×
ទស្សនទានទីផ្សាររយៈពេលខ្លីក្នុងអំឡុងខែធ្នូ ឆ្នាំ២០២១

1.ការធ្លាក់ចុះជាបន្តបន្ទាប់នៃការផ្គត់ផ្គង់កៅស៊ូធម្មជាតិពិភពលោកត្រូវបានរំពឹងទុកថា​ នឹងកើតមានចាប់ពីចុងខែមករា ឆ្នាំ២០២២នេះ ដោយ​ សារតែវាជារដូវកៅស៊ូជ្រុះស្លឹកប្រចាំឆ្នាំនិងជារដូវត្រជាក់សម្រាប់ដើមកៅស៊ូផង។ តារាងទី១ ខាងក្រោមបង្ហាញពីនិន្នាការប្រចាំខែដែលរំពឹងទុកក្នុងការផលិតកៅស៊ូធម្មជាតិនៅក្នុងប្រទេសថៃ ឥណ្ឌូនេស៊ី វៀតណាម ចិន ឥណ្ឌា ម៉ាឡេស៊ី និងប្រទេសកម្ពុជា ដែលទាំងអស់គ្នាតំណាងឱ្យប្រមាណ ៨៣% នៃការផ្គត់ផ្គង់កៅស៊ូពិភពលោក។ បើនិយាយឱ្យកាន់តែច្បាស់លាស់តម្លៃកៅស៊ូធម្មជាតិក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ អាចទទួលបានការគាំទ្រពីការផ្គត់ផ្គង់រួមតូចតាមរដូវកាល ហើយដែលនឹងមានឥទ្ធពលកាន់តែខ្លាំងឡើងចាប់ពីខែកុម្ភៈតទៅ។  

តារាងទី១៖ និន្នាការប្រចាំខែក្នុងផលិតកម្មចាប់ពីខែតុលា ឆ្នាំ២០២១ ដល់ខែកុម្ភៈ ឆ្នាំ២០២២ (000តោន)

 

ថៃ

ឥណ្ឌូនេស៊ី

វៀតណាម

ចិន

ឥណ្ឌា

ម៉ាឡេស៊ី

កម្ពុជា

សរុប

វិច្ឆិកា ២១

457.6

264.0

120.0

127.5

40.0

62.0

46.5

1 118

ធ្នូ ២១

406.5

252.0

140.0

58.5

95.0

60.6

51.5

1 064

មករា ២២

447.2

252.0

140.0

0.7

90.0

55.0

35.0

1 020

កុម្ភៈ ២២

409.0

255.0

50.0

0.0

60.0

54.0

15.7

844

មីនា ២២

284.0

250.0

50.0

8.5

50.0

39.0

13.2

695

 

