×
សេចក្តីប្រកាសរបស់ក្រុមប្រឹក្សាកៅស៊ូប្រទេសឥណ្ឌា

លោកបណ្ឌិត Sawar Dhanania ប្រធានក្រុមប្រឹក្សាកៅស៊ូបានដលស្រង់ខ្លឹមសារពីសុន្ទរកថារបស់ប្រធានាធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកៅស៊ូលើក​ ទី១៨១ ដែលធ្វើឡើងនៅក្រុងកូតូយ៉ាមបានឲ្យដឹងថា ផលិតកម្មកៅស៊ូធម្មជាតិនៅក្នុងប្រទេសឥណ្ឌានឹងមិនគ្រប់គ្រាន់ ដើម្បីបំពេញតាមតម្រូវការនៃការប្រើប្រាស់ក្នុងឧស្សាហកម្មឡើយ ដោយ​សារតែការប្រើប្រាស់រំពឹងថានឹងកើនដល់១ ៥០០ ០០០តោននៅឆ្នាំ២០២៥-២០២៦ (គិតត្រឹមបំណាច់ខែមីនា ឆ្នាំ២០២៦)។ គម្លាតនៃផលិតកម្មនិងការប្រើប្រាស់កៅស៊ូបច្ចុប្បន្នត្រូវបានបំពេញបានដោយការនាំចូល និងវាពាក់ព័ន្ធនឹងចំនួនទឹកប្រាក់ដ៏ច្រើនក្នុងការចំណាយលើអត្រាប្តូររូបិយប័ណ្ណបរទេស។ ដូច្នេះតម្រូវការបន្ទាន់គឺបង្កើនផ្ទៃដីដាំកៅស៊ូ ដោយឈរលើមូឡដ្ឋានជាក់លាក់ដើម្បីបំពេញតម្រូវការទាំងក្នុងស្រុកនិងកាត់បន្ថយការពឹងផ្អែកលើការនាំចូលនិងរឹតបន្តឹងការចំណាយលើអត្រាប្តូររូបិយប័ណ្ណបរទេស។ ជាមួយគ្នានេះរដ្ឋាភិបាលកណ្តាលនឹងបង្កើនផលិតកម្មកៅស៊ូធម្មជាតិនៅក្នុងប្រទេស ដោយពង្រីកផ្ទៃដីដាំកៅស៊ូនៅតាមតំបន់ដែលមិនមែនប្រពៃណី រួមទាំងតំបន់ភាគឦសាននិងតំបន់ប្រពៃណី។ ក្រុមប្រឹក្សាកៅស៊ូបានកំណត់អត្តសញ្ញាណដីមួយភាគធំទូលាយមួយនៅភាគឦសាននិងប៉ែកខាងលិច Bengal សម្រាប់ការដាំដុះកៅស៊ូ។ 'NE-MITRA' គឺជាគម្រោងដែលបង្កើតឡើងដោយក្រុមប្រឹក្សាកៅស៊ូដើម្បីអភិវឌ្ឍចម្ការកៅស៊ូនៅក្នុងតំបន់ទាំងនោះ ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីការប្រើប្រាស់នៅក្នុងឧស្សាហកម្មដែលប្រើប្រាស់។ ទន្ទឹមនឹងនេះ កិច្ចខិតខំប្រឹងប្រែងសម្រាប់សកម្មភាពបង្កើតប្រាក់ចំណូលបន្ថែមដូចជា ការចិញ្ចឹមឃ្មុំនិងការប្រមូលផលដំណាំចន្លោះរងជាដើមគួរតែត្រូវបានបន្ត។ លោកបន្ថែមថា ការជំរុញឧស្សាហកម្មឈើកៅស៊ូនិងការជួញ​ដូរកាបូនគឺត្រូវការពេលវេលាដើម្បីធ្វើឱ្យបរិស្ថានបៃតងនិងនាំមកនូវនិរន្តរភាពដល់វិស័យកៅស៊ូ។

