×
និន្នាការកៅស៊ូប្រចាំខែមីនា ឆ្នាំ២០២៣

និន្នាកាថ្លៃកៅស៊ូធម្មជាតិប្រចាំខែមីនា ឆ្នាំ២០២៣

១.និន្នាការថ្លៃកៅស៊ូធម្មជាតិនៅតាមបណ្តាទីផ្សារហ៊ុន (Futures Market)

ថ្លៃទិញលក់កៅស៊ូតាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃ អូសាកា និងសឹង្ហបុរីបានបង្ហាញពី​និន្នា​ការធ្លាក់ចុះក្នុងអំឡុងខែមីនា ឆ្នាំ២០២៣នេះ។ ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃគិតជាមធ្យមក្នុងរង្វង់១២ ០២៦យ័ន/តោនបានធ្លាក់ចុះ ធៀបនឹងខែកុម្ភៈ ដែលមានតម្លៃ១២ ៦៣៥យ័ន/តោន។

យោងតាមរបាយការណ៍ទីផ្សារហ៊ុនកៅស៊ូប្រចាំសប្តាហ៍របស់ប្រទេសជប៉ុនបានឲ្យដឹងថា ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនពិភព- លោកបានធ្លាក់ចុះយ៉ាងគំហុកនៅតាមបណ្តាទីផ្សារហ៊ុនសំខាន់ៗក្នុងរយៈពេល២សប្តាហ៍ បន្ទាប់ពីថ្លៃកៅស៊ូបានកើនឡើងខ្ពស់ក្នុងសប្តាហ៍ ទី១។ ថ្លៃកៅស៊ូទិញលក់​តាម​កិច្ច​សន្យានៅទីផ្សារហ៊ុនបានធ្លាក់ចុះខ្លាំងក្នុងរយៈពេល៤ខែកន្លងមកនេះ​ ដោយសារតែការធ្វើ​ពាណិជ្ជកម្ម​ទទួលឥទ្ធិពលពីការទូទាត់មានរយៈពេលយូរនិងការឈប់បញ្ជារទិញ។ ភាពច្របូកច្របល់ក្នុងវិស័យ​ធនាគារ​​បានបង្កើតដោយធនាគារ Silicon Valley និង Signature ក្នុងសហរដ្ឋអាម៉េរិកនិងបន្តរាលដាលដល់ធនាគារស្វីស វិបត្តិឥណទាន និងកំណើននៃឱនភាពសេដ្ឋកិច្ចដែលជាកត្តាជះឥទ្ធិពលដល់ថ្លៃទំនិញពាណិជ្ជកម្ម។

ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យាទៅទីផ្សារហ៊ុនអូសាកាបានធ្លាក់ចុះ ៤,៩% ខណពេលដែលថ្លៃកៅស៊ូ​នៅទីផ្សារហ៊ុនសៀងហៃធ្លាក់ចុះត្រឹម ៣,៦%។ទោះបីជា ភាពវិជ្ជមាននៃសូចនាករសេដ្ឋកិច្ចបានបង្ហាញពីការងើបឡើងវិញនៃសេដ្ឋកិច្ចចិនក៏ដោយ ប៉ុន្តែរំញោចទីផ្សារបែរជាធ្លាក់ចុះ ដោយសារតែវិស័យធនាគាររបស់សហរដ្ឋអាម៉េ​រិកគ្មានស្ថេរភាព​គិតចាប់ពីដើមខែមីនានិងបន្តដល់វិបត្តិឥណទាននៅធនាគារស្វីស។ ម៉្យាងវិញទៀតកត្តាអស្ថេរភាពផ្នែកហរិញ្ញវត្ថុសកលលោក ជាពិសេសបន្ទាប់ពីធនគារកណ្តាលសហរដ្ឋអាមេរិកបានបង្កើនអត្រាការប្រាក់ដល់ ៤,៧៥% -៥% នៅចុងខែមីនានេះ និងបានបញ្ជាក់ច្បាស់អំពីវិបត្តិធនាគារ។

ក្រាហ្វិកទី១៖ និន្នាការថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃសម្រាប់ខែឧសភា ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២៣

 

សន្និធិកៅស៊ូប្រចាំសប្តាហ៍នៅក្នុងទីផ្សារហ៊ុនសៀងហៃក្នុងអំឡុងខែមីនា ឆ្នា២០២៣នេះ បានកើនឡើងដល់១៩៧ ៧៨៣តោន បើធៀបនឹងខែកុម្ភៈ ឆ្នាំ២០២៣ សន្និធិកៅស៊ូមានត្រឹមតែ១៩៦ ៤៧៨តោន។

