I.ការពិនិត្យមើលឡើងវិញនៃទីផ្សារកៅស៊ូធម្មជាតិក្នុងអំឡុងខែឧសភា ឆ្នាំ២០២២
១.ថ្លៃគិតជាមធ្យមនៃពាណិជ្ជកម្មកៅស៊ូធម្មជាតិសំខាន់ៗនៅទីផ្សារទិញលក់តាមកិច្ចសន្យានិងទីផ្សារទិញ-លក់ភ្លាមៗក្នុងអំឡុងពេលចុងពាក់កណ្តាលខែមេសា ឆ្នាំ២០២២ និងដើមពាក់កណ្តាលខែឧសភា ឆ្នាំ២០២២ ត្រូវបានបង្ហាញនៅក្នុងតារាងទី១ខាងក្រោម។ និន្នាការថ្លៃកៅស៊ូគ្រប់ប្រភេទប្រចាំថ្ងៃនៅទីផ្សារកៅស៊ូទិញលក់ភ្លាមៗនិងទីផ្សារកៅស៊ូទិញលក់តាមកិច្ចសន្យាបានបង្ហាញជាក្រាហ្វិកទៅតាមឧបសម្ព័ន្ធនីមួយៗដូចខាងក្រោម ។
តារាងទី១៖ ថ្លៃកៅស៊ូធម្មជាតិក្នុងពាក់កណ្តាលដើមខែឧសភា ឆ្នាំ២០២២ នៅក្នុងទីផ្សារទិញលក់ភ្លាមៗនិងទីផ្សារទិញលក់តាមកិច្ចសន្យានៅតំបន់អាស៊ី
ទីផ្សារទិញលក់ភា្លមៗ |
ថ្លៃមធ្យម |
% បម្រែបម្រួល |
ក្រាហ្វិកថ្លៃ |
|
ពាក់កណ្តាលចុងខែមេសា ២២ |
ពាក់កណ្តាលដើមខែឧសភា២២ |
|||
STR 20, FOB បាងកក ($/100kg) |
168.05 |
161.80 |
-3.72 |
ក្រាហ្វីកទី១ |
SMR 20, FOB គួរឡាឡាំពួរ ($/100kg) |
166.78 |
159.85 |
-4.16 |
|
RSS 3, FOB បាងកក ($/100kg) |
223.57 |
216.05 |
-3.36 |
ក្រាហ្វីកទី២ |
RSS 4 កូតូយ៉ាម ($/100kg) |
220.57 |
222.43 |
0.84 |
|
ទឹកជ័រ ៦០% គួរឡាឡាំពួរ ($/100kg) |
154.89 |
153.82 |
-0.69 |
ក្រាហ្វីកទី៣ |
ទឹកជ័រ ៦០% បាងកក ($/100kg) |
148.13 |
150.15 |
1.36 |
|
ទីផ្សារទិញលក់តាមកិច្ចសន្យា |
|
|
|
|
ទីផ្សារហ៊ុនសៀងហៃ (ផុតខែកញ្ញា ២២) (យ័ន/តោន) |
13 049 |
12 751 |
-2.28 |
ក្រាហ្វីកទី៤ |
ទីផ្សារហ៊ុន SICOM (TSR 20, $/100kg) |
166.21 |
159.40 |
-4.10 |
ក្រាហ្វីកទី៥ |
ទីផ្សារហ៊ុន OSAKA (RSS 3 យេន/គ.ក្រ) |
259.10 |
248.14 |
-4.23 |
ក្រាហ្វីកទី៦ |
២.ថ្លៃគិតជាមធ្យមនៅក្នុងចុងពាក់កណ្តាលចុងខែឧសភា ឆ្នាំ២០២២ បានធ្វើការប្រៀបធៀបជាមួយ នឹងថ្លៃមធ្យមដើមពាក់កណ្តាលខែនេះដែរបានបង្ហាញនៅក្នុងតារាងទី២។ និន្នាការថ្លៃកៅស៊ូគ្រប់ប្រភេទប្រចាំថ្ងៃនៅទីផ្សារទិញលក់តាមកិច្ចសន្យានិងទីផ្សារទិញ-លក់ភ្លាមៗសំខាន់ៗមាន បង្ហាញនៅក្នុងតារាងតម្លៃឧបសម្ព័ន្ធទី២។ និន្នាការថ្លៃកៅស៊ូប្រចាំថ្ងៃនៅក្នុងទីផ្សារទិញលក់ភ្លាមៗនិងទីផ្សារទិញលក់តាមកិច្ចសន្យាក៏បានបង្ហាញជាក្រាហ្វិកទៅតាមឧបសម្ព័ន្ធនីមួយៗដូចខាងក្រោម។
