×
ស្ថានភាពនិន្នការកៅពាក់កណ្តាលចុងខែធ្នូ ឆ្នាំ២០២១

ទិដ្ឋភាពទូទៅនៃទីផ្សារកៅស៊ូធម្មជាតិក្នុងខែធ្នូ ឆ្នាំ២០២១

  1. ដំណើរវិវត្តនៃថ្លៃកៅស៊ូធម្មជាតិនៅពាក់កណ្តាលដើមខែធ្នូ ឆ្នាំ២០២១ បានបង្ហាញពីការ​ប្រៀប​ធៀបទៅនឹងថ្លៃកៅស៊ូនៅពាក់កណ្តាលចុងខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមបណ្តាទីផ្សារទិញលក់ភ្លាមៗសំខាន់ៗនិងបណ្តាទីផ្សារទិញលក់តាមកិច្ចសន្យាក្នុងតំបន់អាស៊ី។ ដើម្បីអាចជួយឱ្យទទួលបានព័ត៌មានកាន់ជាក់ច្បាស់បន្ថែមទៀត​អំពីនិន្នាការថ្លៃប្រចាំថ្ងៃ សូមពិនិត្យតារាងទី១ ដែលបានជូនភ្ជាប់ដូចខាងក្រោម។

តារាងទី១៖ តម្លៃកៅស៊ូធម្មជាតិក្នុងពាក់កណ្តាលដើមខែធ្នូ ឆ្នាំ២០២១ នៅក្នុងទីផ្សារទិញលក់ភ្លាមៗ និងទីផ្សារទិញលក់តាមកិច្ចសន្យានៅតំបន់អាស៊ី

ទីផ្សារទិញលក់ភា្លមៗ

ថ្លៃមធ្យម

% បម្រែបម្រួល

ក្រាហ្វិកថ្លៃ

ពាក់កណ្តាល​ចុងខែវិច្ឆិកា​២១

ពាក់កណ្តាល​ដើមខែធ្នូ ​២១

STR 20, FOB បាងកក ($/100kg)

177.77

172.20

-3.0

ក្រាហ្វីកទី១

SMR 20, FOB គួរឡាឡាំពួរ ($/100kg)

179.23

172.85

-3.6

RSS 3, FOB បាងកក ($/100kg)

197.63

193.80

-1.9

ក្រាហ្វីកទី២

RSS 4 កូតូយ៉ាម ($/100kg)

250.41

243.50

-2.8

ទឹកជ័រ ៦០% គួរឡាឡាំពួរ ($/100kg)

137.13

135.90

-0.9

ក្រាហ្វីកទី៣

ទឹកជ័រ ៦០% បាងកក ($/100kg)

136.50

129.40

-5.2

ទីផ្សារទិញលក់តាមកិច្ចសន្យា

 

ទីផ្សារហ៊ុនសៀងហៃ (យ័ន/តោន)

15 248

14 697

-3.6

ក្រាហ្វីកទី៤

ទីផ្សារហ៊ុន SICOM (TSR 20 ($/100kg)

177.75

174.30

-1.9

ក្រាហ្វីកទី៥

ទីផ្សារហ៊ុន OSAKA (RSS 3 (យេន/គ.ក្រ)

237.68

236.65

-0.9

ក្រាហ្វីកទី៦

 

2. ថ្លៃកៅស៊ូជាមធ្យមនៅក្នុងពាក់កណ្តាលចុងខែធ្នូ ឆ្នាំ២០២១ ដោយធ្វើការប្រៀបធៀបជាមួយនឹងថ្លៃមធ្យមនៅក្នុងពាក់កណ្តាលដើមខែនេះ ត្រូវបានបង្ហាញនៅក្នុងតារាងទី២ ដូចដែលបានជូនភ្ជាប់ដូចខាងក្រោម។

តារាងទី២៖ តម្លៃកៅស៊ូធម្មជាតិក្នុងពាក់កណ្តាលចុងខែធ្នូ ឆ្នាំ២០២១ នៅក្នុងទីផ្សារទិញលក់ភ្លាមៗ និងទីផ្សារទិញលក់តាមកិច្ចសន្យានៅតំបន់អាស៊ី

