×
ស្ថានភាពកៅស៊ូធម្មជាតិប្រចាំខែកញ្ញា ឆ្នាំ២០២៣

ការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយនិងលក្ខខណ្ឌអាកាសធាតុមិនល្អ ជាពិសេស​ក្នុងរដូវខ្យល់មូសុងក្នុងបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិ (NR) ដូចជាប្រទេសថៃបានដើរតួនាទីយ៉ាង សំខាន់លើការប្រែប្រួលទីផ្សារ។ ការកើនឡើងទឹកភ្លៀងនាំឲ្យមានទឹកជំនន់ភ្លាមៗ និងការកាប់បំផ្លាញ​ព្រៃ​ឈើ ជាពិសេសនៅក្នុងប្រទេសថៃបានជះឥទ្ធិពលអាក្រក់ដល់ផលិតកម្មកៅស៊ូ។ កត្តាទាំងនេះ​បានជំរុញ​ឱ្យ​តម្លៃ​កៅស៊ូ កើនឡើងលើសពី ១,៣០ដុល្លារ/គីឡូក្រាម ដោយសារក្តីបារម្ភនៃការផ្គត់ផ្គង់លើសក្នុង​អំឡុង​ពេល​នេះ។

ស្ថានភាពកៅស៊ូធម្មជាតិនៅ​ប្រទេសកម្ពុជានៅខែកញ្ញា​ ឆ្នាំ២០២៣ បាន​បង្ហាញ​ថាផ្ទៃដីកៅស៊ូ​សរុប​មាន ​​៤០៤ ៥៧៨​ហិកតា ក្នុងនោះផ្ទៃដី ចៀរជ័រចំនួន ​៣១៥  ៣៣២ហិក​តា ស្មើនឹង​ ៧៨% និងផ្ទៃដីថែ​ទាំ​​ចំនួន ៨៩ ២៤៦ហិក​តា ស្មើនឹង២២%។  ក្នុងខែនេះ ​បរិមាណ​ផលិតផលសរុប​មាន​ចំនួន ៣៧ ១៣០​តោន បាន​កើនឡើងចំនួន ២ ៦០៣តោន (=+៨%) ធៀប​នឹងខែមុន និងបានកើនឡើងចំនួន ៧១៧តោន (=២%) ធៀបនឹងរយៈពេល​ដូច​គ្នានៃ​ឆ្នាំមុន។ រហូតមក​ដល់នព្វមាសនេះ បរិមាណផលិតផលសរុបមាន​​ចំនួន​ ២៤១ ៧៥៤​តោន បានកើន​ឡើងចំនួន ៦ ៩៣៧តោន (=+២%) បើធៀប​​​នឹងរយៈពេលដូចគ្នានៃឆ្នាំ​មុន។ ក្នុង​ខែ​នេះបរិមាណ​បញ្ចេញលក់មានចំនួន ៣៧ ១៣៧តោន បានកើនឡើងចំនួន ២ ៩៣៨តោន (=-+៨,៥៩%) ធៀបនឹងខែមុន ​និង​បានកើនឡើងចំនួន ១ ៨៥០តោន (=+៥%) បើធៀបនឹងរយៈពេល​ដូច​គ្នា​នៃ​ឆ្នាំមុន។​ បរិមា​ណ​បញ្ចេញលក់រយៈពេល៩ខែ មានចំនួន ២៤២ ៣០៤តោន បានកើនឡើងចំនួន ៨ ២០៤តោន (=+៣,៥%) ធៀបនឹងរយៈពេល​ដូចគ្នានៃឆ្នាំមុន។ ក្នុងខែនេះថ្លៃលក់ជាមធ្យមស្មើនឹង ១ ៣០៤​US$/​តោន បានកើនឡើងចំនួន ២៧US$/តោន ស្មើនឹង (=+២,១២%)  ធៀបនឹងខែមុន និងបានថយ​ចុះចំនួន​ ៦US$/​តោន (=-០,៥%) ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ថ្លៃលក់រយៈពេល៩ខែ ជាមធ្យមស្មើនឹង ១ ៣២៣​US$/តោន បានថយចុះ ១៩៦US$/តោន (=-១៣%) ធៀបនឹង​រយៈ​ពេលដូចគ្នាក្នុងឆ្នាំ២០២២៕

ព័ត៌មានចុងក្រោយ