តារាងទី២៖ ថ្លៃកៅស៊ូធម្មជាតិនៅចុងពាក់កណ្តាលចុងខែឧសភា ឆ្នាំ២០២២ នៅក្នុងទីផ្សារទិញលក់ភ្លាមៗនិងទីផ្សារទិញលក់តាមកិច្ចសន្យានៅតំបន់អាស៊ី
ទីផ្សារទិញលក់ភា្លមៗ |
ថ្លៃមធ្យម |
% បម្រែបម្រួល |
ក្រាហ្វិកថ្លៃ |
|
ពាក់កណ្តាលដើមខែឧសភា ២២ |
ពាក់កណ្តាលចុងខែឧសភា២២ |
|||
STR 20, FOB បាងកក ($/100kg) |
161.80 |
16619 |
2.71 |
ក្រាហ្វីកទី១ |
SMR 20, FOB គួរឡាឡាំពួរ ($/100kg) |
159.85 |
163.59 |
2.34 |
|
RSS 3, FOB បាងកក ($/100kg) |
216.21 |
219.42 |
1.48 |
ក្រាហ្វីកទី២ |
RSS 4 កូតូយ៉ាម ($/100kg) |
222.43 |
224.02 |
0.71 |
|
ទឹកជ័រ ៦០% គួរឡាឡាំពួរ ($/100kg) |
153.82 |
156.69 |
1.87 |
ក្រាហ្វីកទី៣ |
ទឹកជ័រ ៦០% បាងកក ($/100kg) |
150.15 |
154.88 |
3.88 |
|
ទីផ្សារទិញលក់តាមកិច្ចសន្យា |
|
|
|
|
ទីផ្សារហ៊ុនសៀងហៃ (ផុតខែកញ្ញា ២២) (យ័ន/តោន) |
12 751 |
13 117 |
2.87 |
ក្រាហ្វីកទី៤ |
ទីផ្សារហ៊ុន SICOM (TSR 20, $/100kg) |
159.40 |
163.04 |
2.28 |
ក្រាហ្វីកទី៥ |
ទីផ្សារហ៊ុន OSAKA (RSS 3 យេន/គ.ក្រ) |
248.14 |
245.88 |
-0.91 |
ក្រាហ្វីកទី៦ |
៣.នៅក្នុងពាក់កណ្តាលដើមខែឧសភា ឆ្នាំ២០២២ ថ្លៃជាមធ្យមនៃប្រភេទកៅស៊ូធម្មជាតិសំខាន់ៗនៅក្នុងទីផ្សារទិញ-លក់ភ្លាមៗ បានបង្ហាញពីនិន្នាការធ្លាក់ចុះ លើកលែងតែប្រភេទកៅស៊ូ RSS 4 នៅទីផ្សារកូតូយ៉ាមនិងទឹកជ័រ 60% នៅទីផ្សារបាងកក នេះបើយើងប្រៀបធៀបទៅនឹងពាក់កណ្តាលចុងខែមេសា ឆ្នាំ២០២២កន្លងមក។ ចំណែកនៅក្នុងទីផ្សារទិញ-លក់តាមកិច្ចសន្យាថ្លៃក៏មានទំនោរធ្លាក់ចុះយ៉ាងខ្លាំង បើតាមសង្កេតឃើញនៅក្នុងទីផ្សារទាំងបីក្នុងអំឡុងពេលនេះ។ ហេតុផលនាំឱ្យមាននិន្នាការធ្លាក់ចុះគឺ (i) ការភ័យខ្លាចនៃអតិផរណា (ii) ការដំឡើងអត្រាការប្រាក់នៅក្នុងសហរដ្ឋអាម៉េរិក (iii) ថ្លៃរូបិយប័ណ្ណធ្លាក់ចុះនៅក្នុងប្រទេសនាំចេញសំខាន់ៗនិង (iv) ការបន្តការបិទខ្ទប់នៅក្នុងផ្នែកខ្លះនៃប្រទេសចិន។
៤.ផ្ទុយទៅវិញនៅពាក់កណ្តាលចុងខែទាំងទីផ្សារទិញ-លក់ភ្លាមៗនិងទីផ្សារទិញ-លក់តាមកិច្ចសន្យា (លើកលែងតែនៅទីក្រុងអូសាកា) ថ្លៃបែរ ជាមាននិន្នាការកើនឡើង។
៥.និន្នាការកើនឡើងនៃថ្លៃជាគិតមធ្យមនៃកៅស៊ូធម្មជាតិគ្រប់ប្រភេទនៅក្នុងពាក់កណ្តាលចុងខែឧសភា ឆ្នាំ២០២២ ត្រូវបានជុំរុញដោយកត្តាមួយចំនួនដូចខាងក្រោម៖
