សិក្ខាសាលាស្តីពី “PEFC Chain of Custody Initial Training” នៅទីក្រុងហាណូយ ប្រទេសវៀតណាម
ចាប់ពីថ្ងៃទី១៨ - ២១ ខែកញ្ញា ឆ្នាំ២០២៣ លោក ឃុន កក្កដា អគ្គនាយករងនៃអគ្គនាយកដ្ឋានកៅស៊ូ និងលោក គុយ ភក្តី អនុប្រធាននាយកដ្ឋានទីផ្សារនិងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមសិក្ខាសាលាស្តីពី “PEFC Chain of Custody Initial Training” នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ សិក្ខាសាលានេះ បានប្រព្រឹត្ដិទៅរយៈពេល២ថ្ងៃ។ ចំពោះកិច្ចដំណើរការ លទ្ធផល និងសំណូមពរនៃវគ្គបណ្តុះបណ្តាលនេះ មានដូចខាងក្រោម៖
១.កិច្ចដំណើរការនៃសិក្ខាសាលាស្តីពី “PEFC Chain of Custody Initial Training”
នៅទី១៩ ខែកញ្ញា ឆ្នាំ២០២៣
លោកបណ្ឌិត Vu Tan Phuong ប្រធានការិយាល័យកម្មវិធីអនុម័តវិញ្ញាបនបត្រព្រៃឈើប្រទេសវៀតណាម (VFCO) បានធ្វើបទបង្ហាញស្តីពី “Vietnam Forest Certification Schem” ដោយផ្តោតលើ៖
- ស្ថានភាពនៃការប្រើប្រាស់ព្រៃឈើ
- គោលនយោបាយអភិវឌ្ឍន៍និងការគាំទ្រផលិតផលព្រៃឈើ
- កម្មវិធីអនុម័តវិញ្ញាបនបត្រព្រៃឈើ វៀតណាម
- អនុលោមភាពនៃការត្រួតស៊ីគ្នារវាង PEFC និង VFCS
- ការបង្កើតការិយាល័យវិញ្ញាបនបត្រព្រៃឈើវៀតណាម
- វិញ្ញាបនបត្រគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព
- វិញ្ញាបនបត្រខ្សែច្រវាក់នៃការគ្រប់គ្រងរបស់ PEFC និង
- ស្តង់ដារនិងគោលការណ៍ណែនាំអំពីការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព។
បន្ទាប់មក លោក Richard Laity ប្រធានកម្មវិធីអនុម័តវិញ្ញាបនបត្រព្រៃឈើប្រចាំតំបន់អាស៊ីប៉ាស៊ីហ៊្វិកបានធ្វើបទបង្ហាញស្តីពី “Module 1 Scope & Management System” ដោយផ្តោតលើ៖
- ការផ្តល់វិញ្ញាបនបត្រខ្សែច្រវាក់នៃការគ្រប់គ្រង (CoC, Chain of Custody)
- វិធីសាស្រ្តផ្តល់វិញ្ញាបនបត្រ (តាមរយៈការបែងចែកផលិតផល ភាគរយ និងឥណទាន) និង
- វិញ្ញាបនបត្រពហុតំបន់។
នៅរសៀលថ្ងៃដដែល លោកបណ្ឌិត Bich Nguyen ប្រធានផ្នែកបច្ចេកទេសនៃ VFCS បានធ្វើបទបង្ហាញស្តីពី “លក្ខខណ្ឌតម្រូវគតិយុត្តិនិងសញ្ញាពាណិជ្ជកម្មរបស់ PEFC (PEFC Trademarks Rules – Requirements)” ដោយផ្តោតសំខាន់លើចំណុច៖
- លក្ខខណ្ឌនៃការប្រើប្រាស់ស្លាកសញ្ញា PEFC
- ផលិតផលផ្ទាល់ (Direct on Tangible Products)
- ផលិតផលប្រយោលសម្រាប់យុទ្ធសាស្រ្តទីផ្សារនិងបណ្តាសង្គម (Indirect on Media or Marketing Materials)
- ផលិតផលផ្ទាល់ឬប្រយោលក្នុងដំណើរការផលិតកម្ម (Direct or Indirect Material Used in Production Process)
- លក្ខខណ្ឌបច្ចេកទេស (Technical Requirements)
- លក្ខខណ្ឌរចនាបទ (Graphic Requirements)
- ការប្រើប្រាស់មិនតាមស្តង់ដារស្លាកសញ្ញា PEFC (PEFC Trademark Non-standard Usage)។
នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣
សិក្ខាសាលាបានបន្តដោយ លោក Richard Laity ធ្វើបទបង្ហាញអំពី “លក្ខខណ្ឌតម្រូវសម្រាប់ដំណើរការវាយតម្លៃឆ្លើយតបនឹងខ្សែច្រវាក់នៃការគ្រប់គ្រង PEFC (ST 2003)” ដែលផ្តោតលើចំណុច៖
- លក្ខខណ្ឌស្តង់ដារ PEFC ST 2002:2020
- លក្ខខណ្ឌទូទៅ (General Requirements )
- លក្ខខណ្ឌរចនាសម្ព័ន្ធ (Structural Requirements)
