សមាគមអ្នកផលិតស្រោមដៃកៅស៊ូម៉ាឡេស៊ី (Margma) ជឿជាក់ថា តម្រូវការស្រោមដៃកៅស៊ូធម្មជាតិនឹងមប្រសើរឡើងវិញ នៅពេលផ្នត់គំនិតនិងក្តីបារម្ភរបស់អ្នកទិញត្រូវបានដោះស្រាយសមស្រប។ ជាមួយគ្នានោះសមាគម Margma បានលើកឡើងថា ការថយចុះសារពើភ័ណ្ឌនៅក្នុងបំពង់បង្ហូរប្រេងនឹងនាំំកនូវលំនឹងធម្មតារវាងការប្រើសមត្ថភាពផលិតនិងតម្រូវការពិពភលោក ហើយស្រោមដៃកៅស៊ូសំយោគនិងស្រោមដៃកៅស៊ូធម្មជាតិបង្ហាញពីការទទួលយកពីអ្នកប្រើប្រាស់កាន់តែទំលូទំលាយ។
សមាគម Margma បន្តថា ឧស្សាហកកម្មស្រោមដៃក៏កំពុងឈានមុខក្នុងចំណោមវិស័យនៃសេដ្ឋកិច្ចកែច្នៃឡើងវិញ ដោយប្រើវត្ថុធាតុដើមថ្មីៗ សារធាតុបន្ថែម និងសារធាតុផ្សេងៗដែលមិនប៉ះពាល់ដល់បរិស្ថាននិងអាចរលួយបាន
លោកស្រីបណ្ឌិត Zuraida Kamaruddin រដ្ឋមន្រ្តីក្រសួងចម្ការឧស្សាហកម្មនិងមុខទំនិញបានលើកឡើងថា ការនាំចេញស្រោមដៃកៅស៊ូរបស់ប្រទេសម៉ាឡេស៊ីមានបរិមាណខ្ពស់ក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវិដ ទោះបីជាតម្រូវការបានធ្លាក់ចុះចាប់តាំងពីពេលនោះក៏ដោយ។
បន្ទាប់ពីលោកស្រីបានបើកសន្និបាតនិងពិ័ណ៌ស្រោមដៃកៅស៊ូអន្តរជាតិលើកទី១០ មានប្រទេសជាច្រើនបានអញ្ជើញក្រុមហ៊ុនផលិតស្រោមដៃម៉ាឡេស៊ីឲ្យបើករោងចក្រនៅក្នុងប្រទេសរបស់ពួកគេ ដោយជឿថាប្រជាជននៅតែត្រូវការស្រោមដៃកៅស៊ូ ដោយសារគន្លងថ្មីនេះប្រជាជនគិតពីអនាម័យជាងមុន។
លោកស្រីក៏សង្ឃឹមថា ម្ខាស់ឧស្សាហកម្មសំខាន់ៗដូចជា Hartalega នឹងពិនិត្យមើលើការវិនិយោគក្នុងសកម្មភាពលំហូរផ្នែកខាងលើ ដើម្បីឲ្យពួកគេមានប្រព័ន្ធអេកូឡូស៊ីទាំងមូលដែលអាចគាំទ្រដល់ការធ្វើធុរកិច្ច។ បើមិនដូច្នេះទេ វិស័យឧស្សាហកម្មនឹងមិនមានភាពនឹងនរឡើយ។ យើងពិតជាពឹងផ្អែកយ៉ាងខ្លាំងលើកសិករកៅស៊ូគ្រួសារ ដោយសារតែ៩០% នៃផលិតកម្មបានមកពីពួកគាត់។ យើងក៏ត្រូវគ្រប់គ្រងចម្ការកៅស៊ូទាំងអស់នេះឲ្យមានលក្ខណៈជារចនាសម័្ពន្ធបន្ថែមទៀត ដើម្បីធានាបាននូវនិរន្តរភាពវត្ថុធាតុដើម។
លោកបណ្ឌិត Supramaniam ប្រធានសមាគម Margama បានបន្តថា ប្រទេសម៉ាឡេស៊ីនៅតែបន្តនាំមុខគេក្នុងការផលិតផលិតផលកៅស៊ូប្រកបដោយភាពច្នៃប្រឌិត លើបរិក្ខាពិនិត្យសុខភាពនិងស្រោមដៃបម្រើការវះកាត់ជាដើម។
យើងមានស្រោមដៃល្អបំផុតសម្រាប់ពិភពលោកដែលប្រទេសម៉ាឡេស៊ីផលិតបានប្រហែល២៥៩ពាន់គូរ និងអាចផ្គត់ផ្គង់បានទៅដល់១៩៥ ប្រទេសនៅក្នុងពិភពលោកដែលអាចចំណេញបានប្រហែល ២៥% នៃតម្រូវការពិភពលោក។
នៅឆ្នាំ២០២១ ឧស្សាហកម្មស្រោមដៃកៅស៊ូគិតជាទឹកប្រាក់មានចំនួន៥៤,៨១ពាន់លានរីងហ្គីដ ដែលស្មើនឹង៣,៧៨% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសម៉ាឡេស៊ី ដោយសារការកើនឡើងខុសពីធម្មតានៃតម្រូវការនិងថ្លៃលក់ជាមធ្យមដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ ១៩។
លោកបណ្ឌិតបានថា នៅពេលមានលំនឹងតម្រូវការនិងថ្លៃលក់ជាមធ្យមបានស្ថិតនៅធម្មតាដូចនឹងការរាតត្បាតកូវិដ។ ដូច្នេះនៅឆ្នាំនេះរំពឹងថាទឹកប្រាក់នាំចេញនៃឧស្សាហកម្មស្រោមដៃកៅស៊ូមានប្រហែល២៣ពាន់លានរីងហ្គីដ ស្មើនឹង១,២% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស ម៉ាឡេស៊ីក្នុងឆ្នាំ២០២១។ តម្រូវការស្រោមដៃពិភពលោករំពឹងថានឹងមានប្រហែល ៣៩៩ពាន់គូរ សម្រាប់ឆ្នាំ២០២២នេះ ជាមួយនឹងកំណើនប្រចាំឆ្នាំដែលរំពឹងទុកពី ១០% ទៅ ១២%៕