ក្រាហ្វិកទី១៖ ថ្លៃកៅស៊ូទិញលក់ភ្លាមៗប្រភេទ STR 20 នៅទីផ្សារបាងកកនិងថ្លៃកៅស៊ូទិញលក់ភ្លាមៗប្រភេទ SMR 20 នៅទីផ្សារគួរឡា ឡាំពួរ (US$/100Kg)
ក្រាហ្វិកទី២៖ ថ្លៃកៅស៊ូទិញលក់ភ្លាមៗប្រភេទ RSS 3 នៅទីផ្សារបាងកកនិងថ្លៃកៅស៊ូទិញលក់ភ្លាមៗប្រភេទ RSS 4 នៅទីផ្សារកូតូយ៉ាម (US$/100Kg)
ក្រាហ្វិកទី៣៖ ថ្លៃទឹកជ័រខាប់ទិញលក់ភ្លាមៗនៅទីផ្សារគួឡាឡាំពួរ (US$/100Kg)
៥.និន្នាការថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យាប្រចាំងថ្ងៃសម្រាប់ខែកញ្ញា ឆ្នាំ២០២២ នៅទីផ្សារហ៊ុនសៀងហៃបានកើនឡើង បើយោងតាមការសង្កេតតាំងពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ និងចំនួនកិច្ចសន្យាដែលបានចុះកិច្ចព្រមព្រៀងក៏បានកើនឡើងជាអតិបរមាផងដែរ។
ក្រាហ្វិកទី៤៖ ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃប្រចាំថ្ងៃសម្រាប់ខែកញ្ញា ឆ្នាំ២០២២ (យ័ន/តោន)
៦.និន្នាការថ្លៃកៅស៊ូ TSR 20 ទិញលក់តាមកិច្ចសន្យាប្រចាំថ្ងៃសម្រាប់ខែកក្កដា ឆ្នាំ២០២២ នៅទីផ្សារហ៊ុនសង្ហឹបូរីបានកើនឡើងប្រដេញនឹងថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃផងដែរ។ ចំណែកឯកិច្ចសន្យាដែលបានចុះក៏មានចំនួនកើនឡើងជាអតិបរមា។
ក្រាហ្វិកទី៥៖ ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យាប្រភេទ TSR 20 នៅទីផ្សារហ៊ុនប្រទេសសឹង្ហបុរីសម្រាប់ខែកក្កដា ឆ្នាំ២០២២ (ដុល្លារសឹង្ហបុរី/១០០គ.ក្រ)
៧.និន្នាការថ្លៃកៅស៊ូប្រភេទ RSS 3 ទិញលក់តាមកិច្ចសន្យាប្រចាំថ្ងៃដែលសម្រាប់ខែតុលា ឆ្នាំ២០២២ នៅទីផ្សារហ៊ុនអូសាកានៅដើមពាក់កណ្តាលខែឧសភា ឆ្នាំ២០២២ បានធ្លាក់ចុះជាគំហុក ប៉ុន្តែបានងើបឡើងវិញបន្តិចជាសណ្ឋានទឹករលកនៅចុងពាក់កណ្តាលខែឧសភា ឆ្នាំ ២០២២។ ចំពោះចំនួនកិច្ចសន្យាដែលបានចុះកិច្ចព្រមព្រៀងក៏បានកើនឡើងជាអតិបរមាដែរ។
ក្រាហ្វិកទី៦៖ ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យាប្រភេទ RSS 3 នៅទីផ្សារហ៊ុនអូសាកាសម្រាប់ខែតុលា ឆ្នាំ២០២២ (ដុល្លារយេន/គ.ក្រ)