ទីផ្សារទិញលក់ភា្លមៗ

ថ្លៃមធ្យម

% បម្រែបម្រួល

ក្រាហ្វិកថ្លៃ

ពាក់កណ្តាល​ដើមខែធ្នូ ២១

ពាក់កណ្តាល​ចុងខែធ្នូ ​២១

STR 20, FOB បាងកក ($/100kg)

172.20

168.60

-2.1

ក្រាហ្វីកទី១

SMR 20, FOB គួរឡាឡាំពួរ ($/100kg)

172.85

171.40

-0.8

RSS 3, FOB បាងកក ($/100kg)

193.80

189.20

-2.4

ក្រាហ្វីកទី២

RSS 4 កូតូយ៉ាម ($/100kg)

243.50

222.67

-8.6

ទឹកជ័រ ៦០% គួរឡាឡាំពួរ ($/100kg)

135.90

124.40

-8.5

ក្រាហ្វីកទី៣

ទឹកជ័រ ៦០% បាងកក ($/100kg)

129.40

122.30

-5.5

ទីផ្សារទិញលក់តាមកិច្ចសន្យា

 

ទីផ្សារហ៊ុនសៀងហៃ (យ័ន/តោន)

14 697

14 558

-0.9

ក្រាហ្វីកទី៤

ទីផ្សារហ៊ុន SICOM (TSR 20 ($/100kg)

174.30

172.03

-1.3

ក្រាហ្វីកទី៥

ទីផ្សារហ៊ុន OSAKA (RSS 3 (យេន/គ.ក្រ)

236.65

230.35

-2.7

ក្រាហ្វីកទី៦

 

3. ថ្លៃកៅស៊ូធម្មជាតិទាំងនៅក្នុងទីផ្សារទិញលក់ភ្លាមៗ និងទាំងទីផ្សារទិញលក់តាមកិច្ចសន្យាបានធ្លាក់ចុះយ៉ាងខ្លាំងនៅចន្លោះពីថ្ងៃទី១ ខែធ្នូ និងបន្តរហូតថ្ងៃទី២០ ខែធ្នូ។ ថ្លៃកៅស៊ូក៏ទទួលបានដំណាក់កាលស្ទុះងើបឡើងវិញ ដោយចាប់ផ្តើមពីកំឡុងថ្ងៃទី២១ ខែធ្នូមក។ ប៉ុន្តែទោះជាយ៉ាងណា ថ្លៃជ័រខាប់នៅតែបន្តនិន្នាការធ្លាក់ចុះដដែល សូម្បីតែបន្ទាប់ពីថ្ងៃទី២០ ខែធ្នូក៏ដោយ គឺនៅក្នុងទីផ្សារទិញលក់ភ្លាមៗទាំងនៅក្នុងទីផ្សារគូឡាឡាំពួនិងនៅក្នុងទីផ្សារបាងកក។

4. ទំនោរធ្លាក់ចុះយ៉ាងខ្លាំងនៃថ្លៃកៅស៊ូធម្មជាតិនៅចន្លោះថ្ងៃទី១ ដល់ទី ២០ ខែធ្នូ ត្រូវបានសន្មតថា​បណ្តាលមកពីកត្តាខាងក្រោម៖

