ការពិនិត្យមើលនិន្នការទីផ្សារកៅស៊ូធម្មជាតិនៅក្នុងពាក់កណ្តាលចុងខែមករា ឆ្នាំ២០២៣
១.ការប្រៀបធៀបថ្លៃកៅស៊ូធម្មជាតិគិតជាមធ្យមនៅតាមបណ្តាទីផ្សារសំខាន់ៗដូចជា ទីផ្សាទិញលក់តាមកិច្ចសន្យា (Futures markets) និងទីផ្សារទិញលក់ភ្លាមៗ (Physical markets) ក្នុងអំឡុងពេលពាក់កណ្តាលចុងខែមករា ឆ្នាំ២០២៣ ត្រូវបានបង្ហាញនៅក្នុងតារាងទី១ខាងក្រោម។ និន្នាការថ្លៃកៅស៊ូប្រចាំថ្ងៃក្នុងទីផ្សារទិញលក់ភ្លាមនិងទីផ្សារទិញលក់តាមកិច្ចសន្យាសំខាន់ៗ ក៏មានផ្តល់ជូនបន្ថែមនៅក្នុង ក្រាហ្វិកក្នុងឧបសម្ព័ន្ធផងដែរ។
តារាងទី១៖ ថ្លៃកៅស៊ូធម្មជាតិក្នុងអំឡុងពាក់កណ្តាលចុងខែមករា ឆ្នាំ២០២៣ នៅ ទីផ្សារទិញលក់ភ្លាមៗនិងទីផ្សារទិញលក់តាមកិច្ចសន្យានៅតំបន់អាស៊ី
ទីផ្សារទិញលក់ភា្លមៗ |
ថ្លៃមធ្យម |
% បម្រែបម្រួល |
ក្រាហ្វិកថ្លៃ |
|
ពាក់កណ្តាលដើមខែមករា ២៣ |
ពាក់កណ្តាលចុងខែមករា ២៣ |
|||
STR 20, FOB បាងកក ($/100kg) |
143.49 |
149.40 |
4.2 |
ក្រាហ្វីកទី១ |
SMR 20, FOB គួរឡាឡាំពួរ ($/100kg) |
134.83 |
144.16 |
6.92 |
|
RSS 3, FOB បាងកក ($/100kg) |
166.99 |
180.71 |
8.22 |
ក្រាហ្វីកទី២ |
RSS 4 កូតូយ៉ាម ($/100kg) |
168.17 |
173.56 |
3.21 |
|
ទឹកជ័រ ៦០% គួរឡាឡាំពួរ ($/100kg) |
110.29 |
125.06 |
13.39 |
ក្រាហ្វីកទី៣ |
ទឹកជ័រ ៦០% បាងកក ($/100kg) |
108.20 |
120.36 |
11.24 |
|
ទីផ្សារទិញលក់តាមកិច្ចសន្យា |
|
|
|
|
ទីផ្សារហ៊ុនសៀងហៃ (ផុតខែកញ្ញា ២២) (យ័ន/តោន) |
1 2948.33 |
1 3270 |
2.48 |
ក្រាហ្វីកទី៤ |
ទីផ្សារហ៊ុន SICOM (TSR 20, $/100kg) |
136.43 |
145.93 |
6.96 |
ក្រាហ្វីកទី៥ |
ទីផ្សារហ៊ុន OSAKA (RSS 3 យេន/គ.ក្រ) |
222.84 |
229.98 |
3.20 |
ក្រាហ្វីកទី៦ |
២.នៅក្នុងទីផ្សារទិញលក់កៅស៊ូភ្លាមៗក៏ដូចជានៅក្នុងទីផ្សារទិញលក់តាមកិច្ចសន្យា ថ្លៃកៅស៊ូគិតជាមធ្យមបានកើនឡើងក្នុងអំឡុងពេលពាក់កណ្តាលចុងខែមករា ឆ្នាំ២០២៣នេះ ធៀបនឹងពាក់កណ្តាលដើមខែមករា ឆ្នាំ២០២៣។
៣.ថ្លៃទឹកជ័រខាប់ (Latex 60%) គិតជាមធ្យមនៅក្នុងទីផ្សារកៅស៊ូទិញលក់ភ្លាមៗបានកើនឡើងខ្ពស់បំផុតក្នុងអំឡុងពាក់កណ្តាលចុងខែមករា ឆ្នាំ២០២៣ នៅក្នុងក្រុងកូឡាឡាំពួរ។
៤. កំណើននៃថ្លៃកៅស៊ូនេះត្រូវបានគាំទ្រមួយផ្នែកពីការរអាក់រអួលនៃផលិតកម្មកៅស៊ូធម្មជាតិ ដោយសារមានភ្លៀងធ្លាក់នៅក្នុងប្រទេសផលិតកៅស៊ូមួយចំនួនដូចជានៅក្នុងប្រទេសថៃនិងប្រទេសម៉ាឡេស៊ី។
