×
និន្នាការកៅស៊ូក្នុងខែមិថុនា ឆ្នាំ២០២២

I.ការពិនិត្យមើលឡើងវិញនៃទីផ្សារកៅស៊ូធម្មជាតិក្នុងពាក់កណ្តាលដើម​ខែមិថុនា ឆ្នាំ២០២២

ថ្លៃមធ្យមនៃពាណិជ្ជកម្មកៅស៊ូធម្មជាតិសំខាន់ៗនៅតាមបណ្តាទីផ្សារទិញលក់តាមកិច្ចសន្យានិង​ទីផ្សារទិញលក់ភ្លាមៗ​ ក្នុងអំឡុងពេលពាក់កណ្តាលចុងខែឧសភា ឆ្នាំ២០២២ និងពាក់កណ្តាលដើម​ខែ​ទិញលក់ភ្លាមៗនិងទីផ្សារទិញលក់តាមកិច្ចសន្យាសំខាន់ៗ ក៏មានផ្តល់ជូនបន្ថែមនៅក្នុងតារាងឧបសម្ព័ន្ធផងដែរ។

តារាងទី១៖ ថ្លៃកៅស៊ូធម្មជាតិក្នុងពាក់កណ្តាលទីដើមខែមិថុនា ឆ្នាំ២០២២ នៅក្នុងទីផ្សារទិញលក់ភ្លាមៗ និងទីផ្សារទិញលក់តាមកិច្ចសន្យានៅតំបន់អាស៊ី

ទីផ្សារទិញលក់ភា្លមៗ

ថ្លៃមធ្យម

% បម្រែបម្រួល

ក្រាហ្វិកថ្លៃ

ពាក់កណ្តាល​ចុងខែឧសភា ២២

ពាក់កណ្តាល​ដើមខែមិថុនា​២២

STR 20, FOB បាងកក ($/100kg)

166.19

168.19

1.20

ក្រាហ្វីកទី១

SMR 20, FOB គួរឡាឡាំពួរ ($/100kg)

163.59

166.72

1.91

RSS 3, FOB បាងកក ($/100kg)

219.42

219.73

0.14

ក្រាហ្វីកទី២

RSS 4 កូតូយ៉ាម ($/100kg)

224.02

226.57

1.14

ទឹកជ័រ ៦០% គួរឡាឡាំពួរ ($/100kg)

156.69

153.57

-1.99

ក្រាហ្វីកទី៣

ទឹកជ័រ ៦០% បាងកក ($/100kg)

154.88

149.34

-3.58

ទីផ្សារទិញលក់តាមកិច្ចសន្យា

 

 

 

 

ទីផ្សារហ៊ុនសៀងហៃ (ផុតខែកញ្ញា ២២) (យ័ន/តោន)

13 117

13 215

0.75

ក្រាហ្វីកទី៤

ទីផ្សារហ៊ុន SICOM (TSR 20, $/100kg)

163.04

166.09

1.87

ក្រាហ្វីកទី៥

ទីផ្សារហ៊ុន OSAKA (RSS 3 យេន/គ.ក្រ)

245.88

258.70

5.21

ក្រាហ្វីកទី៦

 