2.ទោះបីជាមានការរឹតបន្តឹងសំដៅទប់ស្កាត់ប្រឆាំងនឹងការផ្ទុះឡើងជាថ្មីនៃជំងឺកូវីដ១៩ នៅក្នុងខេត្តមួយចំនួនក៏ដោយ ក៏វិស័យផលិតកម្មទំនិញធ្វើពីកៅស៊ូរបស់ប្រទេសចិនបាន​ បង្ហាញលទ្ធផលដ៏រឹងមាំក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២១។ ការនាំចេញសំបកកង់យានយន្តរបស់ប្រទេសចិនបានកើនឡើង ៩% កាលពីខែវិច្ឆិកា ឆ្នាំ២០២១ បើធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន។ ប្រទេសចិនត្រូវបានគេរំពឹងថា នឹងត្រូវប្រើ​ប្រាស់​កៅស៊ូធម្មជាតិចំនួន ៥១០ ០០០តោន ក្នុងកំឡុងខែមករា ឆ្នាំ២០២២នេះ។ ដោយសារតែកង្វះ​ផលិត​កម្ម​កៅស៊ូធម្មជាតិនៅក្នុងស្រុកផ្ទាល់ក្នុងអំឡុងពេលបីខែនេះ ពោលគឺចាប់ពីខែមករា-ខែមីនា ប្រទេសចិន​ត្រូវ​ការ​នាំចូល​បរិមាណកៅស៊ូដែលត្រូវការនេះទាំងស្រុងក្នុងអំឡុងពេលបីខែនេះ​ ​ដើម្បីផ្គត់ផ្គង់ដល់​ក្រុម​ហ៊ុន​ផលិតកម្មដែលកំពុងដំណើរការនៅក្នុងប្រទេស។ គេរំពឹងថាប្រទេសចិននឹងត្រូវនាំចូលកៅស៊ូធម្មជាតិចំនួន ៥០៧​ ០០០តោន ក្នុងខែមករា ឆ្នាំ២០២២ គឺឱ្យបានមុនថ្ងៃបុណ្យចូលឆ្នាំថ្មីដែលនឹងចូលមកដល់នៅថ្ងៃទី១ ខែកុម្ភៈនេះ។ ដូចដែលបានចង្អុលបង្ហាញនៅក្នុងការចេញផ្សាយលេខមុននេះរួចហើយថា ក្រុមហ៊ុនចិននឹងបង្កើនបរិមាណស្តុកកៅស៊ូធម្មជាតិរបស់ខ្លួនឡើងវិញ នៅមុនថ្ងៃឈប់សម្រាកពេញមួយសប្តាហ៍សម្រាប់បុណ្យចូលឆ្នាំថ្មី។ ដូច្នេះតម្រូវការកៅស៊ូនៅប្រទេសចិនត្រូវបានរំពឹងថា នឹងនៅតែមានកម្លាំងខ្លាំងយ៉ាងហោចណាស់រហូតដល់សប្តាហ៍ទី៣ នៃខែមករា។

តារាងទី២ បង្ហាញពីនិន្នាការនៃការនាំចូលនិងការប្រើប្រាស់ កៅស៊ូធម្មជាតិប្រចាំខែនៅក្នុងប្រទេសចិន ('000 តោន)

 

ការនាំចូល

ការប្រើប្រាស់

វិច្ឆិកា ២១

474.0

507.0

ធ្នូ ២១

523.8

501.0

មករា ២២

507.1

510.0

កុម្ភៈ ២២

319.2

475.0

មីនា ២២

537.4

520.0

 

3.តម្លៃកៅស៊ូធម្មជាតិក្នុងរយៈពេលខ្លីត្រូវបានរំពឹងថា នឹងត្រូវបានគាំទ្រដោយតម្រូវការខ្ពស់ពីប្រទេសចិននិងការធ្លាក់ចុះ នៃការផ្គត់ផ្គង់កៅស៊ូពិភពលោកដោយកត្តារដូវកាល។ ទោះជាយ៉ាងណា តម្រូវការអាចធ្លាក់ចុះវិញ យ៉ាងហោចណាស់ក៏រយៈពេល១០ថ្ងៃ ចាប់ពីសប្តាហ៍ចុងក្រោយនៃខែមករា ដោយសារថ្ងៃឈប់សម្រាកដ៏យូរសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីរបស់ប្រជាជនចិន។