៥. ចំពោះកៅស៊ូសន្លឹក (RSS) បានឃើញថា ថ្លៃកៅស៊ូ RSS 3 គិតជាមធ្យមនៅក្នុងទីផ្សារទីក្រុងបាងកកបានកើនឡើង ៨% ធៀបនឹងពាក់កណ្តាលដើមខែមករា ឆ្នាំ២០២៣។ ក្នុងចន្លោះពេលថ្ងៃទី១៩-៣១ ខែមករា ឆ្នាំ២០២៣ ថ្លៃកៅស៊ូ RSS 4 គឺស្ថិតនៅទាបជាងថ្លៃកៅស៊ូ RSS 3។ ព្រឹត្តិការណ៍នេះគឺកើតលើកដំបូងចាប់តាំងពីខែមេសា ឆ្នាំ២០២២មកម្ល៉េះ ដែលថ្លៃកៅស៊ូនៅប្រទេសឥណ្ឌាបានធ្លាក់មកនៅក្រោមថ្លៃនៅក្នុងប្រទេសថៃវិញ។
៦.នៅក្នុងទីផ្សារទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃ បានបង្ហាញពីកំណើនខ្ពស់បំផុតនៅក្នុងពាក់កណ្តាលចុងខែមករា ឆ្នាំ២០២៣ ធៀបនឹងពាក់កណ្តាលដើមខែមករា ឆ្នាំ២០២៣។
៧. ដោយសារតែមានក្តីរំពឹងទុកពីកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសចិន ខណៈពេលដែលការធ្លាក់ចុះនៃតម្លៃប្រាក់យ៉េនជប៉ុនបានធ្វើឱ្យថ្លៃកៅស៊ូនៅក្នុងទីផ្សារហ៊ុនអូសាកាបានកើនឡើងក្នុងអំឡុងពាក់កណ្តាលចុងខែមករា ឆ្នាំ២០២៣។ ទីផ្សារកៅស៊ូទិញលក់តាមកិច្ចសន្យានៅអូសាកាបានកើនឡើងនៅថ្ងៃទី២៧ ខែ មករា ឆ្នាំ២០២៣ ដល់កម្រិតមួយខ្ពស់បំផុតក្នុងរយៈពេលបីខែមកនេះ។
៨.ទីផ្សារទិញលក់តាមកិច្ចសន្យានៅសៀងហៃបានបិទទ្វារសម្រាប់ថ្ងៃទី២១-២៩ ខែមករា ឆ្នាំ២០២៣ ដោយសារតែជាថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិន។
៩. អំឡុងពាក់កណ្តាលចុងខែមករា ឆ្នាំ២០២៣ ទាំងរូបិយប័ណ្ណរបស់ប្រទេសម៉ាឡេស៊ី (រីងហ្គីត) និងប្រាក់បាតថៃមាននិន្នាការថ្លៃកើនឡើង។
១០. តម្លៃប្រេងឆៅបានកើនឡើងក្នុងអំឡុងពាក់កណ្តាលចុងខែមករា ឆ្នាំ២០២៣នេះ។
១១. ថ្លៃកៅស៊ូ SMR 20 នៅទីផ្សារម៉ាឡេស៊ីបានមានសន្ទុះកើនឡើងរបស់ខ្លួន និងឱ្យឈានដល់កម្រិតខ្ពស់បំផុតនៅថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២៣ គិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០២២។
១២.ទាំងនៅក្នុងទីផ្សារទីក្រុងគួឡាឡាំពួនិងទីផ្សារក្រុងបាងកក ថ្លៃកៅស៊ូដុំក្នុងអំឡុងពាក់កណ្តាលចុងខែមករា ឆ្នាំ២០២៣ មាននិន្នាការកើនឡើង។
១៣. ថ្លៃដុំ STR 20 និង SMR 20 គិតជាមធ្យមបានកើនឡើងចំនួន ៤,១២% និង ៦,៩២% នៅក្នុងទីផ្សារបាងកកនិងទីផ្សារគួឡាឡាំពួរ តាមលំដាប់រៀងគ្នាក្នុងអំឡុងពេលពាក់កណ្តាលចុងខែមករា ឆ្នាំ២០២៣ បើធៀបនឹងពាក់កណ្តាលដំបូងនៃខែមករា ឆ្នាំ២០២៣ដដែលនេះ ។
១៤. និន្នាការថ្លៃកៅស៊ូប្រភេទ STR 20 និង SMR 20 ប្រចាំថ្ងៃនៅក្នុងទីផ្សារបាងកកនិងគួឡាឡាំពួរនៅក្នុងពាក់កណ្តាលចុងខែមករា ឆ្នាំ ២០២៣ ត្រូវបានផ្តល់ជូនក្នុងក្រាហ្វិកទី១ខាងក្រោម។