II.ការពិនិត្យឡើងវិញសម្រាប់ពាក់កណ្តាលដើមខែមិថុនា ឆ្នាំ២០២២

១.នៅពាក់កណ្តាលដើមខែមិថុនា ឆ្នាំ២០២២ ថ្លៃជាមធ្យមនៃកៅស៊ូដុំនិងកៅស៊ូសន្លឹកនៅក្នុងទីផ្សារទិញលក់ភ្លាមៗសំខាន់ៗគឺខ្ពស់ជាងបន្តិចកាលពីពាក់កណ្តាលចុងខែឧសភា​ ឆ្នាំ២០២២។ ផ្ទុយទៅវិញថ្លៃទឹកជ័រនៅក្នុងទីផ្សារទីក្រុងគួរឡាឡាំពួរនិងទីក្រុងបាងកកមានការធ្លាក់ចុះអស់ ១,៩៩% និង ៣,៥៨% ក្នុងអំឡុងពាក់កណ្តាលដើមខែមិថុនា ឆ្នាំ២០២២។ ចំណែកថ្លៃកៅស៊ូគិតជាមធ្យមក្នុងចំណោមទីផ្សារទិញលក់តាមកិច្ចសន្យាសំខាន់ៗនៅទីផ្សារក្រុងសៀងហៃនិងសឹង្ហបុរីបានបង្ហាញពីការកើនឡើងតិចតួច ស្របពេលដែលថ្លៃកៅស៊ូក៏កើនឡើងដូចគ្នានេះនៅក្នុងទីផ្សារអូសាកាក្នុងកម្រិត ៥,២១%។

២.កត្តាទាំងឡាយដែលជះឥទ្ធិពលដល់និន្នាការថ្លៃកៅស៊ូធម្មជាតិគ្រប់ប្រភេទនៅក្នុងទីផ្សារទិញលក់ភ្លាមៗនិងទីផ្សារទិញលក់តាមកិច្ចសន្យាសំខាន់ៗក្នុងអំឡុងពាក់កណ្តាលដើមខែមិថុនា ឆ្នាំ២០២២ ត្រូវបានសង្ខេបជូនដូចខាងក្រោម៖

i.ជាមួយនឹងការរំពឹងទុកនៃការដំឡើងអត្រាការប្រាក់នៅសហរដ្ឋអាម៉េរិក (ដោយសារមានការកើនឡើងនៃអតិផរណា)​​ ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសំខាន់ៗទាំងបីបានចាប់ផ្តើមធ្លាក់ចុះ​ចាប់តាំងពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។

ii.អត្រាការប្រាក់ខ្ពស់នៅក្នុងសហរដ្ឋអាមេរិកមានន័យថាអ្នកវិនិយោគក្នុងប្រទេសនឹងទទួលបានផលចំណេញខ្ពស់ ហើយលុយហូរទៅកន្លែង ណាដែលលុយកើនឡើង។ វាក៏បណ្តាលឱ្យតម្លៃប្រាក់ដុល្លារអាម៉េរិកកាន់តែរឹងមាំផងដែរ។

iii.តម្លៃប្រាក់យ៉េនរបស់ជប៉ុនដែលជារូបិយប័ណ្ណដ៏សំខាន់មួយបានទទួលរងគ្រោះខ្លាំងជាងគេ បន្ទាប់​ពីមានជម្លោះរវាងប្រទេសរុស្ស៊ី-អ៊ុយក្រែន និងការដំឡើងអត្រាការប្រាក់របស់ធនាគារ​កណ្តាល​សហរដ្ឋ​អាម៉េរិក។

iv.ជាលទ្ធផលពីភាពទន់ខ្សោយនៃតម្លៃប្រាក់យ៉េនរបស់ជប៉ុនធ្វើឱ្យកៅស៊ូសន្លឹក RSS-3 ដែលបានជួញ​​ដូរនៅក្នុងនៅផ្សារហ៊ុនអូសាកាបានបង្ហាញនូវនិន្នាការកើនឡើងរហូតដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២។

v.សង្គ្រាម​ដែល​កំពុង​បន្ត​​​នៅ​ក្នុងប្រទេសអ៊ុយក្រែន​ នឹងផ្តល់ជា​លទ្ធផល៖​​ 

  (ក).  ការកើនឡើងនៃតម្លៃប្រេងឆៅ

 (ខ).  ការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់នូវមុខទំនិញនិងលោហធាតុសំខាន់ជាច្រើន ដែលនាំឱ្យមានអតិផរណាខ្ពស់និងលក្ខខណ្ឌហិរញ្ញវត្ថុកាន់តែតឹងរ៉ឹង

