ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន ​៣១៥  ៣៣២ហិក​តា ស្មើនឹង​៧៨% និងផ្ទៃដីថែ​ទាំ​មាន​ចំនួន ៨៩ ២៤៦ហិក​តា ស្មើនឹង ២២%។ ​បរិមាណ​ផលិតផលសរុបក្នុងខែនេះមាន​ចំនួន ​៤១ ១៥២តោន បាន​កើនឡើងចំនួន ៣ ៧២៦តោន (=+១០%) បើធៀប​នឹងខែមុននិងបានថយចុះចំនួន ៥៣៧​​តោន ៤១ ១៧៥ តោន បាន​កើនឡើងចំនួន ៣ ៨៩តោន (=+៩,៨៤%) ធៀបនឹងខែមុន និង​បាន​កើន​ឡើងចំនួន​ ៨០៨តោន (=+២%) បើធៀបនឹងរយៈពេល​ដូច​គ្នា​នៃ​ឆ្នាំមុន។ ​ថ្លៃលក់ជាមធ្យមគឺ ១ ៣៥២​US$/​​តោន បាន​កើ​ន​ឡើងចំនួន ​៤៩​US$/តោន ស្មើនឹង (=+៣,៧៣%) បើធៀបនឹងខែមុននិងបានកើន​ឡើងចំនួន ​៩០​US$​/​​តោន (=+៧%) បើធៀ​បនឹងរយៈពេលដូចគ្នានៃឆ្នាំមុន៕

ព័ត៌មានចុងក្រោយ