៨.ការជួញដូរក្នុងទីផ្សារហ៊ុនអូសាកាត្រូវបានធ្វើឡើងក្នុងលក្ខខណ្ឌទូទាត់ជាប្រាក់យ៉េនជប៉ុន។តម្លៃប្រាក់យ៉េនរឹងមាំបានដាក់សម្ពាធឱ្យថ្លៃកៅស៊ូ ទិញ-លក់តាមកិច្ចសន្យាបានធ្លាក់ចុះ។ ក្រាហ្វិកខាងក្រោមនឹងបង្ហាញពីភាពរឹងមាំនៃប្រាក់យ៉េនជប៉ុនធៀបនឹងប្រាក់ដុល្លារអាម៉េរិក។ ទោះបីជាចន្តរនៃថ្លៃកៅស៊ូប្រភេទ RSS 3 នៅទីផ្សារហ៊ុនអូសាកាភាគច្រើនបានដើរតាមនិន្នាការថ្លៃនៅទីផ្សារហ៊ុនសៀងហៃក៏ដោយ ទន្ទឹមនឹងនោះសម្ពាធប្រាក់យ៉េនជប៉ុនក៏បានទម្លាក់តម្លៃដូចបានបង្ហាញឱ្យឃើញនៅក្នុងក្រាហ្វិក សម្រាប់កៅស៊ូប្រភេទ RSS 3 ដែលបានជួញដូរនៅទីផ្សារហ៊ុនអូសាកា។
ក្រាហ្វិកទី៧៖ ឥទ្ធិពលប្រាក់យេនជប៉ុន (ធៀបនឹង១០០០យ៉េន)
៩.ក្រាហ្វិកខាងក្រោមទាំង២នេះ នឹងបង្ហាញពីចរន្តតម្លៃប្រាក់បាតថៃនិងប្រាក់រីងហ្គីតម៉ាឡេស៊ីធៀបជាមួយនឹងប្រាក់ដុល្លារអាមេរិកក្នុងអំឡុងខែឧសភា ឆ្នាំ២០២២។ ដោយសារតែកៅស៊ូធម្មជាតិគឺជាប្រភេទទំនិញដែលត្រូវបានជួញដូរជាលក្ខណៈអន្តរជាតិ ដូច្នេះថ្លៃកៅស៊ូមានការជាប់ទាក់ទងគ្នាយ៉ាងខ្លាំងជាមួយនឹងភាពខ្លាំងនៃរូបិយប័ណ្ណរបស់ប្រទេសនាំចេញធៀបនឹងប្រាក់ដុល្លារអាម៉េរិក។ យើងអាចមើលឃើញក្នុងក្រាហ្វិក ពីតម្លប្រាក់បាតថៃនិងប្រាក់រីងហ្គីតម៉ាឡេស៊ីបានធ្លាក់ចុះក្នុងកំឡុងដើមពាក់កណ្តាលខែឧសភា ឆ្នាំ២០២២។ ក្នុងអំឡុងពេលដូចគ្នានេះ ថ្លៃកៅស៊ូប្រភេទ RSS 3, SMR 20, និង STR 20 ត្រូវបានធ្លាក់ចុះនៅទីផ្សារទិញលក់ភ្លាមៗនៅទីក្រុងបាងកកនិងគួរឡាឡាំពួរ។ ដំណើរកើនឡើងនៃថ្លៃកៅស៊ូនៅទីផ្សារកៅស៊ូទិញលក់ភ្លាមៗនឹងបង្ហាញនៅក្នុងក្រាហ្វិកខាងក្រោមរៀងៗគ្នា។ រីឯដំណើរវិវឌ្ឍន៍នៃរូបិយប័ណ្ណក្នុងអំឡុងពេល ដូចគ្នានេះនឹងបង្ហាញថា ថ្លៃកៅស៊ូធម្មជាតិមានដំណើរល្អក្នុងអំឡុងចុងពាក់កណ្តាលខែឧសភា ឆ្នាំ២០២២នេះ បានរួមចំណែកមួយផ្នែកពីភាពរឹងមាំនៃតម្លៃប្រាក់បាតថៃនិងប្រាក់រីងហ្គីតម៉ាឡេស៊ី។
ក្រាហ្វិកទី៨៖ ឥទ្ធិពលប្រាក់បាតថៃ (ធៀប១០០បាត)
ក្រាហ្វិកទី៩៖ ឥទ្ធិពលប្រាក់រីងហ្គីតម៉ាឡេស៊ី (ធៀប១០០រីងហ្គីដ)
១០.ហ្វិកទី១០ បង្ហាញពីចលនានៃតម្លៃប្រេងឆៅ Brent ប្រចាំថ្ងៃក្នុងអំឡុងពេលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២២ ទោះបីជាមានការធ្លាក់ចុះយ៉ាងខ្លាំងនៃថ្លៃប្រេងឆៅនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ក៏ដោយ ប៉ុន្តែនៅពាក់កណ្តាលខែទីពីរ ថ្លៃប្រេងក៏បានស្ទុះងើបឡើងវិញ ហើយស្ទើរតែស្ថិតនៅថេរជាមួយនឹងការប្រែប្រួលដ៏តិចតួចបំផុត។
ក្រាហ្វិកទី១០៖ និន្នាការថ្លៃប្រេងឆៅប្រភេទ Brent (USD$/បារ៉ែល)
II.ទស្សនវិស័យរយៈពេលខ្លី
ក្នុងរយៈពេលខ្លី ថ្លៃកៅស៊ូធម្មជាតិទំនងជាត្រូវបានជះឥទ្ធិពលដោយកត្តាខាងក្រោម៖