​ (គ).កង្វះការផ្គត់ផ្គង់កៅស៊ូសំយោគហេតុតែប្រទេសរុស្ស៊ីជាអ្នកផលិតនិងនាំចេញប្រមាណ១០%​ នៃផលិតកម្មនិងនាំចេញកៅស៊ូសំយោគនៃពិភពលោក។

vi.តម្លៃប្រេងឆៅប្រចាំថ្ងៃ (US$/barrel) បង្ហាញពីនិន្នាការកើនឡើង។ បើប្រៀបធៀបទៅនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ តម្លៃប្រេងឆៅ (US$/barrel) បានកើនឡើង ៥,០៧% នៅក្នុងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។

iiv. ជាលទ្ធផលនៃការចុះខ្សោយនៃរូបិយប័ណ្ណរបស់បណ្តាប្រទេសនាំចេញកៅស៊ូធម្មជាតិធំៗ សម្រាប់ប្រភេទកៅស៊ូធម្មជាតិសំខាន់ៗដែលបានជួញដូរនៅក្នុងទីផ្សារត្រូវបានធ្លាក់ចុះ។

iiiv.ការ​បិទខ្ទប់​ទីក្រុង​នៅ​ផ្នែក​ខ្លះ​នៃ​ប្រទេស​ចិនសម្រាប់គោលនយោបាយ​គ្មាន​កូវីដ (zero-covid) របស់​ប្រទេស​នៅតែ​បន្ត។ ប្រទេសចិនជាអ្នកប្រើប្រាស់មានចំណែកប្រហែល៤២% នៃការប្រើប្រាស់កៅស៊ូធម្មជាតិទូទាំងពិភពលោក។

ix.តម្រូវការផលិតផលដែលមានមូលដ្ឋានធ្វើពីទឹកជ័រខាប់ដូចជាស្រោមដៃជាដើម បានឈានដល់កម្រិតមួយដូចពេលមុនមានជំងឺរាតត្បាត។

x.តម្លៃកៅស៊ូបានធ្លាក់ចុះនៅក្នុងប្រទេសឥណ្ឌា ខណៈដែលតម្លៃបានឡើងដល់កម្រិតខ្ពស់រយៈពេលប្រាំមួយខែនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២២។ យើងក៏បានសង្កេតឃើញផងដែរថាចាប់តាំងពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២មក មានការធ្លាក់ថ្លៃយ៉ាងខ្លាំងនៃថ្លៃកៅស៊ូសន្លឹក RSS-3 នៅទីក្រុងបាងកក។ ប្រការទាំងនេះ​ភាគច្រើន​បណ្តាលមកពីបញ្ហា​សកល​។ ជាងនេះទៅទៀតអវត្ដមាននៃភ្លៀងធ្លាក់ខុសពីធម្មតាក្នុងអំឡុងរដូវខ្យល់មូសុងនិរតីនៅរដ្ឋ Kerala បានជួយដល់ការផ្គត់ផ្គង់កៅស៊ូធម្មជាតិក្នុងប្រទេសឥណ្ឌាដោយមិនមានការរំខាន។

៣. ក្រាហ្វិកទី១ បានបង្ហាញពីនិន្នាការថ្លៃ FOB ប្រចាំថ្ងៃរបស់កៅស៊ូដុំ STR 20 នៅបាងកកនិងកៅស៊ូ ដុំ SMR 20 នៅទីផ្សារគូឡាឡាំពួ។ ថ្លៃមានការប្រែប្រួលស្ទើរតែស្របគ្នា បើប្រៀបធៀបទៅនឹងពាក់កណ្តាលចុងខែឧសភា ឆ្នាំ២០២២ ថ្លៃជាមធ្យមនៅក្នុងទីផ្សារទីក្រុងបាងកកនិងទីក្រុងគូឡាឡាំពួរបានកើនឡើងចំនួន១,២០% និង១,៩១% តាមលំដាប់នៅក្នុងពាក់កណ្តាលដើមខែមិថុនា ឆ្នាំ២០២២នេះ។ ភាពខុសគ្នានៃថ្លៃមធ្យមនៅក្នុងទីផ្សារត្រូវបានផ្តល់ឱ្យក្នុងតារាង១។ ក៏ប៉ុន្តែថ្លៃកៅស៊ូបានធ្លាក់ចុះប្រហែល ០,៤១% នៅទីក្រុងបាងកកនិងនៅទីផ្សារគួរឡា ឡាំពួរចន្លោះថ្ងៃទី៣១ ខែឧសភា រហូតថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។ 

