ក្រុមហ៊ុន Bridgestone ផ្តល់ជំនួយឥតសំណងនូវទឹកប្រាក់ចំនួន៣៥លានដុល្លារអាម៉េរិក ដើម្បីលើកកម្ពស់វិស័យកសិកម្មប្រកបដោយនិរន្តរភាពនិងពង្រីកផលិតកម្មកៅស៊ូធម្មជាតិរបស់ខ្លួននៅសហរដ្ឋអាម៉េរិកតាមរយៈការដាំដុះរុក្ខជាតិ Guayule នៅលើវាលខ្សាច់។
ជំនួយដែលផ្តល់ឲ្យក្រសួងកសិកម្មនឹងជួយឲ្យក្រុមហ៊ុន Bridgestone ពង្រីកផលិតកម្មកៅស៊ូធម្មជាតិនៅភាគនិរតីនៃសហរដ្ឋអាម៉េរិក។ ក្រុមហ៊ុន Bridgestone បានឲ្យដឹងថានឹងប្រើប្រាស់ការផ្តល់ជំនួយនេះ ដើម្បីទាក់ទាញកសិកកាន់តែច្រើនឲ្យដាំរុក្ខជាតិ Guayule និងជួយកាត់បន្ថយការបំភាយឧស្ម័ន តាមរយៈការផ្តាច់កាបូនចេញពីផលិតកម្មរបស់វា។
មូលនិធិនេះគឺជាផ្នែកមួយនៃភាពជាដៃគូរបស់ USDA សម្រាប់មុខទំនិញពាណិជ្ជកម្មវៃឆ្លាតសម្រាប់អាកាសធាតុ (Climate-Smart Commodities) ដែលត្រូវបានបង្កើតឡើង ដើម្បីបង្កើនផលិតកម្មទំនិញប្រកបដោយនិរន្តរភាព កែលម្អការបំភាយឧស្ម័នផ្ទះ កញ្ចក់នៃប្រតិបត្តិការទាំងនោះ និងបង្កើនឱកាសសម្រាប់អ្នកផលិតខ្នាកតូចនិងក្រុមអ្នកផលិត។ ក្រុមហ៊ុន Bridgestone ក៏មានបំណងជ្រើសរើសអ្នកដាំមានដើមកំណើតជាជនអាម៉េរិក និងនៅអ្នកនៅក្នុងស្រុកសម្រាប់ការផ្តល់ហិរញ្ញប្បទានមួយផ្នែក។
ក្រុមហ៊ុន Bridgestone បាននឹងកំពុងប្រើប្រាស់រុក្ខជាតិ Guayule ក្នុងការផលិតកៅស៊ូធម្មជាតិតាំងពីឆ្នាំ២០១២ នៅពេលដែលក្រុមហ៊ុនបានសាងសង់ មជ្ឈមណ្ឌលកែច្នៃនិងស្រាវជ្រាវរុក្ខជាតិ Guayule នៅតំបន់ Mesa ក្នុងរដ្ឋ Arizona ហើយបានវិនិយោគអស់ទឹកប្រាក់ជាង១០០លានដុល្លារអាម៉េរិក ដើម្បីធ្វើពាណិជ្ជកម្មដំណាំនេះ។ ក្រុមហ៊ុនសំបកកង់ក៏មានផ្ទៃដាំរុក្ខជាតិ Guayule ចំនួន៨៣ហិកតានៅតំបន់ Eloy ក្នុងរដ្ឋ Arizona ហើយគ្រោងដាំបន្ថែម ទៀតចំនួន១៤២ហិកតានៅឆ្នាំ២០២៣។
កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Bridgestone បានប្តេជ្ញានិយោគទឹកប្រាក់ចំនួន៤២លានដុល្លារអាម៉េរិកបន្ថែមទៀតនៅឆ្នាំ២០៣០ ដើម្បីពង្រីកផលិត កម្មរុក្ខជាតិ Guayule ហើយសង្ឃឹមថានឹងបង្កើនផ្ទៃដីដាំដំណាំនេះឲ្យកើនដល់១០១១៧ហិកតា។