4.ឆ្នាំថ្មីចូលមកដល់ការផលិតកៅស៊ូធម្មជាតិរបស់ពិភពលោកត្រូវបានព្យាករណ៍ថា នឹងកើនឡើង ដល់៥,៦% ក្នុងឆ្នាំ២០២២ គឺដល់បរិមាណ ១៤,៦លានតោន (ការប៉ាន់ប្រមាណជាបឋមពីផលិតកម្មពិភពលោកក្នុងឆ្នាំ២០២១=១៣,៨២១លានតោន)។​ សរុបមកផលិតកម្មសកលត្រូវបានរំពឹងថា នឹងកើនឡើង ៧៨០ ០០០តោន នៅឆ្នាំ២០២២។ ការកើនឡើងនេះនឹងត្រូវបានរួមចំណែកយ៉ាងធំធេងដោយការពង្រីកយ៉ាងសន្ធឹកសន្ធាប់នៃផ្ទៃដីដែលមានដើមកៅស៊ូពេញវ័យចៀរជ័រ។ ផ្ទៃដីសកលដែលមានដើមកៅស៊ូពេញវ័យ​ចៀរ​ជ័រ​​ត្រូវបានរំពឹងថា នឹងពង្រីកបន្ថែមប្រហែល ២៥០​ ០០០ហិកតាក្នុងឆ្នាំ២០២២ ដោយសារតែមានអត្រាដាំដុះខ្ពស់កាលពី៧ឆ្នាំមុន។

5.ការប្រើប្រាស់កៅស៊ូពិភពលោកត្រូវបានរំពឹងថា នឹងកើនឡើងក្នុងអត្រាចន្លោះពី ៤% ទៅ ៥% ក្នុងឆ្នាំ២០២២។ ការប្រើប្រាស់កៅស៊ូដែលបានរំពឹងទុកសម្រាប់ឆ្នាំ២០២២ ចំនួន ១៤,៧លានតោន ដែលតំណាងឱ្យការកើនឡើងចំនួន ៤,៤% ពីឆ្នាំ២០២១(ការប៉ាន់ប្រមាណជាបឋមនៃការប្រើប្រាស់ពិភពលោក= ១៤,០៧៩លានតោន)។

6.ការផ្គត់ផ្គង់កាន់តែខ្ពស់ដែលរំពឹងថាកើតមាននៅក្នុងឆ្នាំថ្មី ដោយសារការពង្រីកយ៉ាងសន្ធឹកសន្ធាប់ នៃផ្ទៃដីដែលមានដើមកៅស៊ូពេញវ័យចៀរ ជ័រទំនងជាត្រូវបានស្រូបយកដោយកំណើនដ៏រឹងមាំ នៃតម្រូវការប្រើប្រាស់កៅស៊ូវិញដែរ។ ​ ដើម្បីឱ្យកាន់តែជាក់ច្បាស់យើងអាចរំពឹងទុកថា ស្ថានភាពតម្រូវការ-ការផ្គត់ផ្គង់​

7.ទស្សនវិស័យលើផលិតកម្មពិភពលោកអាចប្រឈមនឹងហានិភ័យធ្លាក់ចុះ ដោយសារការប្រែប្រួលអាកាសធាតុដែលអាចជះឥទ្ធិពលលើការផ្គត់ផ្គង់តាមរយៈការបាត់បង់ថ្ងៃ ចៀរជ័រ ក៏ដូចជាការធ្លាក់ចុះនៃទិន្នផលជ័រក្នុងមួយដើម។ វាក៏អាចមានហានិភ័យធ្លាក់ចុះផងដែរ ចំពោះការប្រើប្រាស់កៅស៊ូពិភពលោកដោយសារសន្ទុះនៃការងើបឡើងវិញ នៃសេដ្ឋកិច្ចសកលអាចត្រូវបានរារាំងដោយការរីករាលដាល នៃមេរោគកូវីតនិងដោយសារកត្តាភូមិសាស្ត្រនយោបាយផងដែរ។

8.ដោយសារកត្តាស្តីពីការផ្គត់ផ្គង់-តម្រូវការតម្លៃកៅស៊ូធម្មជាតិក្នុងឆ្នាំថ្មីអាចរំពឹងថានឹងមានសម្ពាធធ្លាក់ចុះចេញពីប្រភពយ៉ាងហោចណាស់បី៖

