×
ស្ថានភាពកៅស៊ូធម្មជាតិក្នុងឆ្នាំ២០២២

ទិន្នផល​កៅស៊ូ​ធម្មជាតិ​មាន​ការ​ថយ​ចុះ​ ដោយ​សារ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​តំបន់​ជា​ច្រើននិង​ការ​ជន់លិច​ក្នុង​តំបន់​មួយ​ចំនួន។ ទោះបីជាបញ្ហាខ្វះកុង តឺន័រ​ដឹកជញ្ជូនចាប់ផ្តើមមានភាពល្អប្រសើរឡើងវិញក៏ដោយ ក៏នៅមានកត្តាហានិភ័យផ្សេងទៀតដូចជា៖ ជំងឺជ្រុះ​​ស្លឹក Pestalotiopsis និងសង្គ្រាមរវាងរុស្ស៊ី - អ៊ុយក្រែនដែលបានអូសបន្លាយ។ កត្តាទាំងនេះ បានជះឥទ្ធិពលដល់ថ្លៃថាមពលនិងទំនិញនិងការប្រែប្រួលនៃទីផ្សារហិរញ្ញវត្ថុពិភពលោក។ លើសពីនេះសេដ្ឋកិច្ចរបស់ដៃគូពាណិជ្ជកម្មក៏បានធ្លាក់ចុះផងដែរ។ អតិផរណានិងថ្លៃដើមផលិតកម្មបានកើនឡើង ពិសេស នៅអាស៊ីនិងប្រទេសថៃ ដោយសារការកើនឡើងថ្លៃនៃវត្ថុធាតុដើមនិងផលិតផលនាំចូល បន្ទាប់ពីការកើនឡើងថ្លៃដឹកជញ្ជូន។ ការកើនឡើងនៃអត្រាអតិផរណានៅក្នុងប្រទេសជាច្រើនបានប៉ះពាល់ដល់អំណាចទិញរបស់អតិថិជន។ ជាលទ្ធផលដៃគូពាណិជ្ជកម្មសំខាន់ៗបានបន្ថយការនាំចូលរបស់ពួកគេ។ ម្យ៉ាងទៀតតម្រូវការបរទេសក៏បានធ្លាក់ចុះ។ លើសពីនេះ​ ​អ្នកទិញសំបកកង់បរទេសបានបន្ថយ​ការបញ្ជាទិញរបស់ពួកគេសម្រាប់ផលិតផលសម្រេច​ពីកៅស៊ូ។ នៅឆ្នាំ២០២២ ថ្លៃនៃការនាំចេញកៅស៊ូ​រំពឹងថានឹងកើនឡើង ៥% ចំណែកបរិមាណកៅស៊ូ​គឺមានស្ថេរភាព។

