១.ស្ថានភាពទីផ្សារកៅស៊ូក្នុងអំឡុងដើមខែសីហា ឆ្នាំ២០២២
តារាងខាងក្រោមបង្ហាញអំពីការប្រៀបធៀបថ្លៃកៅស៊ូគិតជាមធ្យមនៅតាមបណ្តាទីផ្សារទិញលក់ភ្លាមៗ និងទីផ្សារទិញលក់តាមកិច្ចសន្យាក្នុងអំឡុងដើមខែសីហា ឆ្នាំ២០២២។
តារាងទី១៖ ថ្លៃកៅស៊ូក្នុងអំឡុងពាក់កណ្តាលដើមខែសីហា ឆ្នាំ២០២២ នៅតាមបណ្តាទីផ្សារសំខាន់ៗនៅតំបន់អាស៊ី
|
ថ្លៃកៅស៊ូគិតជាមធ្យម |
អត្រាប្រែប្រួល |
ក្រាហ្វិក |
|
|
ពាក់កណ្តាលចុងខែកក្កដា |
ពាក់កណ្តាកដើមខែសីហា |
||
ទីផ្សារទិញលក់ភ្លាមៗ |
|
|
|
|
STR-20 បាងកក |
១៥៧០,៣$ |
១៥៧០,៣$ |
០ |
ទី១ |
SMR-20 គួឡាឡាំពួរ |
១៥៧១,៨$ |
១៥៣៤,៣$ |
-២,៣៩% |
|
RSS-3 បាងកក |
១៨១៣$ |
១៧៧១,៨$ |
-២,២៧% |
ទី២ |
RSS4 កូតូយ៉ាម |
២១៥៩,៣$ |
២១២២,៥$ |
-១,៧% |
|
ទឹកជ័រខាប់ គួឡាឡាំពួរ |
១២០៥,២$ |
១២០៤,៧$ |
-០,០៤% |
ទី៣ |
ទឹកជ័រខាប់ បាងកក |
១១៦៩,៩$ |
១១៧០,៩$ |
០,០៩% |
|
ទីផ្សារទិញលក់តាមកិច្ចសន្យា |
|
|
|
|
ទីផ្សារហ៊ុនសៀងហៃ |
១១៩៨៣,៥យ័ន (១៦៥៩,៩៥$) |
១២៥១២,៧៣យ័ន (១៧៣៣,២៦$) |
៤,៤២% |
ទី៤ |
ទីផ្សារហ៊ុនសឹង្ហបុរី |
១៥១១,៤$ |
១៤៩៨,៨$ |
-០៨៣% |
ទី៥ |
ទីផ្សារហ៊ុនអូសាកា |
២៣៨,៤៧យ៉េន (១,៦$) |
២២៩,៨យ៉េន (១,៥៤$) |
-៣,៦៤% |
ទី៦ |
ក្នុងអំឡុងពាក់កណ្តាលដើមខែសីហា ឆ្នាំ២០២២នេះ និន្នាការថ្លៃកៅស៊ូបានធ្លាក់ចុះ លើកលែងតែថ្លៃកៅស៊ូប្រភេទ STR-20 និងទឹកជ័រខាប់នៅទីផ្សារបាងកក។ ថ្លៃកៅស៊ូប្រភេទ STR-20 និងទឹកជ័រខាប់នៅទីផ្សារបាងកកបានបង្ហាញនិន្នាការមិនប្រែប្រួលឡើយ។ ប៉ុន្តែថ្លៃប្រភេទកៅស៊ូប្រភេទ SMR-20 នៅទីផ្សារគួឡាឡាំពួរមាននិន្នាការធ្លាក់ចុះខ្លាំងជាងគេ បើធៀបនឹងប្រភេទជ័រផ្សេងទៀត។
ចំពោះថ្លៃកៅស៊ូនៅតាមបណ្តាទីផ្សារទិញលក់តាមកិច្ចសន្យា ថ្លៃកៅស៊ូនៅទីផ្សារហ៊ុនសៀងហៃបានបង្ហាញនិន្នាការកើនឡើង។ ផ្ទុយទៅវិញថ្លៃកៅស៊ូនៅទីផ្សារហ៊ុនសឹង្ហបុរីនិងទីផ្សារហ៊ុនអូសាកាមាននិន្នាការធ្លាក់ក្នុងអំឡុងពាក់កណ្តាលដើមខែសីហា ឆ្នាំ២០២២ ធៀបនឹងពាក់កណ្តាលចុងខែកក្កដា ឆ្នាំ២០២២។
និន្នាការថ្លៃកៅស៊ូប្រភេទ STR-20 និង SMR-20 ទិញលក់ភ្លាមៗប្រចាំថ្ងៃក្នុងអំឡុងពាក់កណ្តាលខែសីហា ឆ្នាំ២០២២ បានធ្លាក់ចុះ ០,២៧% (ការប្រែប្រួលថ្លៃប្រចាំថ្ងៃគិតជាមធ្យម) ដូចបង្ហាញក្នុងក្រាហ្វិកទី១ខាងក្រោម។
ក្រាហ្វិកទី១៖ និន្នការថ្លៃកៅស៊ូប្រភេទ STR-20 និង SMR-20 ទិញលក់ភ្លាមៗប្រចាំថ្ងៃក្នុងអំឡុងពាក់កណ្តាលដើមខែសីហា ឆ្នាំ២០២២ ($/១០០គ.ក្រ)
