១.និន្នាការថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យាប្រចាំខែមីនា ឆ្នាំ២០២២
ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃ អូសាកា និងសឹង្ហបុរីបានផ្អាកងើបឡើង វិញនៅតាមបណ្តាទីផ្សារសំខាន់ៗនេះក្នុងអំឡុងថ្ងៃទី១-៣០ ខែមីនា ឆ្នាំ២០២២។
នៅក្នុងខែមីនា ឆ្នាំ២០២២នេះ រំញោចទីផ្សារបានទទួលរងឥទ្ធិពលយ៉ាងខ្លាំងពីកត្តាមួយចំនួនរួមមាន៖ ១-សេចក្តីប្រកាសស្តីពីតម្លៃការប្រាក់ពីធនាគារកណ្តាល ២-ក្តីបារម្ភពីការផ្ទុះរាលដាលជំងឺកូវីដ១៩ នៅប្រទេសចិននិង ៣-វិបត្តិសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន។ ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃក្នុងខែមីនា ឆ្នាំ២០២២ គិតជាមធ្យម១៣ ៦០២យ័ន/តោន បើធៀបទៅនឹងខែកុម្ភៈ ឆ្នាំ២០២២ ដែលមានថ្លៃជាមធ្យម១៤ ៣១៣យ័ន/តោន គឺធ្លាក់ចុះ ៥%។ ក្រាហ្វិកខាងក្រោមនឹងបង្ហាញពីថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យាប្រចាំថ្ងៃនៅទីផ្សារហ៊ុនសៀងហៃក្នុងអំឡុងថ្ងៃទី១-៣០ ខែមីនា ឆ្នាំ២០២២។
ក្រាហ្វិកទី១៖ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យាប្រចាំថ្ងៃសម្រាប់ខែឧសភានៅទីផ្សារហ៊ុនសៀងហៃក្នុងអំឡុងខែមីនា ឆ្នាំ២០២២
ក្នុងអំឡុងថ្ងៃទី១-៣០ ខែមីនា ឆ្នាំ២០២២នេះ ថ្លៃកៅស៊ូ TSR-20 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសឹង្ហបុរីបានផ្អាកងើបឡើងវិញ ដូចគ្នានឹងថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃផងដែរ។ ថ្លៃកៅស៊ូ TSR-20 ទិញលក់តាមកិច្ចសន្យានៅទីផ្សារសឹង្ហបុរីគិតជាមធ្យមគឺ១,២៦ដុល្លារសហរដ្ឋអាម៉េរិក/គីឡូក្រាម (១,៧៥ដុល្លារសឹង្ហបុរី) បើធៀបនឹងខែកុម្ភៈ ឆ្នាំ២០២២ ដែលមានថ្លៃមធ្យម១,៣ដុល្លារសហរដ្ឋអាម៉េរិក/គីឡូក្រាម (១,៨ដុល្លារសឹង្ហបុរី) គឺធ្លាក់ចុះ ៣,៧%។
នៅដើមខែមីនានេះ ទីផ្សារហ៊ុនសឹង្ហបុរីបានទទួលស្គាល់ផ្នែកទំនាក់ទំនងកៅស៊ូ (HC-Hevea Connect) ដែលមានគោលបំណងមួយដើម្បីពង្រឹងតួនាទីរបស់ខ្លួនជាមជ្ឈមណ្ឌលស្វែងរកព័ត៌មានថ្លៃកៅស៊ូទិញលក់ភ្លាមៗ។ HC បានបង្កើតតាំងពីឆ្នាំ២០១៨ និងផ្តល់សេវាទិន្នន័យរហ័ស (Data-Backed) សម្រាប់ឧស្សាហកម្មឌីជីថល។
ក្រាហ្វិកទី២៖ ថ្លៃកៅស៊ូ TSR-20 ទិញលក់តាមកិច្ចសន្យាប្រចាំថ្ងៃសម្រាប់ខែឧសភា នៅទីផ្សារសឹង្ហបុរី ក្នុងអំឡុងខែមីនា ឆ្នាំ២០២២
ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនអូសាកាបានធ្លាក់ចុះជាបន្តបន្ទាប់អំឡុងពេល២សប្តាហ៍ ក្នុងសប្តាហ៍ទី២ ខែមីនា ឆ្នាំ២០២២ ដោយសារតែតម្លៃទីផ្សារភាគហ៊ុននិងស្ថេរភាពនៃតម្លៃប្រេងឆៅបានធ្លាក់ចុះជាគំហុគ ស្របពេលដែលស្ថិតិអតិផរណាសហរដ្ឋអាម៉េរិកបានកើនឡើង ដែលបណ្តាលមកពីកំណើនអត្រាការប្រាក់របស់ធនាគារកណ្តាល។