ក្រាហ្វិកទី១៖ ថ្លៃកៅស៊ូធម្មជាតិទិញ-លក់ភ្លាមៗប្រភេទ STR-20 នៅទីផ្សារបាងកក និងថ្លៃកៅស៊ូទិញ-លក់ភ្លាមៗប្រភេទ STR-20 នៅទីផ្សារគួរឡាឡាំពួរ (US$/100kg)

៤.និន្នាការថ្លៃកៅស៊ូនៅក្នុងទីផ្សារទិញលក់ភ្លាមៗប្រចាំថ្ងៃចំពោះកៅស៊ូសន្លឹក RSS-3 នៅទីក្រុងបាងកក (FOB) និងកៅស៊ូសន្លឹក RSS-4 នៅក្នុងទីផ្សារកូតូយ៉ាមនៅក្នុងពាក់កណ្តាលដើមខែមិថុនា ឆ្នាំ២០២២ ត្រូវបានផ្តល់ឱ្យក្នុងក្រាហ្វិកទី២។ ចាប់ពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ ថ្លៃកៅស៊ូនៅកូតូយ៉ាមបានបង្ហាញពីនិន្នាការកើនឡើង បន្ទាប់មកវាមានលំនាំតាមខ្សែកោងពិភពលោកនិងការផ្គត់ផ្គង់កៅស៊ូជន់ជោរមិនដាច់ដោយសារតែអវត្ដមានខ្យល់មូសុងថ្លៃកៅស៊ូក៏ចាប់ផ្តើមធ្លាក់ចុះទៅវិញ។ ថ្លៃកៅស៊ូនៅក្នុងទីផ្សារទីក្រុងបាងកកបានធ្លាក់ចុះចំនួន០,៧០% នៅចន្លោះថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ចំណែកឯនៅទីផ្សារកូតូយ៉ាមគឺធ្លាក់ចុះតិចតួចក្នុងពេលដូចគ្នានេះដែរ។

ក្រាហ្វិកទី២៖ ថ្លៃកៅស៊ូធម្មជាតិទិញ-លក់ភ្លាមៗប្រភេទ RSS-3 នៅទីផ្សារបាងកក និងថ្លៃកៅស៊ូទិញ-លក់ភ្លាមៗប្រភេទ RSS-4 នៅទីផ្សារកូតូយ៉ាម (US$/100kg)

៥.និន្នាការថ្លៃទឹកជ័រខាប់ប្រចាំថ្ងៃនៅទីផ្សារគួរឡាឡាំពួរនិងបាងកក (FOB) នៅក្នុងពាក់កណ្តាលដើម​​ខែមិថុនា ឆ្នាំ២០២២ មានផ្តល់ជូនក្នុងក្រាហ្វិកទី៣។ បើប្រៀបធៀបទៅនឹងប្រភេទកៅស៊ូធម្មជាតិផ្សេងទៀត ថ្លៃទឹកជ័រខាប់បានទទួលរងការខាតបង់ច្រើនជាងគេ។ ថ្លៃមធ្យមក្នុងពាក់កណ្តាលដើមខែមិថុនា ឆ្នាំ២០២២ បានធ្លាក់ចុះអស់ចំនួន ១,៩៩% នៅទីផ្សារគួរឡាឡាំពួរនិងចំនួន ៣,៥៨% នៅទីផ្សារបាងកក។ ថ្លៃក៏បានធ្លាក់ចុះអស់ ០,៩៥% នៅក្នុងទីផ្សារគួឡាឡាំពួរនិង ១,១៣% នៅទីផ្សារបាងកកចន្លោះពី​ថ្ងៃទី​៣១ ខែឧសភា ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២២។