  1. ការព្រួយបារម្ភអំពីការកើនឡើងនៃការរីករាលដាលនៃមេរោគបំប្លែងខ្លួនថ្មី Omicron និងការទប់ស្កាត់ដ៏តឹងរ៉ឹងដែលដាក់ចេញដោយប្រទេសមួយចំនួននៅ សហគមន៍អឺរ៉ុប សហរដ្ឋអាម៉េរិក និងនៅប្រទេសចិនបានកាត់បន្ថយចំណង់វិនិយោគក្នុងទីផ្សារ។ ទោះជាយ៉ាង ណា​ក៏ដោយសម្ពាធនៃការបញ្ចេញលក់ចេញទ្រព្យសកម្មនិងទំនិញពាណិជ្ជកម្មមានសកម្មភាពតិចតួចក្នុងទីផ្សារទិញលក់តាមកិច្ចសន្យា និងទីផ្សារកៅស៊ូទិញលក់ភ្លាមៗ។
  2. នៅក្នុងប្រទេសចិនដែលជាប្រទេសតំណាងឱ្យ ៤៤% នៃតម្រូវការកៅស៊ូធម្មជាតិពិភពលោក គេបានរាយការណ៍ឱ្យដឹងថាវិស័យផលិតកម្មត្រូវទទួលរងផលប៉ះពាល់ដោយការផ្ទុះឡើងជាថ្មីនៃជំងឺកូវីដ​១៩ នៅក្នុងខេត្តមួយចំនួនរួមទាំងខេត្ត Zhejiang ដែលជាមជ្ឈ មណ្ឌលផលិតកម្មដ៏ធំនិងមមាញឹក​បំផុត​របស់ប្រទេសចិនផងដែរ។ បណ្តាក្រុមហ៊ុនជាច្រើនដែលប្រតិបត្តិការនៅក្នុងខេត្ត Zhejiang នេះ ត្រូវបាន​គេ​រាយការណ៍ថា បានផ្អាកប្រតិបត្តិការរបស់ខ្លួន ខណៈដែលអាជ្ញាធរបានរឹតបន្តឹងវិធានការត្រួតពិនិត្យ​ចាប់​តាំងពីចុងខែវិច្ឆិកា ឆ្នាំ២០២១រហូតមក។
  3. ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃទី១៤ ខែធ្នូ បានកាត់បន្ថយទស្សនវិស័យកំណើនសេដ្ឋកិច្ចនៃការអភិវឌ្ឍន៍អាស៊ីសម្រាប់ឆ្នាំ២០២១ ឱ្យមកនៅត្រឹម ៧,០% គឺធ្លាក់ចុះពី ៧,១% ដែលខ្លួន​បាន​ព្យាករក្នុងខែកញ្ញា ឆ្នាំ២០២១ ដោយសារគេបានមើលឃើញពីការធ្លាក់ចុះសក្តានុពលសេដ្ឋកិច្ច​ពី​ការរាលដាលឡើងវិញនៃមេរោគកូវីដ១៩។ ទស្សនវិស័យកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២២ ក៏ត្រូវបាន​កាត់បន្ថយ​ឱ្យមកត្រឹម ៥,៣% ចុះពីកំរិត ៥,៤% ដែលគេវាបានព្យាករណ៍កាលក្នុងខែកញ្ញាកន្លងមក។