កត្តាហានិភ័យផ្សេងទៀតដែលត្រូវពិនិត្យមានរួមមាន៖ (១)យន្តការកែតម្រូវព្រំដែនកាបូនរបស់​សហភាពអឺរ៉ុប (EU Carbon Border Adjus- tment Mechanism : CBAM) ដោយសមាគម​កៅស៊ូ​ថៃចាត់ទុ​ក​ថា ការ​ដាំ​កៅស៊ូ​ជា​មធ្យោបាយ​មួយ​ក្នុង​ការ​ជួយ​កាត់​បន្ថយ​ការ​ឡើង​កំដៅ​ផែនដី ជាពិសេសកៅស៊ូក៏ជាប្រភពដ៏សំខាន់នៃការស្រូបយកឬស្តុកកាបូនឌីអុកស៊ីតនៅក្នុងពិភពលោក។ យោងតាមអាជ្ញាធរកៅស៊ូថៃ ដើមកៅស៊ូអាចផ្ទុកកាបូនឌីអុកស៊ីតចំនួន៤,២២តោន/រ៉ៃ ហេតុនេះ វាអាចកាត់បន្ថយកាបូននៅក្នុងខ្យល់ដែលជាឧស្ម័នផ្ទះកញ្ចក់ដ៏សំខាន់មួយ។ ដូច្នេះកៅស៊ូធម្មជាតិគឺជាផលិតផលពណ៌បៃតង។ (២) ការអនុគ្រោះពន្ធលើផលិតផលដែលគ្មានប្រភពមកពីការការប់បំផ្លាញព្រៃឈើរបស់ សហភាពអឺរ៉ុប។ កាលពីខែកក្កដា ឆ្នាំ២០២២នេះ ភាគីពាក់ព័ន្ធបានស្នើឱ្យពិចារណាពង្រីកវិសាលភាពនៃផលិតផលរួមមាន៖ ជ្រូក ចៀម ពពែ បសុបក្សី ពោត កៅស៊ូ ធ្យូង និងផលិតផលក្រដាសបោះពុម្ព។ ជាលទ្ធផលកសិករនឹងរងផលប៉ះពាល់ដោយសារការចំណាយខ្ពស់។ លើសពីនេះ ដំណើរការពិនិត្យដ៏ត្រឹមត្រូវជាមួយកសិករចំនួន២លាននាក់នៅក្នុងប្រទេសថៃ អាចចំណាយពេលច្រើននិងពិបាកក្នុងការអនុវត្តព្រោះត្រូវតែមានយន្តការ ឧបករណ៍ និងបច្ចេកវិទ្យា ហើយត្រូវការថវិកាច្រើនពីរដ្ឋាភិបាល។ ជាងនេះទៅទៀតប្រទេសថៃកំពុងប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ច ដោយសារជំងឺកូវីដ-១៩ និងបញ្ហាភូមិសាស្ត្រ​នយោបាយ។ ប្រសិនបើ សភាសហភាពអឺរ៉ុបរួម​បញ្ចូលផលិតផលកៅស៊ូនៅក្នុងច្បាប់វានឹងប៉ះពាល់​យ៉ាងធ្ងន់ធ្ងរទៅដល់កសិករកៅស៊ូគ្រួសាររបស់ប្រទេសថៃ ដែលបណ្តាលឱ្យកសិករមិន​អាចលក់កៅស៊ូបាននិង​បង្កជាបញ្ហារបាំងពាណិជ្ជកម្មដែលប៉ះពាល់ដល់​ថ្លៃ​កៅស៊ូទាំងមូល។ ទោះយ៉ាងណាក៏ដោយសមាគម​កៅស៊ូថៃ (TRA) ចាត់ទុកកៅស៊ូធម្មជាតិ​នៅ​តែមាន​មូលដ្ឋានគ្រឹះសេដ្ឋកិច្ចវិជ្ជមាន ជាពិសេស​ជាមួយនឹង​ការកើនឡើងនៃតម្រូវការស្រោមដៃកៅស៊ូជាសាកល ដោយសារតែការផ្ទុះឡើងនៃជំងឺ COVID-19 និងតម្រូវ​ការរថយន្តអគ្គិសនីយក៏បានកើន​ឡើងផងដែរ។ ក្រុមប្រឹក្សាកៅស៊ូអន្តរជាតិ (ITRC) ដែល​មានប្រទេស​ថៃ ឥណ្ឌូនេស៊ី និងប្រទេសម៉ាឡេស៊ី​បានសហការគ្នាយ៉ាងមុតមាំដើម្បីដាក់ចេញនូវវិធាន​ការសំខាន់ៗ សម្រាប់ដោះស្រាយស្ថានភាពផ្សេងៗ។ រដ្ឋាភិបាល​ថៃ​បាន​ដាក់​ចេញ​នូវ​វិធានការ​ជួយ​ដល់កសិករកៅស៊ូគ្រួសារនិង​សហគ្រិន​ផង​ដែរ៕

ព័ត៌មានចុងក្រោយ