ក្រាហ្វិកទី៣៖ ថ្លៃទឹកជ័រខាប់ទិញលក់ភ្លាមៗនៅទីផ្សារគួរឡាឡាំពួរ (US$/100kg)

៦.ក្រាហ្វិកទី៤ បានពិពណ៌នាអំពីនិន្នាការថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យាប្រចាំថ្ងៃនៅទីផ្សាហ៊ុនសៀង​ហៃ​សម្រាប់ខែកញ្ញា ឆ្នាំ២០២២ ដែលបានជួញដូរនៅក្នុងអំឡុងពាក់កណ្តាលដើមខែមិថុនា ឆ្នាំ២០២២។ ទោះបីជាយើងប្រៀបធៀបទៅនឹងពាក់កណ្តាលចុងខែឧសភា ឆ្នាំ២០២២ ឃើញថាថ្លៃជាមធ្យមក្នុងពាក់កណ្តាលដើមខែមិថុនា ឆ្នាំ២០២២ គឺមានកម្រិតខ្ពស់ជាង (០,៧៥%) បន្តិចមែន ប៉ុន្តែថ្លៃបានធ្លាក់ចុះ០,២៥% នៅចន្លោះពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។

ក្រាហ្វិកទី៤៖ ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃប្រចាំថ្ងៃសម្រាប់ខែកញ្ញា ឆ្នាំ២០២២ (យន់/តោន)

៧.ថ្លៃកៅស៊ូ TSR-20 ទិញលក់តាមកិច្ចសន្យាប្រចាំថ្ងៃនៅទីផ្សារហ៊ុនសឹង្ហបុរីសម្រាប់ខែសីហា និងខែ​កញ្ញា ឆ្នាំ២០២២ បានបង្ហាញនៅក្នុងក្រាហ្វិកទី៥។ ថ្លៃកៅស៊ូ TSR-20 ទិញលក់តាមកិច្ចសន្យានៅទីផ្សារ​ហ៊ុនសឹង្ហបុរីបានតាមយ៉ាងកៀកកិតជាមួយនិន្នាការថ្លៃកៅស៊ូនៅទីផ្សារសៀងហៃផងដែរ។ ថ្លៃជាមធ្យមក្នុង​ពាក់កណ្តាលដើមខែមិថុនា ឆ្នាំ២០២២ គឺមាន១,៨៧% ខ្ពស់ជាងថ្លៃមធ្យមកាលពីពាក់កណ្តាលចុង​ខែ​ឧសភា ឆ្នាំ២០២២កន្លងទៅ។ ទោះជាយ៉ាងណាក៏ដោយ គេសង្កេតឃើញថាថ្លៃក៏បានធ្លាក់ចុះ ០,២៨% នៅចន្លោះពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។

ក្រាហ្វិកទី៥៖ ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យាប្រភេទ TSR-20 នៅទីផ្សារហ៊ុន​ប្រទេស​​សឹង្ហបុរីសម្រាប់ខែសីហានិងខែកញ្ញា ឆ្នាំ២០២២ (ដុល្លារសឹង្ហបុរី/១០០គ.ក្រ)