  4. ប្រាក់ដុល្លារសហរដ្ឋអាម៉េរិកបានកើនឡើងខ្លាំង ធៀបនឹងតម្លៃរូបិយប័ណ្ណគូប្រជែងចំនួនប្រាំមួយ​ផ្សេងទៀត ខណៈដែលការឆ្លងរាល ដាលឡើងវិញនៃមេរោគឆ្លងបានបង្កើនតម្រូវការរូបិយប័ណ្ណសុវត្ថិភាព។ ប្រាក់ដុល្លារសហរដ្ឋអាម៉េរិកកាន់តែរឹងមាំធ្វើឱ្យការវិនិយោគ មានតម្លៃថ្លៃជាងមុនដូច្នោះដែរ។
  5. និន្នាការកើនឡើងនៃប្រាក់ដុល្លារសហរដ្ឋអាម៉េរិកនៅពាក់កណ្តាលដើមខែធ្នូ គឺជាការរួមចំណែក​​នៃកំណើនអតិផរណារបស់សហរដ្ឋអាម៉េរិកផងដែរ។ នៅមុនការចេញផ្សាយស្តីពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកនៅថ្ងៃទី១០ ខែធ្នូ ប្រាក់ដុល្លារសហរដ្ឋអាម៉េរិកបានកើនឡើងយ៉ាងខ្លាំង ទន្ទឹមនោះពួកអ្នកវិនិយោគបានប៉ាន់ប្រមាណថា លទ្ធភាពនៃតួលេខអតិផរណាខ្ពស់បែបនេះអាចដាក់សម្ពាធ លើធនាគារកណ្តាលអាម៉េរិក ឱ្យធ្វើការដំឡើងអត្រាការប្រាក់គោលនយោបាយឱ្យ បានឆាប់ជាងការរំពឹងទុក។
  6. ការពង្រឹងប្រាក់ដុល្លារសហរដ្ឋអាម៉េរិកក៏ត្រូវបានរួមចំណែកដោយកិច្ចប្រជុំរយៈពេលពីរថ្ងៃ នៃគណៈកម្មាធិការទីផ្សារសហព័ន្ធជើងមេឃ (the Federal Open Market Committee-FOMC) នៃធនាគារកណ្តាលសហរដ្ឋអាម៉េរិកផងដែរ។ កិច្ចប្រជុំរយៈពេលពីរថ្ងៃដែលបានបញ្ចប់នៅថ្ងៃទី១៦ ខែធ្នូ បានសម្រេចចិត្តបង្កើនការបន្ថយ (ការកាត់បន្ថយកម្មវិធីប្រមូលទិញមូលបត្របំណុលដ៏ធំ) ដោយធ្វើការកាត់បន្ថយទ្វេដងចាប់ពីខែមករា ឆ្នាំ២០២២តទៅ ហើយត្រូវបញ្ចប់ទាំងស្រុងនៅត្រីមាសទី២ ឆ្នាំ២០២២។ ប្រាក់ដុល្លារសហរដ្ឋអាម៉េរិកបានចាប់ផ្តើមកើនឡើង សូម្បីតែនៅរយៈ២សប្តាហ៍មុនកិច្ចប្រជុំនេះ ខណៈពេលដែលឈ្មួញផ្នែកជួញដូររូបិយប័ណ្ណបានថ្លឹងថ្លែងលើលទ្ធផលដ៏មានសក្តានុពលនៃកិច្ចប្រជុំនេះ។ តម្លៃទំនិញប្រើប្រាស់របស់សហរដ្ឋអាម៉េរិកបានប្រកាសពីការកើនឡើងប្រចាំឆ្នាំដ៏ធំបំផុតរបស់ពួកគេចាប់តាំងពីឆ្នាំ១៩៨២ នេះបើយោងតាមទិន្នន័យអតិផរណាផ្លូវការដែលបានចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ។ ក្នុងបរិបទនេះ ប្រតិបត្តិករភាគច្រើនរំពឹងថា FOMC នឹងស្ថិតនៅក្រោមសម្ពាធក្នុងការអនុម័តការរឹតបន្តឹងគោលនយោបាយបន្ទាន់ និងប្រកាសពីការចាប់ផ្តើមដំណើរការដើម្បីដំឡើងអត្រាការប្រាក់មុនកាលកំណត់។
