×
អាជ្ញាធរអភិវឌ្ឍន៍ឧស្សាហកម្មកៅស៊ូគ្រួសារបានលើកកម្ពស់ជីវភាពរកសិកកៅស៊ូគ្រួសារ

ក្រសួងអភិវឌ្ឍន៍ជនបទបានឲ្យដឹងថា តាម​រយៈអាជ្ញាធរអភិវឌ្ឍន៍ឧស្សាហកម្មកៅស៊ូគ្រួសារ (Rubber Industry Smallholder Develop- ment Authority: Risda) មានគោលបំណងបង្កើនផ្ទៃដីដាំកៅស៊ូឡើងវិញនៅរដ្ឋ Kedah ចំនួន២ ៥០០ហ.តនៅឆ្នាំនេះ។

ឯកឧត្តមរដ្ឋមន្ត្រី Seri Mahdzir Khalid បាន​ឲ្យដឹងថា ផ្ទៃដីចំនួន១៥៥១ហ.ត​ត្រូវបានអភិវឌ្ឍ​មកដល់ពេលនេះ ក្នុងនោះស្រុក Padang Terap មាន​ផ្ទៃ​ដី​ចំនួន៣៥១ហិកតា ត្រូវបានអនុម័តឲ្យ​ដាំ​កៅស៊ូឡើងវិញ។ រីឯតំបន់ Batang Tunggang Kiri Mukim រហូតមក​ដល់ពេលនេះផ្ទៃដីចំនួន៨៨ហ.ត​ត្រូវបាន​អភិវឌ្ឍន៍ ដោយមានកសិកេកៅស៊ូ​គ្រួសារ​ចំនួន៦៣គ្រួសារ ត្រូវបានផ្តល់ជំនួយ​សរុប​ចំនួន​៣០ ៨៣៣​ដុល្លារអាម៉េរិក។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានថ្លៃងនៅក្នុងសេចក្តីថ្លែងការណ៍ថា ការអភិវឌ្ឍន៍នេះធានាបាននូវផលិតភាព​កៅស៊ូអាចបន្តប្រសើរឡើងវិញ  ទោះបី​ជាអាកាសធាតុនិងលក្ខខណ្ឌសេដ្ឋកិច្ចមានភាពមិនច្បាស់លាស់នាពេលបច្ចុប្បន្ននេះក៏ដោយ។

ក្រៅពីកម្មវិធីដាំកៅស៊ូឡើងវិញ Risda ក៏មានកម្មវិធីគម្រោងកៅស៊ូពេញវ័យដែលផ្តោតទៅលើ៖ ការកែលម្អផលិតភាពកៅស៊ូ (Rubber Pro- ductivity Improvement:PPG) និងគម្រោងលើកទឹក​ចិត្តផលិត​ភាពកៅស៊ូ (Rubber Productivity Incentive Scheme :SIPG) ដើម្បីជួយបង្កើន​ផលិតភាពដើមកៅស៊ូពេញវ័យ។ កសិករកៅស៊ូគ្រួសារជិត១០០គ្រួសារ បានទទួលប្រាក់ជំនួយដើម្បីគ្រប់គ្រងចម្ការរបស់ពួកគេ ក្រោមកម្មវិធីការកែលម្អផលិតភាពកៅស៊ូ (PPG) និងគម្រោងលើកទឹកចិត្តផលិតភាពកៅស៊ូ (SIPG) នេះ។

ឯកឧត្តមរដ្ឋមន្រ្តីបន្តថា Risda ក៏ផ្តល់មូល​និធិពិសេសផងដែរដើម្បីលើកកម្ពស់សុខុមាលភាព​របស់កសិករកៅស៊ូគ្រួសារខ្នាតតូច ទោះបីជា​ពួកគេ​បានទទួលជំនួយពីដំបូងហើយក៏ដោយ។ ឯកឧត្តមក៏​សង្ឃឹមថា ប្រាក់ចំណូលជា​មធ្យមរបស់​កសិករកៅស៊ូ​គ្រួសារនឹងកើនឡើងដល់ ១​ ០២២​ដុល្លារ/ខែ/គ្រួសារ នៅឆ្នាំ២០២៥ តាមរយៈខ្សែ​ច្រវាក់​ជំនួយរបស់យើង ហើយពីមុនមកឯកឧត្តមក៏បានចូលរួមកម្មវិធីចម្រើនកសិករកៅស៊ូគ្រួសារ (Rubber Smallholders Prosper ដែលរៀបចំដោយ Risda នៅតំបន់ Padang Sanai ដែរ៕

ព័ត៌មានចុងក្រោយ