លោកបណ្ឌិត  K.N. Raghavan នាយកប្រតិបត្តិបានធ្វើបទបង្ហាញអំពីស្ថានភាពកៅស៊ូធម្មជាតិក្នុងស្រុកដូចជា៖ ផលិតកម្មកៅស៊ូក្នុងប្រទេសបាន​ កើនឡើងចំនួន៧៧៥ពាន់តោន ក្នុងកំឡុងឆ្នាំ២០២១-២០២២ ធៀបនឹងអំឡុងឆ្នាំ២០២០-២០២១ មានចំនួន៧១៥ពាន់តោន គឺកំណើន៨,៤% ធៀបនឹងការកើនឡើង ០,៤% ក្នុងអំឡុងឆ្នាំមុន។​ ការកើនឡើងនូវទិន្នផល ផ្ទៃដីចៀរ និងផ្ទៃដីយកផល​ក្នុងឆ្នាំក៏បានរួមចំណែកដល់ការកើនឡើងនៃផលិតកម្មនេះដែរ។

ផ្ទៃដីដាំកៅស៊ូក្នុងអំឡុងឆ្នាំ២០២១-២០២២ មានចំនួន៨២៦ ៦៦០ហិកតា ក្នុងនោះទោះបី​ជា​ផ្ទៃយកផលមានចំនួន៧១៨ពាន់ហិកតាក៏ដោយ ប៉ុន្តែ ផ្ទៃដីចៀរជាក់ស្តែងមានត្រឹមតែ៥២៦ ៥០០​ហិកតា​ប៉ុណ្ណោះ ស្មើនឹង៧៣,២% ក្នុងឆ្នាំនេះ។ ទិន្នផលជា​មធ្យមក្នុង១ហិកតា បានកើនឡើងពី១ ៤៤២គ.ក្រ​/​ហិកតា​/​ឆ្នាំ ដល់ ១ ៤៧២គ.ក្រ/ហិកតា/​ឆ្នាំ២០២១-២០២២ ធៀប​នឹងឆ្នាំមុន។

ក្នុងឆ្នាំ២០២១-២០២២ ឥណ្ឌាបានប្រើប្រាស់កៅស៊ូធម្មជាតិចំនួន១ ២៣៨ពាន់តោនដែល​បានកើនឡើង ១២,៩% ធៀបឆ្នាំ២០២០-២០២១ មានចំនួន១ ០៩៦ ៤១០តោន។ ចំពោះវិស័យសំបក​កង់​យានយន្តដែលបានចុះបញ្ជីមានកំណើន ១៥,៩% ក្នុងអំឡុងឆ្នាំ២០២១-២០២២​ ​ធៀបនឹង៣,២% ក្នុងអំឡុងឆ្នាំ​២០២០-​២០២១ ។ ទន្ទឹមនឹងនេះ វិស័យ​មុខទំនិញកៅស៊ូទូទៅដែលបានចុះបញ្ជីគឺមានកំណើន៥,៦%​ អំឡុងឆ្នាំ២០២១​ -២០២២ ធៀបនឹងការធ្លាក់ចុះ១៦,៤% ក្នុង​អំឡុង​ឆ្នាំ២០២០-២០២១ ។ វិស័យ​ផលិត​សំបក​កង់​យានយន្ត​មាន​ចំនួន​៧៣,១% នៃ​បរិមាណ​ការប្រើប្រាស់កៅស៊ូធម្មជាតិសរុបនៅក្នុង​ ប្រទេស​ក្នុង​អំឡុង​ឆ្នាំ២០២១-២០២២។ ការព្យាករណ៍ផលិតកម្មនិងការប្រើប្រាស់កៅស៊ូធម្មជាតិឆ្នាំ២០២២-២០២៣ គឺ៨៥០ ០០០តោន និង ​១ ២៩០ ០០០តោនរៀង​ៗគ្នា។