  7. ចំពេលមានការកើនឡើងនូវសម្ពាធអតិផរណា ពួកវិនិយោគិនបានពិចារណាអំពីការដំឡើងអត្រាការប្រាក់គោលនយោបាយធ្វើឡើងដោយធនាគារកណ្តាលនៅទូទាំងប្រទេស។ ពាក់ព័ន្ធនឹងកាលកំណត់នៃការចាប់ផ្តើមនៃការដំឡើងអត្រាការប្រាក់ដែលត្រូវប្រកាសដោយធនាគារកណ្តាលនៅទូទាំងប្រទេសនេះ នៅធនាគារកណ្តាលអង់គ្លេសគេ​បានធ្វើឱ្យអ្នកលេងហ៊ុនភ្ញាក់ផ្អើល ដោយការដំឡើងអត្រាការប្រាក់គោល​នយោបាយនៅថ្ងៃទី១៦ ខែធ្នូ ជាលើកដំបូងចាប់តាំងពីជំងឺរាត ត្បាតបានវាយប្រហារ។ ធនាគារកណ្តាល​បាន​បោះឆ្នោតដំឡើងអត្រាការប្រាក់ដោយមាន ១៥ពិន្ទុមូលដ្ឋានគឺដំឡើងដល់ ០,២៥%។ គេរំពឹងទុកថាឆាប់ៗនេះនឹងមានការដំឡើងអត្រាការប្រាក់ ដោយធនាគារកណ្តាលផ្សេងទៀតនៅទូទាំងប្រទេស ហើយ​ជា​លទ្ធផលនឹងធ្វើឱ្យតម្លៃនៃប្រាក់កម្ចីកើនខ្ពស់និងបន្ថយភាពចំណង់របស់វិនិយោគិន។ ទីផ្សារភាគហ៊ុន​សកលបានធ្លាក់ចុះនៅថ្ងៃទី១៦ ខែធ្នូ គឺជាការឆ្លើយតបភ្លាមៗចំពោះការដំឡើងអត្រាការប្រាក់​ដ៏គួរឱ្យ​ភ្ញាក់​ផ្អើលរបស់ចក្រភពអង់គ្លេសនេះ។
  8. តម្លៃប្រេងឆៅបានធ្លាក់ចុះខណៈដែលពួកអ្នកវិនិយោគបានពិចារណាលើការបាត់​បង់សក្តានុពល​នៃតម្រូវការប្រេង ខណៈពេលមានការទប់ស្កាត់ជាថ្មីដែលដាក់ចេញដោយបណ្តាប្រទេសជាច្រើន ប្រឆាំងទល់នឹងការរីករាលដាលនៃមេរោគបំប្លែងថ្មី។ អនាគតប្រេងឆៅក៏ត្រូវបានទទួលរងឥទ្ធិពលពីតម្លៃប្រាក់ដុល្លាររឹងមាំពីការកើនឡើងនៃអតិផរណានិងពីការកើនឡើងនៃអត្រាការប្រាក់ដ៏មានសក្តានុពល។ តម្លៃប្រេងឆៅបានធ្លាក់ចុះ ១២,៩ដុល្លារសហរដ្ឋអាម៉េរិក​ តែក្នុងរយៈពេលពីរបីថ្ងៃ ចន្លោះពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី២០ ខែធ្នូ។