៨.ថ្លៃកៅស៊ូ RSS​-3​ ទិញលក់តាមកិច្ចសន្យាប្រចាំថ្ងៃនៅទីផ្សារហ៊ុនអូសាកានៅក្នុងពាក់កណ្តាល​ដើម​ខែមិថុនា ឆ្នាំ២០២២ បានបង្ហាញនៅក្នុងក្រាហ្វិកទី៦។ ដំណើរវិវឌ្ឍនៃនៃកិច្ចសន្យាកៅស៊ូប្រភេទ RSS-3 នៅក្នុងទីផ្សារ Osaka គឺមានភាពល្អប្រសើរជាងបើប្រៀបធៀបទៅនឹងប្រភេទកៅស៊ូធម្មជាតិផ្សេងទៀត ដែល​​ធ្វើការជួញដូរនៅក្នុងទីផ្សារសៀងហៃនិងទីផ្សារសឹង្ហបុរី។ ថ្លៃជាមធ្យមនៃកៅស៊ូ RSS​-3 នៅក្នុងពាក់កណ្តាល ដើមខែមិថុនា ឆ្នាំ២០២២ គឺមានចំនួន ៥,២១% ខ្ពស់ជាងថ្លៃមធ្យមកាលក្នុងពាក់កណ្តាលចុងខែឧសភា ឆ្នាំ២០២២។ នៅចន្លោះពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ថ្លៃកៅស៊ូ RSS-3 បានកើនឡើង ០,១៤% នៅក្នុងផ្សារហ៊ុនអូសាកា។

ក្រាហ្វិកទី៦៖ ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យាប្រភេទ RSS-3 នៅទីផ្សារហ៊ុន​អូសាកា សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២២ (ដុល្លារយេន/គ.ក្រ)

៩.ក្រាហ្វិកទី៧ បានបង្ហាញពីភាពរឹងមាំនៃតម្លៃប្រាក់យ៉េនជប៉ុនធៀបនឹងប្រាក់ដុល្លារអាមេរិក។ និន្នាការ​ថ្លៃកៅស៊ូ RSS-​3 នៅទីផ្សារហ៊ុនអូសា កាភាគច្រើនបានវិវត្តតាមដំណើរនៃប្រាក់យ៉េនជប៉ុនរហូតដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២។ បន្ទាប់មកដោយសារមានភាពចលាចលជា សកលបានធ្វើឱ្យថ្លៃកៅស៊ូ RSS​-3 នៅទីផ្សារហ៊ុនអូសាកាបានធ្លាក់ចុះ ហើយករណីដូចគ្នានេះដែរយើងសង្កេតឃើញនៅក្នុងទីផ្សារសៀងហៃ និងទីផ្សារសឹង្ហបុរីផងដែរ។

ក្រាហ្វិកទី៧៖ ឥទ្ធិពលប្រាក់យ៉េនជប៉ុន (ធៀបនឹង១០០០យ៉េន)

១០.ទាំងតម្លៃប្រាក់បាតថៃនិងប្រាក់រីងហ្គីតម៉ាឡេស៊ីបានបង្ហាញនូវភាពចុះខ្សោយក្នុងពាក់កណ្តាល​ដើមខែមិថុនា ឆ្នាំ២០២២ ក្នុងក្រាហ្វិកទី ៨និងទី៩។ ផលប៉ះពាល់ពីភាពទន់ខ្សោយនៃរូបិយប័ណ្ណ​ទាំងពីរនេះ ត្រូវបានបង្ហាញឱ្យឃើញតាមរយៈដំណើរធ្លាក់ចុះនៃថ្លៃកៅស៊ូធម្មជាតិគ្រប់ប្រភេទដែលត្រូវបាន​ជួញដូរនៅ​ក្នុង​ទីផ្សារទាំងនេះ។

ក្រាហ្វិកទី៨៖ ឥទ្ធិពលប្រាក់បាតថៃ (ធៀបនឹង១០០បាត)

ក្រាហ្វិកទី៩៖ ឥទ្ធិពលប្រាក់រីងហ្គីដម៉ាឡេស៊ី (ធៀបនឹង១០០រីងហ្គីត)