ការនាំចូលកៅស៊ូធម្មជាតិបានកើនឡើងដល់៦៤៦ ៣៦៩តោន ក្នុងអំឡុងឆ្នាំ២០២១-២០២២ បើធៀបនឹងឆ្នាំ២០២០-២០២១ មានចំនួន ៤១០ ៤៧៨តោន ហើយ ៦០% នៃការនាំចូឡគឺ​បង់​​ពន្ធ ដែលក្នុងនោះ ការនាំចូលកៅស៊ូដុំ ៨៧,៥%។ គម្លាតរវាងបរិមាណកៅស៊ូធម្មជាតិដែ​ល​ផលិតនៅក្នុងប្រទេសនិងតម្រូវការ នៃការប្រើប្រាស់​របស់ឧស្សាហកម្មគឺជាហេតុផលចម្បងសម្រាប់ការនាំចូលទំនិញក្នុងបរិមាណដ៏ច្រើននេះ។

លោកបណ្ឌិត Raghavan ក៏បានរៀបរាប់លម្អិតអំពីសកម្មភាពដែលធ្វើឡើងដោយក្រុមប្រឹក្សាកៅស៊ូក្នុងអំឡុងពេលជំងឺកូវីដ។ ពេលដែលទី- ផ្សារ​ត្រូវបានបិទទ្វារថ្លៃកៅស៊ូប្រភេទ RSS 4 គឺ១,៤៩​ដុល្លារ/គ.ក្រ ក្រុមប្រឹក្សាកៅស៊ូ​បាន​ផ្តល់ប្រាក់កម្ចី​ចំនួន១ ២០០០ដុល្លារអាមេរិក​ដល់ក្រុមហ៊ុនផ្សេងៗ​ ​​ដែលស្ថិតនៅក្រោមក្រុមប្រឹក្សាដើម្បីពួកគេអាចទិញកៅស៊ូដោយផ្ទាល់ពីកសិករ។ ប្រតិបត្តិការនេះ ត្រូវបានបន្តរហូតដល់ទីផ្សារបើកដំណើរការឡើងវិញ។ ក្នុងអំឡុងពេលនោះ ក្រុមប្រឹក្សាកៅស៊ូក៏បានស្នើឱ្យនាយកដ្ឋានសហគមន៍ជាតំណាងរដ្ឋាភិបាលធ្វើការណែនាំ សហគមន៍កសិកម្មបឋមឱ្យខ្ចីប្រាក់ ដើម្បីទិញសម្ភារៈក្បាងការពារទឹកភ្លៀង។ ជាលទ្ធផលធ្វើឲ្យចំនួននៃប្រាក់​កម្ចី​មាន​កម្រិត​ទាប ហើយ​សូម្បី​តែ​អត្រា​ការ​ប្រាក់សូន្យ​ត្រូវធ្វើឲ្យកសិករអាចប្រើប្រាស់បាន​។ ក្រុមហ៊ុនក្រុមប្រឹក្សាកៅស៊ូក៏បានផ្តល់ជំនួយ​ផងដែរ ជាលទ្ធផលចម្ការកៅស៊ូចំនួន​ ២២៥ ០០០​ហិកតាអាចទទួលបានក្បាំងការពារភ្លៀងនៅឆ្នាំ​២០២០។

ការអភិវឌ្ឍន៍រុក្ខជាតិកៅស៊ូដែលបានកែប្រែហ្សែន ការបន្តពូជហ្សែនទាំងមូល និងការដាក់ឱ្យដំណើរការមជ្ឈ​មណ្ឌលបង្កាត់ផលិតផលកៅស៊ូ មន្ទីរពិសោធន៍អនុលោមតាម REACH និងមន្ទីរពិសោធជំងឺរុក្ខជាតិម៉ូលេគុលត្រូវបានធ្វើឡើងក្នុងអំឡុងពេលនោះ។ ភាពងាយបាក់ដីចម្ការកៅស៊ូក្នុងរដ្ឋ Kerala ត្រូវបានទទួលជំនួយពីសាកលវិទ្យាល័យ Digital of Kerala ហើយផែនទីនៃតំបន់បាក់ដីមានការអនុវត្តកសិកម្មល្អក៏ត្រូវបានដាក់ឱ្យដំណើរការផងដែរ៕

ព័ត៌មានចុងក្រោយ