  9. ភាពមិនច្បាស់លាស់អំពីផលប៉ះពាល់សេដ្ឋកិច្ចដែលបណ្តាលមកពីមេរោគបំប្លែងថ្មី Omicron បានធ្វើឱ្យមានការព្រួយបារម្ភទៅលើទស្សនវិស័យនៃតម្រូវការកៅស៊ូធម្មជាតិជាសកល។
  10. ការជាប់គាំងដែលកំពុងបន្តកើតមាននៅក្នុងឧស្សាហកម្មផលិតយានយន្តសាកលលោក ដែលភាគច្រើនបណ្តាលមកពីកង្វះខាតបន្ទះ ឈីបនៅមិនទាន់ឃើញមានសញ្ញាវិជ្ជមាននៅឡើយ។ បន្ថែមពីលើបញ្ហានេះ ក្រុមហ៊ុនតូយ៉ូតាបានប្រកាសពីការបញ្ឈប់ប្រតិបត្តិការនៅក្នុងរោងចក្រមួយចំនួនដែលមានមូលដ្ឋាននៅប្រទេសជប៉ុនរបស់ខ្លួន ដោយសារតែខ្វះខាតការផ្គត់ផ្គង់គ្រឿងបន្លាស់ពីរោងចក្រនៅអាស៊ីអាគ្នេយ៍ ព្រោះតែរោងចក្រផលិតទាំងនោះត្រូវបានរំខានដោយការបិទទ្វារប្រទេស (lockdowns) ប្រឆាំងទល់នឹងជំងឺកូវីដ១៩។
  11. នៅក្នុងប្រទេសឥណ្ឌាទីផ្សារបានកើនឡើងដោយមិននឹកស្មានដល់ ដោយសារលក្ខខណ្ឌអាកាសធាតុនៅក្នុងតំបន់ដាំដុះកៅស៊ូជាប្រពៃណីបានប្រែជាមានលក្ខណៈអំណោយផលល្អដល់ផលិតកម្មចាប់តាំងពីចុងខែវិច្ឆិកា ពោលគឺបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងមិនទៀងទាត់អស់រយៈពេលពីរខែ ដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការចៀរជ័រកៅស៊ូ ក៏ដូចជារំខានដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ទំនិញផងដែរ។ ទីផ្សារក្នុងស្រុកក៏បានបង្ហាញពីការលក់យ៉ាងប្រញាប់ផងដែរ ខណៈដែលផ្នែកកសិករ  និងពាណិជ្ជករក្នុងស្រុកបានរាយការណ៍មកថា បានធ្វើការលក់ចេញនូវស្តុកកៅស៊ូប្រភេទ RSS ដែលពួកគេមាន ដោយពួកគេគិតថានឹងមានការធ្លាក់ចុះតម្លៃបន្ថែមទៀត ខណៈពេលដែលមានការផ្ទុះឡើងនៃមេរោគបំប្លែងថ្មីនិងមានការរិតបន្តឹងការទប់​ស្កាត់​ជា​ថ្មីដែលបានដាក់ចេញដោយបណ្តាប្រទេសមួយចំនួន។ ជាងនេះទៅទៀត ក្រុមហ៊ុនផលិតសំបកកង់​រថយន្តត្រូវបានគេរាយការណ៍ថាមិនសូវសកម្មប៉ុន្មានទេនៅក្នុងទីផ្សារក្នុងស្រុក។

