កៅស៊ូធម្មជាតិគឺជាទំនិញដ៏សំខាន់ដែលប្រើក្នុងសំបកកង់ មុខទំនិញជ័រ និងផលិតផលផ្សេងៗទៀត។ នៅឆ្នាំ២០២១ ការផ្គត់ផ្គង់កៅស៊ូធម្មជាតិ ពិភពលោកមានប្រមាណ១៣,៨លានតោន ខណៈដែលតម្រូវការកៅស៊ូពិភពលោកមានប្រមាណ១៣,៦លានតោន។ ទោះជាយ៉ាងណាក៏ ដោយការស្រាវជ្រាវទីផ្សារនិងព័ត៌មានបានមកពីប្រភពដែលអាចទុកចិត្តបានបង្ហាញថាអត្រាកំណើនប្រចាំឆ្នាំសមាស (CAGR: Compound annual growth rate) នៃតម្រូវការពិភពលោកគឺ ៣% សម្រាប់ឆ្នាំ២០២១ ដល់ឆ្នាំ២០២៥។ នៅឆ្នាំ២០២៥ ផលិតកម្មកៅស៊ូធម្មជាតិត្រូវបានព្យាករថានឹងឈានដល់បរិមាណប្រហែល១៥,៥លានតោន។
ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ ទីផ្សារកៅស៊ូធម្មជាតិឃើញថា មានកត្តាកំណើនខ្វះខាតយ៉ាងខ្លាំង ដោយសារតែការលក់រថយន្តនិងសំបក កង់ធ្លាក់ចុះ។ ការលំបាកក្នុងប្រតិបត្តិការរថយន្តនិងសំបកកង់សំខាន់ៗ ថ្លៃប្រេងធ្លាក់ចុះនិងសន្ទុះនៃការទិញ ដោយសារ COVID-19 សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក-ចិន និងអថេរនៃម៉ាក្រូសេដ្ឋកិច្ចផ្សេងទៀតបានធ្វើឲ្យតម្រូវការកៅស៊ូធ្លាក់ចុះយ៉ាងខ្លាំងក្នុងឆ្នាំ២០២០។
ដោយសារតែការកើនឡើងនៅក្នុងតំបន់ផ្តល់ផល និងទិន្នផលជាមធ្យមនៅតាមបណ្តាប្រទេសផលិតធំៗដូចជា ប្រទេសថៃ ម៉ាឡេស៊ី ឥណ្ឌាដែល ស្ថិតនៅក្នុងទ្វីបអាស៊ីនិងជាអ្នកផ្គត់ផ្គង់កៅស៊ូធម្មជាតិដ៏សំខាន់។ ប្រទេសផលិតកៅស៊ូធម្មជាតិដែលកំពុងរីកចម្រើនដូចជាប្រទេសកូតឌីវ័រ កម្ពុជា និងប្រទេសផ្សេងៗទៀតទំនងជាប្រឈមមុខនឹងការប្រកួតប្រជែងនាពេលអនាគ។
ជាប្រវត្តិសាស្ត្រទីផ្សារកៅស៊ូធម្មជាតិមាននិន្នាការធ្លាក់ចុះចាប់ពីឆ្នាំ២០១៤ ដល់ដើមឆ្នាំ២០១៦ ដោយសារតែតម្រូវការកៅស៊ូធ្លាក់ចុះពីអ្នកប្រើប្រាស់ធំៗដូចជាប្រទេសចិន សហរដ្ឋអាម៉េរិក និងប្រទេសដទៃទៀត។ ទីផ្សារក៏បានជួបប្រទះនឹងការខ្វះខាតកាតាលីករជំរុញយ៉ាងខ្លាំងចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០១៩ គឺការលក់រថយន្តនិងសំបកកង់បានធ្លាក់ចុះ។ ជាងនេះទៅទៀតផលប៉ះពាល់នៃពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិកនិងចិនបានរារាំងដល់កំណើនទីផ្សារក្នុងឆ្នាំ២០២១ ជាពិសេសផលិតផលសម្រេចពីកៅស៊ូនិងសកម្មភាពផ្នែកលំហូរខាងក្រោមបានផ្អាក់ដំណើរការក៏បានធ្លាក់ចុះផងដែរ បណ្តាលមកពី COVID-19 និងការធ្លាក់ចុះតម្លៃប្រេងឆៅ។