ក្រាហ្វិកទី២៖ សនិ្នធិកៅស៊ូប្រចាំសប្តាហ៍នៅទីផ្សារហ៊ុនសៀងហៃក្នុងអំឡុងខែមីនា ឆ្នាំ២០២៣

 

ក្រាហ្វិកទី៣៖ ការប្រៀបធៀបសនិ្នធិកៅស៊ូនៅទីផ្សារហ៊ុនសៀងហៃក្នុងអំឡុងខែកុម្ភៈ និងមីនា ឆ្នាំ២០២៣

 

ក្នុងអំឡុងខែមីនា ឆ្នាំ២០២៣នេះ ថ្លៃកៅស៊ូ TSR-20 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសឹង្ហបុរីសម្រាប់ខែមិថុនាគិតជាមធ្យម បានធ្លាក់ចុះមកត្រឹម១,៣៧$/គ.ក្រ បើធៀបនឹងខែកុម្ភៈ ថ្លៃកៅស៊ូ TSR-20 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសឹង្ហបុរីសម្រាប់ខែឧសភាគិតជាមធ្យម១,៤១$/គ.ក្រ។

ក្រាហ្វិកទី៤៖ ថ្លៃកៅស៊ូ TSR-20 ទិញលក់តាមកិច្ចសន្យាសម្រាប់ខែមិថុនាឆ្នាំ២០២៣ នៅទីផ្សារហ៊ុនសឹង្ហបុរី

 

ក្នុងអំឡុងខែមីនា ឆ្នាំ២០២៣នេះ ថ្លៃកៅស៊ូដុំ RSS-3 ទិញលក់តាមកិច្ចសន្យាសម្រាប់ខែសីហានៅទីផ្សារហ៊ុនអូសាកាមាននិន្នាការប្រហាក់ប្រហែលនឹងទីផ្សារហ៊ុនសៀងហៃនិងសឹង្ហបុរី។ ថ្លៃកៅស៊ូដុំ RSS-3 ទិញលក់តាមកិច្ចសន្យាសម្រាប់ខែសីហានៅទីផ្សារហ៊ុនអូសាកាគិតជាមធ្យម២១៥,១យ៉េន/គ.ក្រ បានធ្លាក់ចុះ ធៀបនឹងខែកុម្ភៈ ថ្លៃកៅស៊ូដុំ RSS-3 ទិញលក់តាមកិច្ចសន្យាសម្រាប់ខែកក្កដាគិតជាមធ្យម ២២៣,៩ យ៉េន/គ.ក្រ។ ប៉ុន្តែ សន្ទស្សន៍ឧស្សាហកម្មនៅក្នុងប្រទេសជប៉ុនបានកើនឡើងប្រសើរដល់ ៤៨,៦% ក្នុងខែមីនានេះ បើធៀបនឹងខែកុម្ភៈមានកម្រិតត្រឹមតែ ៤៧,៧%។

ក្រាហ្វិកទី៥៖ ថ្លៃកៅស៊ូដុំ RSS-3 ទិញលក់តាមកិច្ចសន្យាសម្រាប់ខែសីហានៅទីផ្សារហ៊ុនអូសាកា ក្នុងអំឡុងខែមីនា ឆ្នាំ២០២៣

 

២.និន្នាការថ្លៃកៅស៊ូធម្មជាតិនៅតាមបណ្តាទីផ្សារទិញលក់ភ្លាមៗ (Physical Market)

ថ្លៃកៅស៊ូដុំនៅទីផ្សារម៉ាឡេស៊ូនិងថៃក្នុងអំឡុងខែមីនា ឆ្នាំ២០២៣នេះ បានបង្ហាញពីនិន្នាការធ្លាក់ចុះគួរឲ្យកត់សម្គាល់។

