×
ការនាំចេញកៅស៊ូរបស់ប្រទេសមីយ៉ាន់ម៉ា ៧០% ទៅកាន់ទីផ្សារប្រទេសចិន

គិតត្រឹមដើមខែកុម្ភៈឆ្នាំនេះ ប្រទេស​មីយ៉ាន់​ម៉ាបាននាំចេញកៅស៊ូជាង២០ម៉ឺនតោន ទៅកាន់ទីផ្សារខាងក្រៅចាប់តាំងពីថ្ងៃទី១​ ខែមេសាឆ្នាំមុន។ ក្រៅពីប្រទេសចិន ប្រទេសមីយ៉ាន់ម៉ាក៏បាននាំចេញ​កៅស៊ូ​ទៅប្រទេសកូរ៉េខាងត្បូង ឥណ្ឌា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងជប៉ុនផងដែរ។

យោងតាមតួលេខផ្លូវការ​ដែលចេញ​ផ្សាយ​នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រទេស​មីយ៉ាន់ម៉ា​មានបំណងសម្រេចគោលដៅនាំចេញកៅស៊ូ ចំនួន៣០ម៉ីនតោន ។

យោងតាមមជ្ឈមណ្ឌលទំនិញ Mawlamyine បានឱ្យដឹងថានៅដើមខែមករាឆ្នាំនេះ ថ្លៃកៅស៊ូបាន​ឡើង០,៥៧$/ផោន និង ០,៥៨$/ផោន សម្រាប់ កៅស៊ូសន្លឹក RSS

មន្ត្រី​នៃ​សមាគម​អ្នក​ផលិត​និង​អ្នក​ដាំ​កៅស៊ូ​មីយ៉ាន់ម៉ា​បានឲ្យដឹង​ថា ​តម្លៃ​លក់កៅស៊ូ​បាន​កើន​ឡើងពី០,៦៤ - ០,៦៧$/ផោន ។ ទន្ទឹមនឹងនោះ ថ្លៃលក់កៅស៊ូនៅក្នុងទីផ្សារអន្តរជាតិមានតម្លៃប្រហែល១ ៧០០ដុល្លារអាមេរិក/តោន។

ទោះជាយ៉ាងណាក៏ដោយ ថ្លៃកៅស៊ូបច្ចុប្បន្ន​មិនបានឡើងដល់តម្លៃកំណត់ត្រាលើសពី០,៧៦$/​ផោន នៃរដូវចៀរកៅស៊ូក្នុងសប្តាហ៍ទីបីនៃខែកញ្ញា ឆ្នាំ២០២២នោះទេ។

កៅស៊ូ​ត្រូវ​បាន​​ផលិត​ជា​ទូទៅ​នៅ​រដ្ឋ Mon របស់ប្រទេស​មីយ៉ាន់ម៉ា បន្ទាប់​មក​នៅ​តំបន់ Tanin-thayi និង​រដ្ឋ Kayin។ វាត្រូវបានរកឃើញផងដែរនៅក្នុងតំបន់ Bago, Ayeyarwady និង Yangon, ក្នុងរដ្ឋ Shan និងរដ្ឋ Kachin

ប្រទេសមីយ៉ាន់ម៉ាមានកៅស៊ូចំនួន១,៦៤ លានហិចតានៅទូទាំងប្រទេស។ កៅស៊ូប្រហែល៤០ម៉ីនតោនទំនងជាត្រូវបានផលិតនៅឆ្នាំនេះ។ វិស័យ​កៅស៊ូ​ដែលអាចរកប្រាក់ចំណេញ​នេះ​ នឹងបង្កើត​ចំណូល​ក្រៅប្រទេស​ជា​រៀង​រាល់​ឆ្នាំ។

តម្រូវការកៅស៊ូពិភពលោកនិងការផ្គត់ផ្គង់ទីផ្សារកៅស៊ូ ព្រមទាំងផលិតកម្មកៅស៊ូរបស់អាស៊ីអាគ្នេយ៍គឺមានទំនាក់ទំនងគ្នាយ៉ាងខ្លាំង ជាមួយនឹង ស្ថានភាពថ្លៃកៅស៊ូរបស់ប្រទេសមីយ៉ាន់ម៉ា៕

ព័ត៌មានចុងក្រោយ