ថ្លៃកៅស៊ូធម្មជាតិក្នុងស្រុកបានធ្លាក់ចុះជាង ៥% ចាប់តាំងពីដើមខែនេះ ដោយសារភ្លៀងធ្លាក់ខុសប្រក្រតី តម្រូវការឧស្សាហកម្មធ្លាក់ចុះ និងនិន្នាការធ្លាក់ចុះនៅក្នុងទីផ្សារអន្តរជាតិ។
ក្នុងរយៈពេលពីរខែកន្លងមកនេះ ថ្លៃកៅស៊ូបានធ្លាក់ចុះ០,២៨ដុល្លារ/គ.ក្រ កាលពីថ្ងៃសុក្រ ថ្លៃកៅស៊ូប្រភេទ RSS-4 មានតម្លៃ ១,៩៧ដុល្លារ/គ.ក្រ បើធៀបនឹងដើមខែគឺ ២.០៦ដុល្លារ/គ.ក្រ។ ថ្លៃទឹកជ័រក៏បានធ្លាក់ចុះពី១,៥៩ដុល្លារ ដល់ ១,៨០ដុលារ។
ទោះជាយ៉ាងណាក៏ដោយ ប្រភពផ្លូវការបានបញ្ជាក់ថាការធ្លាក់ចុះនេះគឺបណ្តោះអាសន្នប៉ុណ្ណោះ ហើយថ្លៃទំនងជានឹងកើនឡើងក្នុងពេលឆាប់ៗនេះ។ ពួកគេបានសន្មតថាមានកត្តាជាច្រើនដែលរួមចំណែកដល់ការធ្លាក់ចុះនេះ ដែលរាប់ទាំងការថយចុះនៃការប្រើប្រាស់ ដោយសារតែការផ្គត់ផ្គង់កៅស៊ូធម្មជាតិបានធូរស្រាលឡើងវិញ បន្ទាប់ពីការធ្លាក់ចុះនៅខែកក្កដា។
ក្រុមហ៊ុនសំបកកង់បញ្ជាក់ថា ថ្លៃពិភពលោកបានធ្លាក់ចុះពី២,០៨ដុល្លារ ដល់ ១,៥៩ដុល្លារកាលពីឆ្នាំមុន និងតម្រូវការទឹកជ័រកៅស៊ូក៏បានធ្លាក់ចុះ ដោយសារអវត្តមាននៃការបញ្ជាទិញនាំចេញនិងការធ្លាក់ចុះនៃតម្រូវការក្នុងស្រុក។
ការផ្គត់ផ្គង់កៅស៊ូបានធូរស្រាល បន្ទាប់ពីមានការធ្លាក់ចុះនៅខែកក្កដា ដោយសារភ្លៀងបានឈប់ធ្លាក់។ ការចៀរបន្តសកម្មភាពឡើងវិញចាប់ពីចុងខែកក្កដានិងដើមខែសីហា។ ក្រុមហ៊ុនសំបកកង់ដែលជាអ្នកប្រើប្រាស់កៅស៊ូធម្មជាតិដ៏ធំរំពឹងថា នឹងបន្តការទិញកៅស៊ូឡើងវិញនៅក្នុងពេល ឆាប់ៗនេះ ដោយសារកម្រិតសន្និធិរបស់ពួកគេនឹងមិនអនុញ្ញាតឱ្យពួកគេនៅឆ្ងាយពីទីផ្សារក្នុងស្រុកយូរនោះទេ។ កត្តានេះនឹងជួយលើកកម្ពស់ថ្លៃផងដែរ។