  1. គេរំពឹងថា ធនាគារកណ្តាលនៃប្រទេសជាច្រើននឹងដំឡើងអត្រាការប្រាក់គោលនយោបាយនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២ ចំពេលមានការកើនឡើងសម្ពាធអតិផរណា។ លទ្ធផល​តម្លៃ ប្រាក់​កំចីខ្ពស់​អាច​ធ្វើ​ឱ្យ​ការ​វិនិយោគ​​ក្នុង​រាល់មុខទំនិញ​មិន​សូវ​ទាក់ទាញ​ខាង​សេដ្ឋកិច្ចឡើយ។
  2. តម្លៃប្រាក់ដុល្លារទំនងជាកើនឡើងនៅឆមាសទី១នៃឆ្នាំ២០២២ ដោយគេគិតថានាគារកណ្តាលអាម៉េរិកនឹងបញ្ចប់កម្មវិធីទិញមូលបត្របំណុលដ៏ធំរបស់ខ្លួននៅខែមិថុនា ហើយនឹងចាប់ផ្តើមដំឡើងអត្រាការប្រាក់គោលនយោបាយចាប់ពីពាក់កណ្តាលឆ្នាំ។ ប្រាក់ដុល្លារកាន់តែរឹងមាំជា រឿយៗបានរារាំងដល់ការវិនិយោគនៅក្នុងមុខទំនិញ។
  3. តម្លៃប្រេងឆៅទំនងជាមិនកើនឡើងបន្ថែមទៀតទេនៅក្នុងឆ្នាំថ្មីនេះ ដោយសារតែក្រុមប្រទេស OPEC+ ប្រកាសថានឹងដកកម្មវិធីកាត់បន្ថយផលិតកម្មរបស់ខ្លួនជាបណ្តើរៗ ដោយចាប់ផ្តើមពីខែមករា ឆ្នាំ២០២២។ ប្រេងឆៅត្រូវបានគេរំពឹងថា នឹងមានតម្លៃជាមធ្យម ៧០ដុល្លារ/បារ៉ែលក្នុងឆ្នាំ២០២២ ដែល​ទាប​​ជាងបន្តិចគឺ៧០,៦ដុល្លារ/បារ៉ែលក្នុងឆ្នាំ២០២១ នេះបើយោងតាម "ទស្សនវិស័យថាមពលរយៈពេលខ្លី" ដែលចេញផ្សាយដោយរដ្ឋបាលព័ត៌មានថាមពលសហរដ្ឋអាម៉េរិកនៅក្នុងខែធ្នូ ឆ្នាំ២០២១។ការ​ឡើង​ថ្លៃ​នៃ​ប្រាក់​ដុល្លារ​និង​អត្រា​ការ​ប្រាក់​ខ្ពស់​ក៏​អាច​មាន​ទម្ងន់​លើ​ទីផ្សារ​ប្រេងឆៅផង​ដែរ។ ដើម្បីឱ្យកាន់​តែជាក់​ច្បាស់កៅស៊ូធម្មជាតិទំនងជាមិនទទួលបានការគាំទ្រពីការកើនឡើងនៃទីផ្សារប្រេងឆៅនៅក្នុងឆ្នាំថ្មីនោះទេ

9.សរុបមកតម្លៃកៅស៊ូធម្មជាតិពិភពលោកក្នុងឆ្នាំថ្មីនេះ នឹងត្រូវបានកំណត់ជាទូទៅដោយស្ថានភាពនៃតម្រូវការ-ការផ្គត់ផ្គង់ស្ទើរតែមានតុល្យ- ភាពនឹងគ្នា។ សេណារីយ៉ូនៃតម្រូវការ-ការផ្គត់ផ្គង់ពិភពលោកដែលកំពុងរីកចម្រើននេះ យើងមើលមិនឃើញនូវលទ្ធភាពនៃការឡើង ឬការធ្លាក់ចុះនៃតម្លៃកៅស៊ូធម្មជាតិនោះទេ។ យើង​រំពឹង​ថា តម្លៃ​នឹង​ដំណើរការ​ល្អ​នៅ​ក្នុង​ឆមាស​ទី​ពីរ​នៃ​ឆ្នាំ​នេះ ​បើ​ធៀប​នឹង​ឆមាស​ទី​មួយ​។ នេះគឺដោយ សារតែតម្លៃនៅក្នុងឆមាសទីមួយត្រូវទទួលរងផលប៉ះពាល់ដោយការរឹតបន្តឹងគោលនយោបាយ របស់ធនាគារកណ្តាលតម្លៃប្រាក់កំខ្ចីខ្ពស់និងតម្លៃប្រាក់ដុល្លារកាន់តែរឹងមាំ។