ក្រាហ្វិកទី១៖ ថ្លៃកៅស៊ូ STR 20 និង SMR 20 ប្រចាំថ្ងៃ នៅទីផ្សារបាងកកនិងគួឡាឡាំពួរក្នុងអំខែមករា ឆ្នាំ២០២៣
១៥. ចំពោះកៅស៊ូសន្លឹកសម្ងួតដោយផ្សែង (Ribbed Smoked Sheets - RSS) នៅទីផ្សារបាងកកថ្លៃគិតជាមធ្យមសម្រាប់កៅស៊ូ RSS 3 បានកើនឡើងចំនួន ៨,២២% និងនៅទីផ្សារកូតូយ៉ាមវិញ ថ្លៃកៅស៊ូ RSS 4 បានកើនឡើងចំនួន ៣,២១% នៅក្នុងពាក់កណ្តាលចុងខែមករា ឆ្នាំ២០២៣ បើធៀបនឹងពាក់កណ្តាល ដើមខែមករា ឆ្នាំ២០២៣កន្លងទៅ។
១៦. កៅស៊ូធម្មជាតិនៅតែរក្សាតម្លៃខ្ពស់នៅក្នុងទីផ្សារសំខាន់ៗក្នុងរដ្ឋ Kerala ប្រទេសឥណ្ឌាបានកើនឡើង ដោយសារតែចំនួនប្រតិបត្តិការ ជួញដូរមានតិច ព្រោះតែការផ្គត់ផ្គង់កៅស៊ូធ្លាក់ចុះទាប។
ក្រាហ្វិកទី២៖ និន្នាការថ្លៃប្រចាំថ្ងៃរបស់កៅស៊ូសន្លឹក RSS 3 និង RSS 4 រៀងគ្នានៅទីផ្សារក្រុងបាងកកនិងកូតូយ៉ាម ក្នុងអំឡុងពាក់កណ្តាលចុងខែមករា ឆ្នាំ២០២៣
១៧. តម្លៃទឹកជ័រខាប់ក៏មាននិន្នាការកើនឡើងដូចគ្នានៅក្នុងពាក់កណ្តាលចុងខែមករា ឆ្នាំ២០២៣ ធៀបនឹងពាក់កណ្តាលដើមខែមករា ឆ្នាំ២០២៣កន្លងមក។ ថ្លៃទឹកជ័រជខាប់គិតជាមធ្យមបានបង្ហាញការកើនឡើងចំនួន ១៣,៣៩% នៅទីផ្សារគួឡាឡាំពួរនិងចំនួន ១១,២៤% នៅទីផ្សារបាងកក។
ក្រាហ្វិកទី៣៖ និន្នាការថ្លៃទឹកជ័រខាប់នៅគួឡាឡាំពួរ និងទីផ្សារបាងកក FOB ក្នុងពាក់កណ្តាលចុងខែមករា ឆ្នាំ២០២៣
១៨. ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀហហៃសម្រាប់ខែឧសភា ឆ្នាំ២០២៣ បានកើនឡើងចំនួន ២,៤៨% ក្នុងអំឡុងពាក់កណ្តាលចុងខែមករា ឆ្នាំ២០២៣ ធៀបនឹងពាក់កណ្តាលដើមខែមករា ឆ្នាំ២០២៣កន្លងទៅ។
ក្រាហ្វិកទី៤៖ និន្នាការថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃ ក្នុងអំឡុងពាក់កណ្តាលចុងខែមករា ឆ្នាំ ២០២៣
១៩. ថ្លៃកៅស៊ូ TSR 20 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសឹង្ហបូរីបានកើនឡើងចំនួន ៦,៩៦% ក្នុងអំឡុងពាក់កណ្តាលចុងខែមករា ឆ្នាំ២០២៣ បើធៀបទៅនឹងពាក់កណ្តាលដើមខែមករា ឆ្នាំ២០២៣កន្លងមក ។
ក្រាហ្វិកទី៥៖ និន្នាការថ្លៃកៅស៊ូ TSR 20 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុន សៀងហៃក្នុងអំឡុងពាក់កណ្តាលចុងខែមករា ឆ្នាំ២០២៣
២០.ថ្លៃកៅស៊ូប្រភេទ RSS 3 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនអូសាកាបានកើនឡើងចំនួន ៣,២០% ក្នុងអំឡុងពេលពាក់កណ្តាលចុងខែមករា ឆ្នាំ២០២៣ បើធៀបនឹងពាក់កណ្តាលដើមខែមករា ឆ្នាំ២០២៣។
