មន្ត្រីកសិកម្មនៅខេត្ត Basilan បានប្រកាសអាសន្នពីជំងឺឆ្លងលើដើមកៅស៊ូក្នុងខេត្តនេះ ប្រសិនបើមិនបានត្រួតពិនិត្យទេនោះ វាអាចគំរាមកំហែង ដល់ចម្ការកៅស៊ូចំនួន៥០ ០០០ហិកតា និងប៉ះពាល់ដល់កម្មករប្រមាណ១៧ ០០០នាក់។
ដើមកៅស៊ូនៅក្នុងចម្ការកៅស៊ូជាង១ ០០០ ហិកតានៅទីរួមខេត្តចំនួនប្រាំបួន និងទីក្រុងចំនួនពីរបានបង្ហាញពីរោគសញ្ញានៃជំងឺមុននេះ ដោយច្រឡំ ថាជាការជ្រុះស្លឹកកៅស៊ូមុនរដូវរងា។
កាលពីថ្ងៃចន្ទ លោក Jim Salliman អភិបាលខេត្ត Basilan បានចុះហត្ថលេខាលើសេចក្តីជូនដំណឹងដោយមានខ្លឹមសារ “ខេត្តទាំងមូលបានស្ថិតនៅក្រោមស្ថានភាពមហន្តរាយដែលជាបញ្ហាគួរឱ្យព្រួយបារម្ភណាស់។ ប្រជាជនស្ទើរទូទាំងខេត្តពឹងផ្អែកលើឧស្សាហកម្មកៅស៊ូ ដើម្បីស្តារឡើងវិញនូវដើមកៅស៊ូដែលបានងាប់និងការពារការរីករាលដាលនៃជំងឺនេះ បន្តទៀតរដ្ឋាភិបាលត្រូវការជំនួយច្រើនក្នុងការដោះ ស្រាយ។
លោក Eugenio Madayao អាយុ៥៧ឆ្នាំ ជាកម្មករចៀរកៅស៊ូម្នាក់នៅក្នុងចម្ការមួយក្នុងខេត្តនេះ បានបង្ហាញក្តីបារម្ភចំពោះអ្វីដែលគាត់គិតដំបូងគឺជាការជ្រុះស្លឹកមុនរដូវរងារបស់ដើមកៅស៊ូ។ យើងក៏សង្ឃឹមថាវាគ្រាន់តែទាក់ទងនឹងអាកាសធាតុប៉ុណ្ណោះ និងបានសម្គាល់ឃើញថាដើមកៅស៊ូមានផ្លាស់ប្តូររូបរាងលឿនពេក។ ម្យ៉ាងទៀត រដូវរងារជាធម្មតាកើតឡើងអំឡុងរដូវក្តៅនៅពេលដែលស្លឹកប្រែពណ៌លឿង បន្ទាប់មកប្រែជាពណ៌ទឹកក្រូចមុនពេលវាជ្រុះ។ ប៉ុន្តែរដូវរងានៅថ្ងៃនេះចាប់ផ្ដើមលឿនជាងមុន និងបានឃើញរោគសញ្ញាតាំងពីដើមខែវិច្ឆិកាកាលពីឆ្នាំមុន ហើយវាបានបន្តរហូតដល់ពេលនេះ។
អ្វីដែលរំខានដល់អ្នកចៀរជ័រគឺស្លឹកចាប់ផ្តើមក្រៀមភា្លមៗ ដោយមិនឆ្លងកាត់ការប្រែពណ៌ដូចធម្មតាមុនពេលវាជ្រុះចេញពីមែក ហើយបន្ទាប់មក វាជ្រុះចេញពីដើម។ ធាងនិងមែកកៅស៊ូនឹងប្រែទៅជាពណ៌ប្រផេះពណ៌ត្នោត បន្ទាប់មកស្លឹកក៏ក្រៀម ភ្លាមៗ។
ការបញ្ជាក់របស់អ្នកជំនាញ
លោក Sorhayda Aguisandra កសិករប្រចាំខេត្តបាននិយាយថា កម្មករចៀរកៅស៊ូជាច្រើនគិតថាវាជាការជ្រុះស្លឹកមុនរដូវរងា ប៉ុន្តែអ្វីដែលធ្វើឱ្យដើមកៅស៊ូរងទុក្ខនោះគឺជាជំងឺរុក្ខជាតិដែលបណ្តាលមកពី Pestalotiopsis microspora ដែលជាប្រភេទផ្សិត endophytic ដែលមានសមត្ថភាពបំបែកនិងរំលាយ សារធាតុ polyurethane ដោយធ្វើឲ្យមែកនិងស្លឹកកៅស៊ូទាំងអស់ក្រៀម។
ក្នុងចំណោមការបង្ហាញសញ្ញារបស់វាមានចំណុចរាងជារង្វង់ដែលបានរកឃើញនៅលើស្លឹក ដោយបន្តិចម្តងៗប្រែទៅជាពណ៌ត្នោត ក្រោយមកធ្វើឱ្យដើមទាំងមូលជ្រុះស្លឹកខ្លាំងនិងក្រៀម។