លោក GeorgeValy ប្រធានសហព័ន្ធឈ្នួញកៅស៊ូឥណ្ឌាបាននិយាយថា ភាពអាចរកបានកៅស៊ូធម្មជាតិពីរដ្ឋភាគឦសាននិងលទ្ធភាពប្រើប្រាស់របស់វាសម្រាប់ក្នុងឧស្សាហកម្មក៏បានរួមចំណែកដល់ការធ្លាក់ចុះថ្លៃផងដែរ។ លោកបានបង្ហាញថាផលិតកម្មកៅស៊ូនៅតំបន់ Assam និង Tripura រំពឹងថានឹងមានចំនួន១,៥ពាន់តោននៅឆ្នាំនេះ ធៀបនឹងឆ្នាំមុន ហើយថ្លៃគឺទាបជាងនៅរដ្ឋ Kerala ផងដែរ។ ម្យ៉ាងទៀតភ្លៀងធ្លាក់ជាបន្តបន្ទាប់ក៏បានប៉ះពាល់ដល់ផលិតកម្មកៅស៊ូផងដែរ។
កត្តាមិនអំណោយផល
លោក Jom Jacob អ្នកវិភាគឯករាជ្យនៅក្នុងឧស្សាហកម្មកៅស៊ូពិភពលោកបានឲ្យដឹងថាថ្លៃកៅស៊ូធម្មជាតិនៅប្រទេសឥណ្ឌាបានធ្លាក់ចុះយ៉ាង ខ្លាំងក្នុងរយៈពេល៤សប្តាហ៍ចុងក្រោយនេះ ដោយសារតែនិន្នាការពិភពលោកធ្លាក់ចុះ។ ទីផ្សារឥណ្ឌាក៏បានថ្លឹងថ្លែងពីការធ្លាក់ចុះផងដែរ ដោយការផ្គត់ផ្គង់ក្នុងស្រុកបានប្រសើរឡើងជាងការរំពឹទុកក្នុងអំឡុងខែសីហានេះ ចំពេលដែលមានភ្លៀងមូសុងដែលជួយសម្រួលមិនប៉ះរំខានដល់ការចៀរជ័រផងដែរ។ ហេតុផលមួយទៀតគឺវិស័យដឹកជញ្ជូនបានវិលទៅរកភាពធម្មតាវិញ ហើយអត្រាថ្លៃដឹកជញ្ជូនតាមសមុទ្របានធ្លាក់ចុះយ៉ាងខ្លាំង ដែលធ្វើឲ្យការនាំចូលកៅស៊ូធម្មជាតិបានលឿននិងថោកជាងមុន។
លោកក៏បានបន្តថា អវត្ដមាននៃភាពមិនប្រាកដប្រជានិងការព្រួយបារម្ភលើការពន្យារពេលនៃការដឹកជញ្ជូន ក្រុមហ៊ុនសំបកកង់របស់ឥណ្ឌាបាន កាត់បន្ថយសន្និធិកៅស៊ូធម្មជាតិរបស់ខ្លួន ដើម្បីព្យាយាមបញ្ចុះតម្លៃដើមភាគហ៊ុនកាន់កាប់។ ក្រៅពីកត្តាតម្រូវការនិងផ្គត់ផ្គង់មិនអំណោយផល កត្តាមិនមែនមូលដ្ឋានមួយចំនួនទៀតក៏កំពុងជះឥទ្ធិពលដល់រំញោចទីផ្សារពិភពលោកផងដែររួមមាន៖ ភាពតានតឹងភូមិសាស្ត្រនយោបាយរវាងចិននិងតៃវ៉ាន់ ភាពមិនប្រាកដប្រជាដែលកើតឡើងពីសង្គ្រាមរវាររុស្ស៊ីនិងអ៊ុយក្រែនដែលបានអូសបន្លាយ ការបិទខប់ដោយសារជំងឺកូវីដនៅតំបន់មួយចំនួននៃប្រទេសចិន ភាពរឹងមាំដ៏ខ្លាំងនៃប្រាក់ដុល្លារដល់កម្រិតមួយខ្ពស់ជិតពីរទសវត្សរ៍ និងភាពទន់ខ្សោយជាបន្តបន្ទាប់នៃរូបិយប័ណ្ណសំខាន់ៗរបស់បណ្តាប្រទេសនាំចេញកៅស៊ូធម្មជាតិសំខាន់ៗ៕