នៅទីផ្សារគួឡាឡាំពួរថ្លៃកៅស៊ូ SMR-20 ទិញលក់ភ្លាមៗបានធ្លាក់ចុះមកត្រឹម១,៣៥$/គ.ក្រ បើធៀបនឹងខែកុម្ភៈ ថ្លៃកៅស៊ូ SMR-20 គិតជាមធ្យម ១,៤$/គ.ក្រ។ ចំពោះនៅទីផ្សារបាងកក ថ្លៃកៅស៊ូ STR-20 ទិញលក់ភ្លាមៗបានធ្លាក់ចុះ ១,៤១$/គ.ក្រ បើធៀបនឹងខែកុម្ភៈ ថ្លៃកៅស៊ូ STR-20 គិតជាមធ្យម ១,៤៥$/ គ.ក្រ។

តារាងទី១៖ ថ្លៃកៅស៊ូដុំទិញលក់ភ្លាមៗនៅទីផ្សារគួឡាឡាំពួរនិងបាងកក ក្នុងអំឡុងខែមីនា ឆ្នាំ២០២៣

ខែ

ថ្លៃកៅស៊ូដុំគិតជាមធ្យម ($/គ.ក្រ)

កុម្ភៈ ២០២៣

មីនា ២០២៣

SMR-20

១,៤

១,៣៥

STR-20

១,៤៥

១,៤១

 

ក្រាហ្វិកទី៦៖ ថ្លៃកៅស៊ូ SMR-20 និង STR-20 ទិញលក់ភ្លាមៗក្នុងអំឡុងខែមីនា ឆ្នាំ២០២៣

ថ្លៃកៅស៊ូសន្លឹកទិញលក់ភ្លាមៗនៅទីផ្សារកូតូយ៉ាមនិងទីផ្សារបាងកកក្នុងអំឡុងខែកមីនា ឆ្នាំ២០២៣ មាននិន្នាការស្ទើរតែដូចគ្នា។ នៅទីផ្សារបាងកកថ្លៃកៅស៊ូសន្លឹក RSS-3 ទិញលក់ភ្លាមៗគិតជាមធ្យម ១,៧៣$/គ.ក្រ មិនមានការប្រែប្រួល បើធៀបនឹងខែកុម្ភៈ ខណៈពេលដែលថ្លៃកៅស៊ូសន្លឹក RSS-4 ទិញ លក់ភ្លាមៗ គិតជាមធ្យម ១,៧៧$/គ.ក្រ កើនឡើង ២,៣% បើធៀបនឹងខែកុម្ភៈ ថ្លៃកៅស៊ូ RSS-4 គិតជា មធ្យម ១,៧៣$/គ.ក្រ។

តារាងទី២៖ ថ្លៃកៅស៊ូសន្លឹកទិញលក់ភ្លាមៗនៅទីផ្សារបាងកកនិងកូតូយ៉ាមនៅអំឡុងខែមីនា ឆ្នាំ២០២៣

ខែ

ថ្លៃកៅស៊ូសន្លឹកគិតជាមធ្យម ($/គ.ក្រ)

កុម្ភៈ ២០២៣

មីនា ២០២៣

RSS-3 (បាងកក)

១,៧៣

១,៧៣

RSS-4 (កូតូយ៉ាម)

១,៧៣

១,៧៧

 

ក្រាហ្វិកទី៧៖ ថ្លៃកៅស៊ូសន្លឹក RSS-3 នៅទីផ្សារបាងកក និងកៅស៊ូសន្លឹក RSS-4 នៅទីផ្សារកូតូយ៉ាមក្នុងអំឡុងខែមីនា ឆ្នាំ២០២៣

ក្នុងអំឡុងខែមីនា ឆ្នាំ២០២៣នេះ និន្នាការថ្លៃទឹកជ័រខាប់ (Latex 60%) បានបង្ហាញនិន្នាការដូច​នឹង​ថ្លៃ​កៅស៊ូដុំផងដែរ។ ថ្លៃទឹកជ័រខាប់ទិញលក់ភា្លមៗគិតជាមធ្យម១,២០$/តោន ធា្លក់ចុះ ៤,៨% បើធៀបនឹង​​​ ខែកុម្ភៈ។

ខែ

ថ្លៃទឹកជ័រខាប់គិតជាមធ្យម ($/គ.ក្រ)

កុម្ភៈ ២០២៣

កុម្ភៈ ២០២៣

ទឹកជ័រខាប់

១,២៦

១,២០

 

ក្រាហ្វិកទី៨៖ ថ្លៃទឹកជ័រខាប់ទិញលក់ភ្លាមៗនៅទីផ្សារគួឡាឡាំពួរក្នុងអំឡុងខែមីនា ឆ្នាំ២០២៣

ព័ត៌មានចុងក្រោយ