លោកស្រី Aguisandra បាននិយាយថាបានរកឃើញរោគសញ្ញានេះជាលើកដំបូងនៅឆ្នាំ២០២១ ដូចលោក Madayao ផងដែរ ដែលពួកគេគិតថាវាគ្រាន់តែជាការជ្រុះស្លឹកមុនរដូវរងា រហូតដល់មានក្រុមមកពីវិទ្យាស្ថានស្រាវជ្រាវកៅស៊ូហ្វីលីពីន (PRRI) ដែលបានអនុវត្តគម្រោងសិប្បនិមិត្តវៃឆ្លាតលើដើមកៅស៊ូនៅក្នុងខែធ្នូបានរកឃើញជំងឺនេះ។ កៅស៊ូប្រហែល១ ៥៧០ហិកតាក្នុងខេត្តចំនួន៩ បានរងផលប៉ះពាល់មាន៖ Al Barka, Hadji Muhtamad, Lantawan, Maluso, Sumisip, Tabuan-Lasa, Tipo- Tipo, Tuburan និង Ungkaya Pukan និងទីក្រុងចំនួន២ ដែលបានរងផលប៉ះពាល់គឺទីក្រុង Lamitan និង Isabela។
លោកស្រីបានបន្តថា នៅក្នុងការវាយតម្លៃស្ទើរតែ៩០% នៃដើមកៅស៊ូនៅខេត្តក្រុងទាំងនោះត្រូវបានឆ្លង លើកលែងតែទីក្រុង Mohammad Ajul និង Akbar ដែលមានកៅស៊ូត្រឹមតែ ១០ ទៅ ១៥% ប៉ុណ្ណោះបានរងផលប៉ះពាល់។
ជីវភាពសំខាន់
ខេត្ត Basilan គឺជាផ្ទះប្រភពសម្រាប់ចម្ការកៅស៊ូ។ ខេត្តនេះមានការដាំកៅស៊ូខ្នាតធំលើផ្ទៃដីជាង៥០ម៉ឺនហិកតា ដោយមានសហគមន៍ធំៗចំនួន១១ និងមានកសិករកៅស៊ូគ្រួសាររាប់ពាន់នាក់។
លោកស្រី Aguisandra បានឲ្យដឹងថា សហគមន៍កៅស៊ូទាំងនេះ ខ្លះមានកម្មករពី៣០០-៥០០ នាក់។ ចំពោះកសិករកៅស៊ូគ្រួសារមួយចំនួនដែលមានដីពី ២ ទៅ ១០ហិកតាសម្រាប់ដាំកៅស៊ូ ដោយមានអ្នកចៀរជ័រប្រហែល១០ - ៣០នាក់។ ផ្អែកលើការវាយតម្លៃដំបូងកម្មករចៀរកៅស៊ូជាង១៧ ០០០ នាក់នឹងរងផលប៉ះពាល់នៅក្នុងខេត្តនេះ ប្រសិនបើមានការបញ្ឈប់ការងារដែលជៀសមិនបាន។
លោកស្រីក៏បានលើកឡើងពីអនុសាសន៍របស់លោក Gail Villanueva ជាគ្រូពេទ្យវិនិច្ឆ័យរោគនៃវិទ្យាស្ថានស្រាវជ្រាវកៅស៊ូហ្វីលីពីន (PRRI) បានរាយការណ៍ជូនថ្នាក់ខេត្តថាវិស័យកៅស៊ូបានកំពុងប្រឈមមុខនឹងជំងឺរាតត្បាតនិងការចៀរកៅស៊ូត្រូវបញ្ឈប់យ៉ាងហោចណាស់៣ ខែ ដើម្បីថែទាំនិងបំប៉នដីឡើងវិញ។ តាមធម្មជាតិនៅពេលដែលការចៀរជ័រត្រូវបានផ្អាកកម្មករនឹងមិនអាចរកប្រាក់ចំណូលបានឡើយ ដូច្នេះវានឹងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ខេត្ត Basilan។
លោក Salliman បាននិយាយថា មូលនិធិគ្រោះមហន្តរាយនឹងត្រូវប្រើប្រាស់ ដើម្បីជួយដល់កសិករ កម្មករចៀរជ័រ និងគាំទ្រដល់សហគមន៍កៅស៊ូដែលរងផលប៉ះពាល់។ ផ្នែកមួយទៀតនៃមូលនិធិនេះនឹងត្រូវបានប្រើ ដើម្បីទទួលបានថ្នាំសម្លាប់ផ្សិត ដ្រូន និងធាតុចូលចម្ការផ្សេងៗទៀតសម្រាប់ស្តារកៅស៊ូឡើងវិញ៕