រុក្ខជាតិ Guayule គឺជាដើមឈើដែលធន់នឹងកំដៅ ហើយដុះលូតលាស់នៅក្នុងវាលខ្សាច់ ពិសេសនៅវាលខ្សាច់ភាគនិរតីនៃសហរដ្ឋអាម៉េរិក។ រុក្ខជាតិនេះមានសារធាតុជ័រដែលអាចប្រើដូចជ័រកៅស៊ូបាននិងអាចប្រមូលផលបានក្នុងរយៈពេលតិចជាងពីរឆ្នាំបន្ទាប់ពីការដាំ ហើយត្រូវបានគេសិក្សាថាជាប្រភពសម្រាប់ជីវឥន្ធនៈផងដែរ។
ការដាំរុក្ខជាតិនេះ គឺត្រូវការទឹកតិចជាងពាក់កណ្តាល បើធៀបនឹងដាំដំណាំដែលមានស្រាប់នៅក្នុងចម្ការដូចជា ដើមកប្បាសនិង Alfalfa។ ការបង្កើនប្រសិទ្ធភាពទឹកដែលជាផ្នែកមួយនៃគោលដៅរបស់ក្រុមហ៊ុន Bridgestone សម្រាប់ការផ្តល់ជំនួយនេះ ជាពិសេសការទឹកខ្វះខាតនៅក្នុងតំបន់ ហើយអាងទន្លេ Colorado Basin ចាប់ផ្តើមដំណើរការកង្វះទឹកកម្រិតទី២ នៅខែមករា ឆ្នាំ២០២៣ខាងមុខនេះ។
ក្រុមហ៊ុន Bridgestone បានផលិតសំបកកង់ដំបូងចេញពីកៅស៊ូធម្មជាតិដែលផលិតដោយជ័រ Guayule តាំងពីឆ្នាំ២០១៥ និងក៏បានបន្តមានគោលដៅប្រើប្រាស់សម្ភារៈនិរន្តរភាពទាំងអស់នៅឆ្នាំ ២០៥០។
ប្រភពធម្មជាតិបានផ្តោតលើការផលិតសំបកកង់ប្រកបដោយនិរន្តរភាពនៅទូទាំងឧស្សាហកម្ម។ ឧទាហរណ៍៖ ក្រុមហ៊ុន Goodyear កំពុងផលិតសំបកកង់ពីកៅស៊ូធម្មជាតិដែលផលិតពីរុក្ខជាតិ Dandelion ហើយថែមទាំងបានបង្កើតសំបកឡានក្រុងជាមួយនឹងប្រេងសណ្តែកដីផងដែរ។
ជំនួយ USDA របស់ក្រុមហ៊ុន Bridgestone នឹងត្រូវបានផ្តល់ក្នុងរយៈពេល៥ឆ្នាំ ហើយត្រូវបានរៀបចំឡើងដើម្បីកាត់បន្ថយថ្លៃដើមសម្រាប់កសិករដាំរុក្ខជាតិ Guayule។ ក្រុមហ៊ុនក៏នឹងប្រើប្រាស់មូលនិធិនេះ ដើម្បីជួយអប់រំនិងលើកទឹកចិត្តកសិករអំពីការអនុវត្តប្រកបដោយនិរន្តរភាពនិងកាត់បន្ថយផលប៉ះពាល់ពីកាបូនមកដល់សូន្យ រួមទាំងការលើកទឹកចិត្តដល់ផ្តាច់កាបូននៅក្នុងដីវាលខ្សាច់។
ដៃគូបន្ថែមនៅក្នុងជំនួយឥតសំណង៣៥លានដុល្លារអាម៉េរិកសម្រាប់ Guayule Climate-Smart រួមមាន៖ សាកលវិទ្យាល័យ Arizona, Colorado State University, OpenET, Environmental Defense Fund, Tohono O'odham Nation និង Colorado River Indian Tribes និងអ្នកដាំដុះក្នុងតំបន់ចំនួនប្រាំបី។ ជំនួយនេះជាផ្នែកមួយនៃដំណាក់កាលដំបូងនៃកម្មវិធី USDA ដែលរួមបញ្ចូលរហូតដល់ ២,៨ ពាន់លានដុល្លារអាម៉េរិក សម្រាប់គម្រោងកសិកម្មនិរន្តរភាពចំនួន៧០ នៅទូទាំងប្រទេស៕