ចំពោះកៅស៊ូប្រភេទ RSS នៅទីផ្សារបាងកកនិងទីផ្សារកូតូយ៉ាម ថ្លៃទិញលក់ភ្លាមៗប្រចាំថ្ងៃគិតជាមធ្យមក៏បានធ្លាក់ចុះដែរក្នុងអំឡុងពាក់កណ្តាលដើមខែសីហា ឆ្នាំ២០២២នេះ បើធៀបនឹងពាក់កណ្តាលចុងខែកក្កដា ឆ្នាំ២០២២។ ថ្លៃកៅស៊ូប្រភេទ RSS ទិញលក់ភ្លាមៗនៅទីផ្សារបាងកកបានធ្លាក់ចុះខ្លាំងជាងថ្លៃកៅស៊ូប្រភេទ RSS ទិញលក់ភា្លមៗនៅទីផ្សារកូតូយ៉ាម។ ចំពោះថ្លៃកៅស៊ូប្រភេទ RSS-3 ធ្លាក់ចុះ ០,៨៦% និងថ្លៃកៅស៊ូប្រភេទ RSS-4 ធ្លាក់ចុះ០,១៩% ដូចបង្ហាញក្នុងក្រាហ្វិកទី២ដូចខាងក្រោម។
ក្រាហ្វិកទី២៖ និន្នាការថ្លៃកៅស៊ូ RSS-3 និង RSS-4 ក្នុងអំឡុងពាក់កណ្តាលដើមខែសីហា ឆ្នាំ២០២២ ($/១០០គ.ក្រ)
ថ្លៃទឹកជ័រខាប់នៅទីផ្សារបាងកកនិងទីផ្សារគួឡាឡាំពួរបានបង្ហាញនិន្នាការមិនប្រែប្រួលឡើយអំឡុងពាក់កណ្តាលដើមខែសីហា ឆ្នាំ២០២២នេះ បើធៀបនឹងពាក់កណ្តាលចុងខែកក្កដា ឆ្នាំ២០២២។ ថ្លៃទឹកជ័រខាប់នៅទីផ្សារបាងកកបានធ្លាក់ចុះបន្តិចបន្តួច ០,២៧% និងនៅទីផ្សារគួឡា- ឡាំពួរធ្លាក់ចុះត្រឹមតែ ០,៨%ប៉ុណ្ណោះ។ និន្នាការថ្លៃទឹកជ័រខាប់នៅទីផ្សារបាងកកនិងទីផ្សារគួឡាឡាំពួរក្នុងអំឡុងពាក់កណ្តាលដើមខែសីហា ឆ្នាំ២០២២ ដូចបង្ហាញក្នុងក្រាហ្វិកទី៣ ខាងក្រោម។
ក្រាហ្វិកទី៣៖ និន្នាការថ្លៃទឹកជ័រខាប់នៅទីផ្សារបាងកកនិងទីផ្សារគួឡាឡាំពួរក្នុងអំឡុងពាក់កណ្តាលដើមខែសីហា ឆ្នាំ២០២២
($/១០០គ.ក្រ ទម្ងន់សើមនៃទឹកជ័៦០%)
និន្នាការថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃក្នុងអំឡុងពាក់កណ្តាលដើមខែសីហា ឆ្នាំ២០២២ បានកើនឡើង៤,៤២% បើធៀបនឹងពាក់កណ្តាលចុងខែកក្កដា ឆ្នាំ២០២២។ ចំណែកឯការជួញដូរកៅស៊ូធម្មជាតិនៅទីផ្សារហ៊ុនសៀងហៃក៏បានកើនឡើង ០,៥៧% ដែរ គិតចាប់ពីថ្ងៃទី១-១៥ ខែសីហា ឆ្នាំ២០២២។ កត្តាដែលធ្វើឲ្យនិន្នាការថ្លៃកៅស៊ូនៅទីផ្សារនេះកើនឡើង ដោយសារតែការហក់ឡើងខ្ពស់នៃចំនួនទិន្នន័យការងាររបស់សហរដ្ឋអាមេរិកនិងការធ្លាក់ចុះនៃឱនភាពសេដ្ឋកិច្ចពិភពលោក។និន្នាការថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារ ហ៊ុនក្នុងអំឡុងពាក់កណ្តាលដើមខែសីហា ឆ្នាំ២០២២ ដូចបង្ហាញក្នុងក្រាហ្វិកទី៤ ខាងក្រោម។
ក្រាហ្វិកទី៤៖ និន្នាការថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារសៀងហៃសម្រាប់ខែកញ្ញា ឆ្នាំ២០២២ និងខែមករា ឆ្នាំ២០២៣
ក្នុងអំឡុងពាក់កណ្តាលដើមខែសីហា ឆ្នាំ២០២២ (យ័ន/តោន)
