×
និន្នាការកៅស៊ូក្នុងខែសីហា ឆ្នាំ២០២២

១.ស្ថានភាពទីផ្សារកៅស៊ូក្នុងអំឡុងដើមខែសីហា ឆ្នាំ២០២២

តារាងខាងក្រោមបង្ហាញអំពីការប្រៀបធៀបថ្លៃកៅស៊ូគិតជាមធ្យមនៅតាមបណ្តាទីផ្សារទិញលក់ភ្លាមៗ និងទីផ្សារទិញលក់តាមកិច្ចសន្យាក្នុងអំឡុងដើមខែសីហា ឆ្នាំ២០២២។

តារាងទី១៖ ថ្លៃកៅស៊ូក្នុងអំឡុងពាក់កណ្តាលដើមខែសីហា ឆ្នាំ២០២២ នៅតាមបណ្តាទីផ្សារសំខាន់ៗនៅតំបន់អាស៊ី

 

ថ្លៃកៅស៊ូគិតជាមធ្យម

 

អត្រាប្រែប្រួល

 

ក្រាហ្វិក

 

ពាក់កណ្តាលចុងខែកក្កដា

ពាក់កណ្តាកដើមខែសីហា

ទីផ្សារទិញលក់ភ្លាមៗ

 

 

 

 

STR-20 បាងកក

១៥៧០,៣$

១៥៧០,៣$

ទី១

SMR-20 គួឡាឡាំពួរ

១៥៧១,៨$

១៥៣៤,៣$

-២,៣៩%

RSS-3 បាងកក

១៨១៣$

១៧៧១,៨$

-២,២៧%

ទី២

RSS4 កូតូយ៉ាម

២១៥៩,៣$

២១២២,៥$

-១,៧%

ទឹកជ័រខាប់ គួឡាឡាំពួរ

១២០៥,២$

១២០៤,៧$

-០,០៤%

ទី៣

ទឹកជ័រខាប់ បាងកក

១១៦៩,៩$

១១៧០,៩$

០,០៩%

ទីផ្សារទិញលក់តាមកិច្ចសន្យា

 

 

 

 

ទីផ្សារហ៊ុនសៀងហៃ

១១៩៨៣,៥យ័ន

(១៦៥៩,៩៥$)

១២៥១២,៧៣យ័ន

(១៧៣៣,២៦$)

៤,៤២%

ទី៤

ទីផ្សារហ៊ុនសឹង្ហបុរី

១៥១១,៤$

១៤៩៨,៨$

-០៨៣%

ទី៥

ទីផ្សារហ៊ុនអូសាកា

២៣៨,៤៧យ៉េន (១,៦$)

២២៩,៨យ៉េន (១,៥៤$)

-៣,៦៤%

ទី៦

 

ក្នុងអំឡុងពាក់កណ្តាលដើមខែសីហា ឆ្នាំ២០២២នេះ និន្នាការថ្លៃកៅស៊ូបានធ្លាក់ចុះ លើកលែងតែថ្លៃកៅស៊ូប្រភេទ STR-20 និងទឹកជ័រខាប់នៅទីផ្សារបាងកក។ ថ្លៃកៅស៊ូប្រភេទ STR-20 និងទឹកជ័រខាប់នៅទីផ្សារបាងកកបានបង្ហាញនិន្នាការមិនប្រែប្រួលឡើយ។ ប៉ុន្តែថ្លៃប្រភេទកៅស៊ូប្រភេទ SMR-20 នៅទីផ្សារគួឡាឡាំពួរមាននិន្នាការធ្លាក់ចុះខ្លាំងជាងគេ បើធៀបនឹងប្រភេទជ័រផ្សេងទៀត។

ចំពោះថ្លៃកៅស៊ូនៅតាមបណ្តាទីផ្សារទិញលក់តាមកិច្ចសន្យា ថ្លៃកៅស៊ូនៅទីផ្សារហ៊ុនសៀងហៃបានបង្ហាញនិន្នាការកើនឡើង។ ផ្ទុយទៅវិញថ្លៃកៅស៊ូនៅទីផ្សារហ៊ុនសឹង្ហបុរីនិងទីផ្សារហ៊ុនអូសាកាមាននិន្នាការធ្លាក់ក្នុងអំឡុងពាក់កណ្តាលដើមខែសីហា ឆ្នាំ២០២២ ធៀបនឹងពាក់កណ្តាលចុងខែកក្កដា ឆ្នាំ២០២២។