10.ក្រឡេកមើលទៅហួសពីឆ្នាំ២០២២ទៅមុខ គេបានរំពឹងថា ការផ្គត់ផ្គង់កៅស៊ូពិភពលោកនឹងថយចុះចាប់ពីឆ្នាំ២០២៣ទៅ ដោយសារការព្យាករណ៍ថាទំហំផ្ទៃដីកៅស៊ូចៀរជ័រនៅទូទាំងពិភពលោកត្រូវថយចុះ។ អត្រាដាំដំណាំកៅស៊ូមិនល្អចាប់តាំងពីឆ្នាំ២០១៦រហូតមក វានឹងឆ្លុះបញ្ចាំងពីការចុះថយផ្ទៃដីកៅស៊ូចៀរជ័រជាសាកលដែលចាប់ផ្តើមពីឆ្នាំ ២០២៣តទៅ៕

ក្រាហ្វិកទី១៖ ថ្លៃកៅស៊ូទិញលក់ភ្លាមៗប្រភេទ STR-20 នៅទីផ្សារបាងកកនិងថ្លៃកៅស៊ូទិញលក់ភ្លាមៗប្រភេទ SMR-20 នៅទីផ្សារគួរឡាឡាំពួរ (US$/100Kg)

ក្រាហ្វិកទី២៖ ថ្លៃកៅស៊ូទិញលក់ភ្លាមៗប្រភេទ RSS-3 នៅទីផ្សារបាងកកនិងថ្លៃកៅស៊ូទិញលក់ភ្លាមៗប្រភេទ RSS-4 នៅទីផ្សារកូតូយ៉ាម (US$/100Kg)

ក្រាហ្វិកទី៣៖ ថ្លៃទឹកជ័រខាប់ 60% ទិញលក់ភ្លាមៗនៅទីផ្សារគួឡាឡាំពួរ (US$/100Kg)

ក្រាហ្វិកទី៤៖ ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃប្រចាំថ្ងៃ សម្រាប់ខែឧសភា ឆ្នាំ២០២២ (យ័ន/តោន)

ក្រាហ្វិកទី៥៖ ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យាប្រភេទ TSR-20 នៅទីផ្សារ​ហ៊ុន​ប្រទេស​សឹង្ហបុរី សម្រាប់ខែមីនា ឆ្នាំ២០២២ (ដុល្លារសឹង្ហបុរី/១០០គ.ក្រ)

ក្រាហ្វិកទី៦៖ ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យាប្រភេទ RSS-3 នៅទីផ្សារ​ហ៊ុន​អូសាកា សម្រាប់ខែឧសភា ឆ្នាំ២០២២ (ដុល្លារយេន/គ.ក្រ)

ក្រាហ្វិកទី៧៖ ឥទ្ធិពលប្រាក់ជប៉ុន (ធៀប១០០០យ៉េន)

ក្រាហ្វិកទី៨៖​ ឥទ្ធិពលប្រាក់ថៃ (ធៀប១០០បាត)

ក្រាហ្វិកទី៩៖​ ឥទ្ធិពលប្រាក់រីងហ្គីតម៉ាឡេស៊ី (ធៀប១០០រីងហ្គីដ)

ក្រាហ្វិកទី១០៖ និន្នាការថ្លៃប្រេងឆៅប្រភេទ Brent (USD$/បារ៉ែល)

ព័ត៌មានចុងក្រោយ