ក្នុងអំឡុងចុងខែមីនា ឆ្នាំ២០២២ ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារអូសាកាបានងើបឡើងវិញបន្តិច គឺបានមកពីការគាំទ្រនៃភាពចុះខ្សោយរបស់ប្រាក់យ៉េនជប៉ុន ថ្លៃកៅស៊ូទិញលក់ភ្លាមៗបានកើនឡើងនិងកង្វះវត្ថុធាតុដើមនៅប្រទេសថៃ។ នៅពេលដែលប្រាក់យ៉េនធ្លាក់ចុះ ទ្រព្យសកម្មដែលកំណត់ ដោយប្រាក់យ៉េនបានកើនឡើងខ្លាំង បើធៀបនឹងរូបីយ៍ប័ណ្ណដទៃផ្សេងទៀត។
ក្រាហ្វិកទី៣៖ ថ្លៃកៅស៊ូ RSS-3 ទិញលក់តាមកិច្ចសន្យាប្រចាំថ្ងៃសម្រាប់ខែសីហា ទីផ្សារហ៊ុនអូសាកាក្នុងអំឡុងខែមីនា ឆ្នាំ២០២២
២.និន្នាការថ្លៃកៅស៊ូទិញលក់ភា្លមៗប្រចាំខែមីនា ឆ្នាំ២០២២
ក្នុងអំឡុងថ្ងៃទី១-៣០ ខែមីនា ឆ្នាំ២០២២ និន្នាការថ្លៃកៅស៊ូ STR-20 នៅទីផ្សារបាងកកនិងថ្លៃ កៅស៊ូ SMR-20 នៅទីផ្សារគួឡាឡាំពួរបានធ្លាក់ចុះក្នុងអំឡុងពេលដូចគ្នា ដូចបង្ហាញក្នុងក្រាហ្វិកខាងក្រោម។
ទីផ្សារកៅស៊ូដុំបានបង្ហាញពីនិន្នាការធ្លាក់ចុះចាប់ពីពាក់កណ្តាលខែមីនា ឆ្នាំ២០២២ បន្ទាប់ពីធនាគារកណ្តាលសហរដ្ឋអាម៉េរិកបានតម្លើងអត្រាការប្រាក់ ជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែននៅតែបន្ត និងការបិទខ្ទប់នៅតាមតំបន់ដែលរាតត្បាតដោយជំងឺកូវីដក្នុងប្រទេសចិន។
តារាងទី១៖ថ្លៃកៅស៊ូដុំគិតជាមធ្យមនៅតាមបណ្តាទីផ្សារសំខាន់ៗ
ខែ |
ថ្លៃប្រចាំថ្ងៃគិតជាមធ្យម ($/គ.ក្រ) |
||
មករា ២២ |
កុម្កៈ ២២ |
មីនា ២២ |
|
SMR-20 |
១,៧៨ |
១,៧៩ |
១,៧៥ |
STR-20 |
១,៧៦ |
១,៨៣ |
១,៧៧ |
ក្រាហ្វិកទី៤៖ ថ្លៃកៅស៊ូ STR-20 និង SMR-20 ទិញលក់ទិញលក់ភ្លាមៗក្នុងអំឡុងខែមីនា ឆ្នាំ២០២២ (១០០គ.ក្រ/$)
យ៉ាងណាក៏ដោយ ថ្លៃកៅស៊ូសន្លឹកទិញលក់ភ្លាមៗនៅតាមបណ្តាទីផ្សារសំខាន់ៗដូចជា ទីផ្សារកូតូយ៉ាមនិងបាងកកបានកើនឡើងបន្តិចបន្តួច គិតជាមធ្យម២,២៤ដុល្លារសហរដ្ឋអាម៉េរិក/គីឡូក្រាម។
តារាងទី២៖ ថ្លៃកៅស៊ូសន្លឹកគិតជាមធ្យមនៅតាមបណ្តាទីផ្សារសំខាន់ៗ
ខែ |
ថ្លៃប្រចាំថ្ងៃគិតជាមធ្យម ($/គ.ក្រ) |
||
មករា ២២ |
កុម្កៈ ២២ |
មីនា ២២ |
|
RSS-3 (បាងកក) |
១,៩៦ |
២,១៤ |
២,២៤ |
RSS-4 (កូតូយ៉ាម) |
២,១៧ |
២,១៩ |
២,២៤ |
ក្រាហ្វិកទី៥៖ ថ្លៃកៅស៊ូ RSS-3 និង RSS-4 ទិញលក់ភ្លាមៗ ក្នុងអំឡុងខែមីនា ឆ្នាំ២០២២ (១០០គ.ក្រ/$)
ក្នុងអំឡុងខែមីនា ឆ្នាំ២០២២នេះ និន្នាការថ្លៃទឹកជ័រខាប់ ៦០% បានកើនឡើងបន្តិច បើធៀបនឹងខែកុម្ភៈ ឆ្នាំ២០២២។ ថ្លៃទឹកជ័រខាប់ ៦០% គិតជាមធ្យមក្នុងខែមីនា ឆ្នាំ២០២២ មានតម្លៃ១,៦៦ដុល្លារសហរដ្ឋអាម៉េរិក/គីឡូក្រាម ចំណែកឯថ្លៃទឹកជ័រកៅស៊ូខាប់ ៦០% គិតជាមធ្យមក្នុងខែកុម្ភៈ ឆ្នាំ២០២២ មានតម្លៃត្រឹមតែ១,៦០ដុល្លារសហរដ្ឋអាម៉េរិក/គីឡូក្រាមប៉ុណ្ណោះ។
តារាងទី៣៖ ថ្លៃទឹកជ័រខាប់ ៦០% គិតជាមធ្យមនៅទីផ្សារគួឡាឡាំពួរ
ខែ |
ថ្លៃប្រចាំថ្ងៃគិតជាមធ្យម ($/គ.ក្រ) |
||
មករា ២២ |
កុម្កៈ ២២ |
មីនា ២២ |
|
ទឹកជ័រខាប់ ៦០% |
១,៤៨ |
១,៦០ |
១,៦៦ |
ក្រាហ្វិកទី៦៖ ថ្លៃទឹកជ័រខាប់ ៦០% ទិញលក់ភ្លាមៗ ក្នុងអំឡុងខែមីនា ឆ្នាំ២០២២ (១០០គ.ក្រ/$)