- លក្ខខណ្ឌធនធានម (Resource Requirements)
- លក្ខខណ្ឌដើម្បីទទួលបានសិទ្ធិ (Requirements to be Qualified)
- លក្ខខណ្ឌដើម្បីរក្សាសិទ្ធិ (Requirements to Maintain the Qualification)
- ដំណើរការផ្តល់វិញ្ញាបនបត្រ (Certification Process)
- លក្ខខណ្ឌប្រព័ន្ធគ្រប់គ្រង (Management System Requirements)
- ការជូនដំណឹងដល់ PEFC របស់អង្គភាពវាយ តម្លៃវិញ្ញាបនបត្រ (PEFC Notification of Certified Body)
- ការទទួលស្គាល់ (Accreditation)
- វិញ្ញាបនបត្រពហុតំបន់ (Multisite Certifi -cation) និង
- មាតិកានៃរបាយការណ៍សវនកម្ម (Content of Audit Reports)។
នារសៀលថ្ងៃដដែល លោកបណ្ឌិត Vu Tan Phuong បានបន្តធ្វើបទបង្ហាញស្តីពី “ប្រព័ន្ធគ្រប់គ្រងចម្ការរបស់វៀតណាម” ដែលផ្តោតលើចំណុច៖
- គោលនយោបាយគ្រប់គ្រង (Organization Policy)
- គោលការណ៍ណែនាំអនុវត្ត (Operation Manual)
- នីតិវិធីអនុវត្តន៍ស្តង់ដារគ្រប់គ្រងហានិភ័យ (Standard Operation Procedure-Risk Management)
- នីតិវិធីអនុវត្តន៍ស្តង់ដារនៃការគ្រប់គ្រង់ ហានិភ័យផលិតផលសំខាន់ៗ (Standard Operation Procedure - Management of Significant Risk Supplies) និង
- របាយការណ៍អនុវត្តគម្រោង DDS (The DDS Plan Implementation Report)។
សេចក្ដីសន្និដ្ឋាន
តាមរយៈសិក្ខាសាលាបឋមនេះយើងទទួល បាននូវចំណេះដឹងបន្ថែមជាច្រើនអំពី៖
- PEFC Chain of Custody: ST 2002
- PEFC Trademarks Rules – Requirements
- បទពិសោធន៍នៃការរៀបចំនិងបង្កើតការិយាល័យវិញ្ញាបនបត្រព្រៃឈើប្រទេសវៀតណាម (Viet Nam Forest Certificate Office, VFCO) ប្រព័ន្ឋ វិញ្ញាបនបត្រព្រៃឈើប្រទេសវៀតណាម “Vietnam Forest Certification Scheme” និង
- ស្តង់ដារនិងគោលការណ៍ណែនាំអំពីការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាពរបស់ប្រទេសវៀតណាម។ ប៉ុន្តែមានការងារជាច្រើនដែលមន្រ្តីជំនាញកម្ពុជាចាំបាច់ត្រូវសិក្សាស្វែងយល់ និងរៀនសូត្របន្ថែមពីបណ្តាប្រទេសក្នុងតំបន់ ដើម្បីរៀបចំកិច្ចការនេះឲ្យបានល្អប្រសើរ។
សម្រាប់កម្ពុជា ការងារនេះកំពុងស្ថិតក្រោមសមត្ថកិច្ចដឹកនាំរៀបចំរបស់រដ្ឋបាលព្រៃឈើ ដោយមានការចូលរួមពីអគ្គនាយកដ្ឋានកៅស៊ូនិងអគ្គ- នាយកដ្ឋានស្តង់ដារនៃក្រសួងឩស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ ការងារសំខាន់ៗដែល ត្រូវយកចិត្តទុកដាក់ជំរុញរួមមាន៖
- បន្តសិក្សាស្វែងយល់ និងបកប្រែឯកសារគោលសំខាន់ៗរបស់ PEFC
- បង្កើតក្រុមការងាររៀបចំកម្មវិធីអនុម័តវិញ្ញាបនបត្រព្រៃឈើកម្ពុជា ដោយមានការចូលរួមពីស្ថាប័ននិងក្រសួងពាក់ព័ន្ឋ
- សិក្សានិងបង្កើតប្រព័ន្ឋវិញ្ញាបនបត្រព្រៃឈើកម្ពុជា “Cambodia Forest Certification Scheme”
- កៀរគរជំនួយឧបត្ថម្ភហិរញ្ញវត្ថុពីស្ថាប័ននិងដៃគូអភិវឌ្ឍន៍នានា។
សំណូមពរ
ដើម្បីរៀបចំកិច្ចការនេះ និងជំរុញការទទួលស្គាល់ផលិតផលកៅស៊ូកម្ពុជាក្នុងទីផ្សារអន្តរជាតិសូមបន្ត៖
- បញ្ជូនមន្រ្តីជំនាញចូលរួមក្នុងការរៀបចំកម្មវិធីអនុម័តវិញ្ញាបនបត្រព្រៃឈើកម្ពុជានិងប្រព័ន្ធវិញ្ញាបនបត្រព្រៃឈើកម្ពុជា
- បញ្ជូនមន្រ្តីជំនាញចូលរួមកិច្ចប្រជុំពិភាក្សានិងទស្សនកិច្ចនៅតាមបណ្តាប្រទេសក្នុងតំបន់៕