នៅពេលដែលសកម្មភាពចៀរជ័របានបន្តឡើងវិញ ទិន្នផលកៅស៊ូសកលនៅខែឧសភានេះបានកើនឡើង ០.៣% ដែលមានបរិមាណចំនួន១,០០៦លានតោន។ ទោះបីជាកំណើនទិន្នផលកៅស៊ូបានធ្លាក់ចុះក៏ដោយ ក៏ការប្រើប្រាស់កៅស៊ូធម្មជាតិសកលបានកើនឡើង ៣.៥% បើធៀបនឹងឆ្នាំមុនដែលមានបរិមាណចំនួន១,២៧២លានតោន។ ការផ្គត់ផ្គង់កៅស៊ូរយៈពេលខ្លីបានយកឈ្នះលើកត្តាមូលដ្ឋានទីផ្សារកៅស៊ូធម្មជាតិ ប៉ុន្តែរឿងនេះវាលើសពីភាពតានតឹងភូមិសាស្ត្រនយោបាយដែលបានអូសបន្លាយ ការចំណាយលើការខ្ចីប្រាក់ខ្ពស់ ការងើបឡើងវិញរាងអក្សរ K នៅក្នុងប្រទេសប្រើប្រាស់សំខាន់ៗទាំងពីរមានប្រទេសចិននិងឥណ្ឌា ក៏ដូចជាទីផ្សារប្រេងឆៅនៃក្រុមហ៊ុន Brent ជាដើម។
ក្នុងអំឡុងខែឧសភា ឆ្នាំ២០២៣នេះ ផ្ទៃដីកៅស៊ូធម្មជាតិកម្ពុជាសរុបមាន៤០៤ ៥៧៨ហិកតាក្នុងនោះផ្ទៃដីចៀរជ័រចំនួន ៣១៥ ៣៣២ហិកតា ស្មើនឹង៧៨% និងផ្ទៃដីថែទាំចំនួន៨៩ ២៤៦ហិកតា ស្មើនឹង២២%។ បរិមាណផលិតផលសរុបមានចំនួន២៦ ១៨០តោន បានកើនឡើងចំនួន៩ ១២៨តោន (=+៥៤%) ធៀបនឹងខែមុន និងបានថយចុះចំនួន៧២៤តោន (=-៣%) បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ក្នុងអំឡុងខែមករា-ខែឧសភា បរិមាណផលិតផលសរុបមានចំនួន១០៨ ០៨៩តោន បានថយចុះចំនួន៧២៤តោន (=-១%) បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ បរិមាណបញ្ចេញលក់មានចំនួន១០៧ ៩៣៨តោន បានកើនឡើងចំនួន២ ៦៩០តោន (=+៣%) ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ថ្លៃលក់កៅស៊ូជាមធ្យមក្នុងខែនេះគឺ ១ ៣៤២US$/តោន បានថយចុះចំនួន២៤US$/តោន ស្មើនឹង (=-១,៧៧%) ធៀបនឹងខែមុននិងបានថយចុះចំនួន២៥៩US$/តោន (=-១៦%) ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន៕