និន្នាការថ្លៃកៅស៊ូប្រភេទ STR-20 និង SMR-20 ទិញលក់ភ្លាមៗប្រចាំថ្ងៃក្នុងអំឡុងពាក់កណ្តាលខែសីហា ឆ្នាំ២០២២ បានធ្លាក់ចុះ ០,២៧% (ការប្រែប្រួលថ្លៃប្រចាំថ្ងៃគិតជាមធ្យម) ដូចបង្ហាញក្នុងក្រាហ្វិកទី១ខាងក្រោម។

ក្រាហ្វិកទី១៖ និន្នការថ្លៃកៅស៊ូប្រភេទ STR-20 និង SMR-20 ទិញលក់ភ្លាមៗប្រចាំថ្ងៃក្នុងអំឡុងពាក់កណ្តាលដើមខែសីហា ឆ្នាំ២០២២ ($/១០០គ.ក្រ)

ចំពោះកៅស៊ូប្រភេទ RSS នៅទីផ្សារបាងកកនិងទីផ្សារកូតូយ៉ាម ថ្លៃទិញលក់ភ្លាមៗប្រចាំថ្ងៃគិតជាមធ្យមក៏បានធ្លាក់ចុះដែរក្នុងអំឡុងពាក់កណ្តាលដើមខែសីហា ឆ្នាំ២០២២នេះ បើធៀបនឹងពាក់កណ្តាលចុងខែកក្កដា ឆ្នាំ២០២២។ ថ្លៃកៅស៊ូប្រភេទ RSS ទិញលក់ភ្លាមៗនៅទីផ្សារបាងកកបានធ្លាក់ចុះខ្លាំងជាងថ្លៃកៅស៊ូប្រភេទ RSS ទិញលក់ភា្លមៗនៅទីផ្សារកូតូយ៉ាម។  ចំពោះថ្លៃកៅស៊ូប្រភេទ RSS-3 ធ្លាក់ចុះ ០,៨៦% និងថ្លៃកៅស៊ូប្រភេទ RSS-4 ធ្លាក់ចុះ០,១៩% ដូចបង្ហាញក្នុងក្រាហ្វិកទី២ដូចខាងក្រោម។

ក្រាហ្វិកទី២៖ និន្នាការថ្លៃកៅស៊ូ RSS-3 និង RSS-4 ក្នុងអំឡុងពាក់កណ្តាលដើមខែសីហា ឆ្នាំ២០២២ ($/១០០គ.ក្រ)

ថ្លៃទឹកជ័រខាប់នៅទីផ្សារបាងកកនិងទីផ្សារគួឡាឡាំពួរបានបង្ហាញនិន្នាការមិនប្រែប្រួលឡើយ​អំឡុងពាក់កណ្តាលដើមខែសីហា ឆ្នាំ២០២២នេះ បើធៀបនឹងពាក់កណ្តាលចុងខែកក្កដា ឆ្នាំ២០២២។ ថ្លៃទឹកជ័រខាប់នៅទីផ្សារបាងកកបានធ្លាក់ចុះបន្តិចបន្តួច ០,២៧% និងនៅទីផ្សារគួឡា- ឡាំពួរធ្លាក់ចុះត្រឹមតែ ០,៨%ប៉ុណ្ណោះ។ និន្នាការថ្លៃទឹកជ័រខាប់នៅទីផ្សារបាងកកនិងទីផ្សារគួឡាឡាំពួរក្នុងអំឡុងពាក់កណ្តាលដើមខែសីហា ឆ្នាំ២០២២ ដូចបង្ហាញក្នុងក្រាហ្វិកទី៣​ ខាងក្រោម។

