×
ស្ថានភាពកៅស៊ូធម្មជាតិប្រចាំខែសីហា ឆ្នាំ២០២៣

នៅខែសីហា ឆ្នាំ២០២៣នេះ ទីផ្សារកៅស៊ូធម្មជាតិ (NR) មានភាពមិនប្រក្រតីដោយសារភាព​តានតឹងផ្នែកភូមិសាស្ត្រនយោបាយដែលកំពុងបន្ត និងការកើនឡើងនៃអត្រាការប្រាក់នាពេលថ្មីៗនេះ របស់ធនាគារកណ្តាលសហព័ន្ធ។ ផលិតកម្មកៅស៊ូធម្មជាតិពិភពលោកបានកើនឡើង ៤,២% នៃមូល​ដ្ឋាន​ប្រចាំឆ្នាំ ចំណែកឯតម្រូវការកៅស៊ូធម្មជាតិពិភពលោកវិញបានកើនឡើងតែ ០,២% ប៉ុណ្ណោះ។

បន្ថែមពីក្តីបារម្ភដែលកំពុងមានស្រាប់​ ជាមួយនឹងការអភិវឌ្ឍន៍ពិភពលោកនិងកំណើនសេដ្ឋកិច្ចក្នុង​បណ្តា​ប្រទេសប្រើប្រាស់សំខាន់ៗ ចំពេលដែលកត្តាខាងក្រៅមិនអំណោយផលផ្សេងៗទៀត​ ​នៅដើម​ខែ​​សីហា​អតុល្យភាពនៃកំណើនរវាងផលិតកម្មនិងតម្រូវការកៅស៊ូធម្មជាតិ​ពិភព- លោកបានបង្កបញ្ហាប្រឈម ចំពោះទីផ្សារទិញលក់តាមកិច្ចសន្យានិងទីផ្សារទិញលក់ភ្លាមៗនៅទូទាំងប្រទេស។

ក្នុងអំឡុងខែសីហា  ឆ្នាំ២០២៣ ផ្ទៃដីកៅស៊ូធម្មជាតិកម្ពុជា​សរុប​មានចំនួន​​  ៤០៤ ៥៧៨​ហិក​តា ​ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន​ ៣១៥  ៣៣២ ហិក​តា ស្មើនឹង ​៧៨% និងផ្ទៃដីថែ​ទាំ​​ចំនួន ៨៩ ២៤៦ហិក​តា ស្មើនឹង​២២%។ បរិមាណ​ផលិតផលសរុប​មាន​ចំនួន ៣៤ ៤០៥​តោន បានកើនឡើងចំនួន ៣ ០៩២តោន (=+១០%) ធៀប​នឹងខែមុន និងបានកើនឡើងចំនួ ន៣ ៨៩៦តោន (=+១៣%) បើធៀបនឹងរយៈពេល​ដូច​គ្នា​នៃ​ឆ្នាំមុន។ ក្នុងអំឡុងខែមករា - ខែសីហា បរិមាណផលិតផលសរុបមាន​​ចំនួន​ ២០៤ ៥០២​តោន បាន​កើន​ឡើង​ចំនួន ៦ ០៩៨​តោន (=+៣,១%) បើធៀប​​​នឹងរយៈពេលដូចគ្នានៃឆ្នាំ​មុន។​ បរិមាណ​បញ្ចេញលក់​មាន​ចំនួន​ ២០៥ ១៦៧​តោន បានកើនឡើងចំនួន ៦ ៣៥៤តោន (=+៣%) ធៀបនឹងរយៈពេល​ដូចគ្នានៃ​ឆ្នាំ​មុន។ ថ្លៃលក់ជាមធ្យមគឺ ១ ២៧៧US$/​តោន បានថយចុះចំនួន ២៧US$/តោន ស្មើនឹង (=-២,០៣%)  ​​ បើ​ធៀប​​​​នឹង​ខែមុន និងបាន​ថយ​ចុះចំនួន​ ១៥៣US$/តោន (=-១១%) ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន៕

ព័ត៌មានចុងក្រោយ