១.និន្នាការថ្លៃកៅស៊ូធម្មជាតិនៅតាមបណ្តាទីផ្សារហ៊ុន (Futures Market)
យោងតាមអ្នកវិភាគជាច្រើនបានឲ្យដឹងថាថ្លៃទិញលក់កៅស៊ូតាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃ អូសាកា និងសឹង្ហបុរីបានបង្ហាញនិន្នាការ កើនឡើងដូចគ្នាក្នុងអំឡុងខែសីហា។ បើទោះបីជា ជាក់ស្តែងសូចនាករកត្តាមូលដ្ឋាននិងបច្ចេកទេសបានបង្ហាញពីនិន្នាការតានតឹងក៏ដោយ។ ផ្នែកតម្រូវការកៅស៊ូមានក្តីបារម្ភជាច្រើន ដោយសារសេដ្ឋកិច្ចចិនដែលជាអ្នកប្រើប្រាស់កៅស៊ូធម្មជាតិធំជាងគេ ដោយមានសន្និធិកៅស៊ូកាន់តែខ្ពស់ បានបង្ខំឲ្យថ្លៃកៅស៊ូពិភពលោកធា្លក់ចុះនៅក្នុងខែសីហានេះ។ លើសពីនេះ អ្នកវិភាគមួយចំនួនបានព្យាករណ៍ថាការធ្លាក់ចុះនៃប្រាក់យ័ននឹងធ្វើឲ្យមាននការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុចិនរបស់ធនាគារកណ្តាលដែលបានរួមចំណែកដល់ការបង្កើនការចាប់អារម្មណ៍ក្នុងការទិញកៅស៊ូ និងគាំទ្រការងើបឡើងវិញតម្លៃកៅស៊ូរហូតដល់ចុងខែ។
ថ្លៃទិញលក់កៅស៊ូតាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃសម្រាប់ខែមករា ឆ្នាំ២០២៤ មានចំនួន ១៣ ០២៣យ័ន/តោន បានកើនឡើង ៦,៦% បើធៀបនឹងមុន ឆ្នាំ២០២៣ មានចំនួន ១២ ២១៧យ័ន/តោន។ លើសពីនេះទៅទៀត ថ្លៃទិញលក់កៅស៊ូតាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃក្នុងសប្តាហ៍ដំបូងមានចំនួន ៣៦០ ៨៧២។ និន្នាការនៃថ្លៃទិញលក់កៅស៊ូតាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃក្នុងខែសីហា ត្រូវបានបង្ហាញនៅក្នុងក្រាហ្វិកខាងក្រោម។
ក្រាហ្វិកទី១៖ និន្នាការថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃប្រចាំថ្ងៃ សម្រាប់ខែមករា ឆ្នាំ២០២៤ ក្នុងអំឡុងខែសីហា ឆ្នាំ២០២៣
សន្និធិកៅស៊ូប្រចាំសប្តាហ៍នៅទីផ្សារហ៊ុនសៀងហៃក្នុងអំឡុងខែសីហា មានចំនួន ២០១ ៦៨០តោន បានកើនឡើង ៨,៦% បើធៀបនឹងខែកក្កដា ដែលមានចំនួន ១៨៥ ៦៩៥តោន។ ក្រាហ្វិកខាងក្រោមនឹងបង្ហាញពីសនិ្នធិកៅស៊ូប្រចាំសប្តាហ៍នៅទីផ្សារហ៊ុនសៀងហៃ។
ក្រាហ្វិកទី២៖ សនិ្នធិកៅស៊ូប្រចាំសប្តាហ៍នៅទីផ្សារហ៊ុនសៀងហៃក្នុងអំឡុងខែកក្កដា និងសីហា
ក្នុងអំឡុងខែសីហា ឆ្នាំ២០២៣នេះ ថ្លៃកៅស៊ូ TSR-20 ទិញលក់តាមកិច្ចសន្យាសម្រាប់ខែតុលា នៅទីផ្សារសឹង្ហបុរីបង្ហាញពីនិន្នាការដូចគ្នានឹងថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃ។ ថ្លៃកៅស៊ូ TSR-20 ទិញលក់កៅស៊ូតាមកិច្ចសន្យាសម្រាប់ខែតុលា ជាមធ្យមគឺ ១,២៩$/គ.ក្រ។ ថ្លៃកៅស៊ូ TSR-20 នឹងបង្ហាញក្នុងក្រាកខាងក្រោម។
