ក្រុមហ៊ុនកៅស៊ូប្រទេសវៀតណាមកំពុងប្រឈមមុខនឹងការធ្លាក់ចុះប្រាក់ចំណេញដែលបានព្យាករសម្រាប់រយៈពេលប៉ុន្មានខែដែលនៅសល់ ដោយសារតម្រូវការពិភពលោកធ្លាក់ចុះនិងថ្លៃធាតុចូលកើនឡើង។
សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម Vietnam Rubber Group រំពឹងថាប្រាក់ចំណេញនឹងកើនឡើងដល់២២៥,១៣លានដុល្លារអាម៉េរិកនៅឆ្នាំនេះ ហើយប្រាក់ចំណូលនឹងកើនឡើងត្រឹម ៥%ប៉ុណ្ណោះ ដោយសារថ្លៃកៅស៊ូបានធ្លាក់ចុះនិងការប្រើប្រាស់ទាប ខណៈពេលដែលថ្លៃដើមធាតុចូលបាននិងកំពុងកើនឡើង។
ក្រុមហ៊ុនកៅស៊ូ Phuoc Hoa បានបង្ហាញពីប្រាក់ចំណេញក្នុងត្រីមាសទីពីររបស់ខ្លួនបានធ្លាក់ចុះ ១/៣ មកនៅត្រឹម ២,២លានដុល្លារអាម៉េរិក ហើយប្រាក់ចំណូលបានធ្លាក់ចុះជិត ៥០% ស្មើនឹង ៩,៣លានដុល្លារអាម៉េរិក ខណៈដែលក្រុមហ៊ុនកៅស៊ូ Da Nang ប្រាក់ចំណេញបានក៏ធ្លាក់ចុះជិត ២២% មកនៅត្រឹម ៣,៤លានដុល្លារអាម៉េរិក។
ក្រុមហ៊ុនទាំងពីរបានលើកឡើងថា ថ្លៃដើមវត្ថុធាតុកើនឡើងនិងការលក់ធ្លាក់ចុះជាហេតុផលចម្បងនៃប្រាក់ចំណេញធ្លាក់ចុះ។ ថ្លៃកៅស៊ូពិភព- លោកបានធ្លាក់ចុះជាលើកទីបី ពីមួយឆ្នាំទៅមួយឆ្នាំមកនៅប្រហែល១ ៧៥០ដុល្លារអាម៉េរិក/ត ដោយសារតែភាពតានតឹងភូមិសាស្ត្រនយោបាយ កង្វះ ខាតកុងតឺន័រ ការដឹកជញ្ជូនកើនឡើង និងភាពយឺតយ៉ាវនៃប្រតិបត្តិការឯកសារគយនៅទូទាំងពិភពលោក។
ថ្លៃកៅស៊ូនាំចេញរបស់វៀតណាមបានធ្លាក់ចុះ ៧,៦% ពីមួយឆ្នាំទៅមួយឆ្នាំមកនៅប្រមាណ១ ៥១៦ដុល្លារអាម៉េរិក/តក្នុងខែសីហា ដែលជាការធ្លាក់ចុះប្រចាំខែទីបួនជាប់ៗគ្នា។
ប្រទេសចិនជាប្រទេសនាំចូលកៅស៊ូធំជាងគេរបស់វៀតណាមបានបានប្រមូលទិញកៅស៊ូក្នុងតម្លៃ១ ៤៧៤ដុល្លារអាម៉េរិក/តោន បានធ្លាក់ចុះ ៩,៣% ដែលជាហេតុផលធ្លាក់ចុះនេះ ដោយសារការប្រើប្រាស់កៅស៊ូក្នុងប្រទេសចិនបានធ្លាក់ចុះ។ ប៉ុន្តែសមាគមបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិមានសុទិដ្ឋិនិយមចំពោះការរំពឹងទុករយៈពេលខ្លីនៃទីផ្សារកៅស៊ូដោយបានព្យាករថា ពិភពលោកនឹងខ្វះកៅស៊ូធម្មជាតិប្រមាណចំនួន ៩៣ ០០០តោន៕