១១.និន្នាការតម្លៃប្រេងឆៅប្រចាំថ្ងៃ មានបង្ហាញក្នុងក្រាហ្វិកទី១០។ ចន្លោះពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ២០២២ ថ្លៃបានកើនឡើងពី១២២,២USD/បារ៉ែល ទៅដល់១២៨,៤USD/បារ៉ែល។ គម្លាតនេះបង្ហាញពីការកើនឡើងចំនួន៥,០៧%។ ការកើនឡើងនៃតម្លៃប្រេង​នេះភាគច្រើន​បណ្តាលមកពី​សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន រួម​និង​ការរំខានក្នុង​ការផ្គត់ផ្គង់​នៅក្នុង​ពិភពលោកផងដែរ​។

ក្រាហ្វិកទី១០៖ និន្នាការថ្លៃប្រេងឆៅប្រភេទ Brent  (USD$/បារែល)

III. ទស្សនវិស័យរយៈពេលខ្លី

  1. កត្តាទាំងឡាយខាងក្រោមត្រូវបានរំពឹងថា វានឹងចូលមកកំណត់និន្នាការថ្លៃកៅស៊ូធម្មជាតិ​នៅក្នុង​រយៈ​ពេលខ្លីខាងមុខ៖
  1. ចាប់តាំងពីរដូវត្រជាក់សម្រាប់ដើមកៅស៊ូកន្លងផុតទៅយើងបានរំពឹងថាការចៀរជ័រកៅស៊ូនឹង​វិលមករកប្រក្រតីភាពឡើងវិញ​នៅក្នុងតំបន់ ផលិតកៅស៊ូភាគច្រើនរហូតដល់ភាគខាងជើងនៃអេក្វាទ័រ។ ប៉ុន្តែដោយសារមានភ្លៀងធ្លាក់ខុសពីធម្មតាវាអាចរំខានដល់ប្រក្រតីភាព​ នៃការផលិតកៅស៊ូធម្មជាតិនិងការផ្គត់ផ្គង់ជាសកលនៅក្នុងប្រទេសមានដូចជា៖ ប្រទេសថៃនិងប្រទេសឥណ្ឌា។
  2. ភាពមិនប្រាកដប្រជាដែលគ្របដណ្តប់លើគោលនយោបាយសូន្យកូវីដ (zero-covid) របស់ប្រទេសចិននិងការបន្តបិទខ្ទប់ (lock- down) នៅក្នុងផ្នែកខ្លះនៃប្រទេសចិន អាចដាក់សម្ពាធលើតម្រូវការប្រើប្រាស់កៅស៊ូធម្មជាតិផងដែរ។
  3. ការព្រួយបារម្ភអំពីការកើនឡើងនៃអតិផរណានិងការដំឡើងអត្រាការប្រាក់ជាបន្តនៅក្នុងសហរដ្ឋអាម៉េរិកអាចនឹងដាក់សម្ពាធទៅលើរូបិយប័ណ្ណរបស់ប្រទេសនាំចេញកៅស៊ូ ហើយបន្ទាប់មក វានាំដល់​ការបន្ថោក​តម្លៃកៅស៊ូធម្មជាតិ។
  4. តម្លៃប្រាក់ដុល្លាររឹងមាំ និងអត្រាការប្រាក់ខ្ពស់ក៏អាចដាក់សម្ពាធទៅលើទីផ្សារកៅស៊ូទិញលក់តាម​កិច្ចសន្យាកៅស៊ូផងដែរ។
  5. ទោះជាយ៉ាងណាក៏ដោយតម្លៃប្រេងឆៅទំនងជានៅតែអំណោយផលចំពោះទីផ្សារកៅស៊ូធម្មជាតិក្នុងរយៈពេលខ្លីដោយសារសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងការដាក់ទណ្ឌកម្មលើរុស្ស៊ីនៅតែបន្ត។
  6. គួរកត់សំគាល់ថាតម្លៃប្រេងឥន្ធនៈឡើងខ្ពស់ធ្វើឱ្យកៅស៊ូសំយោគមានតម្លៃថ្លៃផងដែរ៕
ព័ត៌មានចុងក្រោយ