ក្រាហ្វិកទី៣៖ ថ្លៃកៅស៊ូ TSR-20 ទិញលក់តាមកិច្ចសន្យាសម្រាប់ខែតុលា នៅទីផ្សារហ៊ុនសឹង្ហបុរី
ក្រាហ្វិកខាងក្រោម នឹងបង្ហាញពីនិន្នាការថ្លៃកៅស៊ូ RSS-3 ទិញលក់តាមកិច្ចសន្យនៅទីផ្សារហ៊ុនអូសាកាក្នុងអំឡុងខែសីហា ឆ្នាំ២០២៣នេះ។ ថ្លៃកៅស៊ូ RSS-3 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនអូសាកា មាននិន្នាការដូចគ្នានឹងថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀង ហៃផងដែរ។ ថ្លៃកៅស៊ូ RSS-3 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនអូសាកាសម្រាម់ខែមករា ឆ្នាំ២០២៤ ក្នុងអំឡុងខែសីហា គិតជាមធ្យម ២០១យ៉េន/គ.ក្រ បានធ្លាក់ចុះ ១,១% បើធៀបនឹងខែកក្កដា ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យា នៅទីផ្សារហ៊ុនអូសាកាសម្រាម់ខែធ្នូ ឆ្នាំ២០២៣ គិតជាមធ្យម ២០៣យ៉េន/គ.ក្រ។
កៅស៊ូសន្លឹក RSS-3 មានកំណើនទីផ្សាទាប បើប្រៀបធៀបទៅនឹងទីផ្សារកៅស៊ូដុំ TSR-20។ ការស្ទុះងើបឡើងវិញនៅក្នុងទីផ្សារហ៊ុន អូសាកាត្រូវបានជំរុញដោយសារការទិញទុកនិងប្រាក់យ៉េនជប៉ុនបានធ្លាក់ចុះ ដូចដែលបានលើកឡើងនៅក្នុងរបាយការណ៍ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនអូសាកាប្រចាំសប្តាហ៍។
ក្រាហ្វិកទី៤៖ ថ្លៃកៅស៊ូសន្លឹក RSS-3 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនអូសាកា សម្រាប់ខែមករា ឆ្នាំ២០២៤
២.និន្នាការថ្លៃកៅស៊ូធម្មជាតិនៅតាមបណ្តាទីផ្សារទិញលក់ភ្លាមៗ (Physical Market)
ថ្លៃកៅស៊ូដុំជាមធ្យមបានធ្លាក់ចុះរយៈពេល៣ខែជាប់ៗគ្នា ចាប់តាំងពីខែមិថុនាមកម្លេះ។ នៅទីផ្សារគួឡាឡាំពួរថ្លៃកៅស៊ូ SMR-20 ទិញលក់ភ្លាមៗគិតជាមធ្យម ១,៣០$/គ.ក្រ បានធ្លាក់ចុះ ០,០១% ខណៈពេលដែលនៅទីផ្សារបាងកកថ្លៃកៅស៊ូ STR-20 ទិញលក់ភ្លាមៗគិតជាមធ្យម ១,៣៧$/គ.ក្រ បានធ្លាក់ចុះ ០,០៥% បើធៀបនឹងរយៈពេលដូចគ្នា។ តម្លៃកៅស៊ូដុំជាមធ្យមនៅក្នុងទីផ្សារសំខាន់ៗ ត្រូវបានសង្ខេបនៅក្នុងតារាងទីខាងក្រោម៖
តារាងទី១៖ ថ្លៃកៅស៊ូដុំទិញលក់ភ្លាមៗនៅទីផ្សារគួឡាឡាំពួរនិងបាងកកក្នុងអំឡុងខែកក្កដា និងសីហា ឆ្នាំ២០២៣
កៅស៊ូដុំ |
ថ្លៃគិតជាមធ្យម ($/គ.ក្រ) |
|
កក្កដា ២០២៣ |
សីហា ២០២៣ |
|
SMR-20 |
១,៣១ |
១,៣០ |
STR-20 |