ក្រាហ្វិកទី៣៖ និន្នាការថ្លៃទឹកជ័រខាប់នៅទីផ្សារបាងកកនិងទីផ្សារគួឡាឡាំពួរក្នុងអំឡុងពាក់កណ្តាលដើមខែសីហា ឆ្នាំ២០២២

($/១០០គ.ក្រ ទម្ងន់សើមនៃទឹកជ័៦០%)

និន្នាការថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃក្នុងអំឡុងពាក់កណ្តាលដើមខែសីហា ឆ្នាំ២០២២ បានកើនឡើង៤,៤២% បើធៀបនឹងពាក់កណ្តាលចុងខែកក្កដា ឆ្នាំ២០២២។ ចំណែកឯការជួញដូរកៅស៊ូធម្មជាតិនៅទីផ្សារហ៊ុនសៀងហៃក៏បានកើនឡើង ០,៥៧% ដែរ គិតចាប់ពីថ្ងៃទី១-១៥ ខែសីហា ឆ្នាំ២០២២។ កត្តាដែលធ្វើឲ្យនិន្នាការថ្លៃកៅស៊ូនៅទីផ្សារនេះកើនឡើង ដោយសារតែការហក់ឡើងខ្ពស់នៃចំនួនទិន្នន័យការងាររបស់សហរដ្ឋអាមេរិកនិងការធ្លាក់ចុះនៃឱនភាពសេដ្ឋកិច្ចពិភពលោក។និន្នាការថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារ ហ៊ុនក្នុងអំឡុងពាក់កណ្តាលដើមខែសីហា ឆ្នាំ២០២២ ដូចបង្ហាញក្នុងក្រាហ្វិកទី៤ ខាងក្រោម។

ក្រាហ្វិកទី៤៖ និន្នាការថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារសៀងហៃសម្រាប់ខែកញ្ញា ឆ្នាំ២០២២ និងខែមករា ឆ្នាំ២០២៣

ក្នុងអំឡុងពាក់កណ្តាលដើមខែសីហា ឆ្នាំ២០២២ (យ័ន/តោន)

នៅក្នុងអំឡុងសប្តាហ៍ទី១ ខែសីហា ឆ្នាំ២០២២ និន្នាការថ្លៃកៅស៊ូប្រភេទ TSR-20 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសឹង្ហបុរីបានបញ្ចប់ដោយមានទិសដៅដូចនឹងថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃ។ ប៉ុន្តែអំឡុងសប្តាហ៍ទី២ ខែសីហា ឆ្នាំ២០២២ និន្នាការថ្លៃកៅស៊ូប្រភេទ TSR-20 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសឹង្ហបុរីមានទិសដៅផ្ទុយពីនិន្នាការថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទី- ផ្សារហ៊ុនសៀងហៃទៅវិញ។ ថ្លៃកៅស៊ូប្រភេទ TSR-20 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសឹង្ហបុរីគិតជាមធ្យមក្នុងអំឡុងពាក់កណ្តាលដើមខែសីហា ឆ្នាំ២០២២ បានធ្លាក់ចុះ ០,៨៦% បើធៀបនឹងពាក់កណ្តាលចុងខែកក្កដា ឆ្នាំ២០២២។ យ៉ាងណាក៏ដោយថ្លៃកៅស៊ូប្រភេទ TSR-20 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសឹង្ហបុរីធ្លាក់ចុះត្រឹមតែ ០,២% ប៉ុណ្ណោះ។ និន្នា្កការថ្លៃកៅស៊ូប្រភេទ TSR-20 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសឹង្ហបុរីសម្រាប់ខែតុលា ឆ្នាំ២០២២ ក្នុងអំឡុងពាក់កណ្តាលដើមខែសីហា ឆ្នាំ២០២២ ដូចបង្ហាញក្នុងក្រាហ្វិកទី៥ ខាងក្រោម។

ក្រាហ្វិកទី៥៖ និន្នាការថ្លៃកៅស៊ូប្រភេទ TSR-20 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសឹង្ហបុរីសម្រាប់ខែតុលា ឆ្នាំ២០២២ ក្នុងអំឡុងពាក់កណ្តាលដើមខែសីហា ឆ្នាំ២០២២ ($/១០០គ.ក្រ)