ចំណាត់ថ្នាក់ជ័រកៅស៊ូសម្រាប់បម្រើផលិតកម្មស្រោមដៃ ស្រោមអនាម័យ និងផលិតផលផ្សេងទៀត ឃើញមានការកើនឡើងតម្រូវការ ជាពិសេសក្នុងអំឡុងពេលមានការរីករាលដាលកូវីដដែលផ្តល់ឱ្យប្រទេសម៉ាឡេស៊ីមានភាពប្រសើរឡើងវិញ។ ការងើបឡើងវិញដែលបានព្យាករនៅក្នុងវិស័យរថយន្តនិងសំបកកង់ វិស័យវេជ្ជសាស្ត្រ ស្រោមដៃ និងឧបករណ៍ប្រើប្រាស់បានយូរផ្សេងទៀត នឹងគាំទ្រដល់ទស្សនៈវិជ្ជមានពីឆ្នាំ២០២២ដល់ឆ្នាំ២០២៥។ អត្រាកំណើនកៅស៊ូធម្មជាតិនៅក្នុងផលិតកម្មរថយន្តបានព្យាករណ៍ថានឹងកើនឡើងពី ៧ ទៅ ៨% ជាពិសេសសម្រាប់រថយន្តដឹកអ្នកដំណើរ សំបកកង់ និងរបស់របរផ្សេងៗទៀតជាកត្តាជំរុញតម្រូវការដ៏សំខាន់នៅក្នុងទីផ្សារកៅស៊ូធម្មជាតិឥណ្ឌូនេស៊ី។
ផលិតផលជ័រកៅស៊ូបានព្យាករថា នឹងកើនឡើងក្នុងអត្រាមធ្យមពី ៤ - ៥% ដោយសារតែការប្រើប្រាស់ផ្នែកលំហូរខាងក្រោមនៅមានតិចតួច។ ដូចគ្នានេះដែរ នៅប្រទេសម៉ាឡេស៊ីដែលជាទីផ្សារនាំមុខគេលើផលិតផលជ័រមានកំណើនពី ៥ - ៧% ក៏បានគាំទ្រដល់ការផលិតស្រោមដៃនិងស្រោមអនា ម័យជាដើម។
ដូច្នេះ អាស៊ីនឹងនៅតែជាអ្នកផ្តល់កៅស៊ូធម្មជាតិចម្បង ដោយសារតែការកើនឡើងនៃតំបន់ផ្តល់ទិន្នផល និងទិន្នផលជាមធ្យមនៅក្នុងប្រទេសដែល ផលិតកំពូលៗដូចជាប្រទេសថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងឥណ្ឌា។ ប្រទេសមិនមែនអាស៊ីដូចជាប្រទេសកូតឌីវ័រ និងលីប៊ីបានក្លាយជាទិសដៅប្រភពជំនួសដែលអាចរកបាន។ ប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនដូចជាចិននិងឥណ្ឌាកំពុងជំរុញតម្រូវការសំបកកង់សរុបនិងកំណើនការផលិតសំបកកង់។ ឧស្សាហកម្មសំបកកង់កំពុងផ្លាស់ប្តូរទីតាំងទៅកាន់ប្រទេសដែលមានផលិតកម្មទាប។
ការផ្គត់ផ្គង់បានទាំងបរិមាណនិងគុណភាពនៃផលិតផលជ័រគឺមានប្រភពពីទីផ្សារអាស៊ីអាគ្នេយ៍ ដូចជាប្រទេសម៉ាឡេស៊ីនិងថៃ ដោយសារការស្រាវ ជ្រាវនិងការអភិវឌ្ឍន៍ដ៏ល្អរបស់ពួកគេ។ តម្រូវការកៅស៊ូរបស់ប្រទេសម៉ាឡេស៊ីគឺខ្លាំងណាស់ ទោះបីក្លាយអ្នកផលិតក៏ដោយ ក៏តំបន់នេះនៅតែនាំចូលពីប្រទេសថៃ។ បើធៀបទៅនឹងការប្រើប្រាស់សំខាន់ៗផ្សេងទៀត ប្រភេទកៅស៊ូធម្មជាតិផ្សេងៗគ្នាបានរួមចំណែកទីផ្សារតិចតួចនៃតម្រូវការនិងកំណើន។ បច្ចេកវិទ្យា មាត្រដ្ឋាន សេដ្ឋកិច្ច ការចំណាយ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងកត្តាផ្សេងទៀតមានឥទ្ធិពលលើវិស័យទាំងនេះ។
លើសពីនេះ មជ្ឈមណ្ឌលដែលអាចធានាបាននូវគុណភាពនិងបរិមាណនិងលក្ខខណ្ឌដូចគ្នា ជាកត្តាដែលផ្តល់ប្រយោជន៍ច្រើនសម្រាប់អ្នក ទិញ។ អ្នកទិញជ្រើសរើសឃ្លាំងដែលមានលក្ខខណ្ឌសីតុណ្ហភាពនិងសំណើមត្រឹមត្រូវ ដូច្នេះសន្និធិដែលមានស្រាប់អាចគ្រប់គ្រងភាពមិនប្រក្រតីនៃការផ្គត់ផ្គង់បាន៕