១,៤១ |
១,៣៧ |
ក្រាហ្វិកទី៥៖ ថ្លៃកៅស៊ូ STR-20 ទិញលក់ភ្លាមៗនៅទីផ្សារគួឡាឡាំពួរ និងថ្លៃកៅស៊ូ SMR-20 ទិញលក់ភ្លាមៗនៅទីផ្សារបាងកក ក្នុងអំឡុងខែសីហា ឆ្នាំ២០២៣
ថ្លៃកៅស៊ូសន្លឹក RSS-3 ទិញលក់ភ្លាមៗនៅទីផ្សារបាងកកនិង RSS-4 នៅក្នុងទីផ្សារកូតូយ៉ាមបាន បង្ហាញពីនិន្នាការធ្លាក់ចុះក្នុងអំឡុងដូចគ្នា បើធៀបនឹងថ្លៃកៅស៊ូដុំទិញលក់តាមកិច្ចសន្យា។ ក្នុងខែសីហា ថ្លៃកៅស៊ូសន្លឹក RSS-3 ទិញលក់ភ្លាមៗនៅទីផ្សារបាងកកគិតជាមធ្យម ១,៥៥$/គ.ក្រ បានធ្លាក់ចុះ ៤,៩% បើធៀបនឹងខែកក្កដា ថ្លៃកៅស៊ូ RSS-3 គិតជាមធ្យម ១,៦៣$/គ.ក្រ។ ចំពោះកៅស៊ូសន្លឹក RSS-4 នៅ ទីផ្សារកូតូយ៉ាមគិតជាមធ្យម ១,៧៨$/គ.ក្រ បានធ្លាក់ចុះ ៤,៨% បើធៀបនឹងខែមុន ថ្លៃកៅស៊ូ RSS-4 គិតជាមធ្យម ១,៨៧$/គ.ក្រ។ និន្នាការថ្លៃកៅស៊ូសន្លឹក RSS-3 ទិញលក់ភ្លាមៗនៅទីផ្សារបាងកក និងថ្លៃកៅស៊ូ RSS-4 នៅទីផ្សារកូតូយ៉ាមក្នុងខែសីហា ត្រូវបានបង្ហាញក្នុងក្រាហ្វិកខាងក្រោម.
តារាងទី២៖ ថ្លៃកៅស៊ូសន្លឹកទិញលក់ភ្លាមៗនៅទីផ្សារបាងកកនិងកូតូយ៉ាមនៅអំឡុងខែសីហា ឆ្នាំ២០២៣
កៅស៊ូសន្លឹក |
ថ្លៃគិតជាមធ្យម ($/គ.ក្រ) |
|
កក្កដា ២០២៣ |
សីហា ២០២៣ |
|
RSS-3 (បាងកក) |
១,៦៣ |
១,៥៥ |
RSS-4 (កូតូយ៉ាម) |
១,៨៧ |
១,៧៨ |
ក្រាហ្វិកទី៦៖ ថ្លៃកៅស៊ូសន្លឹក RSS-3 នៅទីផ្សារបាងកក និងកៅស៊ូសន្លឹក RSS-4 នៅទីផ្សារកូតូយ៉ាក្នុងអំឡុងខែសីហា ឆ្នាំ២០២៣
ក្នុងអំឡុងខែសីហា ឆ្នាំ២០២៣នេះ ថ្លៃទឹកជ័រខាប់កំហាប់ DRC ៦០% ទិញលក់ភ្លាមៗនៅទីផ្សារគួរឡាឡាំពួរគិតជាមធ្យម ១,០០$/គ.ក្រ ត្រូបានបង្ហាញលម្អិតក្នុងក្រាហ្វិកខាងក្រោម។
តារាងទី៣៖ ថ្លៃទឹកកៅស៊ូជ័រខាប់នៅទីផ្សារគួរឡាឡាំពួរ
ទឹកជ័រខាប់ |
ថ្លៃគិតជាមធ្យម ($/គ.ក្រ) |
|
កក្កដា ២០២៣ |
សីហា ២០២៣ |
|
១,០៨ |
១,០៤ |
ថ្លៃទឹកជ័រកៅស៊ូខាប់ទិញលក់ភ្លាមៗនៅទីផ្សារគួរឡាឡាំពួរក្នុងខែសីហាគិតជាមធ្យម ១,០៤$ /គ.ក្រ បានធ្លាក់ចុះពី ៣.៧% បើធៀបនឹងខែកក្កដា គិតជាមធ្យម ១,៨$/គ.ក្រ។
ក្រាហ្វិកទី៧៖ ថ្លៃទឹកជ័រកៅស៊ូខាប់ ទិញលក់ភ្លាមៗនៅទីផ្សារគួឡាឡាំពួរក្នុងអំឡុងខែសីហា ឆ្នាំ២០២៣
៣.ទស្សនវិស័យកៅស៊ូក្នុងរយៈពេលខ្លី
របាយការណ៍មួយចំនួនបានបង្ហាញពីការធ្លាក់ចុះ នៃក្នុងទីផ្សារកៅស៊ូធម្មជាតិក្នុងប៉ុន្មានខែខាងមុខ ដូចខាងក្រោម៖
ទោះជាយ៉ាងណាក៏ដោយ ទីផ្សារកៅស៊ូធម្មជាតិនៅតែមានរំញោចជាវិជ្ជមានដូចខាងក្រោម: