×
ការវិវត្តន៍និន្នាការថ្លៃកៅស៊ូធម្មជាតិទិញលក់នៅតាមបណ្តាទីផ្សារហ៊ុនក្នុងអំឡុងខែមេសា ឆ្នាំ២០២១

១.និន្នាការថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅបណ្តាទីផ្សារហ៊ុនសៀងហៃក្នុងអំឡុងខែមេសា ឆ្នាំ២០២១

នៅទីផ្សារហ៊ុនសៀងហៃ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០១ ថ្លៃកៅស៊ូទិញលក់ តាមកិច្ចសន្យាសម្រាប់ខែឧសភា ឆ្នាំ២០២១ មានតម្លៃ១៣ ៧៣៥យ័ន/​តោន គឺបានធ្លាក់ចុះ ០,៤% បើធៀប​ទៅ​​​នឹងថ្លៃកៅស៊ូកាលពីដើមខែ​ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ដែលមានតម្លៃ ១៣ ៧៩៥យ័ន/តោន។ ទោះបីជាយ៉ាងណាក៏ដោយថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យាជាអប្បបរមា​បានកើនឡើងដល់ ១៤ ១៣៥ យ័ន/​​តោន​នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១  និង ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យាជាអតិបរមា​បានធ្លាក់​មក​នៅត្រឹម១៣ ២៦០យ័ន/តោន នៅថ្ងៃទី១៣ ខែ​មេសសា ឆ្នាំ​២០២១។ ថ្លៃកៅស៊ូជាមធ្យម​ប្រចាំ​ខែ​មេសា ឆ្នាំ២០២១ បានធ្លាក់ចុះមកត្រឹម ១៣ ៦៥៧ យ័ន/តោន បើធៀបនឹងខែមីនា ឆ្នាំ២០២១ ដែល​មាន​​តម្លៃ១៤ ៩១១យ័ន/តោន។​ (ក្រាហ្វិកទី១)

២.និន្នាការថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅបណ្តាទីផ្សារហ៊ុនសឹង្ហបុរីក្នុងអំឡុងខែមេសា ឆ្នាំ២០២១

នៅក្នុងអំឡុងថ្ងៃទី១-៣០ ខែមេសា ឆ្នាំ២០២១ ថ្លៃកៅស៊ូ TSR-20 ទិញលក់ តាមកិច្ចសន្យា​គិតជាមធ្យមនៅទីផ្សារហ៊ុនសឹង្ហបុរីសម្រាប់ ខែកក្កដា ឆ្នាំ២០២១ នឹងបង្ហាញនៅក្នុងក្រាហ្វិកទី២។ ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសឹង្ហបុរីមាននិន្នាការប្រហាក់ប្រហែល គ្នាទៅនឹងថ្លៃ​កៅស៊ូទិញលក់តាមកិច្ចសន្យា នៅទីផ្សារសៀងហៃ​ក្នុងកំឡុងពេលដូចគ្នានេះ។ ថ្លៃកៅស៊ូ TSR-20 ទិញលក់ តាម​​កិច្ច​សន្យានៅទីផ្សារហ៊ុនសឹង្ហបុរីគឺ ១,៦៨ដុល្លារ/គ.ក្រ នៅពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ គឺបាន​កើន​ឡើង ៣,១% បើធៀបនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ដែលមានតម្លៃ ១,៦៣ដុល្លារ/គ.ក្រ។ ចំណែក​ឯ ថ្លៃកៅស៊ូ TSR-20 ជាមធ្យមប្រចាំខែមេសា ឆ្នាំ២០២១ ស្មើនឹង ១,៦៤ដុល្លារ/គ.ក្រ។ (ក្រាហ្វិកទី២)

៣.និន្នាការថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅបណ្តាទីផ្សារហ៊ុនអូសាកាក្នុងអំឡុងខែមេសា ឆ្នាំ២០២១

ក្រាហ្វិកទី៣នឹងបង្ហាញពីនិន្នាការថ្លៃកៅស៊ូ RSS-3 ទិញលក់តាមកិច្ចសន្យា នៅក្នុងទីផ្សារ​ហ៊ុនអូសាកាសម្រាប់ខែសីហា ឆ្នាំ២០២១ ចាប់ពី ថ្ងៃទី១-៣០ ខែមេសា ឆ្នាំ២០២១។ ថ្លៃកៅ​ស៊ូ​ទិញលក់តាមកិច្ចសន្យានៅទីផ្សារ​ហ៊ុនអូសាកាមាននិន្នាការប្រហាក់ប្រហែលគ្នាទៅនឹង ថ្លៃកៅស៊ូ​ទិញ​លក់​តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃ។ ចំពោះថ្លៃកៅស៊ូ RSS-3 ទិញលក់តាមកិច្ចសន្យានៅដើមខែ​និងចុងខែមានការប្រែប្រួល តិចតួចបំផុត (នៅថ្ងៃទី១ ខែមេសា​ មានតម្លៃ ២៤៥យេន/គ.ក្រ និងនៅថ្ងៃ​ទី​៣០ ខែមេសា មានតម្លៃ ២៤៤យេន/គ.ក្រ)។ ថ្លៃកៅស៊ូ RSS-3 ជាមធ្យមប្រចាំខែមេសា ឆ្នា២០២១ គឺ​២៣៩យេន/ គ.ក្រ។(ក្រាហ្វិកទី៣)

ព័ត៌មានចុងក្រោយ