ក្នុងអំឡុងពាក់កណ្តាលដើមខែសីហា ឆ្នាំ២០២២ និន្នាការថ្លៃកៅស៊ូប្រភេទ RSS-3 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនអូសាកាសម្រាប់ខែមករា ឆ្នាំ២០២៣ បានធ្លាក់ចុះយ៉ាងខ្លាំង ៣,៦៤% បើធៀបនឹងពាក់កណ្តាលចុងខែកក្កដា ឆ្នាំ២០២២។ យ៉ាងណាក៏ដោយថ្លៃកៅស៊ូប្រភេទ RSS-3 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនអូសាកាធ្លាក់ចុះត្រឹមតែ ០,២២%ប៉ុណ្ណោះ ក្នុងំឡុងពាក់កណ្តាលដើមខែសីហា ឆ្នាំ២០២២។ និន្នាការថ្លៃកៅស៊ូប្រភេទ RSS-3 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនអូសាកាក្នុងអំឡុងពាក់កណ្តាលដើមខែសីហា ឆ្នាំ២០២២ ដូចបង្ហាញក្នុងក្រាហ្វិកទី៦ ខាងក្រោម។។

ក្រាហ្វិកទី៦៖ និន្នាការថ្លៃកៅស៊ូប្រភេទ RSS-3 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនអូសាកាសម្រាប់ខែមករា ឆ្នាំ២០២៣ ក្នុងអំឡុងពាក់កណ្តាលដើមខែសីហា ឆ្នាំ២០២២ (យ៉េន/គ.ក្រ)

 

២.កត្តាដែលធ្វើឲ្យនិន្នាការថ្លៃកៅស៊ូប្រែប្រួលក្នុងអំឡុងពាក់កណ្តាលដើមខែសីហា ឆ្នាំ​២០២២នេះ រួមមាន៖

  • កំណើនទិន្នន័យនៃចំនួនការងារក្នុងសហរដ្ឋអាមេរិកបានកាត់បន្ថយវិបត្តិសេដ្ឋកិច្ចសហរដ្ឋអាមេរិក។ កំណើននេះបានជួយឲ្យថ្លៃកៅស៊ូ ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃបានប្រសើរឡើង ដោយ​​សារតែសហរដ្ឋអាមេរិកគឺជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេក្នុងពិភពលោក
  • ភាពរអាក់រអួលនៃខ្សែច្រវាក់ផ្គត់ផ្គង់របស់បណ្តាប្រទេសផលិតកៅស៊ូធម្មជាតិ​ (មិនរាប់បញ្ចូលប្រទេសឥណ្ឌានិងថៃ)
  • សម្ពាធអតិផរណានិងការដំឡើងអត្រាការប្រាក់ដោយធនាគារកណ្តាលនៅតាមបណ្តាប្រទេស អភិវឌ្ឍន៍
  • ការធ្លាក់ចុះថ្លៃប្រេង ខណៈពេលដែលក្តីបារម្ភពីតម្រូវការ
  • ភាពតានតឹងនៃគោលនយោបាយភូមិសាស្រ្ត
  • ការងើបឡើងវិញនៃជំងឺកូវីដ-១៩នៅតំបន់មួយចំនួននៃប្រទេសចិន៖ គិតចាប់ពីខែសីហានេះ អ្នកជំងឺចំនួនជាង១០០០ពាន់ ត្រូវបានរកឃើញនៅក្នុងទីក្រុងហាយណាន (ដែលជាតំបន់ផលិតកៅស៊ូធម្មជាតិដ៏សំខាន់មួយ) និងទីក្រុងទីបេ
  • កំណើននៃការចាក់វ៉ាក់ស៊ាំង ការបើកច្រកព្រំដែនអន្តរជាតិ និងកំណើនសកម្មភាពសេដ្ឋកិច្ចសំខាន់មួយចំនួនដូចជា ការផលិតស្រោមដៃគឺជាឧស្សាហកម្មសំខាន់ជាងគេដែលប្រើប្រាស់ទឹកជ័រខាប់៕
ព័ត៌មានចុងក្រោយ