ទិន្នន័យផ្លូវការបានបង្ហាញថា នៅក្នុងខែធ្នូ ឆ្នាំ២០២២ ផលិតកម្មកៅស៊ូធម្មជាតិរបស់ប្រទេសម៉ាឡេស៊ីបានកើនឡើង ៨,៩% ដែលមានចំនួន៣០ ៥៥៦តោន បើធៀបនឹងខែវិច្ឆិកា ឆ្នាំ២០២២ ដែលមានចំនួន២៨ ០៤៨តោន។
នាយកដ្ឋានស្ថិតិម៉ាឡេស៊ីបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា តាមការប្រៀបធៀបពីមួយឆ្នាំទៅមួយឆ្នាំការផលិតកៅស៊ូធម្មជាតិបាន ថយចុះ ២៦,៧%។
នៅក្នុងខែធ្នូ ឆ្នាំ២០២២ ការនាំចេញកៅស៊ូធម្មជាតិរបស់ម៉ាឡេស៊ីមានចំនួន៤៨ ៧៩៧តោន បានធ្លាក់ចុះ ៤,២% បើធៀបនឹងខែវិច្ឆិកា ដែលមាន ចំនួន៥០ ៩២៧តោន ។
ប្រទេសចិននៅតែជាគោលដៅចម្បងសម្រាប់នាំចេញកៅស៊ូធម្មជាតិដែលមានចំនួន ៤៧,៦% នៃនាំចេញសរុបនៅក្នុងខែធ្នូ ឆ្នាំ២០២២ បន្ទាប់ មកគឺ ប្រទេសអាល្លឺម៉ង់ ៤,២% សហរដ្ឋអាម៉េរិក ៤,២% អ៊ីរ៉ង់ ៤,១% និងប្រេស៊ីល ២,៦% ។
ការនាំចេញបានរួមចំណែកផលិតជាផលិតផលសម្រេចពីកៅស៊ូធម្មជាតិមានដូចជា ស្រោមដៃ សំបកកង់ បំពង់ជ័រ ខ្សែកៅស៊ូ និងស្រោមអនាម័យ។
ស្រោមដៃគឺជាការនាំចេញដ៏សំខាន់នៃផលិតផលសម្រេចពីកៅស៊ូនៅក្នុងខែធ្នូ ឆ្នាំ២០២២ មានទឹកប្រាក់ចំនួន២៥៣,២២លានដុល្លារអាម៉េរិក បាន កើនឡើង ១,៥% បើធៀបនឹងខែមុនដែលមានទឹកប្រាក់ ២៤៨,៥៨លានដុល្លារអាម៉េរិក។
នៅក្នុងខែធ្នូ ឆ្នាំ២០២២ សន្និធិកៅស៊ូធម្មជាតិសរុបបានកើនឡើងត្រឹម ៤,១% ដែលមានចំនួន២០១ ៣៥៩តោន ធៀបនឹងខែមុនដែលមានចំនួន ១៩៣ ៣៩៦តោន។ ក្នុងត្រីមាសទី៤ ឆ្នាំ២០២២ ផលិតកម្មកៅស៊ូធម្មជាតិបានធ្លាក់ចុះ ១៨,៥% ពី១១០ ៩៦៩តោន មកត្រឹម ៩០ ៣៩៩តោន នៅត្រីមាសទី៣។ ម្យ៉ាងទៀតផលិតកម្មកៅស៊ូធម្មជាតិប្រចាំឆ្នាំរបស់ប្រទេសម៉ាឡេស៊ីក្នុងត្រីមាសទី៤ បាន ថយចុះ២១,៦% បើធៀបនឹងឆ្នាំ២០២១ ដែលមានចំនួន ១១៥ ៣១០ តោន។
ផលិតកម្មកៅស៊ូធម្មជាតិក្នុងឆ្នាំ២០២២ បានថយចុះ ១៩,៧% មកនៅត្រឹម ៣៧៧ ០៤៧តោន បើធៀបទៅនឹងឆ្នាំ២០២១ មានចំនួន ៤៦៩ ៦៦៩តោន៕