ក្រាហ្វិកទី៦៖ និន្នាការថ្លៃកៅស៊ូប្រភេទ RSS 3 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនអូសាកា ក្នុងអំឡុងពាក់កណ្តាលចុងខែមករា ឆ្នាំ២០២៣
២១. ក្នុងអំឡុងពាក់កណ្តាលចុងខែមករា ឆ្នាំ២០២៣ ប្រាក់យ៉េនរបស់ជប៉ុនបានធ្លាក់ចុះដូចបានបង្ហាញក្នុងក្រាហ្វិកខាងក្រោម ស្តីពីដំណើរវិវត្តន៍នៃប្រាក់យ៉េនជប៉ុនធៀបនឹងប្រាក់ដុល្លារសហរដ្ឋអាមេរិក។
ក្រាហ្វិកទី៧៖ ភាពរឹងម៉ាំនៃប្រាក់យ៉េនជប៉ុនធៀបនឹងប្រាក់ដុល្លារសហរដ្ឋអាមេរិក
២២. ចំពោះភាពរឹងមាំនៃប្រាក់បាតថៃនិងប្រាក់រីងហ្គីតម៉ាឡេស៊ីក្នុងអំឡុងពាក់កណ្តាលទី២នៃខែមករា ឆ្នាំ២០២៣ បានបង្ហាញក្នុងក្រាហ្វិកទី៨ និង៩ រៀងគ្នា។
ក្រាហ្វិកទី៨៖ ភាពរឹងម៉ាំនៃប្រាក់បាតធៀបនឹងប្រាក់ដុល្លារសហរដ្ឋអាម៉េរិក
ក្រាហ្វិកទី៩៖ ភាពរឹងម៉ាំនៃប្រាក់រីងហ្គីតធៀបនឹងប្រាក់ដុល្លារសហរដ្ឋអាម៉េរិក
២៣. តម្លៃប្រេងឆៅបានកើនឡើងពី ៨២,៦៥USD/បារ៉ែល នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ទៅដល់ ៨៣,៤២USD/បារ៉ែល នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ (កើនឡើង ០,៩៣%)។
ក្រាហ្វិកទី១០៖ និន្នាការតម្លៃប្រេងឆៅប្រចាំថ្ងៃ ក្នុងអំឡុងពាក់កណ្តាលចុងខែមករា ឆ្នាំ២០២៣
២៤. កត្តាជះឥទ្ធិពលដល់ទីផ្សារកៅស៊ូវិជ្ជមានក្នុងអំឡុងខែមករា ឆ្នាំ២០២៣ គឺគាំទ្រពីការបើកសេដ្ឋកិច្ចប្រទេសចិនភ្លាមៗ រួមទាំងការរំពឹងទុកចំពោះកំណើនសេដ្ឋកិច្ចពិភពលោក។ល។
២៥. រដូវផ្អាកផលិតកម្មកៅស៊ូក៏ខិតជិតមកដល់ ខណៈពេលដែលទស្សនវិស័យសេដ្ឋកិច្ចពិភពលោក (World Economic Outlook - WEO) ត្រូវបាននិទស្សន៍ដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បង្ហាញថា កំណើនសេដ្ឋកិច្ចសកលនឹងត្រូវធ្លាក់ចុះពីការប៉ាន់ប្រមាណ ៣,៤% ក្នុងឆ្នាំ២០២២ មកត្រឹម ២,៩% នៅឆ្នាំ២០២៣ បន្ទាប់មកកើនឡើងវិញដល់ ៣,១% នៅក្នុងឆ្នាំ២០២៤។ ទោះជាយ៉ាងណាក៏ដោយកំណើនដែលរំពឹងទុកនេះគឺមានកំរិតខ្ពស់ជាងពីការព្យាករណ៍របស់ធនាគារពិភពលោក (World Bank) សម្រាប់ឆ្នាំ២០២៣ (១,៧%)។ ការព្យាករណ៍សម្រាប់ឆ្នាំ២០២៣ របស់ IMF គឺមានកំរិត ០,២% ខ្ពស់ជាងការព្យាករណ៍កាលពីខែតុលា ឆ្នាំ២០២២។ កសិករកៅស៊ូគ្រួសារនៅក្នុងប្រទេសផលិតកៅស៊ូភាគច្រើនបានបញ្ឈប់ការចៀរជ័រកៅស៊ូរបស់ខ្លួនជាបណ្ដោះអាសន្នក្នុងអំឡុងខែកុម្ភៈ រហូតដល់ខែមេសាជារៀងរាល់ឆ្នាំ ដោយសារតែពេលវេលានេះជាសិសិររដូវប្រចាំឆ្នាំសម្រាប់ដើមកៅស៊ូ៕