នៅក្នុងអំឡុងសប្តាហ៍ទី១ ខែសីហា ឆ្នាំ២០២២ និន្នាការថ្លៃកៅស៊ូប្រភេទ TSR-20 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសឹង្ហបុរីបានបញ្ចប់ដោយមានទិសដៅដូចនឹងថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃ។ ប៉ុន្តែអំឡុងសប្តាហ៍ទី២ ខែសីហា ឆ្នាំ២០២២ និន្នាការថ្លៃកៅស៊ូប្រភេទ TSR-20 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសឹង្ហបុរីមានទិសដៅផ្ទុយពីនិន្នាការថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទី- ផ្សារហ៊ុនសៀងហៃទៅវិញ។ ថ្លៃកៅស៊ូប្រភេទ TSR-20 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសឹង្ហបុរីគិតជាមធ្យមក្នុងអំឡុងពាក់កណ្តាលដើមខែសីហា ឆ្នាំ២០២២ បានធ្លាក់ចុះ ០,៨៦% បើធៀបនឹងពាក់កណ្តាលចុងខែកក្កដា ឆ្នាំ២០២២។ យ៉ាងណាក៏ដោយថ្លៃកៅស៊ូប្រភេទ TSR-20 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសឹង្ហបុរីធ្លាក់ចុះត្រឹមតែ ០,២% ប៉ុណ្ណោះ។ និន្នា្កការថ្លៃកៅស៊ូប្រភេទ TSR-20 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសឹង្ហបុរីសម្រាប់ខែតុលា ឆ្នាំ២០២២ ក្នុងអំឡុងពាក់កណ្តាលដើមខែសីហា ឆ្នាំ២០២២ ដូចបង្ហាញក្នុងក្រាហ្វិកទី៥ ខាងក្រោម។
ក្រាហ្វិកទី៥៖ និន្នាការថ្លៃកៅស៊ូប្រភេទ TSR-20 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសឹង្ហបុរីសម្រាប់ខែតុលា ឆ្នាំ២០២២ ក្នុងអំឡុងពាក់កណ្តាលដើមខែសីហា ឆ្នាំ២០២២ ($/១០០គ.ក្រ)
ក្នុងអំឡុងពាក់កណ្តាលដើមខែសីហា ឆ្នាំ២០២២ និន្នាការថ្លៃកៅស៊ូប្រភេទ RSS-3 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនអូសាកាសម្រាប់ខែមករា ឆ្នាំ២០២៣ បានធ្លាក់ចុះយ៉ាងខ្លាំង ៣,៦៤% បើធៀបនឹងពាក់កណ្តាលចុងខែកក្កដា ឆ្នាំ២០២២។ យ៉ាងណាក៏ដោយថ្លៃកៅស៊ូប្រភេទ RSS-3 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនអូសាកាធ្លាក់ចុះត្រឹមតែ ០,២២%ប៉ុណ្ណោះ ក្នុងំឡុងពាក់កណ្តាលដើមខែសីហា ឆ្នាំ២០២២។ និន្នាការថ្លៃកៅស៊ូប្រភេទ RSS-3 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនអូសាកាក្នុងអំឡុងពាក់កណ្តាលដើមខែសីហា ឆ្នាំ២០២២ ដូចបង្ហាញក្នុងក្រាហ្វិកទី៦ ខាងក្រោម។។
ក្រាហ្វិកទី៦៖ និន្នាការថ្លៃកៅស៊ូប្រភេទ RSS-3 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនអូសាកាសម្រាប់ខែមករា ឆ្នាំ២០២៣ ក្នុងអំឡុងពាក់កណ្តាលដើមខែសីហា ឆ្នាំ២០២២ (យ៉េន/គ.ក្រ)
២.កត្តាដែលធ្វើឲ្យនិន្នាការថ្លៃកៅស៊ូប្រែប្រួលក្នុងអំឡុងពាក់កណ្តាលដើមខែសីហា ឆ្នាំ២០២២នេះ រួមមាន៖