5. ទោះជាយ៉ាងណា ថ្លៃកៅស៊ូធម្មជាតិបានដើរលើផ្លូវស្ទុះងើបឡើងវិញដោយចាប់ផ្តើមពីថ្ងៃទី២០ ខែធ្នូ ជាមួយនឹងការលើកលែងគួរឱ្យកត់ សម្គាល់នៃទីផ្សារទឹកជ័រខាប់ទិញលក់ភ្លាមៗនៅទីផ្សារគូឡាឡាំពួរនិងទីផ្សារបាងកក។ ការងើបឡើងវិញនៃតម្លៃចាប់ពីថ្ងៃទី២១ ខែធ្នូនេះ ត្រូវបានជំរុញដោយកត្តាអំណោយ​ផលមួយចំនួនដូចខាងក្រោម៖

  1. គ្រប់មុខទំនិញនិងភាគហ៊ុនបានឆ្លើយតបជាវិជ្ជមាន ចំពោះរបាយការណ៍នៅតាមប្រព័ន្ធផ្សព្វផ្សាយ​ចុះថ្ងៃទី២១ ខែធ្នូ ដោយបង្ហាញលទ្ធផលនៃការសិក្សាជាលក្ខណៈវិទ្យាសាស្ត្រចំនួន២។ ការសិក្សាទាំង២ បានសន្និដ្ឋានថាមេរោគបំប្លែងថ្មីប្រភេទ Omicron ជាមេរោគដែលមានគ្រោះថ្នាក់តិចជាងប្រភេទ Delta។ ការសិក្សាធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវដែលមានមូលដ្ឋាននៅប្រទេសស្កុត ឡែនបានសន្និដ្ឋានថា ហានិភ័យនៃការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យពីការឆ្លងមេរោគ Omicron គឺទាបជាង២/៣ បើប្រៀបធៀបទៅនឹងមេរោគប្រភេទ Delta។​​ ជាការពិតបើទោះបីជា មានព័ត៌មានដែលថាមេរោគ Omicron អាចមានកំរិតឆ្លង១០ដងច្រើនជាងមេរោគ Delta នៅក្នុងចំណោមអ្នកដែលធ្លាប់មានវិជ្ជមានកូវីដ១៩រួចហើយ។ ការសិក្សាមួយផ្សេងទៀតធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវនៃមហាវិទ្យាល័យ Imperial College London ដោយផ្អែកលើសំណុំទិន្នន័យទូលំទូលាយជាងនេះបានរកឃើញថា អ្នកដែលមានវិជ្ជមានមេរោគ Omicron ស្ទើរតែពាក់កណ្តាលទំនងជាត្រូវការការស្នាក់នៅព្យាបាលនៅក្នុងមន្ទីរពេទ្យតែមួយយប់ប៉ុណ្ណោះ។ របាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយដែលបានដកស្រង់ការសិក្សាវិទ្យាសាស្ត្រទាំង២បានរួមចំណែកយ៉ាងសំខាន់ក្នុងការបន្ធូរបន្ថយការព្រួយបារម្ភចំពោះទីផ្សារអំពីឥទ្ធិពលនៃមេរោគបំប្លែងថ្មីប្រភេទ Omicron និងបានជួយស្ដារ ឡើងវិញនូវហានិភ័យនៃរំញោចនៅក្នុងទីផ្សារហ៊ុននិងផ្សារទំនិញ។
  2. ការបន្ធូរបន្ថយនូវក្តីបារម្ភអំពីឥទ្ធិពលនៃមេរោគប្រភេទ Omicron បានជួយក្នុងការស្តារសុទិដ្ឋិនិយមលើកំណើនសេដ្ឋកិច្ចពិភព- លោក។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានធ្វើឡើងកាលពីថ្ងៃទី២២ ខែធ្នូ លោកប្រធានាធិបតីសហរដ្ឋអាម៉េរិកបានច្រានចោលនូវលទ្ធភាពណាមួយនៃការបិទប្រទេស បើទោះបីជាមានមេរោគ Omicron កំពុងឆ្លងរាលដាលពាសពេញប្រទេសក៏ដោយ។
  3. ប្រាក់ដុល្លារបានបាត់បង់ការគាំទ្រថាជាប្រាក់ដែលមានសុវត្ថិភាពជាងគេ ហើយបានចាប់ផ្តើមធ្លាក់ចុះតម្លៃនៅពេលដែលការភ័យខ្លាចអំពីមេរោគ Omicron បានរសាត់បាត់ទៅដោយចាប់ផ្តើម​នៅអំឡុងថ្ងៃទី២១ ខែធ្នូ។
  4. ភាគហ៊ុនសកលបានស្ទុះងើបឡើងវិញចាប់ពីថ្ងៃទី២១ ខែធ្នូ គឺជាការឆ្លើយតបភ្លាមៗ ចំពោះការធូរស្បើយពីក្តីបារម្ភមេរោគ Omicron រំញោចទីផ្សារក៏កើនខ្ពស់ តម្លៃប្រាក់ដុល្លារធ្លាក់ចុះបន្តិច​ និងបានជួយស្តារសន្ទុះសេដ្ឋកិច្ចពិភពលោកឲ្យងើបឡើងប្រកបដោយសុទិដ្ឋិ- និយម។ ការកើនឡើង​ភាគ​ហ៊ុនសកលក៏ត្រូវបានជំរុញដោយយុទ្ធនាការរបស់តាណូអែល "Santa Claus Rally" ផងដែរ (យុទ្ធនាការដែលមានក្តីរំពឹងទុកយ៉ាងទូលំទូលាយនៅក្នុងទីផ្សារភាគហ៊ុននៅក្នុងរយៈពេលប្រាំថ្ងៃ ចុងក្រោយនៃខែធ្នូ និងថ្ងៃជួញដូរពីរថ្ងៃដំបូងនៃខែមករាត្រូវបានគេឱ្យឈ្មោះថា យុទ្ធនាការរបស់តាណូអែល "Santa Claus Rally" ។
  5. ថ្លៃប្រេងឆៅបានឈានដល់ដំណាក់កាលងើបឡើងវិញដោយចាប់ផ្តើមពីថ្ងៃទី២១ ខែធ្នូ ដោយសារ​​កត្តាវិជ្ជាមានមួយចំនួនបានជួយជំរុញដូចជា ការខូចខាតសក្តានុពលលើតម្រូវការប្រើប្រាស់ប្រេង និងផល​ប៉ះពាល់ដោយមេរោគបំប្លែងថ្មី Omicron នឹងមានកម្រិតតិចតួចប៉ុណ្ណោះ។ ការ​ធ្លាក់​ចុះ​បរិមាណប្រេង​ស្តុក​​របស់​សហរដ្ឋ​អាម៉េរិក​ក៏​បាន​រួម​ចំណែក​ដល់​ការ​ស្ទុះ​ងើប​ឡើង​វិញ​នៃ​ទីផ្សារ​ប្រេង​ឆៅផងដែរ។ មួយ​វិញ​ទៀត​ ប្រេង​ឆៅ​ក៏​បាន​ឡើង​ថ្លៃ​ដោយសារតែតម្លៃ​ប្រាក់​ដុល្លារ​​សហរដ្ឋអាម៉េរិកធ្លាក់​ចុះ។ តម្លៃប្រេងឆៅបាន​កើនឡើងចំនួន ៦,៧ដុល្លារនៅចន្លោះថ្ងៃទី១-២៣ ខែធ្នូ។
  6. កិច្ចប្រជុំរយៈពេលពីរថ្ងៃនៃ FOMC របស់ធនាគារកណ្តាលអាម៉េរិកដែលបានបញ្ចប់នៅថ្ងៃទី១៦ ខែធ្នូ​ បានរក្សាទុកអត្រាការប្រាក់ គោលនយោបាយមិនឱ្យផ្លាស់ប្តូរ គឺស្ថិតនៅខាងក្រោមកម្រិត​០,២៥%។ FOMC បានប្រកាសអះអាងបន្ថែមថា ការដំឡើងអត្រាការប្រាក់នឹងចាប់ផ្តើមធ្វើតែនៅក្រោយត្រីមាសទី២ ឆ្នាំ២០២២ ប៉ុណ្ណោះ។ ប្រការនេះបានរំសាយចេញនូវការភ័យខ្លាចអំពីការដំឡើងអត្រាការប្រាក់ភ្លាមៗនៅក្នុងពេលណាមួយឆាប់ៗនេះ ដោយហេតុដូច្នេះហើយបានធ្វើឱ្យរំញោច ទីផ្សារកើនឡើងខ្ពស់ទាំងនៅក្នុងទីផ្សារទំនិញនិងទីផ្សារភាគហ៊ុន។ ភាគហ៊ុនសកលបានឆ្លើយតបជាវិជ្ជមានចំពោះលទ្ធផលនៃកិច្ចប្រជុំរបស់ FOMC ដែលរក្សាទុកឱ្យអត្រាការប្រាក់មិន ផ្លាស់ប្តូរ ហើយបានកំណត់ពេលដំឡើងអត្រាការប្រាក់រហូតដល់ខែមិថុនា ឆ្នាំ២០២២ឯណោះ។
  7. នៅឧបទ្វីបម៉ាឡេស៊ីចាប់ពីថ្ងៃទី១៧-១៩ ខែធ្នូបានទទួលរងទឹកជំនន់ដ៏អាក្រក់បំផុតរបស់ប្រទេសម៉ាឡេស៊ីបើគិតចាប់ពីចាប់តាំងពីឆ្នាំ ១៩៧១មក។ ទឹកជំនន់ភ្លាមៗបានវាយប្រហារយ៉ាងធ្ងន់ធ្ងរនៅផ្នែកខ្លះនៃឧបទ្វីបម៉ាឡេស៊ីរួមទាំងរដ្ឋ Selangor និងបានរំខានដល់ខ្សែសង្វាក់នៃការដឹកជញ្ជូនកៅស៊ូធម្មជាតិនៅក្នុងតំបន់ដែលរងផលប៉ះពាល់នោះទៀតផង៕
ព័ត៌មានចុងក្រោយ